Tuesday, November 13, 2012

កម្ពុជាត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ជាមួយ​មហា​យក្ស​ពិភពលោក​

កម្ពុជាត្រៀមខ្លួន​រួចរាល់  ដើម្បី​បង្រ្កាបអ្ន​ក​តវ៉ារឿងដីធ្លី ទាមទារឲ្យពួកក្បត់ជាតិ ហ៊ុន សែន គោរពសិទ្ឋិមនុស្ស និងរៀបចំល្បិច​កុហកក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន  និង​កិច្ច​ប្រជុំ​ជាមួយ​មហា​យក្ស​ពិភពលោក​ ?
នាយវិស្គី ស្រីញីចងបាច់ ផ្កាច់លើបង្គង ច្រើនដងមិនរាង
(ថ្ងៃទី 13 វិច្ឆិកា 2012, ម៉ោង 02:46:PM) | ដោយ: រតនា CEN
ភ្នំពេញ: ​វេទិកា​តុមូល ស្តីពី ការត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ត្រូវបាន​រៀបចំ​ដោយ​ឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ដោយ​មូលនិធិ ខុនរ៉ាដ​ អាដិនណៅអ៊ែរ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២​។ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាស​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែលមាន​ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច​ធំៗ ចូលរួម ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​


​ចំពោះមុខ​អ្នកកាសែត ក្នុង​វេទិកា​តុមូល លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក បាន​សន្យា​មក​ប្រទេស​កម្ពុជា តាំង​ពីមុន​ការបោះឆ្នោត ទោះជា​គាត់​ឈ្នះ ឬ​គាត់​ចាញ់ឆ្នោត ក៏​លោក អូ​បា​ម៉ា ត្រូវតែ​មក​ប្រទេស​កម្ពុជា​ដែរ ពីព្រោះ​ការផ្ទេរ​តំណែង គេ​ធ្វើ​នៅ​ខែមករា ឆ្នាំ​២០១៣​។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្តថា ការអញ្ជើញ​របស់លោក អូ​បា​ម៉ា មក​ប្រទេស​កម្ពុជា ពេលនេះ មាន​អត្ថន័យ​សំខាន់ ពីព្រោះ​ជា​ដំណើរ​ចេញទៅ​ក្រៅប្រទេស លើក​ទី​១ ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា នៅក្រោយពេល​ជាប់ឆ្នោត​ភ្លាម ដែលជា​ទស្សនកិច្ច ជា​ប្រវត្តិសាស្ត្រ ហើយក៏​ជា​ដំណើរ​ចុងក្រោយ​របស់លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន មក​កម្ពុជា ពីព្រោះ​លោកស្រីបានប្រកាសថា លោកស្រី​នឹងមិន​ធ្វើ​រដ្ឋមន្ត្រីការបរទេស​អាមេរិក បន្តទៅទៀត​នោះ​។​

​ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ គឺមាន​សុទ្ធតែ​យក្ស​ធំៗ ដែល​មក​ប្រទេស​កម្ពុជា នេះ​បង្ហាញ​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​សក្តានុពល​ធនធានមនុស្ស នៃ​ប្រទេស​កម្ពុជា បើ​ប្រៀប​ទៅ ១០ ឆ្នាំមុន នៅពេលដែល​យើង​ធ្វើ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០០២ កម្ពុ​ជាមាន​ធនធាន​តិច សមត្ថភាព​របស់​យើង​នៅមានកម្រិត​ច្រើន ប៉ុន្តែ​លើក​នេះ យើង​អាច​ទទួលបាន​សុទ្ធតែ​មហាអំណាច​ធំៗ​ទាំងអស់ ដែល​បង្ហាញ​ពី​សក្តានុពល​ធនធានរ​បស់​កម្ពុ​ជាមាន​។ ជាពិសេស​ជាង​នេះ ក៏​បង្ហាញ​ពីស​មត្ថភាព​គ្រប់គ្រង​ម្ចាស់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ របស់​យើង​ដែរ​។ ដូច្នេះ​គឺជា​មោទនភាព មិនមែន​តែ​សម្រាប់​រាជរដ្ឋាភិបាល​ទេ នេះ​ជា​មោទនភាព​របស់​ប្រជាជាតិ​យើង​ទាំងមូល ពីព្រោះ​យើង​ជា​ខ្មែរ​ដូចគ្នា យើងទាំងអស់គ្នា​ត្រូវខិតខំ​ធ្វើយ៉ាងណា ដើម្បី​សក្តិ​សមជា​ម្ចាស់​ប្រទេស សក្តិ​សមជា​ប្រទេសមួយ ដែលមាន​អរិយធម៌​។​

​លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា ប្រទេស​ដែល​ត្រូវ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នោះ សុទ្ធតែជា​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានាធិបតី អគ្គលេខាធិការ​អាស៊ាន និង​ប្រមុខ​ប្រទេស​មួយចំនួន ដូចជា ប្រទេស​កូរ៉េខាងត្បូង រុស្ស៊ី អាមេរិក ក្រៅពីនេះ មាន​អង្គការ​អន្តរជាតិ​ធំ មក​ចូលរួម​ដែរ រួមមាន ADB ព្រមទាំង​អង្គការសហប្រជាជាតិ ទទួល​ប​បន្ទុក​ពាណិជ្ជកម្ម និង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​មូលនិធិ​អន្តរជាតិ​។​

លោក ខៀវ កាញារីទ្ធ បាន​បន្តថា កិច្ចប្រជុំនៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ ជា​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី នៅ​សណ្ឋាគារ​សូហ្វី​តែ​ល​។ ចំណែក​កិច្ចប្រជុំ​ផ្លូវការ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧.១៨.១៩ និង​ថ្ងៃទី​២០​វិច្ឆិកា​។ ក្រៅពី​កិច្ចប្រជុំ​ធំៗ គឺ​នៅមាន​កិច្ចប្រជុំ​តូចៗ​ជាច្រើន​ទៀត​។​

​ លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្តថា មកដល់ពេលនេះ មាន​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះឈ្មោះ ចូល​យក​ព័ត៌មាន​ចំនួន ១.៨៥០ នាក់ មកពី​ប្រទេស​ចំនួន ៤១ ប្រទេស ដែល​ក្នុងនោះ មាន​អ្នកកាសែត​បរទេស ចំនួន ៩២៤ នាក់ និង​អ្នកកាសែត​ខ្មែរ មាន​ចំនួន ៩២៦ នាក់ មាន​បន្ទប់​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ និង​មាន​ការដាក់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង Wifi ឲ្យ​ប្រើ ព្រមទាំង​បំពាក់​កុំព្យូទ័រ ចំនួន ៣០០ គ្រឿង ឲ្យ​អ្នកកា​សែត​ប្រើ សម្រាប់​បញ្ជូន​ព័ត៌មាន​នៅ​ទីនោះ ព្រមទាំង​មាន​អាហារ សម្រាប់​អ្នកកាសែត គឺ​អាហារ​ថ្ងៃត្រង់ និង​អាហារសម្រន់ ២ ពេល និង​មាន​បន្ទប់​ចែក​ឯកសារ និង​ថតចម្លងមិន​គិតថ្លៃ​។

​លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា ចំពោះ​ក្រសួងការបរទេស បាន​ចាត់តាំង​លោកស្រី សឿង រដ្ឋ​ចា​វី និង​លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស ព្រមទាំង​លោក កុយ គួ​ង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស ដើម្បី​សង្ខេប​ព័ត៌មានឲ្យ​អ្នកកាសែត នៅ​មុនពេល​កិច្ចប្រជុំ និង​ក្រោយពេល​ប្រជុំ ដែល​នឹង​ធ្វើឡើង​នៅ​បន្ទប់ នៅ​អគារ​មិត្តភាព ជាប់​នឹង​វិមាន​សន្តិភាព ដែលជា​ទីកន្លែង​នៃ​កិច្ចប្រជុំ​កំពូល​៕​ .

5 comments:

Anonymous said...

ខ្ញុំស្មានតែ នាយវីស្គី ត្រៀមខ្លួនរួចរាល់ អំពីបញ្ហា
សំខាន់អ្វីផ្សេង ស្រាប់តែត្រៀមខ្លួនរៀបចំដើម្បី
គម្រាមប្រជាពលរដ្ឋខ្មែរ ដែលត្រូវបនក្បត់ជាតិ
រំលោភសិទ្ធិទាំងស្រុង រឹបអូសយកដីធ្លី វាយធ្វើ
បាប យ៉ាងឃោរឃៅ និង រកល្បិចភូតភរក្នុង
កិច្ចប្រជុំអាស៊ានបន្តិចទៀតខាងមុខនេះ៕

Anonymous said...

អាតយ ង្វៀងខៀវ(ជាំ) វីស្គី
ត្រៀមខ្លួន« បិទទ្វារវ៉ែឆ្កែ »ខាងមុខនេះ?

Anonymous said...

PhD = Pour Hennessey Dance!

Anonymous said...

អ្នកដឹកនាំនិងបរិវារសុទ្ធតែអាកំសាក ពួកងប់ងល់
នឹងបុណ្យសក្ដិលុយកាក់និងអំណាច​ពួកនេះសាហាវ
ជាងពួកសក្ដិភូមិ ជាពួកកុម្មុយនិស្ដឬទេវតាប្រែកាឡា
ធ្វើទៅ បង្រ្កាបទៅ ពួកឯងនឹងបានរស់នៅជាអមតៈ
លើគំនរទឹកភ្នែករាស្រ្តខ្មែរ​ពេលស្លាប់ទៅនឹងទៅហែល
ក្នុងសមុទ្រទឹកភ្នែកខ្មែរដែលហូររាល់ថ្ងៃនេះមិនខាន ។

Anonymous said...

សក្ដិភូមិឯណា សាហាវ​ដូចពួកអាកុម្មុយនិស្ដនេះ!