Saturday, November 24, 2012

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​បញ្ចេញ​មតិ​ពី​បញ្ហា​វៀតណាម​រំកិល​ព្រំដែន​ចូល​កម្ពុជា

ពលរដ្ឋ​ស្រុក​អូរាំង បាន​អះអាង​ដូចៗ​គ្នា​ថា ប្រទេស​វៀតណាម ពិត​ជា​បាន​រំកិល​តម្រុយ​បង្គោល​ព្រំដែន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​មណ្ឌលគិរី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​គ្រា​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​រួម​គ្នា​ នៅ​ឡើយ​នោះ។
http://www.youtube.com/watch?v=mWmC1JN2_30&feature=youtu.be
ដោយ ដែន អយុធ្យា 2012-11-23 RFA
ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​មណ្ឌលគិរី កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​ព័ត៌មាន​លើ​ករណី​ប្រទេស​វៀតណាម លួច​រំកិល​តម្រុយ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​គោក រំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុជា រាប់​គីឡូម៉ែត្រ​ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩។
យុវជន ចន្ទ វណ្ណា ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ថា ពួក​គេ​មិន​ហ៊ាន​និយាយ​ចេញ​មុខ​លើ​បញ្ហា​ជន​ជាតិ​វៀតណាម រំកិល​បន្ទាត់​ព្រំដែន​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​មាន​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ បាន​លក់​ឧត្តមគតិ​ស៊ី​ឈ្នួល​ស៊ើបការណ៍ ឬ​ផ្តល់​ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន និង​បញ្ហា​ផ្សេងៗ​ទៀត ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ជា​ថ្នូរ​ទទួល​បាន​ថវិកា​ប្រចាំ​ខែ។ លោក​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​លើ​បញ្ហា​ព្រំដែន ហើយ​ជានិច្ចកាល ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង និង​ព្រមាន​ចាប់​ដាក់​គុក​ច្រវាក់​ថែម​ទៀត។
ពលរដ្ឋ​ស្រុក​អូរាំង បាន​អះអាង​ដូចៗ​គ្នា​ថា ប្រទេស​វៀតណាម ពិត​ជា​បាន​រំកិល​តម្រុយ​បង្គោល​ព្រំដែន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​មណ្ឌលគិរី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​គ្រា​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​រួម​គ្នា​ នៅ​ឡើយ​នោះ។
មនុស្ស​វ័យ​ជាង ៧០​ឆ្នាំ ជន​ជាតិ​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដើរ​ស្រង់​ឈ្មោះ បន្ទាប់​ពី​ពួក​គេ​ស៊ើប​ដឹង​ថា បាន​ផ្តល់​ព័ត៌មាន​លើ​បញ្ហា​វៀតណាម រំកិល​ព្រំដែន​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង និង​ផ្សព្វផ្សាយ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។
ទោះ​យ៉ាង​ណា មន្ត្រី​សាលា​ខេត្ត​មណ្ឌលគិរី បាន​បដិសេធន៍​មិន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​សំណួរ​ជុំវិញ​ប្រទេស​វៀតណាម បង្ខិត​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា បាន​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ទេ នៅ​ថ្ងៃ​សុក្រ ទី២៣ ខែ​វិច្ឆិកា។
ប៉ុន្តែ លោក ក្រួច ឆេង នាយ​ប៉ុស្តិ៍​ព្រំដែន​ពូជូ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ពលរដ្ឋ​ជន​ជាតិ​ព្នង ដក​ស្រង់​សម្ដី​មក​បញ្ជាក់​ថា លោក​ដឹង​ឮ​លើ​ករណី​នេះ​ដែរ ប៉ុន្តែ​មន្ត្រី​រូប​នេះ​គ្មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ។
រដ្ឋាភិបាល​កម្ពុជា គ្រោង​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ មន្ត្រី​ព្រំដែន​បញ្ជាក់​ថា​អាច​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។
ទាក់​ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា បាន​ថ្កោលទោស​ទង្វើ​របស់​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ដែល​គំរាម​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​សម្ដែង​មតិ​លើ​បញ្ហា​ប្រទេស​ជិត​ខាង​រំលោភ​ ឈ្លាន​ពាន​ទឹកដី​កម្ពុជា។ ផ្ទុយ​ទៅ​វិញ លោក​ថា​អាជ្ញាធរ​គួរ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​ហ៊ាន​លើក​យក​បញ្ហា​មក​ ពិភាក្សា និង​រួម​គ្នា​ការពារ។
បង្គោល​ព្រំដែន​គោក​ខេត្ត​មណ្ឌលគិរី រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម មិន​ទាន់​បាន​ឯកភាព​បោះ​ឲ្យ​បាន​រួច​រាល់​នៅ​ឡើយ​ទេ។
បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​បញ្ជាក់​ថា បង្គោល​ដែន ឬ​តម្រុយ​ព្រំដែន​គោក​កម្ពុជា-វៀតណាម រដ្ឋាភិបាល​មិន​មែន​ចេះ​តែ​បោះ​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម ដូច​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ខ្លះ​ចោទ​ទេ។ លោក​ថា ការងារ​នេះ​រដ្ឋាភិបាល​មាន​ការ​ថ្លឹងថ្លែង និង​ពិនិត្យ​ដល់​ទី​បំផុត​មុន​នឹង​ចាប់​អនុវត្ត​ការងារ​នេះ។
បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា​ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ ល្អិតល្អន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

