Saturday, November 24, 2012

ការ​លប់​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​រង​ការ​រិះគន់

ដោយ ឡេង ម៉ាលី 2012-11-23 RFA
ទាក់​ទង​នឹង​សិទ្ធិ​បោះ​ឆ្នោត​វិញ​មាន​ការ​រិះគន់​ថា ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះ​ឆ្នោត គឺ​ខុស​នឹង​គោលការណ៍​ច្បាប់។
មន្ត្រី​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែង​ថា មិន​មាន​បទ​បញ្ញត្តិ​ណា​មួយ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សិទ្ធិ​លុប​ឈ្មោះ​លោក សម រង្ស៊ី និង​ទណ្ឌិត​ណា​មួយ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទេ។

ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ខុមហ្រ្វែល បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្នុង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ថា ជា​ការ​ផ្ទុយ​នឹង​ច្បាប់ ពីព្រោះ​តែ​មិន​មាន​នីតិវិធី​ចែង​អំពី​របៀប​ដែល​ត្រូវ​ការ​លុប​ឈ្មោះ​ ទណ្ឌិត។
លោក សម រង្សី ត្រូវ​បាន​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ សម្រេច​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០១២ ដោយ​សម្អាង​ថា តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ហើយ​កាល ​ពី​ខែ​មីនា ឆ្នាំ​២០១១។ បន្ទាប់​មក គ.ជ.ប គាំទ្រ​ការ​លុប​ឈ្មោះ​នោះ ដោយ​យោង​តាម​មាត្រា​៥០ និង ៥៣ នៃ​ច្បាប់​បោះ​ឆ្នោត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេធាវី​តំណាង​លោក សម រង្ស៊ី មិន​សុខ​ចិត្ត និង​ប្ដឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។
នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែ​វិច្ឆិកា ដើម​សប្ដាហ៍​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​សវនាការ​សាធារណៈ​មួយ ហើយ​ចេញ​សេចក្ដី​សម្រេច​តម្កល់​ទុក​សេចក្ដី​សម្រេច​របស់ គ.ជ.ប ទុក​ជា​បាន​ការ។
មេធាវី​របស់​លោក សម រង្ស៊ី គឺ​លោក ជូង ជូងី ថ្លែង​ជំទាស់​ដោយ​ផ្ដល់​ហេតុផល​ថា ទី១ នៅ​ក្នុង​សាល​ដីកា​របស់​តុលាការ​កំពូល​នោះ មាន​ប្រកាស​តែ​អំពី​ការ​ប្រកាស​ទោស​ដាក់​ពន្ធនាគារ និង​ទីពីរ ប្រកាស​ពិន័យ។ ក៏​ប៉ុន្តែ មិន​មាន​សេចក្ដី​ណា​មួយ​ចែង​ឱ្យ គ.ជ.ប ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី ទេ។
