Saturday, November 24, 2012

ឆ្នាំ​នេះ​មិន​មាន​ការ​រំឭក​ខួប​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ​ទេ

ពួកក្បត់ជាតិ  ហ៊ុន        សែន       វាមិនចង់ រំលឹករឿងកូនខ្មែរ​           ដែល​ពួកវា​រៀបចំ សម្លាប់ ​       នៅកោះពេជ្រ​នោះ​ទេ    ព្រោះ​ថាបើរំលឹករឿងនេះ        វានាំឲ្យខ្មែរចងចាំ នូវល្បិចកលដ៏ថោកទាប​របស់ពួកវា​      ដែ​លបានសម្លាប់កូនខ្មែរស្លូត​ត្រង់ ​នៅលើ ស្ពានមរណះនេះ.
ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ស្ពាន​កោះ​ពេជ្រ​។ រូបថត ជីវ័ន

Friday, 23 November 2012 គឹម យុទ្ធណា
www.postkhmer.com

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រារព្ធ​ពិធី​ជា​ផ្លូវ​ការ ដើម្បី​រំឭក​ខួប​អ្នក​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា នៅ​លើ​ស្ពាន​ពេជ្រ​ដ៏​សោកសៅ​ដែល​បណ្តាល​ឲ្យ​មនុស្ស​៣៥៣​នាក់​ស្លាប់​និង​ រងរបួស​ជាច្រើន​រយ​នាក់​ទៀត​កាល​ពី​រាត្រី​បុណ្យ​អុំទូក​ថ្ងៃទី​២២​ខែ​ វិច្ឆិកា​ឆ្នាំ​២០១០​កន្លង​ទៅ​នោះ​ទេ​ខណៈ​ដែល​ក្រុម​គ្រួសារ​ជន​រងគ្រោះ​និង ​មិត្តភក្តិ​របស់​ពួក​គេ​មួយ​ចំនួន បាន​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​កោះពេជ្រ​កាល​ពី​ម្សិលមិញ។

