Sunday, November 18, 2012

ប៉ូលិស​រារាំង​ក្រុម​សហគមន៍​ដីធ្លី មិន​ឲ្យ​ដើ​រហែ​ក្បួន មកកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​

(ថ្ងៃទី 18 វិច្ឆិកា 2012, ម៉ោង 11:40:AM) | ដោយ: រតនា CEN
ភ្នំពេញ: ​ក្រុម​ប្រជាពលរដ្ឋ មកពី​បណ្តា​សហគមន៍​នានា ដែល​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​តំបន់​បឹង​កក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ប៉ុនប៉ង​ដើរ​ហែ​ក្បួន មក​តវ៉ា នៅមុខ​វិមាន​សន្តិភាព ដែល​មេដឹកនាំ​កំពូល​អាស៊ាន ទាំង ១០ ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា​។​
ក៏​ប៉​ន្តែ​កំលាំង​សមត្ថិកច្ច ប្រដាប់​ដោយ​កាំភ្លើង ដំបង និង​ខែល​បាន​រាំងខ្ទប់ មិន​អនុញ្ញាត ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​អ្នត​វ៉ា​ទាំងនោះ ដើរ​ចេញ​មក​ធ្វើ​តវ៉ា នៅ​ពីមុខ​វិមាន​សន្តិភាព​ឡើយ​។​


​សូម​រម្លឹកថា ខណៈពេល​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​នានា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ  ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្រុម​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី ក៏​បាន​ប្រមូលផ្តុំ លើក​បដា​តវ៉ា នៅ​វាល​ខ្សាច់ តំបន់​បឹង​កក់ ដែល​ស្ថិតនៅ​ទល់មុខ​នឹង​វិមាន​សន្តិភាព ទី​កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ប្រជាពលរដ្ឋ​មកពី​បណ្តា​ សហគមន៍​មាន​ជម្លោះ​ដីធ្លី ដែល​ជួបជុំ​នៅ​បឹង​កក់​ព្រឹក​នេះ មក​ពី​សហគមន៍ ៣៤៧ នៅ​ទួលគោក សហគមន៍​ថ្មគោល នៅ​ជាប់​របង​ព្រលាន​យន្តហោះ ពោធិ៍ចិនតុង សហគមន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា​។

​ប្រជា​សហគមន៍​ទាំងនោះ មាន​ប្រមាណ​ជិត ២០០ នាក់ បាន​លើក​បដា ចង​ក្រណាត់​ជូត​ក្បាល​គ្រប់គ្នា ដែល​មាន​សរសេរ​អក្សរ ភាសា​អង់គ្លេស​ថា "SOS" អម​ដោយ​អក្សរ​ជា​ភាសា​ខ្មែរ​ថា "​ជួយ​ស្រោចស្រង់​ពួក​យើង​ផង​"​។

​អ្នកភូមិ​ក៏​មាន​កាន់​រូបថត​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក និង​រូប​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​នឹង​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។

​ បដា​ធំៗ អម​ដោយ​ទង់ជាតិ​អាមេរិក ទង់ជាតិ​កម្ពុជា និង​មាន​បិទ​រូបថត​លោក អូ​បា​ម៉ា និង​លោកស្រី គ្លី​ន​តុ​ន ក៏​ត្រូវបាន​គេ​លើក ក្នុងពេល​ជួបជុំ​នោះ​ផងដែរ​។​

​ក្រុម​អ្នក​ភូមិ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​សហរដ្ឋអាមេរិ​ក លើកឡើង​ពី​បញ្ហាដីធ្លី ជាមួយនឹង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​៕​

2 comments:

Anonymous said...

Where are CIA and FBI in the crowd?

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!

From the Voices of khmer Victims to President Obama!