Wednesday, October 10, 2012

អ្នក​វិភាគ៖ រដ្ឋាភិបាល​កម្ពុជា​ចាប់​លោក ម៉ម សូណង់ដូ ដើម្បី​ដោះដូរ​បំណុល​ស.រ.អា (បើមិនប្រើនយោបាយបែបនេះ តើបានលុយពីណា?)

(លោក សម រង្ស៊ី ដៃគូរប្រគួតប្រជែងដ៏ចំបងរបស់ លោក ហ៊ុន សែន)
(Photo: Mam Sonando´s supporters - AP)

លោក ប៉ាង សុខឿន បន្ត​ថា លោក ហ៊ុន សែន បាញ់​ព្រួញ​មួយ​បាន​សត្វ​ដល់​ទៅ​បី។ លោក​បញ្ជាក់​ថា ទីមួយ គឺ​ទាម​ទារ​ដោះ​បំណុល​ដែល​កម្ពុជា កំពុង​ជំពាក់​សហរដ្ឋ​អាមេរិក ជាង ៤០០​លាន​ដុល្លារ។ ទីពីរ ដើម្បី​ផ្គាប់ផ្គន់​ដល់​មហា​អំណាច​ចិន ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អាមេរិក។ ទីបី គឺ​ដើម្បី​បំភិតបំភ័យ និង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​សកម្មជន​នានា មិន​ឲ្យ​មាន​សកម្មភាព​ជំទាស់​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣។ លោក​បាន​អះអាង​ថា កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ជំនួយ​របស់​ អាមេរិក តាម​រយៈ​ការ​ដោះ​ដូរ​នៃ​ការ​ដោះ​លែង​ក្រុម​អ្នក​រិះគន់។
ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​ឯ​នាយ​សមុទ្រ បាន​វិភាគ​ស្ថានការណ៍​កម្ពុជា​ថា រដ្ឋាភិបាល​កំពុង​លេង​ល្ខោន​នយោបាយ​ចាប់​ជំរិត​សកម្មជន​ដីធ្លី អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិ​មនុស្ស និង​ខ្ទប់​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក ដើម្បី​ជា​ថ្នូរ​ដូរ​យក​ជំនួយ ឬ​កាត់​បំណុល​ដែល​រដ្ឋាភិបាល​បាន​ជំពាក់​បរទេស។
ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ការ​វិភាគ​បែប​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​សមហេតុសមផល។


អ្នក​តាម​ដាន និង​អ្នក​វិភាគ​ស្ថានការណ៍​កម្ពុជា នៅ​អឺរ៉ុប ឲ្យ​ដឹង​ថា បំណុល​បរទេស​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក ជា​យូរ​មក​ហើយ​នោះ អាច​ជា​មុខ​សញ្ញា​មួយ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដោះ​ដូរ​ជាមួយ​នឹង​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ក៏​ដូច​ជា​សកម្មជន​ដីធ្លី​ជាច្រើន​ទៀត និង​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​មេ​បក្ស​ជំទាស់​ចូល​ប្រទេស​វិញ។

ពី​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឿន បាន​វិភាគ​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) លប់​បំណុល​ជាង ៤០០​លាន​ដុល្លារ ទាំង​ការ​ទាំង​ដើម​នេះ​ចោល​ទៅ​បាន ទាល់​តែ​មាន​ការ​ចាប់​ចង​សកម្មជន​មួយ​ចំនួន និង​បិទ​ទ្វារ​មិន​ឲ្យ​មេ​បក្ស​ជំទាស់​ដ៏​ធំ​ចូល​ប្រឡូក​ការ​បោះ​ឆ្នោត​សកល​ ឆ្នាំ​២០១៣ ខាង​មុខ។

