Saturday, November 17, 2012

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​បន្ត​រិះគន់​លើ​រោងចក្រ​ស្ករស​លោក លី យ៉ុងផាត់

មេ​ឃុំ​អមលាំង កញ្ញា តឹក នឹម ថ្លែង​ថា ក្នុង​ឃុំ​នោះ​មាន ១៧​ភូមិ សុទ្ធ​តែ​មាន​ដី​ពាក់ព័ន្ធ​ចម្ការ​អំពៅ។ កញ្ញា​បន្ថែម​ថា គ្មាន​ជម្រើស​ទេ ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំពាក់​ការ​ប្រាក់​ធនាគារ។ ដី​ភូមិ​មួយ​ចំនួន​ដាក់​បញ្ចាំ ដើម្បី​យក​ប្រាក់​រក​ស៊ី។ អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ បាន​ចូល​ធ្វើ​កម្មករ​ចម្ការ​អំពៅ បាន​កម្រៃ ៣​ដុល្លារ​ក្នុង​១ថ្ងៃ ទើប​អ្នក​ភូមិ​ភាគ​ច្រើន មិន​បន្ត​ធ្វើ​ការ​នោះ​ទេ នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក៖ «ពួក​គាត់​ដែល​ដោះ ​ដូរ​ឲ្យ​នោះ ដី​វា​អត់​ជីជាតិ​ដូច​ដី​ស្រែ​គាត់​ធ្វើ ដី​ឃ្នើសៗ​ហ្នឹង។ ហើយ​ពួក​គាត់​ខ្លះ​ចេះ​តែ​បង្ខំ​ចិត្ត​យក​ទៅ ព្រោះ​អី​វា​បាត់​បង់​របស់​គាត់​ច្រើន​ទៅ​ហើយ បើ​គាត់​អត់​យក មិន​ដឹង​បាន​អី​ធ្វើ»។
RFA/Sek Bandith
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​ លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
 ដោយ អ៊ុក សាវបូរី 2012-11-16 RFA
ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២ម៉ឺន ២ពាន់​ហិកតារ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​វិនិយោគ​ដំណាំ​អំពៅ​នោះ ឥឡូវ​នេះ​បាន​ទទួល​លទ្ធផល​ហើយ បង្កើត​បាន​ជា​រោងចក្រ​ស្ករស ដែល​គ្រោង​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ ឲ្យ​ដំណើរ​ការ​ស្រប​ច្បាប់។
ប៉ុន្តែ​សមិទ្ធផល​ទាំង​នេះ មិន​បាន​ទទួល​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឡើយ ដោយ​សារ​សមិទ្ធផល​ទាំង​នេះ​កើត​ឡើង​នៅ​លើ​ទឹកដី​ជម្លោះ​ដែល​ពុំ​ទាន់​មាន​ ដំណោះស្រាយ​សំណង​សមរម្យ​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​រិះគន់​លើ​ការ​វិនិយោគ​ដំណាំ​អំពៅ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​ គាត់​នោះ​ថា បាន​បំផ្លាញ​សេចក្តី​សុខ និង​សេដ្ឋកិច្ច​គ្រួសារ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ធ្លាក់​ខ្លួន​ស៊ី​ឈ្នួល​គេ។
អ្នកស្រី ជា វុធដា នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ថា ដី​ស្រែ និង​ចម្ការ​របស់​គាត់​ទំហំ ៣​ហិកតារ ត្រូវ​ក្រុមហ៊ុន​ដាំ​អំពៅ​ព័ទ្ធ​យក​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១០។ អ្នកស្រី​ថា គាត់​បាត់​បង់​ប្រាក់​ចំណូល​ក្នុង​១ឆ្នាំៗ ៥លាន​រៀល គឺ​ជាង ១ពាន់​ដុល្លារ ដោយ​សារ​តែ​ការ​បាត់​បង់​ដី​ដែល​គេ​រឹបអូស​យក​ទៅ​វិនិយោគ​ដំណាំ​អំពៅ​ដ៏​ អាក្រក់​នោះ។ មិន​តែ​ប៉ុណ្ណោះ ការ​វិនិយោគ​នោះ បាន​ជំរុញ​គាត់ និង​កូន​ចៅ ពី​អ្នក​មាន​ទ្រព្យ​គួរ​សម មាន​ហូប​គ្រប់គ្រាន់ និង​ក្លាយ​មក​ជា​អ្នក​លក់​នំ​តាម​ចិញ្ចើម​ផ្លូវ ហើយ​កូន​បោះ​បង់​សាលា​រៀន ក្លាយ​ជា​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​រោងចក្រ​កាត់​ដេរ៖ «អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ហ្នឹង គេ​មក​ឈូស​មក​រៀប​លើ​ដី​ខ្ញុំ ដី​ខ្ញុំ​វា​នៅ​ក្រៅ​ទេ អីចឹង​គេ​យក​ដី​ខ្ញុំ​ហ្នឹង​ឲ្យ​គេ»
ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ពាក់ព័ន្ធ​ដីធ្លី អះអាង​ថា ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ក្រុមហ៊ុន​ដាំ​អំពៅ​ចំនួន​២ គឺ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គា និង​កំពង់ស្ពឺ​ស៊ូហ្គា ដែល​បាន​វិនិយោគ​ដោយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​មួយ​រូប គឺ​លោក​ឧកញ៉ា លី យ៉ុងផាត់។
