មេឃុំអមលាំង កញ្ញា តឹក នឹម ថ្លែងថា ក្នុងឃុំនោះមាន ១៧ភូមិ សុទ្ធតែមានដីពាក់ព័ន្ធចម្ការអំពៅ។ កញ្ញាបន្ថែមថា គ្មានជម្រើសទេ ប្រជាពលរដ្ឋធ្លាក់ខ្លួនជាអ្នកជំពាក់ការប្រាក់ធនាគារ។ ដីភូមិមួយចំនួនដាក់បញ្ចាំ ដើម្បីយកប្រាក់រកស៊ី។ អ្នករស់នៅក្នុងមូលដ្ឋានឃុំនេះ បានចូលធ្វើកម្មករចម្ការអំពៅ បានកម្រៃ ៣ដុល្លារក្នុង១ថ្ងៃ ទើបអ្នកភូមិភាគច្រើន មិនបន្តធ្វើការនោះទេ នាំគ្នាធ្វើចំណាកស្រុក៖ «ពួកគាត់ដែលដោះ ដូរឲ្យនោះ ដីវាអត់ជីជាតិដូចដីស្រែគាត់ធ្វើ ដីឃ្នើសៗហ្នឹង។ ហើយពួកគាត់ខ្លះចេះតែបង្ខំចិត្តយកទៅ ព្រោះអីវាបាត់បង់របស់គាត់ច្រើនទៅហើយ បើគាត់អត់យក មិនដឹងបានអីធ្វើ»។
ដោយ អ៊ុក សាវបូរី 2012-11-16 RFA
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង ២ម៉ឺន ២ពាន់ហិកតារ
នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគដំណាំអំពៅនោះ
ឥឡូវនេះបានទទួលលទ្ធផលហើយ បង្កើតបានជារោងចក្រស្ករស
ដែលគ្រោងដំណើរការសាកល្បងនៅថ្ងៃទី១៩ ខែវិច្ឆិកា សប្ដាហ៍ក្រោយ
ឲ្យដំណើរការស្របច្បាប់។
ប៉ុន្តែសមិទ្ធផលទាំងនេះ
មិនបានទទួលស្វាគមន៍ពីប្រជាពលរដ្ឋនៅតំបន់នោះឡើយ
ដោយសារសមិទ្ធផលទាំងនេះកើតឡើងនៅលើទឹកដីជម្លោះដែលពុំទាន់មាន
ដំណោះស្រាយសំណងសមរម្យនៅឡើយ។
ពលរដ្ឋនៅខេត្តកំពង់ស្ពឺ
នៅតែបន្តរិះគន់លើការវិនិយោគដំណាំអំពៅនៅក្នុងមូលដ្ឋានរបស់ពួក
គាត់នោះថា បានបំផ្លាញសេចក្តីសុខ និងសេដ្ឋកិច្ចគ្រួសារ
ព្រមទាំងបានធ្វើឲ្យមនុស្សកាន់តែច្រើនធ្លាក់ខ្លួនស៊ីឈ្នួលគេ។
អ្នកស្រី ជា វុធដា នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ថ្លែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា ដីស្រែ និងចម្ការរបស់គាត់ទំហំ
៣ហិកតារ ត្រូវក្រុមហ៊ុនដាំអំពៅព័ទ្ធយកទាំងស្រុងនៅឆ្នាំ២០១០។
អ្នកស្រីថា គាត់បាត់បង់ប្រាក់ចំណូលក្នុង១ឆ្នាំៗ ៥លានរៀល គឺជាង
១ពាន់ដុល្លារ
ដោយសារតែការបាត់បង់ដីដែលគេរឹបអូសយកទៅវិនិយោគដំណាំអំពៅដ៏
អាក្រក់នោះ។ មិនតែប៉ុណ្ណោះ ការវិនិយោគនោះ បានជំរុញគាត់ និងកូនចៅ
ពីអ្នកមានទ្រព្យគួរសម មានហូបគ្រប់គ្រាន់
និងក្លាយមកជាអ្នកលក់នំតាមចិញ្ចើមផ្លូវ ហើយកូនបោះបង់សាលារៀន
ក្លាយជាអ្នកចំណាកស្រុកទៅធ្វើកម្មកររោងចក្រកាត់ដេរ៖ «អ្នកដែលពាក់ព័ន្ធក្នុងក្រុមហ៊ុនហ្នឹង គេមកឈូសមករៀបលើដីខ្ញុំ ដីខ្ញុំវានៅក្រៅទេ អីចឹងគេយកដីខ្ញុំហ្នឹងឲ្យគេ»។
ពាក់ព័ន្ធបញ្ហានេះ អង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធដីធ្លី
អះអាងថា ក្នុងខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនដាំអំពៅចំនួន២
គឺក្រុមហ៊ុនភ្នំពេញស៊ូហ្គា និងកំពង់ស្ពឺស៊ូហ្គា
ដែលបានវិនិយោគដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនមួយរូប
គឺលោកឧកញ៉ា លី យ៉ុងផាត់។
មេភូមិថ្នល់បំបែក លោក ជីម សារីម ថ្លែងថា
ការវិនិយោគដែលនាយករដ្ឋមន្ត្រីឲ្យធ្វើតាមរបៀបឆ្វៀលដីប៉ះពាល់ដី
ពលរដ្ឋបានកាន់កាប់ ធ្វើជារបៀបវិនិយោគដីស្បែកខ្លា
ប៉ុន្តែក្រុមហ៊ុនដាំអំពៅមិនអនុវត្តតាមការណែនាំឡើយ។ លោក ជីម សារីម
បន្ថែមថា ក្រុមហ៊ុនបានព័ទ្ធយកដីគាត់ដាំស្រូវ និងដំណាំចម្ការទំហំ
១០ហិកតារ ហើយសងវិញនូវដីភ្នំដែលមិនអាចដាំអ្វីបាន
ហើយដីសងនោះមានឈ្មោះជាន់គ្នាច្រើននាក់ទៀតផង។ លោកបន្តថា
គាត់ខាតប្រាក់ចំណូលពីការលក់ភោគផល
និងខាតប្រាក់ជួលកម្មករគាស់គល់ឈើ ខាតប្រាក់អស់រាប់ពាន់ដុល្លារ។
លោកបន្ថែមថា ការផ្តល់ដីសម្បទាននោះ
គឺធ្វើឲ្យអ្នកមាននៅតែបានប្រាក់ចំណូល ចំណែកម្ចាស់ដីក្ររហាម
និងឈឺចាប់គ្មានទីបញ្ចប់។ លោកថា ពលរដ្ឋនាំគ្នាតវ៉ា
ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ
ទោះបីប្រជាពលរដ្ឋដើរដាក់ពាក្យសុំទៅគ្រប់ស្ថាប័នឲ្យជួយ
អន្តរាគមន៍ផង ក៏គ្មានស្ថាប័នណាជួយបានឡើយ។ លោកថា ក្នុងភូមិនេះ
មានប្រជាពលរដ្ឋជាង ២០០គ្រួសារ
មានដីនៅក្នុងកន្លែងសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនដាំអំពៅនោះ៖ «ឯកសារ
ប្រជាជនផ្ដិតមេដៃ ដីព្រាតព្រោង មិនដឹងនៅងាប់ត្រឹមណា
កប់ចោលត្រឹមណា ដុតចោលត្រឹមណាអស់ទៅ។ ឈឺចាប់ខ្លះ មិនឈឺចាប់ខ្លះ
តែរឿងហ្នឹង សើចក៏សើចលែងសម បើយំក៏យំមិនចេញ គិតធ្វើម៉េច
អង្គុយចាំមើលអីចឹងទៅ»។
មេឃុំអមលាំង កញ្ញា តឹក នឹម ថ្លែងថា ក្នុងឃុំនោះមាន ១៧ភូមិ
សុទ្ធតែមានដីពាក់ព័ន្ធចម្ការអំពៅ។ កញ្ញាបន្ថែមថា គ្មានជម្រើសទេ
ប្រជាពលរដ្ឋធ្លាក់ខ្លួនជាអ្នកជំពាក់ការប្រាក់ធនាគារ។
ដីភូមិមួយចំនួនដាក់បញ្ចាំ ដើម្បីយកប្រាក់រកស៊ី។
អ្នករស់នៅក្នុងមូលដ្ឋានឃុំនេះ បានចូលធ្វើកម្មករចម្ការអំពៅ
បានកម្រៃ ៣ដុល្លារក្នុង១ថ្ងៃ ទើបអ្នកភូមិភាគច្រើន
មិនបន្តធ្វើការនោះទេ នាំគ្នាធ្វើចំណាកស្រុក៖ «ពួកគាត់ដែលដោះ
ដូរឲ្យនោះ ដីវាអត់ជីជាតិដូចដីស្រែគាត់ធ្វើ ដីឃ្នើសៗហ្នឹង។
ហើយពួកគាត់ខ្លះចេះតែបង្ខំចិត្តយកទៅ
ព្រោះអីវាបាត់បង់របស់គាត់ច្រើនទៅហើយ បើគាត់អត់យក
មិនដឹងបានអីធ្វើ»។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋនៅក្នុង
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថា
ដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ បានផ្តល់ទំហំ
២២.៣៣៩ហិកតារ ដែលពាក់ព័ន្ធប្រជាពលរដ្ឋរស់នៅ ៩.៤៧១គ្រួសារ។ លោក ហ៊ុន