លោក ប៉ាង សុខឿន៖ «រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​ឥឡូវ​ទេ គឺ​យូរ​ណាស់​មក​ហើយ បាន​ព្យាយាម​សុំ​អង្វរ​សហរដ្ឋ​អាមេរិក​ឲ្យ​លើក​លែង​បំណុល​ដែល​ខ្លួន​ជំពាក់។ អ៊ីចឹង បើ​យើង​សិក្សា​មើល​ទៅ ប្រហែល​លោក ហ៊ុន សែន ចាប់​លោក ម៉ម សូណង់ដូ មួយ​ទៀត​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​រួម​ជាមួយ​ទោស​ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក សម រង្ស៊ី។ ដូច្នេះ រួម​ពីរ​ហ្នឹង គឺ​អាច​ចរចា​បាន​ជាមួយ​បំណុល​ហ្នឹង។ ដូច្នេះ ដើម្បី​ឲ្យ​អាមេរិក​លប់​បំណុល​នោះ​ចោល​បាន គឺ​ត្រូវ​ធ្វើ​អី​មួយ​ឲ្យ​ធ្ងន់​ជាង​មុន»

លោក ប៉ាង សុខឿន បន្ត​ថា លោក ហ៊ុន សែន បាញ់​ព្រួញ​មួយ​បាន​សត្វ​ដល់​ទៅ​បី។ លោក​បញ្ជាក់​ថា ទីមួយ គឺ​ទាម​ទារ​ដោះ​បំណុល​ដែល​កម្ពុជា កំពុង​ជំពាក់​សហរដ្ឋ​អាមេរិក ជាង ៤០០​លាន​ដុល្លារ។ ទីពីរ ដើម្បី​ផ្គាប់ផ្គន់​ដល់​មហា​អំណាច​ចិន ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អាមេរិក។ ទីបី គឺ​ដើម្បី​បំភិតបំភ័យ និង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​សកម្មជន​នានា មិន​ឲ្យ​មាន​សកម្មភាព​ជំទាស់​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣។
លោក​បាន​អះអាង​ថា កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ជំនួយ​របស់​ អាមេរិក តាម​រយៈ​ការ​ដោះ​ដូរ​នៃ​ការ​ដោះ​លែង​ក្រុម​អ្នក​រិះគន់។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ក្រោយ​ពី​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា លោក ជីម វិប (Jim Web) និង​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រួច កម្ពុជា​ក៏​បាន​ដោះ​លែង​ស្ត្រី​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា ចំនួន ១៥នាក់ ក្នុង​ករណី​ទំនាស់​ដីធ្លី។ រយៈពេល​បី​ខែ​ក្រោយ​មក នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ជិត ៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ធ្វើ​កិច្ចការ​លើ​វិស័យ​សុខាភិបាល អប់រំ និង​កសិកម្ម។

កាល​ពី​ខែ​មករា ឆ្នាំ​២០០៦ រដ្ឋាភិបាល​ខ្មែរ​បាន​ដោះ​លែង​ក្រុម​អ្នក​រិះគន់​ចំនួន ៥នាក់ មាន​លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ លោក យេង វិរៈ លោក កឹម សុខា និង​លោក ប៉ា ងួនទៀង។ លោក ហ៊ុន សែន កាល​ណោះ​បាន​ចាត់​ទុក​ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នេះ ជា​កាដូ​មួយ​កញ្ចប់​ជូន​ដល់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​ អាមេរិក លោក គ្រឹស្តុហ្វឺ ហ៊ីល (Christopher Hill) ដើម្បី​សម្ពោធ​ស្ថានទូត​អាមេរិក​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​យោធា​ជា​សម្ភារៈ និង​ការ​ហ្វឹកហ្វឺន​ដល់​កម្ពុជា ស្មើ​នឹង​ទឹក​ប្រាក់​ជាង ៤លាន​ដុល្លារ។

លោក ប៉ាង សុខឿន មាន​ប្រសាសន៍​ថា ម្តង​នេះ លោក ហ៊ុន សែន ត្រូវ​ជំរិត​ឲ្យ​បាន​ធំ​ជាង​មុន ដើម្បី​ដោះ​ដូរ​ជាមួយ​កញ្ចប់​លុយ​ដ៏​ធំ​ពី​សហរដ្ឋ​អាមេរិក នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barrack Obama) មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា ខាង​មុខ៖ «តាម​ពិត​ទៅ រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ផ្លូវ​ថ្មី ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ហ្នឹង។ យើង​អាច​និយាយ​បាន​ថា ជា​នយោបាយ​ចាប់​ជំរិត​យក​លុយ​ពី​មហា​អំណាច ពី​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​អ្នក​មាន​ផ្សេងៗ​ទៀត»

