Tuesday, November 13, 2012

បាតុករ ៤.០០០ នាក់ គ្រោង​ហែ​ញ្ញ​តិ្ត នៅ​ថ្ងៃទី​១៨​វិច្ឆិកា តែ​ប៉ូលិស​ព្រមាន​បង្ក្រាប

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា “​មិនគួរ​យក​រឿង​ក្រុម រឿង​បុគ្គល​មក​ធ្វើ​ប៉ះពាល់​កិត្តិ យស​ប្រទេស​របស់​យើង​ទេ​”
លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា "​យើង​ឃើញ​មាន​ប្រភេទ​អ្នក​តវ៉ា​មួយចំនួនដែល​មក​តាំង​ ទីលំនៅអនាធិបតេយ្យ នៅ មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ជិត​វត្តភ្នំ គឺ​យើង​ចាត់ទុក ជា​ប្រភេទ​ជនអនាថា​ហើយ​។ ដូច្នេះ​សាលា​រាជធានី​ភ្នំ ពេញ នឹងមាន​វិធានការជា​របៀប​សង្គមកិច្ច​ហើយ​"​
(ថ្ងៃទី 12 វិច្ឆិកា 2012, ម៉ោង 06:07:PM) | ដោយ: រតនា CEN
ភ្នំពេញ: សមត្ថកិច្ច​ព្រមាន​ប្រើ​កំលាំង​បង្ក្រាប​ក្រុមបាតុករ​ទាំងឡាយណា ដែល​ធ្វើបាតុកម្ម ឬ​ហែ​ញ្ញ​តិ្ត​នៅលើ​ផ្លូវ​សាធារណៈ ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ពី​សាលា​រាជធានី​ភ្នំពេញ នៅ​អម្លុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែលជា​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។


​ការព្រមាន​ ដូច្នេះ ខណៈដែល​មេដឹកនាំ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​នាំគ្នា​ដើរ​ហែ​ញ្ញ​តិ្ត នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ទៅ​ក្រសួងការបរទេស ដែលមាន​អ្នកចូលរួម​ជាង ៤.០០០ នាក់ មកពី​អង្គការ​ចំនួន​ជាង ៤០០ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដាក់​ញ្ញ​តិ្ត​ទាមទារ​ទៅជូន​ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំ​បុល​អាស៊ាន​បូក នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​

​ ខ្លឹមសារ​សំខាន់​នៃ​ញ្ញ​តិ្ត ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រប់ផ្នែក នៅក្នុង ប្រទេស កម្ពុជា គ្រោង​ដាក់ជូន​មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ប្រទេស មហាអំណាច នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នោះ រួមមាន ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី បញ្ហា​ពលរ​ចំណាក់ស្រុក បញ្ហា​ស្ត្រី​បំរើការ​នៅតាម​ផ្ទះ​នៅក្រៅ​ប្រទេស បញ្ហា​តម្លៃ​ប្រេងសាំង និង​ទាមទារ ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​មក​វិនិយោគទុន នៅ​កម្ពុជា​ត្រូវតែ​គោរព​តាមច្បាប់​ប្រទេស​កម្ពុជា ព្រមទាំង​បញ្ហាសំខាន់​មួយចំនួនទៀត​។​

​ដោយឡែក​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា សមាគម​របស់លោក ក៏មាន​ញ្ញ​តិ្ត​មួយ​ដាក់ ជូន​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ធំៗ ដែល​មក​ចូលរួម​ប្រជុំ​នៅ​កម្ពុជា​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ដែល រួមមាន បញ្ហា​តម្លៃ​ប្រេង ទាមទារ​ឲ្យ​មា​ការអនុវត្ត​ឲ្យ​បានល្អ​នូវ​សេវាសាធារណ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ រួមទាំង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក វន់ ពៅ បាន​ឲ្យ​ដឹងថា សមាគម​របស់លោក នឹង​ជួបប្រជុំគ្នា ដែល​អ្នកចូលរួម​ជិត ២០០ នាក់ ជាងនេះទៀត​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន នឹង​ជួបគ្នា​ពិភាក្សា​ធ្វើ​ញ្ញ​តិ្ត ដាក់ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​សំខាន់​នៃ​ប្រទេស​ធំៗ មួយចំនួនទៀត ដែល​កិច្ចប្រជុំ​នោះ មាន​ចំនួន ១២ កន្លែង នឹង​ពិ​ភា​ក្ស​ប្រធានបទ ដោយឡែក​ពីគ្នា ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក វន់ ពៅ បាន​ឲ្យ​ដឹង​បន្តថា សម្រាប់​សមាគម​របស់​លោក នឹងធ្វើ​វេទិកាសាធារណៈ នៅ​សួន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ចូលរួម​ហែ​ញ្ញ​តិ្ត ដាក់ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​បណ្តា​ប្រទេស សំខាន់​ឯទៀត នៅ​ក្រសួងការបរទេស ដែល​តាម​គម្រោង និង​មាន​អ្នកចូលរួម​ប្រមាណ ៤.០០០ នាក់ ដើម្បី​ដង្ហែ​ញ្ញ​តិ្ត ទាមទារ​ទាំងនោះ​។​

