(ថ្ងៃទី 18 វិច្ឆិកា 2012, ម៉ោង 11:40:AM) | ដោយ: រតនា CEN
ភ្នំពេញ:
ក្រុមប្រជាពលរដ្ឋ មកពីបណ្តាសហគមន៍នានា
ដែលបានប្រមូលផ្តុំនៅក្នុងតំបន់បឹងកក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា
ឆ្នាំ២០១២ បានប៉ុនប៉ងដើរហែក្បួន មកតវ៉ា នៅមុខវិមានសន្តិភាព
ដែលមេដឹកនាំកំពូលអាស៊ាន ទាំង ១០ ប្រទេស កំពុងជួបប្រជុំគ្នា។
ក៏ប៉ន្តែកំលាំងសមត្ថិកច្ច ប្រដាប់ដោយកាំភ្លើង ដំបង និងខែលបានរាំងខ្ទប់ មិនអនុញ្ញាត ឲ្យក្រុមប្រជាពលរដ្ឋអ្នតវ៉ាទាំងនោះ ដើរចេញមកធ្វើតវ៉ា នៅពីមុខវិមានសន្តិភាពឡើយ។
ក៏ប៉ន្តែកំលាំងសមត្ថិកច្ច ប្រដាប់ដោយកាំភ្លើង ដំបង និងខែលបានរាំងខ្ទប់ មិនអនុញ្ញាត ឲ្យក្រុមប្រជាពលរដ្ឋអ្នតវ៉ាទាំងនោះ ដើរចេញមកធ្វើតវ៉ា នៅពីមុខវិមានសន្តិភាពឡើយ។
សូមរម្លឹកថា ខណៈពេលពេលដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្រុមអ្នកភូមិមានជម្លោះដីធ្លី ក៏បានប្រមូលផ្តុំ លើកបដាតវ៉ា នៅវាលខ្សាច់ តំបន់បឹងកក់ ដែលស្ថិតនៅទល់មុខនឹងវិមានសន្តិភាព ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។
ប្រជាពលរដ្ឋមកពីបណ្តា សហគមន៍មានជម្លោះដីធ្លី ដែលជួបជុំនៅបឹងកក់ព្រឹកនេះ មកពីសហគមន៍ ៣៤៧ នៅទួលគោក សហគមន៍ថ្មគោល នៅជាប់របងព្រលានយន្តហោះ ពោធិ៍ចិនតុង សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា។
ប្រជាសហគមន៍ទាំងនោះ មានប្រមាណជិត ២០០ នាក់ បានលើកបដា ចងក្រណាត់ជូតក្បាលគ្រប់គ្នា ដែលមានសរសេរអក្សរ ភាសាអង់គ្លេសថា "SOS" អមដោយអក្សរជាភាសាខ្មែរថា "ជួយស្រោចស្រង់ពួកយើងផង"។
អ្នកភូមិក៏មានកាន់រូបថតលោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងរូបលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
បដាធំៗ អមដោយទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងមានបិទរូបថតលោក អូបាម៉ា និងលោកស្រី គ្លីនតុន ក៏ត្រូវបានគេលើក ក្នុងពេលជួបជុំនោះផងដែរ។
ក្រុមអ្នកភូមិ បានជំរុញឲ្យមេដឹកនាំសហរដ្ឋអាមេរិក លើកឡើងពីបញ្ហាដីធ្លី ជាមួយនឹងប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា៕
2 comments:
Where are CIA and FBI in the crowd?
We have no lands to farm any more President Obama! Please help us!
We have no house to live any more President Obama! Please help us!
Our love one was murdered by Hun Sen! Please help us Mr President!
Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!
Please help Khmers! we think you are the living God!
We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!
From the Voices of khmer Victims to President Obama!
Post a Comment