លោក​បន្ត​ថា ផែនការ​ជំរិត​របស់​លោក ហ៊ុន សែន មិន​អាច​ទទួល​ជោគជ័យ​នោះ​ឡើយ ពីព្រោះ​សហរដ្ឋ​អាមេរិក នៅ​មាន​យុទ្ធសាស្ត្រ​ផ្សេង​ច្រើន​ទៀត ដែល​អាច​បន្ទន់​ឥរិយាបថ​របស់​មេ​ដឹកនាំ​ខ្មែរ​បាន។

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ មើល​មិន​ឃើញ​ដូច​លោក ប៉ាង សុខឿន ទាំង​ស្រុង​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ទៀត នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​អាមេរិក មក​កម្ពុជា នេះ គឺ​ជា​សញ្ញា​មួយ​ដែល​កម្ពុជា ចង់​បង្ហាញ​ចិន និង​ពិភពលោក​ថា ខ្លួន​មិន​បាន​ចាត់​ទុក​មហា​អំណាច​អាមេរិក មាន​សារសំខាន់​ជាង​មហា​អំណាច​ចិន នោះ​ឡើយ៖ «សូម្បី​ប្រទេស​ខ្លះ ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​រោងចក្រ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា ហើយ​ជំនួយ​ក៏​តិច។ ប៉ុន្តែ បើ​ខាង​ចិន ដូច​ជា​គាំទ្រ​ខ្លាំង មាន​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ចិន ខ្លាំង​ក្នុង​តំបន់ ជាពិសេស គាំទ្រ​ចិន ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង។ អ៊ីចឹង​ហើយ បាន​ជា​មាន​អី​អាង​នោះ»

សេដ្ឋកិច្ច​របស់​កម្ពុជា មួយ​ផ្នែក​ធំ ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង ៣សែន​នាក់ ហើយ​សហរដ្ឋ​អាមេរិក ជា​ទីផ្សារ​ដ៏​ធំ​មួយ ដែល​ទទួល​ទិញ​ផលិតផល​សំលៀក​បំពាក់​ពី​កម្ពុជា ជា​ប្រចាំ។ រីឯ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក សម្រាប់​កម្ពុជា វិញ ច្រើន​ភ្ជាប់​នូវ​លក្ខខណ្ឌ ដូច​ជា​តម្រូវ​ឲ្យ​កម្ពុជា គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ។

ចំណែក​ចិន វិញ បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា ទាំង​ជំនួយ​ឥត​សំណង​គ្មាន​លក្ខខណ្ឌ និង​ប្រាក់​កម្ចី ប៉ុន្តែ​ពុំ​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស​ទេ។ រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​កំពុង​ជំពាក់​លុយ​ចិន​ដល់​ទៅ​ជាង ៦ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ជុំវិញ​ការ​វិភាគ​ថា​រដ្ឋាភិបាល​កម្ពុជា កំពុង​លេង​នយោបាយ​ចាប់​ជំរិត លេង​ល្បែង​បំភ័ន្ត​ភ្នែក​ចិន ដើម្បី​យក​លុយ​ពី​អាមេរិក និង​ល្បែង​បំបាក់​ស្មារតី​ក្រុម​អ្នក​រិះគន់​នោះ លោក កែម ឡី អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម មាន​ប្រសាសន៍​ថា បើ​ធ្វើ​ការ​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​ជ្រៅ​ជាង​នេះ​ទៅ​ទៀត ឃើញ​ថា លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​ទៅ​វិញ​ទេ។

