Monday, November 26, 2012

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី

សកម្ម​ជន​បឹង​កក់​ បង្ហាញសារ​ទាម​ទារ​ឲ្យ​​​មាន​ការ​ផ្តល់​កម្ម​សិទ្ធិ​​​​ដី​ធ្លី​​ឲ្យ​ពួកគេ​។ រូបថត ​ហេង​ ជី​វ័ន
www.postkhmer.com 
Monday, 26 November 2012ម៉ៃ ទិត្យ​ថារ៉ា

ភ្នំពេញៈសង្គម ស៊ីវិល​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​បាន​ប្រតិកម្ម ឆ្លើយ​តប ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ព្រមាន​ជា​សាធារណៈ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ថា នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​និង​មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ទាំង​ឡាយ​ណា ដែល​មាន​ការ​លូក​ដៃ​ពីខាង​សង្គម​ស៊ី​វិល ​និង​អ្នក​នយោបាយ​នោះ​ថា​ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ និង​បង្កើន​បរិយា​កាស​រើសអើង។

លោក សៀ ភារម្យ នាយក​លេខា​ធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រាន់​តែ​ជា​ដៃគូ​ជួយ​រដ្ឋាភិបាល​ដើម្បី​បំពេញ កង្វះ​ចន្លោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​មាន​ការរីក​ចម្រើន។ កន្លង​មក​ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ គឺ​សង្គម​ស៊ីវិល​បាន​ជួយ​រដ្ឋាភិបាល​ច្រើន​ណាស់ ទាំង​វិស័យ​អប់រំ​ក៏​ដូចជា​កសិកម្ម ជា​ដើម។ លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី នេះ​គឺ​ជា​ការ​បង្កើត​បរិយា​កាស​រើស​អើង នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា នាយក​រដ្ឋ​មន្ត្រី​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រជាជន»។
ពាក់ព័ន្ធនឹង ​បញ្ហា​នេះ​លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​ថា ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង​គឺ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​វិធាន​ការ ដោះ​ស្រាយ​សមស្រប ដែល​ជំរុញ​ឲ្យ​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី ប្រើ​ប្រាស់​អង្គការ ឬ​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ពួកគាត់​ជំនួស​វិញ។ លោក​បន្ត​ទៀត​ថា៖ «តួនាទី​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​មាន​ភារកិច្ច​​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​ទុក្ខ​លំបាក»។
ឆ្លើយទៅនឹង ​ការ​លើក​ឡើង​នោះ​លោក​ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ថ្លែង ដែរ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គឺជា​សញ្ញា​មួយ​បញ្ជាក់​ថា មិន​ចង់​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូច​ជា​គណបក្ស​នយោបាយ។ ប្រទេស​ដែល​រីក​ចម្រើន​ប្រសិន​បើ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​គ្រប់ ជ្រុង​ជ្រោយ​ទេ គឺ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ចំណែក​ពី​សង្គម​ស៊ីវិល​ក៏​ដូចជា​គណបក្ស​នយោបាយ ​ទាំង​ពីរ​នេះ​គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ លោក​បន្ត​ថា ៖​«អ្វី​ដែល​រដ្ឋាភិបាល​លើក​ឡើង​នោះ​គឺ ខ្ញុំ​យល់​ថា រដ្ឋា​ភិបាល​លោក​ទទួល​ស្គាល់​ខ្លួន​ឯង​ហើយ​ក៏​បង្ហា​ញ​ថា រដ្ឋាភិបាល​ខិត​ខំ​ដោះ​ស្រាយ​ជម្លោះ​ជូន​ប្រជាជន។ ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ កន្លង​មក​គឺ​ពុំ​មែន​កើត​ឡើង​ដោយ​សារ​ការ​រួម​ចំណែក​របស់​សង្គម​ស៊ីវិល​នោះ ទេ​គឺ​កើត​ឡើង​ពី​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ឯង»។
លោកបានឲ្យដឹង​ថា ក្នុងនាម​សង្គម​ស៊ីវិល​លោក​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ដែល​មាន​ជម្លោះ ត្រូវ​ស្វះ​ស្វែង​ដាក់​ពាក្យ​បណ្តឹង​រក​ការ​អន្តរាគមន៍​ទៅ​ស្ថាប័ន រដ្ឋាភិបាល​តែ​ម្តង ប៉ុន្តែ​កន្លង​មក​គឺ​ស្ថាប័ន​រដ្ឋា​ភិបាល​បរាជ័យ​ច្រើន​ណាស់​ក្នុង​ការ​ដោះ ស្រាយ​ជូន​ពលរដ្ឋ ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ទៅ​អង្គការ​សង្គម ស៊ីវិល​ក៏​ដូចជា​គណបក្ស​នយោបាយ។ លោក​ឲ្យ​ដឹង​ទៀត​ថា៖​«ក្នុង​នាម​យើង​សង្គម​ស៊ីវិល​គឺ​យើង​បាន​ត្រឹម​តែ ​ផ្តល់​មតិ​យោបល់​ជូន​ពួក​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ ដើម្បី​រក​មធ្យោបាយ​ធូរ​ស្រាល​ដល់​ពួក​គាត់។
លោក នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ព្រមាន​ជា​សាធារណៈ​ចេញ​ពី​ខេត្ត​ព្រះ​វិហារ កាល​ពីថ្ងៃ​ទី២៣ ខែ​វិច្ឆិកា នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ថា ដី​ពលរដ្ឋ​ដែល​មាន​ទំនាស់ ហើយ​មាន​អ្នក​នយោបាយ​និង​ក្រុម​អង្គការ​ស៊ីវិល​ចូល​លូក​ឡំ​នោះ លោក​នឹង​មិន​ដោះ​ស្រាយ​ជូន​ទេ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ងាយ​ស្រួល​មិន​ឲ្យ​មន្ដ្រី​គណបក្ស​ប្រជាជន ឬ​អ្នក​នយោបាយ​ណា​មួយ​ដែល​មាន​ដីធ្លី ដឹក​នាំ​ប្រជាជន​ធ្វើ​បាតុកម្ម និង​បង្កភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះ​ស្រាយ។ លោក​មាន​ប្រសាសន៍​ថា​ ៖​ «ខ្ញុំ​សូម​ជូន​សារ​ពី​ទី​នេះ​ទៅ​តែ​ម្តង បើ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​ចូល​លូក​ឡំ ខ្ញុំ​នឹង​មិន​ដោះ​ស្រាយ​ទេ។ សុំ​បង្កក​ទុក​មួយ​កន្លែង បើ​កាល​ណា​មាន​អ្នក​នយោបាយ​ចូលលូក​ឡំ​ហើយ រឿង​ដោះ​មិន​ចេញ​ទេ ដោះ​ងាប់​ទាំង​ខ្លួន​ទៀត​ក៏ ដោះ​មិន​ចេញ​ដែរ។ ខ្ញុំ​សូម​ជូន​សារ​បើ​ថាចង់​ឲ្យ​ខ្ញុំ​ជួយ​ដោះ​ស្រាយ កុំ​ឲ្យ​មាន​អ្នក​នយោបាយ​ចូល​លូក​ឡំ កុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រឆាំង​ចូល​លូក​ឡំ​​ឲ្យ​សោះ​»។
លោក នាយក​រដ្ឋមន្ត្រី លើក​ឡើង​ទៀត​ថា គោល​នយោបាយ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ច្រើន ​លាន​ហិកតា ហើយ​ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ទុក​ដី​សម្រាប់​ចែក​ជូន​ ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​ផង​ដែរ នៅ​ពេល​ដែល​ប្រជា​ជន​កាន់​តែ​មាន​កំណើន​ខ្ពស់។ ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ជាមួយ​ប្រជាពលរដ្ឋ​គឺ​ត្រូវ​កាត់​ចេញ​ឲ្យ​ពលរដ្ឋ​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ណា​ដែល​ទាក់​ទង​នឹង​រឿង នយោបាយ​នោះ​ទេ។
