ពួកក្បត់ជាតិ ហ៊ុន សែន វាមិនចង់ រំលឹករឿងកូនខ្មែរ ដែលពួកវារៀបចំ សម្លាប់ នៅកោះពេជ្រនោះទេ ព្រោះថាបើរំលឹករឿងនេះ វានាំឲ្យខ្មែរចងចាំ នូវល្បិចកលដ៏ថោកទាបរបស់ពួកវា ដែលបានសម្លាប់កូនខ្មែរស្លូតត្រង់ នៅលើ ស្ពានមរណះនេះ.
ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះពីស្ពានកោះពេជ្រ។ រូបថត ជីវ័ន
Friday, 23 November 2012 គឹម យុទ្ធណា
www.postkhmer.com
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា មិនបានប្រារព្ធពិធីជាផ្លូវការ
ដើម្បីរំឭកខួបអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា
នៅលើស្ពានពេជ្រដ៏សោកសៅដែលបណ្តាលឲ្យមនុស្ស៣៥៣នាក់ស្លាប់និង
រងរបួសជាច្រើនរយនាក់ទៀតកាលពីរាត្រីបុណ្យអុំទូកថ្ងៃទី២២ខែ
វិច្ឆិកាឆ្នាំ២០១០កន្លងទៅនោះទេខណៈដែលក្រុមគ្រួសារជនរងគ្រោះនិង
មិត្តភក្តិរបស់ពួកគេមួយចំនួន
បានមកគោរពវិញ្ញាណក្ខន្ធនៅកោះពេជ្រកាលពីម្សិលមិញ។
យ៉ាង
ណាក្តី មិនមានក្រុមគ្រួសាររបស់ជនរងគ្រោះ
ច្រើនកុះករមកអុជធូបក្នុងពិធីរំឭកខួបពីរឆ្នាំកាលពីថ្ងៃម្សិលមិញ
នោះឡើយ។
ដៃកាន់ធូបជាមួយ នឹងបាច់ផ្កាឈូកមួយដុំតូច យុវជន
ទេព សំណាង អាយុ ២៣ ឆ្នាំ
បានចុះពីលើម៉ូតូយ៉ាងលឿនសំដៅមកកាន់កន្លែងស្តូបគោរព
វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារការរត់ជាន់គ្នានៅស្ពានពេជ្រ
ដើម្បីអុជធូបដាក់ផ្កាគោរពដល់វិញ្ញាណក្ខន្ធមិត្តភត្តិនិង
ញាតិដែលបានជាន់គ្នាស្លាប់។
លោក ទេព សំណាង បានដុតធូប
ដោយការស្មិងស្មាធិ៍
នៅក្នុងចិត្តរំឭកទៅដល់ព្រលឹងមិត្តភក្តិរបស់គាត់
ដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នោះ។
លោក និយាយថា
លោកមកកាន់ទីនេះ
គឺដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់មិត្តភក្តិម្នាក់ដែលបាន
ស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានេះ ដោយលោកបានចាត់ទុកថា
ជា «ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនដែលកើតមាននៅក្នុងប្រទេស
កម្ពុជា»ដែលរូបលោកមិនអាចបំភ្លេចបាន។
លោកបញ្ជាក់ថា៖«ខ្ញុំពិតជារន្ធត់ចិត្ត
និងសោកស្តាយយ៉ាងខ្លាំងនៅពេលដែលនឹកឃើញដល់ហេតុការណ៍នោះ»។
ចំណែក
លោក ផល ខាន់ អាយុ ៥៥ ឆ្នាំ ដែលត្រូវជាឪពុករបស់យុវជនរងគ្រោះ ខាន់
សារ៉ាត់ អាយុ ២៧ ឆ្នាំ បាននិយាយថា
លោកនៅតែនឹកស្រមៃឃើញមុខកូនរបស់លោកជានិច្ចដោយគ្មានថ្ងៃអាច
បំភ្លេចនោះឡើយ។
លោកថា៖«ខ្ញុំតែងតែធ្វើពិធីសូត្រមន្ត
និងសង្ឃទានបន្តិចបន្តួចជារៀងរាល់ឆ្នាំនៅផ្ទះ
ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់កូនខ្ញុំ។ ប៉ុន្តែឆ្នាំនេះ
ខុសប្លែកបន្តិច គឺខ្ញុំឲ្យប្រពន្ធរបស់ខ្ញុំ
កាន់រូបថតមួយកំណាត់ខ្លួនរបស់កូនប្រុសយកទៅកន្លែងស្តូបគោរពបូជា
ដោយធ្វើការបួងសួងដោយផ្ទាល់នៅទីនោះ»។
អ្នកស្រី អ៊ុត រុំ អាយុ
