ដោយ វណ្ណ វិចារ 2012-10-06 RFA
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
រិះគន់ចំពោះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ តុលា
ដែលផ្ដោតទៅលើរឿងក្តីលោក ម៉ម សូណង់ដូ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថា
សេចក្តីថ្លែងការណ៍នោះ
ធ្វើឡើងក្នុងបំណងវាយប្រហារលើក្រុមរិះគន់រដ្ឋាភិបាល។
ការរិះគន់នេះ
ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការ
បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា តាមរយៈសវនាការ
តុលាការរកឃើញថា លោក ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីននៃចលនាអបគមន៍។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមមន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់
ទប់ទល់ទៅនឹងមតិជាតិ និងអន្តរជាតិនោះ
ថាជាការរកលេសដើម្បីគេចពីការពិតក្នុងសំណុំរឿងលោក ម៉ម សូណងដូ។
នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី
នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម
(Brad Adams) នៅថ្ងៃទី៦ តុលា មានប្រសាសន៍ថា ធាតុពិត លោក ម៉ម សូណង់ដូ
និងពលរដ្ឋនៅខេត្តក្រចេះ
មិនបានបង្កើតតំបន់អបគមន៍ដូចតុលាការចោទប្រកាន់នោះទេ។ លោកបន្តថា
រដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ និងបរិយាយវាយបកចំពោះមតិរិះគន់
ក្នុងរឿងក្តីលោក ម៉ម សូណង់ដូ ជាប្រការគួរឲ្យព្រួយបារម្ភ
ចំពោះសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជា។
លោក ប្រែដ អាដាម បញ្ជាក់ថា តុលាការកម្ពុជាមិនមានភស្តុតាងណាមួយច្បាស់លាស់រឹងមាំ ដើម្បីដាក់បន្ទុកលោក ម៉ម សូណងដូ នោះទេ៖ «សេចក្ដី
ថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា លោក ម៉ម សូណង់ដូ
ជាក្បាលម៉ាស៊ីនចលនាអបគមន៍នោះ វាមិនអាចទៅរួចឡើយ
ហើយជាការលើកឡើងមិនសមហេតុផល។ ខ្ញុំគិតថា
វាជាសញ្ញាមួយគួរឲ្យព្រួយបារម្ភ»។
ការរិះគន់នេះ
ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការ
បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី៥ ខែតុលា
ឆ្នាំ២០១២ បានលើកឡើងមាន ៥ចំណុច ដូចជា ចំណុចទី១ រឿងក្តីលោក ម៉ម
សូណង់ដូ និងគូកន មិនមែនជារឿងនយោបាយនោះទេ។ ចំណុចទី២
តុលាការសម្រេចដាក់ទោសលោក ម៉ម សូណង់ដូ តាមរយៈភស្តុតាងជាក់ស្ដែង
បង្ហាញថា លោក ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីននៃចលនាអបគមន៍។ ចំណុចទី៣
ករណីលោក ម៉ម សូណង់ដូ មិនប៉ះពាល់ដល់វិទ្យុសំបុកឃ្មុំឡើយ។ ចំណុចទី៤
ការរិះគន់ ការសម្រេចទោសរបស់តុលាការ
ជះឥទ្ធិពលដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា។ ចំណុចទី៥
កម្ពុជាមិនអនុញ្ញាតឲ្យបង្កើតតំបន់អបគមន៍បានទេ។
កន្លងទៅ អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក លោក កែវ រ៉េមី
ធ្លាប់មានប្រសាសន៍ថា សង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន
ប្រើលេសសិទ្ធិមនុស្ស
ដើម្បីកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ លោករិះគន់លោក ប្រែដ
អាដាម និងសង្គមស៊ីវិលមួយចំនួនថា
ពួកគេកំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស
ហើយប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
លោក កែវ រ៉េមី៖ «ទាក់ទងលោក ម៉ម សូណង់ដូ ក្តី និងបុគ្គលផ្សេងទៀត
តើរដ្ឋាភិបាលអនុវត្តចំពោះតែអ្នកទាំងប៉ុន្មាននាក់ហ្នឹង
ឬយ៉ាងម៉េច? លោក ប្រែដ អាដាម គាត់ចោទប្រកាន់ថា
ជានាយករដ្ឋមន្ត្រីថាមានកម្លាំងទ័ព មានកម្លាំងប៉ូលិសពេញលេញ
មានទ្រព្យសម្បត្តិហូរហៀរតាមរយៈប្រព្រឹត្តពុករលួយ និយាយនេះ
គឺចោទប្រកាន់ធ្ងន់ធ្ងរតែម្តង បរទេសខ្លះគឺចង្រៃតែម្តង មែនទែន
អ្នកជ្រកក្រោមផ្លាកសិទ្ធិមនុស្សហ្នឹង
គឺបេសកកម្មប្រឆាំងរដ្ឋាភិបាលតែម្តង»។
ទោះយ៉ាងណាក្តី លោក ប្រែដ អាដាម ពន្យល់ថា បេសកកម្មរបស់លោក
គឺការពារសិទ្ធិមនុស្សនៅកន្លែងណាដែលមានការរំលោភសិទ្ធិមនុស្ស
លោកត្រូវតែឈឺឆ្អាល។ លោកបន្តថា លោក ម៉ម សូណង់ដូ
មិនមែនជាអ្នកទោសដូចការសម្រេចរបស់តុលាការ
ដែលមានរដ្ឋាភិបាលនៅពីក្រោយខ្នងនោះឡើយ។
ក្នុងករណីផ្ដន្ទាទោសរបស់លោក ម៉ម សូណង់ដូ ត្រូវបានប្រទេសមហាអំណាច
រួមមាន សហរដ្ឋអាមេរិក បារាំង សហភាពអឺរ៉ុប អង្គការសិទ្ធិមនុស្សជាតិ
អន្តរជាតិ និងអង្គការការពារអ្នកកាសែតជាតិ អន្តរជាតិ
បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយចាត់ទុកថា
ប្រព័ន្ធតុលាការកម្ពុជា មិនឯករាជ្យ ហើយថា រឿងក្តីរបស់លោក ម៉ម
សូណង់ដូ ជារឿងនយោបាយ
និងនាំឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
9 comments:
Ah Kwak new look makes him looks like hes from the jungle.
អាសែនភ្លើ អើយអាសែនភ្លើ...
សូម្បីតែកូនង៉ែតទើបតែកើតក៏ដឹងដែរថា :
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!
Ah vulture Hun Xen always looks like he is from the jungle the minute he opens his stinky mouth.
អាមេយូកូងបាតផ្សារ ហ៊ុន សែន វាបានជ្រើសយក
យុទ្ធសាស្ដ្រដដែលៗ មកវ៉ៃលើតំណាងពិសេស
របស់ អង្គការសហប្រជាជាតិម្ដងហើយម្ដងទៀត...
ចុៈម៉េចបានជាបបូរមាត់អាឯងរីកអីសម្បើមម្លេះ?
ហ្អែងបឺតកនួយច្រើនពេកឬ?...មុខហ្អែងនេះកើតរោគហើយអាស្វា!....
Oh! My God!...Oh my God!...who ever created this!...I am laughing...Oh God.....
សែនអើយៗសែន រស់ព្រោះសំណែន
សែនខ្លាំងគ្មានប្រៀប ដៀលគេមិនល្អ
ខ្មែរក៏ពង្រាប សែនខ្ពស់មិនទាប
តែសែនខ្ញុំយួន ។
សែនប៉ិនអួតអាង គេទាញភ័ស្ដុតាង
សែនប្រឹងលាក់ពួន កោតអួតមិនអៀន
គេរៀនពីខ្លួន ភ្លេចក្បាលពាក់ដួន
យួនច្រំយួនត្បែង ។
ឯគី រ៉េម៉ែវ ដែលប៉ិនបត់ចែវ
ក៏ឈ្លក់មិនលែង បានឆ្អឹងអង្គាម
ត្រៀមខាំខ្មែរឯង ខ្លាចបាត់ដំណែង
សែនចាប់ចូលទ្រុង ។
អាឆ្កែកញ្ជះយួនហ៊ុន សែន ជាថ្មីម្តងទៀតបានព្រមានចាត់
វិធានការតាមផ្លូវច្បាប់ដល់អ្នកដែលនិយាយរិះគន់រូបវា
ដែលបានប្រដូចការដឹកនាំប្រទេសរបស់វា ទៅនឹងការស្លាប់
របស់មេដឹកនាំប្រទេសលីប៊ីនាពេលថ្មីៗនេះ។
បក្សពួកនិយម គ្រួសារនិយម អញនិយម អំណាចនិយម
និង អយុត្តិធម៌និយមរបស់សង្គមពួកនេះមិនបានឋិតថេរទេ។
ប្រវត្តិសាស្ត្រយុត្តិធម៌ មនុស្សធម៌ ប្រជាពលរដ្ឋនឹងអូសក
ជនទាំងនេះយកទៅក្បែលចោលជាមិនខាន។
អមនុស្សតែងចាញ់មនុស្សធម៌។
អំណាចផ្ដាច់ការពិត តែងចាញ់អំណាចប្រជាជាតិ…!
bloodsucker
Post a Comment