លោក​បញ្ជាក់​ថា អាសនៈ និង​សំឡេង​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី មាន​ការ​កើន​ឡើង កាល​ពី​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​កន្លង​មក ហើយ​ពេល​ថ្មីៗ​នេះ​ទៀត​សោត គណបក្ស​ទាំង​ពីរ​បាន​ច្របាច់​បញ្ចូល​ជា​គណបក្ស​តែ​មួយ​ថែម​ទៀត ដូច្នេះ សំឡេង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ថ្មី​ដែល​ទើប​បង្កើត​នេះ នឹង​កាន់​តែ​កើន​ឡើង ហើយ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ព្រួយ​បារម្ភ៖ «កាល ​ណា​បាត់​បង់​កៅអី​មេ​ឃុំ មាន​ន័យ​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ឃុំ​ហ្នឹង មិន​បាន​គាំទ្រ​ទៅ​ដល់​គណបក្ស​ប្រជាជន​ជាង ៥០% បាន​ន័យ​ថា តិច​ជាង ៥០% ហើយ​បាន​ជា​បាត់​បង់​តំណែង​មេ​ឃុំ។ អា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​មាន​វិធានការ​ថ្មីៗ​នោះ»

ទោះ​ជា​មាន​ការ​បរិយាយ​ពី​ក្រុម​អ្នក​វិភាគ​ទាំង​នេះ​ក្តី ក៏​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​ក្រុម​អ្នក​វិភាគ​ដែល​ថា​មេ​ដឹកនាំ​កំពុង​ចាប់​ជំរិត​ ក្រុម​អ្នក​រិះគន់ ដើម្បី​ដូរ​យក​ជំនួយ ឬ​ការ​លប់​បំណុល​បរទេស​នោះ គឺ​គ្រាន់​តែ​ជា​ការ​វិភាគ​ដោយ​គ្មាន​មូលដ្ឋាន មិន​ឆ្លុះ​បង្ហាញ​ពី​ការ​ពិត និង​មិន​ឆ្លុះ​បង្ហាញ​ពី​ដំណើរ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត មិន​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ដ៏​កំពូល​របស់​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក នោះ​ឡើយ៖ «រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​តុលាការ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា មិន​មែន​មាន​វិធាន ក្នុង​ការ​ចាប់​បុគ្គល​ណា​មួយ ឬ​ដាក់​បន្ទុក​លើ​ក្រុម​ណា​មួយ ដែល​ជា​ចំណាប់​ខ្មាំង ដើម្បី​ដោះដូរ​ជាមួយ​ជំនួយ​នោះ​ទេ។ ហើយ​អ្នក​ដែល​មាន​គំនិត​នោះ គ្រាន់​តែ​ជា​គំនិត​មួយ​ស្រមើស្រមៃ ឬ​គ្មាន​ហេតុផល​ក្នុង​វិនិច្ឆ័យ​អំពី​ការ​នយោបាយ​របស់​កម្ពុជា មិន​អ៊ីចឹង។ បញ្ហា​នេះ វា​មិន​មែន​ដូច្នេះ​ទេ»

