Friday, November 30, 2012

រដ្ឋាភិបាល​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច​ជូន​ប្រជាជន

សូមកុំភ្លេចថាកន្លងមក ហ៊ុន សែន ក៏ធ្លាប់កាត់ដីជាង​១២ ហិកតា ពីក្រុមហ៊ុន​ភាពីម៉ិច​គ្រុប  ​(Phea​ Pimex​ Group​) ឲ្យទៅ​អ្នកភូ​មិបឹងកក់ដែរ តែរហូតមកដល់  ពេលនេះអ្នក​ភូមិបឹង​កក់    គ្មាន​បានទទួលអ្វីក្រៅ​ពីភាព​ឈឺ​ចាប់និង​ជាប់​ពន្ធនាគារទាំងអយុត្តិធម៌នោះទេ ។​​  ហើយ​រឿង​​កាត់ដី​​​   យកទៅចែកឲ្យប្រជាពលរដ្ឋនៅ     កំពង់​ឆ្នាំង   ​លើកនេះ​ក៏មិនខុសពីរឿងអ្នកបឹងកក់ដែរ  គឺ ហ៊ុន សែន ចែក​ឲ្យ​តែខ្យល់ប៉ុណ្ណោះឯផ្ទៃដីពិតគឺ  ក្រុម​យាយភូ ជាអ្នក​គ្រប់​គ្រង ។
 www.postkhmer.comFriday, 30 November 2012 ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ សម្រេច​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​៤១៥៨​ហិកតា ចេញ​ពី​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប ដែល​ជា​កម្មសិទ្ធិ​លោក​ស្រី ជឹង សុភាព ភរិយា​របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ធ្វើ​ប្រទាន​កម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ ៤៥០៦​គ្រួសារ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ទុក​សម្រាប់​សហគមន៍​ព្រៃ​ឈើ។

