Monday, November 19, 2012

សហគមន៍​មាន​បញ្ហា​ដីធ្លី ព្យាយាម​ប្រមូលផ្តុំ​គ្នា ជា​ថ្មី​ម្តង វាល​ខ្សាច់​បឹងកក់ ពេល អូ​បា​ម៉ា មកដល់​កម្ពុជា​

ក្រុមសកម្មជនគណបក្សសមរង្ស៊ី ពាក់អាវយឺត រូប អូបាម៉ា ត្រូវបានប៉ូលិស ចាប់ឃាត់ កាលពីព្រឹកថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២។ ក្រុមសកម្មជនទាំងនោះ មានបំណង ប្រមូលតវ៉ា សុំអន្តរាគមន៍ពីលោក អូបាម៉ា នៅមុខស្ថានទូតអាមេរិក ( រូបថត៖ ស៊ីវ ចាន់ណា )
ថ្ងៃទី 19 វិច្ឆិកា 2012 | ដោយ: រតនា 
Cambodia Express News

ភ្នំពេញ: សហគមន៍​មាន​បញ្ហា​ដីធ្លី នៅ​ទូទាំង​ប្រទេស មាន​គំរោង​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​ម្តងទៀត នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅលើ​វាល​ខ្សាច់​បឹងកក់ ទល់មុខ​នឹង​វិមាន​សន្តិភាព ដែល​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​លោក អូ​បា​ម៉ា មក​ចូលរួម​ផងដែរ​។​
​គម្រោង​ប្រមូលផ្តុំ​គ្នា​តវ៉ា​នោះ នឹង​ធ្វើឡើង នៅ​ប្រមាណ ៣០ នាទី មុន​ដំណើរ​មក​ដល់​របស់​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក មកដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន បូក​ជាមួយ​អាមេរិក និង​មាន​ការសន្ទនា​ទ្វេភាគី រវាង​សម្តេច ហ៊ុន សែន ជាមួយ​លោក អូ​បា​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ​។​
​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨​ប្រជាពលរដ្ឋ ដែល​មក​ពី​សហគមន៍​ដីធ្លី​នានា នៅលើ​វាល​ខ្សាច់ ក្នុង​តំបន់​បឹងកក់ មាន​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ថ្មគោល ជាប់​ព្រលានយន្ត​ហោះ សហគមន៍​បុរី​កីឡា សហគមន៍​បឹងកក់ សហគមន៍ ៣៤៧ នៅ​ទួលគោក និង​សហគមន៍​មួយចំនួនទៀត​។​


​គោលបំណង​របស់​ប្រជាពលរដ្ឋ នៃ​សហគមន៍​ដីធ្លី ដែល​គ្រោង​នឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា ជា​ថ្មី​នោះ នឹង​នាំ​គ្នា​លើក​រូបលោក អូ​បា​ម៉ា រូប​លោក​ស្រី ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន និង​លើក​បដា សរសេរ​អក្សរ "S0S" ដែល​មាន​អត្ថន័យ​ថា "​ជួយ​ស្រោចស្រង់​ពួក​យើង​ផង​" ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី និង​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ជា និង​អ្នកស្រី ទឹម សាក់​មុនី​។​
​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏​នឹង​នាំគ្នា បែរមុខ ទៅកាន់​ទីតាំង​វិមាន​សន្តិភាព ដែល​ជា​កន្លែង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក ៣ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​អាមេរិក​។​
​ក្រោយ​ពី​ពិធី​ជួបជុំ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ព្យាយាម ដើរ​ហែ​ក្បួន​ចេញពី​តំបន់​បឹងកក់ តែ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​រារាំង​។​
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ គឺ​នៅ​ប៉ុន្មាន​ម៉ោង មុន​ដំណើរ​មក​ដល់​របស់​លោក អូ​បា​ម៉ា ដើម្បី​ចូលរួម​កិច្ចប្រជុំ និង​ជួប​សម្តេច ហ៊ុន សែន នៅ​វិមាន​​សន្តិភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា លោក អូ​បា​ម៉ា មក​កម្ពុជា​ពេល​នេះ ក្នុងនាម​ជា​មិត្ត​របស់​កម្ពុជា មិនមែន​មកជា​គ្រូ​ប្រដៅ​របស់​កម្ពុជា​ទេ​។​
​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏​បាន​បន្ថែមថា គោលការណ៍​ជជែក​គ្នា រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក គឺ​ស្មើ​សិទ្ធិ និង​ស្មើភាព ហើយ​សំខាន់ គឺ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ រវាង​កម្ពុជា និង​អាមេរិក ដែល​ជា​បញ្ហា​សំខាន់​បំផុត នៃ​កិច្ចប្រជុំ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក​៕​

2 comments:

Anonymous said...

CIA and FBI are already known and inform the President about the issues that are facing Cambodia today.
Cambodian people must rise up and make very big loud noises so President Obama could intervene otherwise, president Obama can't help as international law but Cambodia people is the only key to make loud noise like Libyan people did to Gaddafi, Tunisian people did to President Zine El Abidine Ben Ali, Egyptian people did to President Hosni Mubarak. Cambodian people can do the same to Hun Sen.

So the key is Cambodian people must rise up and make big noises so President Obama can intervene.

Anonymous said...

If Cambodians are brave enough to stand up- not just depending on a few nationalist like Mr. Suong Sophorn- and get together like in 1998 to demonstrate, the world will know better about how brutal Hun Sen and his government are. This is only chance that is opening for Cambodians to be free from Hun Sen's
evil political practice.