ទាក់​ទង​នឹង​សិទ្ធិ​បោះ​ ឆ្នោត ទាំង​លោក​មេធាវី ជូង ជូងី និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​មតិ​ស្រប​គ្នា​ថា ការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត យក​មាត្រា​៥០ មក​សម្អាង​នោះ ជា​ការ​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​មាត្រា​នោះ​ចែង​សម្រាប់​តែ​អ្នក​ដែល​មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​ បញ្ជី​បោះ​ឆ្នោត​ប៉ុណ្ណោះ។ ចំណែក​ឯ​លោក សម រង្ស៊ី គឺ​ជា​អ្នក​មាន​ឈ្មោះ​រួច​ហើយ។
លោក គល់ បញ្ញា ថ្លែង​ថា ការ​អនុវត្ត​បែប​នេះ គឺ​ផ្ទុយ​ពី​គតិយុត្តិ ដោយ​មិន​មាន​ច្បាប់​សម្អាង​អំពី​នីតិវិធី​លុប​ឈ្មោះ។
ទាក់​ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា បញ្ហា​ច្បាប់​ក្នុង​ករណី​នេះ ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រួច​ហើយ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា គ.ជ.ប បាន​អនុវត្ត​ការ​លុប​ឈ្មោះ​នេះ​ជា​ច្រើន​លើក​មក​ហើយ ក៏​ប៉ុន្តែ អង្គការ​ខុមហ្វ្រែល មិន​ដែល​តវ៉ា​ទេ។
ប្រតិកម្ម​ទៅ​នឹង​ប្រសាសន៍​របស់​លោក ទេព នីថា ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​លើក​ជា​សំណួរ​ទៅ​លោក ទេព នីថា វិញ​ថា ចាប់​តាំង​ពី គ.ជ.ប ត្រូវ​បាន​បង្កើត តើ គ.ជ.ប បាន​លុប​ឈ្មោះ​ទណ្ឌិត​ប៉ុន្មាន​នាក់​ហើយ? ហើយ​នីតិវិធី​បែប​ណា​ដែល គ.ជ.ប បាន​ប្រើប្រាស់​នោះ? លោក គល់ បញ្ញា បាន​អះអាង​ថា លោក​មិន​ដែល​ឃើញ​មាន​របាយការណ៍​ណា​មួយ​របស់ គ.ជ.ប ស្ដីពី​ការ​លុប​ឈ្មោះ​ទណ្ឌិត​ឡើយ។ លោក​បន្ត​ថា បើ​ទោះ​ជា​ច្បាប់​បោះ​ឆ្នោត មិន​អនុញ្ញាត​ឱ្យ​ទណ្ឌិត ឬ​អ្នក​ដែល​តុលាការ​សម្រេច​ថា​មាន​ទោស​បោះ​ឆ្នោត​ក៏​ដោយ ក៏​មិន​មាន​ច្បាប់​ណា​មួយ​ចែង​អំពី​នីតិវិធី​របៀប​ម៉េច ដែល​ត្រូវ​យក​មក​អនុវត្ត ដើម្បី​លុប​ឈ្មោះ​ទណ្ឌិត​នោះ​ឡើយ។
ទោះ​ខុស ឬ​ត្រូវ​ច្បាប់​ក្តី ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​ដែល​លោក សម រង្ស៊ី មិន​អាច​តវ៉ា​ទៅ​ស្ថាប័ន​ណា​ទៀត​បាន​ទេ ពី​ព្រោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​បក​ស្រាយ​ច្បាប់​កំពូល​ សម្រាប់​ដោះស្រាយ​វិវាទ​ផ្លូវ​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