៥០ ឆ្នាំ ប្រពន្ធរបស់លោក ផល ខាន់ ថ្លែងថា
អ្នកស្រីបានកាន់រូបថតរបស់កូន ជាមួយនឹងបាច់ផ្កា
និងធូបមកគោរពវិញ្ញាណក្ខន្ធរបស់កូននៅកន្លែងកើតហេតុដោយផ្ទាល់
បើទោះបីជាអ្នកស្រីខកចិត្ត
ដោយមិនមានឃើញគេរៀបចំពិធីអ្វីជាផ្លូវការនៅកន្លែងគោរពព្រលឹង
វិញ្ញាណសពរបស់អ្នកស្លាប់
ដែលរួមមានទាំងកូនរបស់អ្នកស្រីផងដែរនោះ។
អ្នកស្រីសម្តែងការងឿងឆ្ងល់ថា៖«ហេតុអ្វីបានជានៅឆ្នាំនេះ
អាជ្ញាធរ មិនប្រារព្ធពិធីបុណ្យដូចឆ្នាំទៅ?
ខ្ញុំនឹងមកអុជធូបរំឭកឲ្យកូនរបស់ខ្ញុំជារៀងរាល់ឆ្នាំ។
ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះកូនពេញស្រឡាញ់
ខ្ញុំមានកូនតែ៣នាក់ទេ ស្លាប់មួយនៅពីរនៅតូចៗឡើយ»។
អ្នក
នាំ ពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានថ្លែងកាលពីថ្ងៃម្សិលមិញថា
សាលាក្រុងមិនបានរៀបចំពិធីរំឭកអ្វីនោះទេ នៅឆ្នាំនេះ
ដោយសារជាប់រវល់រៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅក្រុងភ្នំពេញ។
លោកបញ្ជាក់ថា៖«ឆ្នាំនេះអត់មានការណែនាំឲ្យធ្វើអ្វីទេ
ដោយសារយើងជាប់រវល់រឿងកិច្ចការរៀបចំសណ្ដាប់ធ្នាប់ពេលប្រជុំ
កំពូលអាស៊ាន»។ លោកបញ្ជាក់ថា លោកនៅមិនទាន់ដឹងច្បាស់ថា
នៅឆ្នាំខាងមុខទៀត
អាជ្ញាធរក្រុងនឹងរៀបចំពិធីរំឭកខួបព្រឹតិ្តការណ៍នេះឬក៏យ៉ាងណា
នោះទេ?
ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រ
និងក្រុមចលនាយុវជនគណបក្សសម រង្ស៊ីប្រមាណជាង ២០
នាក់បានជួបជុំគ្នា នៅមុខស្តូបរំឭក
វិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រ ដោយនិមន្តលោកចំនួន ១០ អង្គ
ដើម្បីរៀបចំពិធីបង្សុកូល ឧទ្ទិសកុសល ដល់អ្នកស្លាប់ជាង៣៥០នាក់។
គណបក្សសម
រង្ស៊ីបានយកកម្រងផ្កាទៅដាក់នៅមុខស្តូបរម្លឹកវិញ្ញាណក្ខន្ធដែល
កសាងដោយសាលារាជធានីផងដែរ។
លោកស្រី មួរ សុខហួរ
តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងពិធីរំឭកខួបនោះថា៖«
យើងមានការសោកស្តាយបំផុតចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែល
បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះ
ខណៈដែលរដ្ឋាភិបាលរហូតមកដល់ពេលនេះ
នៅមិនទាន់ចេញរបាយការណ៍ស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ។
តើឯណាទៅយុត្តិធម៌ សម្រាប់ជនរងគ្រោះ?»។
ស្របគ្នានោះដែរ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានចេញផ្សាយឡើងវិញនូវរបាយការណ៍ឆ្នាំ ២០១១ របស់ខ្លួន
ដែលមានចំណងជើងថា មួយឆ្នាំកន្លងផុត ចម្ងល់នៅតែបន្ត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានសម្រេចចុះផ្សាយរបាយការណ៍នេះឡើងវិញដោយសារតែពួកគេយល់ថា
ជនរងគ្រោះនៅតែមិនទាន់ទទួលបានចម្លើយអំពីមូលហេតុនៃសោកនាដកម្ម
នេះនៅឡើយ៕
4 comments:
Perspective:
Was the Koh Pich Bridge incident accidental or planned?