យ៉ាង ណា​ក្តី មិន​មាន​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ ច្រើន​កុះករ​មក​អុជ​ធូប​ក្នុង​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​កាលពី​ថ្ងៃ​ម្សិលមិញ នោះ​ឡើយ។​
ដៃ​កាន់​ធូប​ជាមួយ នឹង​បាច់​ផ្កា​ឈូក​មួយ​ដុំ​តូច យុវជន ទេព សំណាង អាយុ ២៣ ឆ្នាំ បាន​ចុះ​ពី​លើ​ម៉ូតូ​យ៉ាង​លឿន​សំដៅ​មក​កាន់​កន្លែង​ស្តូប​គោរព វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ ដើម្បី​អុជធូប​ដាក់​ផ្កា​គោរព​ដល់​វិញ្ញាណក្ខន្ធ​មិត្តភត្តិ​និង ញាតិ​ដែល​បាន​ជាន់​គ្នា​ស្លាប់​។
លោក ទេព សំណាង បាន​ដុត​ធូប ដោយ​ការ​ស្មិងស្មាធិ៍ នៅ​ក្នុង​ចិត្ត​រំឭក​ទៅ​ដល់​ព្រលឹង​មិត្ត​ភក្តិ​របស់​គាត់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ​។
លោក និយាយ​ថា លោក​មក​កាន់​ទីនេះ គឺ​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ដល់​មិត្តភក្តិ​ម្នាក់​ដែល​បាន ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នេះ ដោយ​លោក​បាន​ចាត់​ទុក​ថា ជា «ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មិន​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា»ដែល​រូប​លោក​មិន​អាច​បំភ្លេច​បាន​។ លោក​បញ្ជាក់​ថា​៖«ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​នឹក​ឃើញ​ដល់​ហេតុការណ៍​នោះ​»។
ចំណែក ​លោក ផល ខាន់ អាយុ ៥៥ ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​របស់​យុវជន​រងគ្រោះ ខាន់ សារ៉ាត់ អាយុ ២៧ ឆ្នាំ បាន​និយាយ​ថា លោក​នៅ​តែ​នឹក​ស្រមៃ​ឃើញ​មុខ​កូន​របស់​លោក​ជានិច្ច​ដោយ​គ្មាន​ថ្ងៃ​អាច​ បំភ្លេច​នោះ​ឡើយ។
លោក​ថា៖«ខ្ញុំ​តែង​តែ​ធ្វើ​ពិធី​សូត្រ​មន្ត និង​សង្ឃ​ទាន​បន្តិច​បន្តួច​ជា​រៀងរាល់​ឆ្នាំ​នៅ​ផ្ទះ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​កូន​ខ្ញុំ។ ប៉ុន្តែ​ឆ្នាំ​នេះ ខុស​ប្លែក​បន្តិច គឺ​ខ្ញុំ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ កាន់​រូបថត​មួយ​កំណាត់​ខ្លួន​របស់​កូន​ប្រុស​យក​ទៅ​កន្លែង​ស្តូប​គោរព​បូជា ដោយ​ធ្វើ​ការ​បួងសួង​ដោយ​ផ្ទាល់​នៅ​ទីនោះ»។
អ្នក​ស្រី អ៊ុត រុំ អាយុ ៥០ ឆ្នាំ ប្រពន្ធ​របស់​លោក ផល ខាន់ ថ្លែង​ថា អ្នក​ស្រី​បាន​កាន់​រូបថត​របស់​កូន ជាមួយ​នឹង​បាច់​ផ្កា និង​ធូប​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​កូន​នៅ​កន្លែង​កើត​ហេតុ​ដោយ​ផ្ទាល់ បើ​ទោះ​បី​ជា​អ្នក​ស្រី​ខក​ចិត្ត ដោយ​មិន​មាន​ឃើញ​គេ​រៀបចំ​ពិធី​អ្វី​ជា​ផ្លូវ​ការ​នៅ​កន្លែង​គោរព​ព្រលឹង​ វិញ្ញាណសព​របស់​អ្នក​ស្លាប់ ដែល​រួម​មាន​ទាំង​កូន​របស់​អ្នក​ស្រី​ផង​ដែរ​នោះ។​ អ្នក​ស្រី​សម្តែង​ការ​ងឿង​ឆ្ងល់​ថា៖​«ហេតុ​អ្វី​បាន​ជា​នៅ​ឆ្នាំ​នេះ ​អាជ្ញាធរ មិន​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ឆ្នាំ​ទៅ​? ​ ខ្ញុំ​នឹង​មក​អុជ​ធូប​រំឭក​ឲ្យ​កូន​របស់​ខ្ញុំ​ជា​រៀង​រាល់​ឆ្នាំ​។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ ព្រោះ​កូន​ពេញ​ស្រឡាញ់​ ខ្ញុំ​មាន​កូន​តែ​៣​នាក់​ទេ ស្លាប់​មួយ​នៅ​ពីរ​នៅ​តូច​ៗ​ឡើយ»។
អ្នក​ នាំ​ ពាក្យ​សាលា​រាជធានី​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សាលាក្រុង​មិន​បាន​រៀបចំ​ពិធី​រំឭក​អ្វី​នោះ​ទេ នៅ​ឆ្នាំ​នេះ ដោយ​សារ​ជាប់​រវល់​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ។ លោក​បញ្ជាក់​ថា៖«​ឆ្នាំ​នេះ​អត់​មាន​ការ​ណែនាំ​ឲ្យ​ធ្វើអ្វី​ទេ ដោយ​សារ​យើង​ជាប់​រវល់​រឿង​កិច្ចការ​រៀបចំ​សណ្ដាប់​ធ្នាប់​ពេល​ប្រជុំ កំពូល​អាស៊ាន»។ លោក​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា នៅ​ឆ្នាំ​ខាង​មុខ​ទៀត អាជ្ញាធរ​ក្រុង​នឹង​រៀប​ចំ​ពិធី​រំឭក​ខួប​ព្រឹតិ្តការណ៍​នេះ​ឬ​ក៏​យ៉ាង​ណា​ នោះ​ទេ​?
ជាមួយ​គ្នា​នេះ អ្នក​តំណាង​រាស្ត្រ និង​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី​ប្រមាណ​ជាង ​២០ នាក់​បាន​ជួបជុំ​គ្នា នៅ​មុខ​ស្តូប​រំឭក​ វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ដោយ​និមន្ត​លោក​ចំនួន ១០ អង្គ ដើម្បី​រៀបចំ​ពិធី​បង្សុកូល ឧទ្ទិសកុសល ដល់​អ្នក​ស្លាប់​ជាង​៣៥០​នាក់។ គណបក្ស​សម រង្ស៊ី​បាន​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​មុខ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ដែល​ កសាង​ដោយ​សាលា​រាជធានី​ផង​ដែរ។
លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​នោះ​ថា៖« យើង​មាន​ការ​សោកស្តាយ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ ខណៈ​ដែល​រដ្ឋាភិបាល​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។ តើ​ឯណា​ទៅ​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ?»។
ស្រប​គ្នា​នោះ​ដែរ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចេញ​ផ្សាយ​ឡើង​វិញ​នូវ​របាយការណ៍​ឆ្នាំ ២០១១ របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា មួយ​ឆ្នាំ​កន្លង​ផុត ចម្ងល់​នៅ​តែ​បន្ត។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​សម្រេច​ចុះ​ផ្សាយ​របាយការណ៍​នេះ​ឡើង​វិញ​ដោយ​សារតែ​ពួក​គេ​យល់​ថា ជន​រងគ្រោះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​អំពី​មូលហេតុ​នៃ​សោក​នាដកម្ម​ នេះ​នៅ​ឡើយ​៕