Check the youn Prime Minister smirking at his obedient pet!!!!!!! While the Sultan of Brunei is disgusted!!!!!!!!

Anonymous said...

លោកសម រង្សីនៅសល់ពេលវេលាខ្លីណាស់ក្នុងកា
តវ៉ា ហើយបើទោះណាជាខំតវ៉ាក៏នាំខ្មាស់អ្នកគាំទ្រ
ព្រោះដង្ហើមរស់របស់លោកផ្នែកនយោបាយនេះក៏
សមល្មមឲ្យហ៊ុន សែនបញ្ឈើប៉ុនហ្នឹងគ្រប់គ្រាន់
ហើយៗ​បោះឆ្នោតបង្រប់កិច្ចនេះខ្មែរវេទនារហូត។

ដើម្បីឲ្យស៊ីសង្វាក់ជាមួយក្រុមយុវជនគាំទ្រលោក
លោកត្រូវតែសហការជាមួយក្រុមនេះដាក់ពាក្យ
ប្តឹងមេដឹកនាំអាយ៉ងយួននៅក្រុងភ្នំពេញសព្វថ្ងៃឲ្យ
ធ្លាក់ពីអំណាច។ កាលពួកកញ្ជះយួននេះធ្លាក់ពីអំ
ណាច,ប្រទេសជាតិមានឯករាជ្យ,ប្រជាពលរដ្ឋ
មានសេរីភាព ទទួលបានយុត្តិធម៌ហើយ,ក្នុងន័យ​ពលរដ្ឋធ្វើជាម្ចាស់ប្រទេសខ្លួនហើយ...លោក
ចង់ឈរឈ្មោះជាប្រធានាធិបតីអោយពលរដ្ឋបោះ
ឆ្នោតរវាងខ្មែរនិងខ្មែរ,ចាញ់ឈ្នះគ្នាក៏គ្មានអ្នកណា
មើលងាយនិងសើចចំអកដូចទមិឡកញ្ជះយួនសព្វ
ថ្ងៃដែរ។ យោបល់របស់ខ្ញុំបាទនេះ មិនមែនបង្ខំទេ
គ្រាន់ទុកឲ្យលោកពិចារណា ក្នុងឋានៈលោកជាអ្នក
ខំប្រឆាំងកុម្មុនិស្ត=របបអាយ៉ងកញ្ជះយួនយៀកកុង
យួនហាណូយ៕

Anonymous said...

SOCHEATA = SCHOOL OF VICE = CPPCanada YOUTUBE = MOM SAMNANG = MOM SONANDO = HENG SOY = AHMEKHMER IN YOUTUBE = ***THEY ARE ALL YOUN*** MEACH SOVANNARA AND SOURN SEREY ROTHA ARE THE REAL KHMER, BUT THEY BOTH DON`T GET A LONG EACH OTHER BECAUSE AH MOM SONANGDO. NOW HE IS IN THE JAIL, THE IS SIMPLY A YOUN TRICK TO SHOW KHMER THAT AH MOM SONANGDO IS NOT WITH AH CPP YOUN GANG. DON`T WORRY WHEN HE GET OUT FROM THE PRISON HE WIL GAIN THE POPULARITY, AND THEN HE WILL FOOL KHMER LIKE AH SIHANOUK HAD MI MONIQUE BEHIND HIM. YOUN CONTROL CAMBODIA THOUGH MI MONIQUE.

ALL KHMER, TRY BY YOURSELF. GO TO CPP CANADA IN YOUTUBE AND POST YOUR COMMENT AGAINST YOUN, HE WILL DELETE YOUR COMMENT.

KI MEDIA IS A REAL YOUN. HE USES SAM RAINSY PICTURE TO FOOL KHMER.

Anonymous said...

កឹម សុខាអរគុណ គ ជ ប ពិព្រោះជាឧិកាសចុង
ក្រោយដែលកឹម សុខាអាចក្លាយជាតួអង្គប្រឆាំង
តែម្នាក់ដែលហ៊ុន សែនធ្វើការតថ្លៃដំណែងឧប
នាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៣។
លាហើយ សំរ៉ាំងស៊ី ជីវិតនយោបាយត្រូវបញ្ចប់
ដោយគ្មានសង្ឃឹមព្រោះចាញ់ល្បិចកឹម សុខា
ក្នុងការលាចេញពីប្រធានបក្សរបស់ខ្លួន។

Anonymous said...

មានរឿងមួយដែលយើងត្រូវសើច អំពីការលេង
ល្ខោនរបស់ អ៊ឹមសួស្តី និង ទេព នីថា ជើងល្អ
ពីរនាក់នេះ ចែកគ្នាផ្លាស់ប្តូរ ដើរតួ បោកប្រាស
បន្លំភ្នែកពលរដ្ឋខ្មែរ ធ្វើយ៉ាងណាឱ្យតែចៅហ្វាយ
ពេញចិត្ត។

រឿងមួយទៀត នៅតែមិនយល់ គឺទាក់ទងទៅ
នឹង ខុមហ្វ្រែល! យូរៗទៅ ខុមហ្វ្រែល ក៏ក្លាយ
ជាកម្មសិទ្ធរបស់របបផ្ដាច់ការភ្នំពេញទាំងស្រុង
ទៅជានៅក្រោមការគ្រប់គ្រោងរបស់អាលោក
ពីរនាក់ គឺ អ៊ឹមសួស្ដី និង ទេពនីថា.....។

Anonymous said...

HENG SOY = AHMEKHMER IN YOUTUBE???? are you sure????