អំណាចដែលវាបានមកពីប្លន់និង សម្លាប់អ្នកដ៏ទៃ គឺដាច់ខាតវាត្រូវតែប្រើគ្រប់មធ្យោបាយដើម្បីបន្តរអំណាចតពូជរបស់វា...
ដោយ ប៉ែន បូណា rfi អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 07 តុលា 2012
ក្រុមយុវជន
គណបក្សសម រង្ស៊ី
បានប្រកាសពីគម្រោងធ្វើបាតុកម្មមួយនៅក្នុងខែតុលានេះដើម្បីជំរុញឲ្យ
មានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការព្រមានធ្វើបាតុកម្មរបស់យុវជនគណបក្សសម រង្ស៊ី
បានធ្វើឡើងបន្ទាប់ពី គណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សបានប្រកាសធ្វើពហិការមិនចូលរួមប្រជុំសភា
ដើម្បីអនុម័តសមាសភាព គ.ជ.ប នៅថ្ងៃទី១១តុលាខាងមុខនេះ។ យ៉ាងណាក៏ដោយ
សម្ពាធរបស់បក្សប្រឆាំងហាក់គ្មានទម្ងន់ទៅលើសេចក្តីសម្រេចរបស់គណ
បក្សកាន់អំណាចទេ។
បន្ទាប់ពី
ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលយកសំណើរបស់ខ្លួនមួយលើក
ជាពីរលើករួចមក
គណបក្សប្រឆាំងទាំងពីរបានបង្កើនសម្ពាធរបស់ខ្លួនទៅលើរដ្ឋាភិបាល
ដើម្បីជំរុញឲ្យមានកំណែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត (គ.ជ.ប) ។
ក្រុមយុវជនគណបក្សសម រង្ស៊ី បានប្រកាសឲ្យដឹងនៅចុងសប្តាហ៍នេះថា
ពួកគេនឹងរៀបចំធ្វើបាតុកម្មមួយនៅចុងខែតុលានេះដើម្បីទាមទារឲ្យ
មានកំណែទម្រង់ស្ថាប័នរៀបចំបោះឆ្នោត។
នេះជាសម្ពាធថ្មីមួយទៀតដែលបក្សប្រឆាំងបានព្រមានដាក់ទៅលើគណបក្ស
កាន់អំណាចឲ្យពិចារណាសំណើរបស់ខ្លួន។
កាល
ពីថ្ងៃសុក្រចុងសប្តាហ៍នេះដែរ គណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយ
ប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាដើម្បីអនុម័តសមាសភាព
គ.ជ.ប ដែលគ្រោងធ្វើនៅថ្ងៃទី១១ តុលាខាងមុខទេ។ នេះជាពហិការទី២
បន្ទាប់ពីគណបក្សទាំងពីរនេះបានធ្វើពហិការរួចទៅហើយ
មិនចូលរួមក្នុងដំណើរការសង្កេតការណ៍ចុះឈ្មោះ
និងពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ ២០១២ ដែលកំពុងតែដំណើរការ។
យ៉ាង ណាក៏ដោយ សម្ពាធរបស់បក្សប្រឆាំងហាក់គ្មានទម្ងន់ទៅលើសេចក្តីសម្រេចរបស់ គណបក្សកាន់អំណាចឡើយ។ រដ្ឋសភាជាតិគ្រោងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សា និងអនុម័តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សមាសភាព គ.ជ.ប ដែលរដ្ឋសភាគ្រោងអនុម័តនោះនឹងគ្មានអ្វីខុសពីសមាសភាពបច្ចុប្បន្ន នេះទេ ពោលគឺ លោក អ៊ឹម សួស្តី នៅតែជាប្រធាន និងលោកស្រី ស៊ិន ជុំបូ ជាអនុប្រធានដដែល។
គួរបញ្ជាក់ថា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្យាយាមដាក់សំណើទៅក្រសួងមហាផ្ទៃផង និងបានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃដោយផ្ទាល់ផងដើម្បីជជែក អំពីការកែទម្រង់សមាសភាព គ.ជ.ប ។ ប៉ុន្តែរាល់សំណើ និងជំនួបពិភាក្សាទាំងនោះមិនបានទទួលលទ្ធផលអ្វីទេ។ ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលយកសំណើរបស់បក្សប្រឆាំងក្រោមហេតុផល ថា សំណើទាំងនោះនឹងធ្វើឲ្យការបង្កើត គ.ជ.ប ជាប់គាំងមិនអាចចេញរួច។
យ៉ាង ណាក៏ដោយ គណបក្សប្រឆាំងនៅតែបន្តព្យាយាមបង្កើនសម្ពាធទៅលើបក្សកាន់អំណាច បន្ថែមទៀត។ បន្ទាប់ពីពហិការមិនចូលរួមសង្កេតការណ៍ និងមិនចូលរួមប្រជុំសភា ឥឡូវនេះឈានដល់ការប្រកាសធ្វើបាតុកម្មវិញម្តង៕

1 comment:
អាសែនភ្លើ អើយអាសែនភ្លើ...
សូម្បីតែកូនង៉ែតទើបតែកើតក៏ដឹងដែរថា :
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!
Post a Comment