ចំណែក​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច វិញ បាន​ចូល​រួម​វិភាគ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​គិត​ថា​ប្រសាសន៍​របស់​លោក​ជា​សម្ដី​ទិព្វ ដោយ​សារ​លោក​ធ្លាប់​បាន​ប្រកាស​ថា នឹង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទោះ​ជា​រត់​ដល់​ជើង​មេឃ​ក៏ដោយ ដូច្នេះ​លោក​ត្រូវ​ចាប់​ឲ្យ​បាន ដើម្បី​បង្ហាញ​ថា សម្ដី​របស់​គាត់​ដែល​និយាយ​ចេញ​ទៅ​ហើយ ត្រូវ​តែ​អនុវត្ត ដើម្បី​ជៀសវាង​ភាព​សាបរលាប​ក្នុង​នាម​ជា​មេ​ដឹកនាំ។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក៏​ទំនង​ជា​ការ​ចៃដន្យ​មួយ ដែល​កម្ពុជា ខ្លួន​ឯង ត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ប៉ុន្តែ​ដោយ​សារ​តែ​កំហឹង ១០០​អង្សា របស់​នាយក​រដ្ឋមន្ត្រី​ទប់​មិន​បាន​ដូច្នេះ​ហើយ ទើប​លោក ម៉ម សូណង់ដូ មិន​អាច​ផុត​ពី​ការ​ចាប់​ខ្លួន​នេះ។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខាត​លាភ​ទៅ​វិញ​ទេ ខណៈ​មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ថា​តើ​កម្ពុជា​ធ្វើ​ជា​គំរូ​ល្អ ឬ​អាក្រក់ ក្នុង​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន នោះ៖ «នៅ​ពេល​ដែល​កាលៈទេសៈ​មួយ​ រុញ​ច្រាន​ឲ្យ​មាន​វិបត្តិ​បែប​នេះ ខ្ញុំ​យល់​ថា មិន​មែន​ជា​រឿង​សាមញ្ញ​ទេ គឺ​ថា រុញ​បញ្ហា​ឲ្យ​បង្កើត​រឿង​នេះ​ឡើង។ ម៉ម សូណង់ដូ គាត់​មិន​មែន​ជា​តួ​ឯក​ទេ ម៉ម សូណង់ដូ គ្រាន់​តែ​ជា​ក្អាត់​មួយ​ទេ តែ​ជប់​គាត់​ឲ្យ​ទៅ​ជា​កង្កែប​ដ៏​ធំ។ ហើយ​គាត់​មិន​មែន​ជា​អ្នក​មាន​កៅអី​ទេ ហេតុ​អី​បាន​ធ្វើ​បែប​នេះ អា​នេះ​ហើយ​គេ​ហៅ​ថា ថ្ងៃ​សយ វា​សយ​ជាន់​សយ។ មិន​មែន​លោក ម៉ម សូណង់ដូ សយ​នោះ​ទេ តែ​អ្នក​ដែល​សយ គឺ​ជា​អ្នក​ធ្វើ​អំពើ​ទៅ​លើ​លោក ម៉ម សូណង់ដូ វិញ​ទេ ដែល​ជា​អ្នក​សយ»

លោក សុខ ទូច បន្ត​ថា វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នាំ​ឲ្យ​កម្ពុជា​ខ្លួន​ឯង​បរាជ័យ​ធំ ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ មិន​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ខាង​មុខ​នេះ៕

8 comments:

Anonymous said...

well, Hun your political game cost our individuals their well being. Imagine we do this to one of your family members, how would you feel? are you human being or are you worst than animals because even animals know to treat each other better. I am sick and tired of allowing you to do whatever you want. It is so wrong! but if your hands are tide because of the vietminh then, why don't you stand up and say 'this is my country and it is my duty to serve my nation and that is to protect them and not to condemn them'. You can not allow outsiders to control or influence you to hurt one of our brothers or sisters. Hun, you need to learn from our history, OK? remember this, the vietminh has used alot of tactic to eliminate all of us as the khmer citizens. They did this to king ta, Pol pot, laos, champa,khmerkrom, mong indigenous etc. Soon, they will do the same to you, your family and your clan, it is also known as 'history repeat iself', but you can prevent it from ever happening again becaue we are living in the 21st century and we are getting smarter by now. So, be aware, prepare and take action now. lets call up all intellectuals (nationalists) and try to discus on matters that are related to national interest, otherwise we all are as good as a dead person.

Anonymous said...

Lmorm Choss Heuy Sen Euy!!

Ngorp Touv Min York Luy and Om Nach Touv Barn Ter !!

Help your motherland Sen !! Yuon Chaul Penh Srok !!

Wake up !!

Anonymous said...

