(Photo: DAP-news) |
ថ្ងៃទី 29 តុលា 2012 | ដោយ: សុភាព
Cambodia Express News
ទន្សាយផ្អើលផ្លែភ្នៅ ឬក៏មានផ្សែងឥតភ្លើង?ភ្នំពេញ: លោកឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានប្តូរតំណែង កាលពីដើមខែតុលានេះ បានបដិសេធថា មិនមានការកោះហៅរូបលោក ទៅសាកសួរអំពីបញ្ហាមិនប្រក្រតីមួយចំនួន ដែលលោកនៅកាន់ជាស្នងការក្រុងនោះទេ ហើយក៏មិនមានការចាប់ខ្លួនលោកដែរ។
ឬមួយ នាយ ធំ នាំរត់ ចាប់ផ្តើមធំក្លិន មិនសូវ ស្រួលខ្លួនឯង?
លោក ទូច ណារ៉ុថ បានអះអាងថា លោកមានមោទនាភាព នៅពេលលោកនៅជាស្នងការ និងមិនដែលធ្វើជាអំពើអាក្រក់អ្វីឡើយ។
ការបដិសេធរបស់អតីតស្នងការប៉ូលិសក្រុងភ្នំពេញនេះ បានធ្វើឡើង បន្ទាប់ពីមានព័ត៌មានចចាមអារាម ថា ក្រសួងមហាផ្ទៃ បានកោះហៅលោក ទូច ណារ៉ុថ ទៅសាកសួរ នៅក្រសួងមហាផ្ទៃ រួចក៏ចាប់ខ្លួនតែម្តង។ ព័ត៌មានចចាមអារាមនេះ បានលេចឮ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២។
លោក ទូច ណារ៉ុថ អះអាងថា ក្រសួងមហាផ្ទៃ បានប្រជុំអំពីការការពារសន្តិសុខ និងការពារភ្ញៀវមកចូលរួមបុណ្យសម្តេចឪ ហើយលោកក៏ត្រូវបានគេហៅឲ្យចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។
សូមរម្លឹកថា លោក ទូច ណារ៉ុថ បានឡើងកាន់តំណែងជាស្នងការប៉ូលិសរាជធានីភ្នំពេញ អស់រយៈពេល ៧ឆ្នាំ ជំនួសតំណែងរបស់លោក ហេង ពៅ ក្នុងអំឡុងឆ្នាំ២០០៥។ មុនឡើងជាស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ គឺជាស្នងការប៉ូលិស ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវចុះទៅកាន់តំណែងបន្ថែម ជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោក ទូច ណារ៉ុថ ដែលត្រូវបានតម្លើងជាផ្កាយពីរ និងទៅកាន់តំណែងជាប្រធាននាយកដ្ឋានអង្គរក្ស របស់ប៉ូលិសក្រសួងមហាផ្ទៃ ឬប៉ូលិសម៉ូតូស ដែលអមគណៈប្រតិភូនានា៕
No comments:
Post a Comment