មេ​ភូមិ​ថ្នល់បំបែក លោក ជីម សារីម ថ្លែង​ថា ការ​វិនិយោគ​ដែល​នាយក​រដ្ឋមន្ត្រី​ឲ្យ​ធ្វើ​តាម​របៀប​ឆ្វៀល​ដី​ប៉ះពាល់​ដី​ ពលរដ្ឋ​បាន​កាន់​កាប់ ធ្វើ​ជា​របៀប​វិនិយោគ​ដី​ស្បែក​ខ្លា ប៉ុន្តែ​ក្រុមហ៊ុន​ដាំ​អំពៅ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ឡើយ។ លោក ជីម សារីម បន្ថែម​ថា ក្រុមហ៊ុន​បាន​ព័ទ្ធ​យក​ដី​គាត់​ដាំ​ស្រូវ និង​ដំណាំ​ចម្ការ​ទំហំ ១០​ហិកតារ ហើយ​សង​វិញ​នូវ​ដី​ភ្នំ​ដែល​មិន​អាច​ដាំ​អ្វី​បាន ហើយ​ដី​សង​នោះ​មាន​ឈ្មោះ​ជាន់​គ្នា​ច្រើន​នាក់​ទៀត​ផង។ លោក​បន្ត​ថា គាត់​ខាត​ប្រាក់​ចំណូល​ពី​ការ​លក់​ភោគផល និង​ខាត​ប្រាក់​ជួល​កម្មករ​គាស់​គល់​ឈើ ខាត​ប្រាក់​អស់​រាប់​ពាន់​ដុល្លារ។
លោក​បន្ថែម​ថា ការ​ផ្តល់​ដី​សម្បទាន​នោះ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​តែ​បាន​ប្រាក់​ចំណូល ចំណែក​ម្ចាស់​ដី​ក្រ​រហាម និង​ឈឺ​ចាប់​គ្មាន​ទី​បញ្ចប់។ លោក​ថា ពលរដ្ឋ​នាំ​គ្នា​តវ៉ា ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ ទោះ​បី​ប្រជាពលរដ្ឋ​ដើរ​ដាក់​ពាក្យ​សុំ​ទៅ​គ្រប់​ស្ថាប័ន​ឲ្យ​ជួយ​ អន្តរាគមន៍​ផង ក៏​គ្មាន​ស្ថាប័ន​ណា​ជួយ​បាន​ឡើយ។ លោក​ថា ក្នុង​ភូមិ​នេះ មាន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ មាន​ដី​នៅ​ក្នុង​កន្លែង​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ដាំ​អំពៅ​នោះ៖ «ឯកសារ ​ប្រជាជន​ផ្ដិត​មេ​ដៃ ដី​ព្រាតព្រោង មិន​ដឹង​នៅ​ងាប់​ត្រឹម​ណា កប់​ចោល​ត្រឹម​ណា ដុត​ចោល​ត្រឹម​ណា​អស់​ទៅ។ ឈឺ​ចាប់​ខ្លះ មិន​ឈឺ​ចាប់​ខ្លះ តែ​រឿង​ហ្នឹង សើច​ក៏​សើច​លែង​សម បើ​យំ​ក៏​យំ​មិន​ចេញ គិត​ធ្វើ​ម៉េច អង្គុយ​ចាំ​មើល​អីចឹង​ទៅ»
មេ​ឃុំ​អមលាំង កញ្ញា តឹក នឹម ថ្លែង​ថា ក្នុង​ឃុំ​នោះ​មាន ១៧​ភូមិ សុទ្ធ​តែ​មាន​ដី​ពាក់ព័ន្ធ​ចម្ការ​អំពៅ។ កញ្ញា​បន្ថែម​ថា គ្មាន​ជម្រើស​ទេ ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំពាក់​ការ​ប្រាក់​ធនាគារ។ ដី​ភូមិ​មួយ​ចំនួន​ដាក់​បញ្ចាំ ដើម្បី​យក​ប្រាក់​រក​ស៊ី។ អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ បាន​ចូល​ធ្វើ​កម្មករ​ចម្ការ​អំពៅ បាន​កម្រៃ ៣​ដុល្លារ​ក្នុង​១ថ្ងៃ ទើប​អ្នក​ភូមិ​ភាគ​ច្រើន មិន​បន្ត​ធ្វើ​ការ​នោះ​ទេ នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក៖ «ពួក​គាត់​ដែល​ដោះ ​ដូរ​ឲ្យ​នោះ ដី​វា​អត់​ជីជាតិ​ដូច​ដី​ស្រែ​គាត់​ធ្វើ ដី​ឃ្នើសៗ​ហ្នឹង។ ហើយ​ពួក​គាត់​ខ្លះ​ចេះ​តែ​បង្ខំ​ចិត្ត​យក​ទៅ ព្រោះ​អី​វា​បាត់​បង់​របស់​គាត់​ច្រើន​ទៅ​ហើយ បើ​គាត់​អត់​យក មិន​ដឹង​បាន​អី​ធ្វើ»
កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅ​ក្នុង​ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ថា ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ផ្តល់​ទំហំ ២២.៣៣៩​ហិកតារ ដែល​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​រស់នៅ ៩.៤៧១​គ្រួសារ។ លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​នូវ​ការ​ផ្តល់​ដី​ដែល​អនុវត្ត​ខុស​ឆ្គង​នោះ​ថា៖ «ការ ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច វា​អត់​អាក្រក់​ទេ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ការ​អនុវត្ត​របស់​យើង វា​អត់​ច្បាស់។ តំបន់​ណា​ជា​តំបន់​ដី​របស់​ប្រជាពលរដ្ឋ តំបន់​ណា​ជា​តំបន់​ដី​ដែល​ឲ្យ​ក្រុមហ៊ុន»
រោងចក្រ​ផលិត​ស្ករស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នឹង​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សប្ដាហ៍​ក្រោយ​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