Any autocratic regime in the world is so afraid of the mass gathering because it will give them trouble, which they cannot contain.
Every year in Cambodia, during the water festival - Bonn Om Touk – millions of people were gathering to see the racing boats. That made the puppet government and its master Vietnam very nervous. They might have thought that what will happen if those people use that occasion and turn against them?
To disrupt that annual gathering, they might have created that disastrous event in Koh Pich. The absence of the water festival in the following year might underscore this assumption – the Koh Pich Bridge’s incident was planned.
Therefore, Khmer people must wait and see for this year. If there is no water festival in Cambodia, there is a strong possibility that the deadly event in Koh Pich was premeditated. The international community, the CNRP, and Khmer people must find the mastermind who created that horrible event. They killed people to scare them from gathering, and that is a giant crime.
Bun Thoeun
Note: I wrote this comment and posted in KI a few months ago. Now, this year, there is no water festival either, citing that Sihanouk’s death has been the cause.
So, next year, when Hun Sen dies from constipation (Ach Min Chenh), will the water festival be canceled too?
Historically, how many times in the past that Cambodia did not celebrate the water festival?
9:41 PM (Bun Theoun),
You are making the good point. You deserve the good credit. We support every point of view you have stated.
We, Khmer people like you, are getting smarter and smarter that the Communist ideology of CPP and Vietnamese secret plans are the real master-minded.
CPP is a very small group of communist Vietnamese puppet Hun Sen and his CPP Vietnamese clans comparing to the largest opposition members and supporters.
We know that Vietnamese government in Hanoi including the Vietnamese master-minded leaders will be founded out and unmasked in the world because they (Vietnamese leaders and Vietnamese government) are behind the major destruction to Cambodia using Communist CPP Vietnamese operation and occupation in Cambodia for more three decades led by the one eyed leader Hun Sen, a Vietnamese puppet, who has been turning to blind and gullible. Hun Sen's
Vietnamese master-minded bosses in Hanoi and Vietnamese advisers to Hun Sen have been trying to root Cambodian Society since 1979, but they are very frustrated because of King Sihanouk and Opposition parties existing in Cambodia. The world is watching and those Vietnamese crooks, Vietnamese master-minded and Vietnamese puppet Hun Sen will be criticized around the world and facing the serious consequences according to the Human Rights Reported to UN.
Again, thanks for your clear perspective.
Khmer Yeurng.
Khmer Yeurng,
Thank You for your good comment.
We knew that Vietnam has terrorized Cambodia by using the Khmer Vietminh.
I just would like to know is there any international law prohibit one country from terrorizing another country?
If it does, Khmer people should take this Vietnam case, especially the K5 project, to the international court.
Even though, during the Khmer Rouge era, those Khmer Vietminh killed Khmer too, they blamed totally on the Khmer Rouge.
But the K5 project is clear because it was orchestrated and executed by Vietnam.
I don't know where the hell are Khmer Doctors who can help Cambodia such as this case.
Again, thank You Khmer Yeurng. You love Cambodia, that's why you keep expressing your voice.
12:35 AM
Khmer Yeurng,
Thank You for your good comment.
We knew that Vietnam has terrorized Cambodia by using the Khmer Vietminh.
I just would like to know is there any international law prohibit one country from terrorizing another country?
If it does, Khmer people should take this Vietnam case, especially the K5 project, to the international court.
Even though, during the Khmer Rouge era, those Khmer Vietminh killed Khmer too, they blamed totally on the Khmer Rouge.
But the K5 project is clear because it was orchestrated and executed by Vietnam.
I don't know where the hell are Khmer Doctors who can help Cambodia such as this case.
Again, thank You Khmer Yeurng. You love Cambodia, that's why you keep expressing your voice.
Bun Thoeun
Post a Comment