​ក៏ប៉ុន្តែ​លោក​ឧ​ត្ត​ម​ស​ នី​យ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២​ថា កំលាំង​នគរបាល​របស់លោក​គ្រប់គ្រង​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​ការពារ​សន្តិសុខ និង​រៀប​សណ្តាប់ធ្នាប់ ជូន​ដល់​ក្រុមបាតុករ ដែល​ធ្វើ​ការតវ៉ា នៅពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ទទួលបាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​បើ​គ្មាន​ច្បាប់​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្ន​ពេញ​ទេនោះ កំលាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើ​ច្បាប់​បង្ក្រាប​បាតុកម្ម មក​រៀបចំ​សណ្តាប់ធ្នាប់​បាតុករ ដែល​អនាធិបតេយ្យ គ្មាន​ច្បាប់​អនុញ្ញាត​។​

​ចំណែក​លោក​ឧ​ត្ត​ម​ សេនីយ៍​ឯក  គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នក​នាំ​ពាំ​ក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​បញ្ជាក់ថា អ្នកណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​ធ្វើ​អ្វី​មិនល្អ ប៉ះពាល់​ដល់​ដំណើរការ និង​សុវត្ថិភាព នៃ​អង្គប្រជុំ​កំពូល​អាស៊ាន ដោយ​យើង​ព្យាយាម​ពន្យល់​ពួកគាត់​ឲ្យ​យល់ និង​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​សិន ទៅ​មានការ​អ្វី​ជជែក​គ្នា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា “​មិនគួរ​យក​រឿង​ក្រុម រឿង​បុគ្គល​មក​ធ្វើ​ប៉ះពាល់​កិត្តិយស​ប្រទេស​របស់​យើង​ទេ​”៕​

មន្ត្រី​សាលាក្រុង ព្រមាន​ថា នឹង​ចាប់ខ្លួន​អ្នក​តវ៉ា​ដីធ្លី ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

http://www.cen.com.kh/localnews/show_detail/135?token=MWYwNGYxMmViMzFlMWUwODQwZWI1ODVlMTMxN2Ix



2 comments:

Anonymous said...

បើហ៊ុនសែន មាសសុទ្ធពិតជាមិនខ្លាចភ្លើងជាដាច់
ខាត តែនេះ ហ៊ុនសែន បានបញ្ជាឱ្យក្រុមអាជ្ញាធរ
ធ្វើការរារាំង ដល់ក្រុមបាតុករដែលបំរុងគ្រោងហែ
ញ្ញតិ ព្រោះតែរឿងភ័យខ្លាចទទួលការថ្កោលទោស និងព្រមាន ពីសហរដ្ឋអាមេរិក និង អាស៊ាននាថ្ងៃ
ខាងមុខនេះ។ដូច្នេះ យើងសន្និដ្ឋានបានច្បាស់ថា
ហ៊ុនសែន បានប្រព្រឹត្តិអំពើដ៏ឃោរឃៅ ពោលគឺ
រឹបអូសដីធ្លីដោយចេតនា ពីប្រជាពលរដ្ឋ បញ្ជាឱ្យ
ក្រុមយុវជនដើរវាសដី គេងចំណេញពីប្រជាពលរដ្ឋ
បណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ដើម្បីប្លន់ដី
ឱ្យក្រុមឯកជនយួនចង្រៃធ្វើការអភិវឌ្ឃន៍។

Anonymous said...

អ្នកឃាត់អ្នករារាំងសុទ្ធតែពួកក្បត់ជាតិ
មុខមាត់ក្ដអី ហ្វូងក្បត់ជាតិអស់នេះចង់
បានតម្លៃស្អីទៀត មនុស្សក្បត់ជាតិសុទ្ធ
តែចង់លាក់កំហុសពួកវា ទាំងចៅហ្វាយទាំង
បរិវារ​ ជាពួកអាជីករណ្ដៅកប់ខ្លួនឯង គ្មាន
នរណាស្មោះជាមួយយបងប្អូនទេ សូមបងប្អូន
ក្លាហានរួមគ្នាឡើង ស្រុះគ្នាទម្លុះរបងឆ្កែក្បត់
អស់នោះឲ្យបាន ។