សែន បានទទួលស្គាល់នូវការផ្តល់ដីដែលអនុវត្តខុសឆ្គងនោះថា៖ «ការ
ផ្តល់ដីសម្បទានសេដ្ឋកិច្ច វាអត់អាក្រក់ទេ
ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ការអនុវត្តរបស់យើង វាអត់ច្បាស់។
តំបន់ណាជាតំបន់ដីរបស់ប្រជាពលរដ្ឋ
តំបន់ណាជាតំបន់ដីដែលឲ្យក្រុមហ៊ុន»។
រោងចក្រផលិតស្ករសនៅក្នុងខេត្តកំពង់ស្ពឺ នឹងដំណើរការសាកល្បងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ សប្ដាហ៍ក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
If you want to rise up like Arab Spring in Cambodia, the right time is when President Obama comes visiting Cambodia. The key is to produce mass demonstration walk without fear of death to inform all your suffering to President Obama and the world, than President Obama can't refuse the facts and the truth about human right violent in Kingdom of Cambodia as he is a witnessing.
Do it or never!
When the president Obama visits Cambodia the world will pay more attention to Cambodia and this is the time that you must rise up to show your suffer and human right violent. But the successful demonstration requires massive people that walk without fear of death. Scarify of your lives will start the revolution.
Base on advance mathematic prediction! Do it or never! It is your choice for yourself and your country!
5:44 AM, Cambodia learn their way to be peaceful, not like your idea to think of war or civil wars. War is not an option.
Cambodian people can do rise up like Arab Spring, but they like solve the problem peacefully. It does not work, then there will be an Arab Spring - it can be life of death.
Cambodian/Khmer people do not like war. When they are strong with military, they are much more peaceful and safer.
Now, Cambodian military is full of Vietnamese control and hidden Vietnamese faces in Cambodian/Khmer Uniforms who are very violent against the protesters and Human Rights Defenders.
Yes, Khmer soldiers are now ignored by the corrupted CPP government and Vietnamese Puppet Hun Sen.
You need to watch your open mouth.
Post a Comment