If you want to rise up like Arab Spring in Cambodia, the right time is when President Obama comes visiting Cambodia. The key is to produce mass demonstration walk without fear of death to inform all your suffering to President Obama and the world, than President Obama can't refuse the facts and the truth about human right violent in Kingdom of Cambodia as he is a witnessing.

Do it or never!
When the president Obama visits Cambodia the world will pay more attention to Cambodia and this is the time that you must rise up to show your suffer and human right violent. But the successful demonstration requires massive people that walk without fear of death. Scarify of your lives will start the revolution.

Base on advance mathematic prediction! Do it or never! It is your choice for yourself and your country!

Anonymous said...

5:44 AM, Cambodia learn their way to be peaceful, not like your idea to think of war or civil wars. War is not an option.

Cambodian people can do rise up like Arab Spring, but they like solve the problem peacefully. It does not work, then there will be an Arab Spring - it can be life of death.

Cambodian/Khmer people do not like war. When they are strong with military, they are much more peaceful and safer.

Now, Cambodian military is full of Vietnamese control and hidden Vietnamese faces in Cambodian/Khmer Uniforms who are very violent against the protesters and Human Rights Defenders.

Yes, Khmer soldiers are now ignored by the corrupted CPP government and Vietnamese Puppet Hun Sen.



You need to watch your open mouth.