If you want to be rich and drive Luxury Lexus cars and live in big houses, Please come and join Samdach Decho Hun Sen and don't be so stupid to die for someone else to be rich, just be rich yourself and your family will thanks you for your decision.

Please come and join Samdach Decho Hun Sen and your family will appreciate you more.

Anonymous said...

ទោះជាពួកអាអស់ឯងស្រែកឲ្យបែកបំពង់ក សរសេរអស់តួអក្សរខ្មែរ ផ្សំនិងស្រៈទៀត
ក៍កម្ពុជាកំពុងដំណើរការទៅមុខដែរ “ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ”។
ពួកអាអស់ឯង សូមបិទមាត់ឆ្កែរបស់ខ្លួនទៅ ។ តើធ្លាប់បានសិក្សាពីព្រំដែនទេ? គួរបន្ទោសពួកអាអស់ឯង បង្កើតសង្គ្រាមទើបខ្មែរបាត់ដី។ ឥលូវសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! នឹងជាទេវតានៃកម្ពុជា
បានយកដីធំជាងពីមុន និងទឹកទន្លេសមុទ្រក៍ធំជាងពីមុន ថែមទាំងធ្វើរបងការពារប្រទេសហើយ ក៍ពួកអាសត្វឆ្កែឯងនៅព្រុសទៀត?
កុំបានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! ជាទេវតានៃកម្ពុជា
មករំដោះឱ្យរួចពីបនកាប់សម្លាប់ប្រលយ័ពូជសាសន៍ ខ្មែរក្រហម និងស្តេចសីហនុហ្នឹងម្ល៉េះសមចិនពង្វក់បនកាប់សម្លាប់ប្រលយ័ពូជសាសន៍ ខ្មែរក្រហម និងស្តេចសីហនុ ឲ្យសំឡាប់ប្រជាជនខ្មែរ
ងាប់អស់រលីងពីប្រទេសកម្ពុជាបាត់ទៅហើយ!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាសំណល់បាតសង្គម (!!)

ពីអញ
ហ្កការី អឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

បើមនុស្សដែលឯងជេរថាជាឆ្កែនោះមានរូបរាងដូចឯងដែរ ឯងក៏ជាឆ្កែដូចគេដែរ ព្រោះឆ្កែវាមិនចេះ
ដឹងដៀលត្មះគេទេ ធម្មតាឆ្កែបើគេបោះអ្វីឲ្យវាស៊ី
ទោះជាគេយកជើងអង្អែលក្បាលវាក៏វាមិនខឹង
អាឡប់ឯងអួតខ្លួនជាខ្មែរឡងប៊ិចនោះ ពិតជា
អ្នកខូចសរសៃប្រាសាទហើយ ។

Anonymous said...

រឿងចលនាអំណាចពលរដ្ឋ ជានយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...

ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕

យួនមានពាក្យស្លោក១ឃ្លាថា :

<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

អៀ គិមស្រេង
ពីខ្មែរអូស្រ្តាលី