Sunday, November 18, 2012

មូលនិធិ​ពិភពលោក​អះអាង​ថា​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជំនួយ

រូបភាពhttp://www.facebook.com/chham.chhany
ដោយ កេសរណ្ណីយ្យា 2012-11-15 RFA
មូលនិធិ​ពិភពលោក (មូលនិធិ​សកល) ចោទ​ថា មាន​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជំនួយ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​ផ្តាច់​ផ្តិល​ជីវិត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។
សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយ​របស់​មូលនិធិ​ពិភពលោក កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ គូស​បញ្ជាក់​ថា បាន​រក​ឃើញ​ភស្តុតាង​ជាក់​លាក់​ជាច្រើន​នៃ​ការ​ប្រើប្រាស់​ជំនួយ​ទាំង​នោះ​ ខុស​ទិស​ដៅ ក្នុង​ការ​គ្រប់គ្រង​បែង​ចែក​ថវិកា​ក្រោម ១លាន​ដុល្លារ សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ ហើយ​និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន​ប្រការ។ មូលនិធិ​ប្រកាស​ថា នឹង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី មូលនិធិ​នៅ​តែ​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ជា​បន្ត​ទៀត ដើម្បី​កុំ​ឱ្យ​រាំង​ស្ទះ​ដល់​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​គ្រុន​ចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំ​នៅ​ក្នុង​តំបន់។ ប៉ុន្តែ​ថា​នឹង​រក​ប្រភព​ផ្សេង ដើម្បី​ផ្តល់​ថវិកា​ជំនួយ​ជាច្រើន​លាន​ដុល្លារ​នេះ ជា​ជាង​ផ្តល់​ដោយ​ផ្ទាល់​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ ចាញ់។
មូលនិធិ​ពិភពលោក គឺ​ជា​អង្គការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​ជំងឺ​គ្រុន​ចាញ់។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អា.អេហ្វ.ប៉េ (AFP) ថា លោក​ពុំ​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ទាំង​នោះ​នៅ​ឡើយ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


4 comments:

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!

From the Voices of khmer Victims to President Obama!

Anonymous said...

Oh, you are just know that?

Fast $700 millions per year was spend to this regime and this money comes from the national tax of the aid donner countries. We are living in industried countries and send this money for poor Khmer people but this money not come to poor Khmer people, opposite it land on dictator regime and its lawless clans.

Since 1998´3 we have helped but till now Khmer poeple are still very poor but its leaders very rich than we abroad. We must stop to help them any more. We must to find the other way helping the real Khmer poor people. Please don't wasted our tax money for those regime. Stop

Anonymous said...

This message was fabricated by the Hun Sen CPP pupets to stop the outsiders to raise money for Cambodia National Rescue Party (CNRP) who people oversea see that it might win the election in 2013.

Dictator Hun Sen is now shaking, he is scared, he is worry that if he loses the election in 2013, the only place he will go is the grave yard, or crimation site.

Anonymous said...

Let's compare Cambodia and Isarel, you can see the difference between the goverment who put their nation first and the goverment who put their personal profit first.

The goverment put their personal profit first are always think they are so smart by abuse other nation tax payers. At the end, their people and country become cheap shit.