អ្នកស្រី ទេព វន្នី តំណាង​ប្រជាពលរដ្ឋ​បឹង​កក់​ដែល​កំពុង​តែ​ធ្វើ​ការ​តស៊ូ​ស្វែង​រក​ដំណោះ​ ស្រាយ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​សម្រាប់​សហគមន៍​បឹង​កក់​បាន​លើក​ ឡើង​ថា​ អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​នោះ​គឺ​បញ្ជាក់​ថា ​លោក​ពុំ​មាន​ជំហរ​ដោះ​ស្រាយ​ជូន​ប្រជាជន ហើយ​ព្យាយាម​បំភ្លេច​តួនាទី​ខ្លួន​ជា​នាយក​រដ្ឋ​មន្ត្រី។ អ្នកស្រី​លើក​ថា៖​«រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​ ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល​គួរ​តែ​គិត​ថា ទុក្ខ​របស់​រាស្ត្រគឺ​ទុក្ខ​របស់​នាយក​រដ្ឋ​មន្ត្រី​ ទើប​ជា​នាយករដ្ឋ​មន្ត្រី​ល្អ»។
អ្នកស្រីបន្ត​ទៀត​ថា​ រដ្ឋា​ភិបាល​គួរ​តែ​អរគុណ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទៅ​វិញ​ទេ ដែល​ហ៊ាន​និយាយ​នូវ​ការ​ពិត​អំពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ ឲ្យ​រដ្ឋាភិបាល​បាន​ដឹង។ ពលរដ្ឋ​ពុំ​យល់​ដឹង​អំពី​នយោបាយ​ទេ​ហេតុ​អ្វី​ក៏​តែង​តែ​លាប​ពណ៌​ឲ្យ​ ពលរដ្ឋ។
យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មកបាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប្រមាណ​ជាង ១​លាន ៦​សែន​ប័ណ្ណ ឲ្យ​ប្រជាជន​រួច​រាល់​ហើយ ស្មើ​នឹង​២៥​ភាគរយ​នៃ​ក្បាល​ដី​សរុប ហើយ​រដ្ឋាភិបាល​ក៏គ្រោង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​នេះ​ដល់ ៦៥​ភាគ​រយ នៅ​ឆ្នាំ​២០១៥។
រីឯរបាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី១២ ​ភាគ​រយ ទៅ ១៥ភាគ​រយ នៃ​គ្រួសារ​រស់​នៅ​តំបន់​ជនបទ គឺ​គ្មាន​ដីធ្លី​ប្រកប​របរ​កសិកម្ម​ទេ ហើយ​អ្នក​គ្មាន​ដីធ្លី​បាន​កើន​ឡើង​​រៀង​រាល់​ឆ្នាំ​ប្រមាណជា ២​ភាគរយ។ តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ ក៏​បាន​បង្ហាញ​ដែរ​ថា ទំនាស់​ដីធ្លី​នៅ​កម្ពុជា បាន​កើន​ឡើង​លើស​ពី ២០ ភាគរយ​ក្នុង​មួយ​​ឆ្នាំៗ៕

3 comments:

Anonymous said...

"KHMER EMPIRE ONCE AGAIN"

HUNSENVAMAN 1985-2099

HUNSENVAMAN II 2100-2200

HUNSENVAMAN III 2300-2400

Smurf

Anonymous said...

is that official smurf? or you just made it up? vaman is spell VARMAN where vaman is reserve for MORON. lol can't just going around faking history even your child would question your education as well.

Anonymous said...

2:17 AM is just playing stupid and has been taught by illegal and criminal Vietnamese parents kn Cambodia. So, this person @2:17 AM wants to be called dumb educator. That is all.