Saturday, November 24, 2012

ជនជាតិ​ភាគតិច​ព័រ​ព្រួយ​បារម្ភ​ពី​ការ​បាត់​ដី​ចម្ការ​វិល​ជុំ​ដោយ​ការ​រំលោភ

ជន​ជាតិ​ភាគ​តិច​ នៅ​ក្នុង​ខេត្ត​រត​ន​គិរី កំពុង​ជញ្ជាត់​ត្រី កាល​ពី​ពេល​កន្លង​មក​។ រូបថត សហ​ការី (ឯកសារ) 

Friday, 23 November 2012 ផាក់ ស៊ាង​លី 
www.postkhmer.com

ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​«ព័រ» ចំនួន​១៦០​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ព្រៃ​ចម្ការ​វិល​ជុំ ​ដែល​ពួក​គាត់​កំពុង​អាស្រ័យ​ផល ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​បោះ​បង្គោល​រំលោភ​យក​ចម្ការ​វិល​ជុំ ជាង​២​ហិកតា​នៅ​ឃុំ​តា​តោក ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង។
លោក ឆឺត ឈន​ អាយុ​៤៣​ឆ្នាំ ជា​តំណាង​សហគម​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ​ក្នុង​ខេត្ត​បាត់ដំបង​បាន​អះ​អាង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​រ័ត្ន​ សម្បត្តិ​ ដែល​បាន​ទទួល​ដី​សប្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​ធ្វើ​ការ​បោះ​បង្គោល​ចូល​ដី​ចម្ការ​វិល​ជុំ​របស់​ជន​ជាតិ​ព័រ​ចំនួន​២ ហិកតា។