យោង​ទៅ​តាម​សៀវភៅ​រាជ​កិច្ច ចេញ​ផ្សាយ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ចុះ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ ដែល​ភ្នំពេញ ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​ កាល​ពីថ្ងៃ​ទី២៦ ខែ​តុលា​ ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​កាត់​ដី​សម្បទាន​ សេដ្ឋកិច្ច​ទំហំ​៤​១៥៨ ហិកតា ពី​ក្រុមហ៊ុន​ភាពីម៉ិច​គ្រុប​(Phea​ Pimex​ Group​) ដើម្បី​ធ្វើ​អនុបយោគ​ ជា​ដី​ឯក​ជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា ពលរដ្ឋ​៤៥០៦​គ្រួសារ និង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ឯកជន ​ជូន​ប្រជា​ពលរដ្ឋ​១៨៤​គ្រួសារ​ លើ​៥៤៧​ក្បាល​ដី​ ដែល​បាន​​កាន់​កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់​ស្តែង​ និង​៤៨៤​ហិកតា​សម្រាប់​សហគមន៍​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។
នៅ ក្នុង​អនុក្រឹត្យ​បាន​បង្ហាញ​ថា​ ស្រុក​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដូច​ជា ​ស្រុក​ទឹក​ផុស​និង​ស្រុក​សាមគ្គី​មានជ័យ ដែល​មាន​ឃុំ​ចំនួន​បី​ដូច​ជា​ ឃុំ​ក្បាល​ទឹក​ ឃុំ​ក្រាំងល្វា​និង​ឃុំ​ត្បែង​ខ្ពស់​ នឹង​ត្រូវ​ទទួល​បាន​ដី​ពី​អនុក្រឹត្យ​នោះ​។ ​នៅ​ក្នុង​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​ប្រគល់​អាណត្តិ​កាន់​កាប់​និង​បែង​ចែក​ដី​របស់​រដ្ឋ​ដូច​មាន​ចែង​ ក្នុង​មាត្រា​១ ជូន​គណៈ​កម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​កំពង់ឆ្នាំង គ្រប់គ្រង​និង​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​៤ ៥០៦​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​ខាង​លើ​។
នៅ​ ក្នុង​មាត្រា​ទី៤ នៃ​អនុក្រឹក្យ​បាន​កំណត់​ថា ក្នុង​ពេល​ដំណើរ​ការ​វាស់​វែង​និង​បែង​ចែក​ជាក់​ស្តែង​ គណៈ​កម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​កាត់​ចេញ​នូវ​ចំណែក​ដី​មួយ​ចំនួន​សម​ស្រប​ដើម្បី​រក្សា​ទុក​សម្រាប់ បម្រើ​ផល​ប្រយោជន៍​សាធារណៈ ទាំង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម័្ពន្ធ​រូប​វន្ត​ និង​សង្គម​នៅ​ក្នុង​មូល​ដ្ឋាន​។​ អនុក្រឹត្យ​បាន​បង្ហាញ​ថា​៖ «បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍​»។
បន្ទាប់ ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច​ គ្រុប​ចំនួន​៣១៥០២៨ ហិក​តា ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ឆ្នាំង សម្រាប់​អភិវឌ្ឍ​លើ​ការ​ដាំ​ដើម​អាកាស្យា ដំឡូង​មី និង​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហ៍កម្ម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៨ ២០០​គ្រួសារ ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ គឺ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​។ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​មាន​ជម្លោះ​ដី​ធ្លី​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​បរិបូណ៌​និង​ស្រុក​ទឹក​ផុស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ពលរដ្ឋ ៣ ៨០០ គ្រួសារ នៅ​ក្នុង​បួន​ឃុំ ដែល​មាន​ផ្ទៃ​ដី​៧ ៥០០​ហិកតា។ រីឯ​ខេត្ត​ពោធិ៍សាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​ចំនួន​បី​ស្រុក​គឺ​ស្រុក​ក្រគរ ស្រុក​ភ្នំ​ក្រវាញ និង​ក្រុង​ពោធិ៍សាត់ នៅ​ក្នុង​ឃុំ​ចំនួន​១៣​នៃ​៥៩​ភូមិ ដែល​មាន​ផ្ទៃដី​ចំនួន​១៣ ១១៦​ហិកតា។
ទាក់់​ទិនទៅ​នឹង​ជម្លោះ​ដីធ្លី​ នេះ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៨​នាក់​រួច​ហើយ ដែល​បាន​ទទួល​ដីកា​ពី​តុលាការ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១១ ទាក់ទង​នឹង​​បណ្តឹង​របស់​ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា បាន​ញុះញង់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​និង​រារាំង សមត្ថកិច្ច​មិន​ឲ្យ​អភិវឌ្ឍ។
លោក ជា សុផុន តំណាង​ពលរដ្ឋ​នៅ​ក្នុង​ ឃុំ​ក្រាំង​ល្វា ស្រុក​ទឹក​ផុស​ បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចាប់​ផ្តើម​វាស់​វែង​កាត់​ដី ​ពី​ក្រុមហ៊ុន​មក​ឲ្យ​ពលរដ្ឋ​វិញ​ហើយ​។ នេះ​គឺជា​ជោគជ័យ​របស់​ពលរដ្ឋ​ដែល​រួម​គ្នា​ធ្វើ​ការ​តវ៉ា​ស្ទើរ​គ្រប់​ ទីកន្លែង​ ដើម្បី​ទាម​ទារ​ឲ្យ​បាន​ដី​មក​វិញ​។
លោក​បន្ត​ថា៖ «​ពេល​នេះ​យើង​សប្បាយ​ចិត្ត​ដែល​សម្តេច​លោក​បាន​ឲ្យ​យុវជន​ស្ម័គ្រចិត្ត វាស់​ដី​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ​ តែ​ខ្ញុំ​នៅ​បារម្ភ​ទៅ​ថ្ងៃ​អនាគត​មិន​ដឹង​ថា ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​បើ​ដូច​បច្ចុប្បន្ន​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ ហើយក៏​អរគុណ​សម្តេច​បំផុត​ដែរ ​ដែល​បាន​គិត​គូរ​ដល់​ទុក្ខ​លំបាក​របស់​ពួក​យើង​»។
លោក​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ ឆ្នាំ២០១២ បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​ជា​បន្ទាន់និង​គ្មាន​កាល​កំណត់​នូវ​ការ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ ហើយ​ចេញ​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្បទាន​ទាំង​ឡាយ​ណា​ដែល​ទុក ​​ចោល​និង​បង្ក​ទំនាស់​ជាមួយ​ពល​រដ្ឋ។
នៅ​ថ្ងៃ​ទី​១៤ មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​ការ​វាស់​វែង​បែង​ចែក​ដី​ធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ ដីសម្បទាន​សេដ្ឋកិច្ច យ៉ាង​យូរ​បំផុត​ត្រឹម​៦ខែ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ចំនួន​ ១ ១៧៨​នាក់ បាន​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​១៣ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​យុទ្ធនាការ​វាស់វែង​ដី​ចែក​ជូន​ ប្រជា​ពលរដ្ឋ​ នៅ​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​វាស់​វែង​ចំនួន​១២​សែន​ហិកតា​ នៅ​ទូទាំង​ប្រទេស​ ប្រគល់​ជូន​ពលរដ្ឋ​ចំនួន​៣៥​ម៉ឺន​គ្រួសារ។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង ឲ្យ​ដឹង​ថា​ លោក​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​។ លោក​ថា នេះ​គឺជា​សកម្មភាព​ល្អ​មួយ តែ​ក្នុង​នាម​សង្គម​ស៊ីវិល​លោក​ទទូច​សុំ​ឲ្យ​ធ្វើ​ដូច្នេះ​នៅ​ទូទាំង​ ប្រទេស ពីព្រោះ​ជម្លោះ​ដីធ្លី​រវាង​ប្រជាជន​ជា​មួយ​ក្រុម​ហ៊ុន​ដី​សម្បទាន គឺ​បាន​កើត​ឡើង​ពេញ​ក្នុង​ប្រទេស។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ធ្វើ​ការ​វិនិយោគ ​នោះ​គប្បី​ត្រូវ​គិតគូរ អំពី​ផល​​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន។​ កន្លង​មក​ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទទួល​ដីកា​ពី​តុលាការ​ ខូចខាត​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»។ ​
លោក ទី គឹមតុក តំណាង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិចគ្រុប មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕

3 comments:

Anonymous said...

រដ្ឋាភិបាលក្លែងក្លាយ-ប្រជាភិថុត​កាត់ដី ៤១៥៨ ហិកតា​ពី​ក្រុមហ៊ុន​ភាពីម៉ិច​ជូន​ប្រជាជនណា?......
ជូនអា​ប្រជាជន..យួនទេដឹង?...កណ្ដួយម៉ែវា!
___________________________________
អាចុយម្រាយ!...បក្សប្រជាជន ,ពួកវា មិនដែលជួយពលរដ្ឋខ្មែរម្តងណាទេ!
មានតែធ្វើបាបរឹបអូសយកដីធ្លី,
ឈូសឆាយផ្ទៈសម្បែងនិងបាញ់សម្លាប់ខ្មែរចោលជាបន្តបន្ទាប់.....តែប៉ុណ្ណោះ!

Anonymous said...

Hun Sen Stole your properties.

Under social and international pressure, he gives back to you.

Besides, the election is approaching, so he needs to fool people too.

Is he your hero now?

Realistically, he should go to jail, and in his particular case he must step down because so many vital mistakes that he committed up to this moment.

Khmer people,

Please try to have good judgment.
Learn how to differentiate between good deeds and bad deeds.

93 years old woman

Anonymous said...

In Cambodia, Hun Sen's relatives are abuse, bully, threatening, killing Cambodian people as they want and when they want, No law can stop them.

Mr Sam Rainsy, Mr Kim Soka and Cambodian people must begin Lotus Revolution to free our Nation from 30 years dictator.

Hun Sen is even worse than Gadafy and on top of Gadafy Hun Sen is a traitor giving Koh Tral, sea area and more to Vietnam.