មេដឹកនាំខ្មែរ សីហនុ  លោកប៉ុល ពត និងលោកហុ៊ន សែន ដែលបាននិងកំពុង សម្លាប់ខ្មែរ ឬ ដាក់គុកខែ្មរ ក្នុងគោលបំណងរួមតែ
១គត់ គឺ " ការពារអំណាច " ។ ពួកគេយល់ថាអំណាចធ្វើឲគេមានអ្វីៗទាំងអស់ នេះជាចារិតខ្មែរ ។ បើសិនជាអំណាចត្រូវបាត់បង់
អ្វីដែលគេបានខំពីមុនមក រួមទាំងជីវិតផងដែរ នឹងត្រូវវិនាស ។ ចំពោះលោកហុ៊ន សែន គាត់យល់ថាអំណាចរបស់គាត់ មិនងាយរបូត
តាមរយះបោះឆ្នោតនោះឡើយ ។  គាត់បារម្ភតែម្យ៉ាងគត់ គឺការបះបោររបស់ប្រជាជនដែលគាត់ខ្លាចតែមិនអាចគ្រប់គ្រងបាន ដូចនៅ
ទ្វីបអារ៉ាប់ ។ ដូចនេះហើយ ទើបគាត់អនុវត្តន៍អនុសាស្ត្រ " បិទទ្វារវ៉ៃឆ្កែ " ។ ម៉ម សុណន់ដូ បានក្លាយទៅជាគោលដៅមួយ ( ឆ្កែឆ្កួត?)
បន្ទាប់ពីគាត់បានជួបលោកសេរី រដ្ឋា ដែលលោកហុ៊ន សែនយល់ថាជាសត្រូវរបស់គាត់ ។ 
សារុបសេចក្តីទៅ ខ្ញុំយល់ថា ហ៊ុន សែនមិនដែលបានគិតពីរឿង ចាប់ចំរិតអ្នកនយោបាយណាម្នាក់ដើម្បីដោះបំណុលខ្មែរនោះទេ ។
អ្វីដែលហុ៊ន សែន ធ្វើគឺ ការពារអំណាច ។  ប្រសិនបើលោកម៉ម សុណន់ដូ សុំទោស ឬ ក៏ផ្សព្វផ្សាយ គាំទ្រនយោបាយរបស់លោក
ហុ៊ន សែន វិញ មិនចាំបាច់អាមេរិក កាត់បំណុលទេ លោកម៉ម សុណន់ដូនឹងត្រូវតុលាការកាត់ឲរួចខ្លួន ដោយមិនបាច់ប្រឹង ។ 
អំណាចដើម្បីជីវិត ជីវិតដើម្បីអំណាច ៕






Anonymous said...

ទស្សនៈខ្ញុំ សូមចូលរួមគាំទ្រទាំងស្រុង វិភាគដ៏វៃ
ឆ្លាតរបស់លោក សុខទូច ត្បិតអី លោកមហាអំ
ណាចល្បីឈ្មោះខ្ទ័រខ្ទាពេញពិភពលោក មិនដែល
មកលុតជង្គង់ចុះញមលើកដៃសំពះ កូនចង្រឹត
ដែលគេនឹងចាប់ពុកមាត់បង្វិតឱ្យវិលក្បុងក្នុងពេល
ដ៏ឆាប់ខាងមុខ។ ម៉្យាងទៀត ហ៊ុនសែន បង្ករ
រឿងចម្លែកនេះឡើង វាអាចក្លាយទៅជាចំណេះ
ជិះកឯង។សរុប ហ៊ុនសែនគ្រាន់តែជាកូនអុក
របស់យួនមួយប៉ុណ្ណោះ ហើហធ្វើហ្នឹងគ្មានអ្វី
ក្រៅពីចង់រក្សាដំណែងនាយករដ្ឋមន្រ្តីបង្រ្គប់
កិច្ចរបស់យួន ដើម្បីជាថ្នូរនឹងអំណាចជាបុគ្គល
ខ្លាំងពូកែ ជាមួយតែប្រជាពលរដ្ឋខ្មែរស្លូតត្រង់
ដែលហ៊ុនសែនបង្ខាំងទុកក្នុងអង្រុតសម្រាប់
គាំទ្របោះឆ្នោតឱ្យខ្លួនតែប៉ុណ្ណោះ។គួរឱ្យឆ្អើម
ណាស់ទង្វើដ៏លាមករបស់ហ៊ុនសែន ស្ដីពី
ការចាប់ជំរិត លោកម៉មសូណង់ដូ ជាថ្នូរនឹង
ទឹកប្រាក់ ៤០០លានដុល្លា៕

Anonymous said...