លោកឆឺត ឈន បាន​បញ្ជាក់​ថា​៖«ជន​ជាតិ​យើង​១៦០​គ្រួសារ​រស់​នៅ​ពឹង​លើ​អនុ​ផល​ព្រៃ​ ឈើ​តាម​លក្ខណៈ​ប្រពៃណី​ពី​ចម្ការ​វិល​ជុំ​នេះ។ បើ​បាត់​វា​ទៅ ​យើង​ដូច​ជា​បាត់បង់​អ្វីៗ​ទាំង​អស់។ ប៉ះ​ពាល់​ដល់​ជីវភាព មិន​ដឹង​រស់​យ៉ាង​ម៉េច​នោះ​ទេ»។
លោក ​ឆឺត ​ឈន​ បាន​បន្ថែម​ថា ​សហគមជន​ជាតិ​ដើម​ភាគ​តិច​ព័រ​របស់​ពួក​គាត់​ចាប់​មាន​បញ្ហា​ដីធ្លី​ជាមួយ​ នឹង​ក្រុម​ហ៊ុន​មួយ​នេះ​តាំង​តែ​ពី​ឆ្នាំ​២០០៨​មក ហើយ​បាន​ដាក់​ពាក្យ​សុំ​ជួយ​អន្តរាគមន៍ និង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ចំនួន​៣ដង​មក​ហើយ ប៉ុន្តែ​គ្មាន​បាន​លទ្ធ​ផល​នោះ​​ទេ។ លោក​ឆឺត ឈន​បាន​ថ្លែង​ថា ​«អាជ្ញាធរ​បាន​ត្រឹម​តែ​សន្យា​ថា​ចុះ​មក​វាស់​វែង​ដី​ព្រៃ​ឲ្យ​ជន​ជាតិ​ភាគ តិច​យើង​នៅ​ខែ​វិច្ឆិកា​នេះ​ តែ​ជិត​ដាច់​ខែ​ទៅ​ហើយ ​មិន​ទាន់​មក​ទៀត។ យើង​បារម្ភ​ណាស់»។ លោក​ក៏​បាន​បន្ត​ផង​ដែរ​ថា ​ក្រៅ​ពី​អាជ្ញធរ​ប្រជាពលរដ្ឋ​ក៏​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​អង្គ​ការ ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។
លោក​យិន​ ម៉េងលី អ្នក​សម្រប​សម្រួស​សមាគម​ការ​ពារ​សិទិ្ធ​មនុស្ស​អាដហុក​ខេត្ត​បាត់​ដំបង​ បាន​ឲ្យ​ដឹង​ថា​ លោក​កំពុង​តែ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ​ និង​រក​ឃើញ​ថា​ក្រុម​ហ៊ុន​នេះ​បាន​បោះ​បង្គោល​ចូល​ដី​ព្រៃ​ចម្ការ​វិល​ជុំ​ ចំនួន​២​ហិកតា​។ លោក​យិន ​ម៉េងលី​បាន​និយាយ​ថា៖ «សហគមន៍​បាន​ឲ្យ​ក្រុមហ៊ុន​ដក​បង្គោល​ចេញ​វិញ​ តែ​គេ​មិន​ដក​។ វា​ពិបាក​ណាស់​បើ​ពួក​គាត់​ដក​ខ្លួន​ឯង ​នោះ​នឹង​ប្រឈម​នឹង​ការ​ជាប់​គុក​ច្រ​វាក់​ដោយ​សារ​តែ​គេ​ចោទ​ថា​បំផ្លាញ​ ទ្រព្យ​សម្បតិ៍​អ្នក​ដទៃ​។ មួយ​វិញ​ទៀត​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ក៏​មិន​បាន​វាស់​ឬ​ឆ្កៀល​ដី​ឲ្យព​ លរដ្ឋ​ដែរ»។
ភ្នំពេញ​ប៉ុស្តិ៍មិន​អាច​ទាក់​ទង​ក្រុម​ហ៊ុន​រ័ត្ន​សម្បត្តិ​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​​ម្សិល​មិញ។​
ទោះ ​យ៉ាង​ណា​លោក​ ហែម​ សុផល ​អភិបាល​ស្រុក​សំឡូត​ បាន​អះ​អាង​ថា​ អាជ្ញាធរ​បាន ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង ហើយ​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ការ​ប៉ះពាល់​តិច​តូច​ប៉ុណ្ណោះ។ លោក​សុផល ថ្លែង​ថា៖ «អាជ្ញាធរ​បាន​ទៅ​ហើយ​ ប៉ុន្តែ​ការ​បោះ​បង្គោល​របស់​​ក្រុម​ហ៊ុន​នោះ​វា​មាន​ការ​ប៉ះ​ពាល​ដល់​ ដី​ចម្ការ​វិល​ជុំតិច​តូច​ប៉ុណ្ណោះ​»។
ទាក់ទង​ទៅ​នឹង​ការ​ចុះ​វាស់​ វែង​ រប​ស់ក្រុ​មនិស្សិត​ស្ម័គ្រ​វិញ​ លោក​ហែម សុផល​បាន​ថ្លែង​ថា​ក្រុម​និស្សិត​មិន​ទាន់​បាន​ចុះ​ទៅ​តំបន់​នោះ​នៅ​ឡើយ​នោះ ទេ។
លោក ​សៀន​ស៊ុត​ថង​ អតីត​អភិបាល​រង​ខេត្ត​បាត់​ដំបង​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដី​ធ្លី​បាន​ មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​បាន​ទទួល​ដី​សប្បទាន​សេដ្ឋកិច្ច​ ពី​រដ្ឋាភិបាល​ចំនួន​៥០០០​ហិកតា​ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម។
សូម​បញ្ជាក់​ថា ទំហំ​ដី​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ខេត្ត ពោធិសាត់​ផង​ដែរ​មួយ​ផ្នែក​ផង​ដែរ៕


1 comment:

Anonymous said...

If you want to be rich and drive Luxury Lexus cars and live in big houses, Please come and join Samdach Decho Hun Sen and don't be so stupid to die for someone else to be rich, just be rich yourself and your family will thanks you for your decision.

Please come and join Samdach Decho Hun Sen and your family will appreciate you more.