Thursday, October 11, 2012

វិចារណកថា៖ក្រយ៉ៅអាក្រក់របស់កុម្មុយនីស្តចាប់ផ្តើមបង្ហាញមកទៀតហើយ

(ទំរង់ប្រព័ន្ធសារព័ត៌មានឯករាជ្យនៅកម្ពុជា)
ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី១១ តុលា ២០១២ 
 
របបក្រុងភ្នំពេញបានកោះហៅតំណាងវិទ្យុអាស៊ីសេរីនិងវីអូអេម​កជួប ដោយអះអាងថាចង់បង្កើត ទំនាក់ទំនងរវាងបណ្តាញសារ​ព័ត៌​មាន​និងរាជរដ្ឋាភិបាល ហើយចង់និយាយអំពីការងារប្រកប​ដោយ វិជ្ជាជីវៈជាមួយវិទ្យុទាំងពីរនេះដើម្បីឲ្យវិទ្យុទាំង​ពីរនេះមាន​ការផ្សាយប្រកបដោយឯករាជ្យភាព និង តាមវិជ្ជាជីវៈសារព័ត៌មាន​ពិតៗ។



ពិតជាគួរឲ្យចង់សើចណាស់ ព្រោះវាបែជាពួក ក្រុមកុម្មុយនីស្តដែល ចេះតែគាបសង្កត់គេ ចង់មក ប្រដៅអ្នកដ៏ទៃរឿងវិជ្ជាជីវៈ និង សារព័ត៌មាន សេរី ដែលស្ថិតក្រោមការទំនុក បម្រុងរបស់ អាមេរិក ដែល ជាបិតា ប្រជាធិបតេយ្យលើពិភពលោកទៅវិញ។ ជាក់ស្តែងណាស់វា ជា ល្បិច គម្រាមបំបិទ សំលេង។ 

តាមពិតរបប ហ៊ុន សែន មានការព្រួយ​បារម្មណ៍ណាស់ដោយ ខ្លាចអំពើអាក្រក់របស់ខ្លួនកាន់តែ
ត្រូវ បានបកអាក្រាតពីមួយ ថ្ងៃ ទៅ មួយថ្ងៃ។ យើងអាចនិយាយបានថាបើនៅកម្ពុជា មាន បណ្តាញ ព័ត៌មានបែបនេះ ត្រឹមតែទូរទស្សន៍មួយ នោះប្រជាជន ខ្មែរ នឹងមិនបោះ ឆ្នោតឲ្យរបបព្រៃផ្សៃនេះ ទៀតទេ។ ហេតុដូច្នេះ ហើយ បានជារបប​ក្រុងភ្នំពេញ ព្យាយាមបំបិទនិងគ្រប់គ្រង ប្រព័ន្ធ ផ្សព្វផ្សាយ ទាំងអស់ក្នុងប្រទេសមិនឲ្យផ្សាយ​អ្វីដែល​កើត មានពិតនៅក្នុងសង្គមឡើយ 

ចំពោះការកោះហៅនេះ វាអាចទាក់ទងនឹងរឿងដែលរសើប បំផុត ថ្មី
ៗនេះ គឺការផ្សាយហើយផ្សាយ ទៀត របស់វិទ្យុទាំងពីរនេះរឿង ចាប់ខ្លួនលោក ម៉ម សូណង់ដូ ដាក់គុក ដោយអយុត្តិធម៌។ 

យើងក៏ចាំផងដែរថា ឲ្យតែដល់ពេលបោះឆ្នោតរបបក្រុងភ្នំ
ពេញ បាន បិទរលកធាតុអាកាស វិទ្យុទាំង ពីរនេះ មិន ឲ្យប្រជាជន ខ្មែរ ស្តាប់ឡើយ។ 

អ្វីដែលយើងបានតាមដាន និងស្តាប់ឭ គឺវិទ្យុទាំងពីរពិតជា មាន ការផ្សា
យ ដោយឯករាជ្យ ព្រោះរាល់ បញ្ហាសង្គមតែងតែត្រូវបាន ផ្សាយដោយមិនលាក់លៀម ជាពិសេសបញ្ហាសិទ្ធិមនុស្ស ការរំ លោភ ដីធ្លី ការបំផ្លាញព្រៃឈើ ។ល។ ដែលការផ្សាយទាំងនោះ ទៀតសោត តែងតែដកស្រង់និងធ្វើ បទសម្ភាសន៍យក ទស្សនៈ ពីគ្រប់ភាគី ដូចជា ខាងរដ្ឋាភិបាល បក្សជំទាស់ អង្គការ សង្គម ស៊ីវីល បញ្ញាវ័ន្ត និងមហាជនគ្រប់ស្រទាប់ផងដែរ ដែលខុសពី ប្រព័ន្ធ ព័ត៌មានរបស់រដ្ឋាភិបាល ដែលដាក់ តែអ្វីដែលល្អនិងមិន ដែល យកទស្សនៈភាគីផ្សេងមក រួមបញ្ចូលនិងថ្លឹងថ្លែង ជាមួយ ទាល់តែ សោះ៕ 

ជាក្តីសង្ឃឹមរបស់យើង សូមឲ្យសហរដ្ឋអាមេរិកនឹងនៅតែបន្ត
កិច្ច គាំពារវិទ្យុទាំងពីរនេះ និងជម្រុញ ការ ផ្សាយ ដោយគ្មានការកែ ប្រែនូវគោលការណ៍ផ្សព្វផ្សាយរបស់ខ្លួន ដើម្បីបុព្វហេតុ លទ្ធិប្រ ជា ធិបតេយ្យ និង សន្តិភាពនៅកម្ពុជាពិតៗ។

2 comments:

Anonymous said...

Cambodia is full of psychopath people just like a hun shit, a chea sim, and a heng surin.The Vietminh are laughing hardout right now because all they need to do is just chuck the dog meat and all khmer leaders will jump in and bite each other for it and it is called, 'killing two birds with one stone'.

Anonymous said...

បើវិទ្យុនឹងទូរទស្សន៏របស់គណបក្សប្រជាជនប្រមាតរិះគុនសព្វបែបយ៉ាងតាំងពីព្រឹកទល់អាធ្រាតថែមទាំងនាយករដ្ឋមន្តី្រជេរបញ្ចោប្រទេចផ្តាសា
គណបក្សប្រឆាំងនៅមុខនិស្សឹតទើបតែចេញពីសាលាស្ទើររាល់ថ្ងៃ នោះហើយឫដែលហៅថា
វប្បធម៍ខ្មែរ។ ពួកឯងមើលឃើញថ្ងៃអស្តគតជឹតមក
ដល់ហើយ ខំប្រវេប្រវ៉ាត្រដររកខ្យល់ ប៉ន្តែយ៉ាងណាថ្ងៃនៅតែលិចដដែល។ ប្រយ័ត្តរកដីកប់គ្មាន។