4 comments:

Anonymous said...

Perspective:

Was the Koh Pich Bridge incident accidental or planned?

Any autocratic regime in the world is so afraid of the mass gathering because it will give them trouble, which they cannot contain.

Every year in Cambodia, during the water festival - Bonn Om Touk – millions of people were gathering to see the racing boats. That made the puppet government and its master Vietnam very nervous. They might have thought that what will happen if those people use that occasion and turn against them?

To disrupt that annual gathering, they might have created that disastrous event in Koh Pich. The absence of the water festival in the following year might underscore this assumption – the Koh Pich Bridge’s incident was planned.

Therefore, Khmer people must wait and see for this year. If there is no water festival in Cambodia, there is a strong possibility that the deadly event in Koh Pich was premeditated. The international community, the CNRP, and Khmer people must find the mastermind who created that horrible event. They killed people to scare them from gathering, and that is a giant crime.

Bun Thoeun

Note: I wrote this comment and posted in KI a few months ago. Now, this year, there is no water festival either, citing that Sihanouk’s death has been the cause.
So, next year, when Hun Sen dies from constipation (Ach Min Chenh), will the water festival be canceled too?

Historically, how many times in the past that Cambodia did not celebrate the water festival?

Anonymous said...

9:41 PM (Bun Theoun),

You are making the good point. You deserve the good credit. We support every point of view you have stated.

We, Khmer people like you, are getting smarter and smarter that the Communist ideology of CPP and Vietnamese secret plans are the real master-minded.

CPP is a very small group of communist Vietnamese puppet Hun Sen and his CPP Vietnamese clans comparing to the largest opposition members and supporters.

We know that Vietnamese government in Hanoi including the Vietnamese master-minded leaders will be founded out and unmasked in the world because they (Vietnamese leaders and Vietnamese government) are behind the major destruction to Cambodia using Communist CPP Vietnamese operation and occupation in Cambodia for more three decades led by the one eyed leader Hun Sen, a Vietnamese puppet, who has been turning to blind and gullible. Hun Sen's
Vietnamese master-minded bosses in Hanoi and Vietnamese advisers to Hun Sen have been trying to root Cambodian Society since 1979, but they are very frustrated because of King Sihanouk and Opposition parties existing in Cambodia. The world is watching and those Vietnamese crooks, Vietnamese master-minded and Vietnamese puppet Hun Sen will be criticized around the world and facing the serious consequences according to the Human Rights Reported to UN.

Again, thanks for your clear perspective.

Khmer Yeurng.

Anonymous said...

Khmer Yeurng,

Thank You for your good comment.

We knew that Vietnam has terrorized Cambodia by using the Khmer Vietminh.

I just would like to know is there any international law prohibit one country from terrorizing another country?

If it does, Khmer people should take this Vietnam case, especially the K5 project, to the international court.

Even though, during the Khmer Rouge era, those Khmer Vietminh killed Khmer too, they blamed totally on the Khmer Rouge.

But the K5 project is clear because it was orchestrated and executed by Vietnam.

I don't know where the hell are Khmer Doctors who can help Cambodia such as this case.

Again, thank You Khmer Yeurng. You love Cambodia, that's why you keep expressing your voice.

Anonymous said...

12:35 AM

Khmer Yeurng,

Thank You for your good comment.

We knew that Vietnam has terrorized Cambodia by using the Khmer Vietminh.

I just would like to know is there any international law prohibit one country from terrorizing another country?

If it does, Khmer people should take this Vietnam case, especially the K5 project, to the international court.

Even though, during the Khmer Rouge era, those Khmer Vietminh killed Khmer too, they blamed totally on the Khmer Rouge.

But the K5 project is clear because it was orchestrated and executed by Vietnam.

I don't know where the hell are Khmer Doctors who can help Cambodia such as this case.

Again, thank You Khmer Yeurng. You love Cambodia, that's why you keep expressing your voice.

Bun Thoeun