បើសិនជាប្រទេសកម្ពុជាយើង ត្រូវរួចបំណុលពីសហរដ្ឋអាមេរិក ដោយសារ ករណីលោកម៉មសូណង់ដូ ដូចដែលលោក ប៉ាង សុខឿន បាននិយាយមែននោះ ដូច្នេះលោកម៉មសូណង់ដូ គួរតែទ្រាំរស់នៅក្នុងគុក មួយរយះសិនចោះ ! ពីព្រោះថា ការបូជាខ្លួនលោក មួយរយះ គឺអាចរួចបំណុល រហូតដល់បួនរយលានតុល្លា ហើយកម្ពុជាយើង នឹងត្រូវបានទទួលជំនួយបន្ថែមពីអាមេរិកទៀតផង ។ បើពិតជាអញ្ចឹងមែននោះ លោកម៉មសូណង់ដូ ព្រមទាំងប្រមុខដឹកនាំ​ដែលមានលោកហ៊ុនសែន សុទ្ធតែជាវិរបុរសខ្មែរដ៏ឆ្នើម ជាអ្នកមានគុណ ដែលបានខិតខំប្រឹងប្រែងវិធីសាស្រ្ដ គ្រប់បែបយ៉ាងដើម្បី ផលប្រយោជន៍ជាតិ !

Anonymous said...

11:17 PM,
What's a stupid idea!
--Why don't you do it, while Ah Hun Sen enjoyed life with millions or billions of dollars in his bank.

Infact, we don't have to pay it back, but our govt. have to use the money that we owed to build schools and all infrastructure for our own country, isn't that's fair to you?

But the problems because ah Hun Shit doesn't want spend any shit except borrowes more money from China.
If you want to find out more just go to US Govt. website Re. Cambodian outstanding balances, and stop being brain-washed.



Anonymous said...

6:24 am did not understand Khmer well ; 11: 17 pm was being sarcastic . He/she
did not agree with Mr Pang Sokhoeun .
ខ្ញុំក៏មិនយល់ថា លោកហុ៊ន សែន បានចាប់លោកម៉ម សុណន់ដូ ក្នុងបុព្វហេតុជួយដោះបំណុលជាតិនោះទេ ។ បំណងធំរបស់លោក
នាយករដ្ឋមន្ត្រីខ្មែរគឺ ការវាយទប់ស្កាត់ មិនឲមានចលនាបះបោររបស់ប្រជារាស្ត្រ ។  លោកហុ៊ន សែន យល់ថាចលនាអំណាចប្រជា
ពលរដ្ឋខ្មែរដែលនៅបរទេស មិនអាចធ្វើអ្វីគាត់បានទេ ហើយគាត់មានការភ័យខ្លាចក្រៃលែង ប្រសិនបើលោកម៉ម សុណន់ដូរ ដែល
មានសមត្ថភាពខ្លាំងក្នុងការប្រមូលកម្លាំងពលរដ្ឋ នោះទៅរួមដៃជាមួយលោកសួន សេរីរដ្ឋា ដើម្បីទម្លាក់គាត់ពីអំណាច ។ ហេតុនេះ
ទើបគាត់អនុវត្តន៍ទ្រឹស្តីកុម្មុយនិស " វាយបំបែក មុន ដើម្បីក្តោបក្តាប់ស្ថានការ  " ។  នៅពេលដែលលោកហុ៊ន សែន យល់
ថាលោកម៉ម សុណន់ដូ និង លោកសួន សេរីរដ្ឋា មិនមែនបក្សពួកតែ១ រឿងក្តីនៅសាលាឧទ្ធរណ៍ និងបានជោគជ័យ ។

Anonymous said...

សូមអស់លោកឈប់គិតពីរឿងប្រាក់បំណុលចំនួន
៤០០លាននោះទៅ អាមេរិក វាមិនមែនឆោតដល់
ថ្នាក់ហ្នឹងទេ ការស្រមៃនឹកផ្ដេសផ្ដាស់រវើរវាយនោះ
គ្រាន់តែធ្វើឡើងដើម្បីបំភ័ន្តដានមតិជាតិនិងអន្តរ
ជាតិប៉ុណ្ណោះ ប៉ុន្ដែ រឿងដែលសំខាន់គឺរបបផ្ដាច់
ការភ្នំពេញ វាយកំទេចបង្អើលត្រៀមជាមុនទុក
ស្រេច ក្រែងចំហាចបដិវត្តន៍នៃអំណាចប្រជា
ពលរដ្ឋខ្មែររសាត់មកដល់កម្ពុជា៕