លោក តុល ប្រាសាទ បញ្ជាក់ថា គណបក្ស សម រង្ស៉ី គិតថាអ្នកទាំង ៩១នាក់ មិនអាចផ្លាស់ប្ដូរលទ្ធផលបោះឆ្នោតបានទេ ប៉ុន្តែជាទិដ្ឋភាពនយោបាយមួយដែលបង្ហាញថា ពលរដ្ឋខ្មែរមិនសុខចិត្តឲ្យជនបរទេស សម្រេចជោគវាស នាមេដឹកនាំរបស់ ខ្លួនឡើយ។
ដោយ វណ្ណ វិចារ 2012-11-17 RFA
ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា សម្រេចឲ្យគណបក្ស សម
រង្ស៉ី ចាញ់ក្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ក្នុងករណីបណ្ដឹងសុំលុបឈ្មោះអ្នកបោះឆ្នោតនៅខេត្តកណ្ដាល
ដែលគណបក្ស សម រង្ស៉ី អះអាងថាជាជនជាតិវៀតណាម។
គ.ជ.ប យល់ថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
ជាការផ្តល់យុត្តិធម៌ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី
បានហៅការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះថាជារឿងគួរឲ្យ
សោកស្ដាយ។
បន្ទាប់ពីបើកសវនាការជាសាធារណៈអស់រយៈពេលជិត ៤ម៉ោងនៅថ្ងៃទី១៧
វិច្ឆកា
ក្រុមជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញប្រកាសសម្រេចច្រានចោល
បណ្ដឹងគណបក្ស សម រង្ស៉ី ដែលប្ដឹងសុំលុបឈ្មោះអ្នកបោះឆ្នោតចំនួន
៩១នាក់ នៅឃុំចំនួន៣ គឺលើកដែក ព្រែកថ្មី និងពោធិបាន ក្នុងស្រុកកោះធំ
ខេត្តកណ្តាល។ ការសម្រេចនេះត្រូវបានតំណាងគណបក្ស សម រង្ស៉ី
សម្ដែងការមិនពេញចិត្ត។
នៅក្នុងសវនាការចំពោះមុខអង្គជំនុំជម្រះក្រុមប្រឹក្សាធម្មនុញ្ញ
តំណាងគណបក្ស សម រង្ស៉ី ខេត្តកណ្ដាល លោក តុល ប្រាសាទ
ទាមទារឲ្យក្រុមប្រឹក្សាធម្មនុញ្ញលុបឈ្មោះអ្នកបោះឆ្នោតទាំង
៩១នាក់ រស់នៅខេត្តកណ្ដាល ចេញពីបញ្ជីឈ្មោះបោះឆ្នោត
ព្រោះពួកគេជាជនជាតិវៀតណាម
ព្រោះតែពលរដ្ឋទាំងនោះនិយាយភាសាវៀតណាម មើលទូរទស្សន៍វៀតណាម
និងស្លៀកពាក់តាមបែបវៀតណាម។
លោក តុល ប្រាសាទ បញ្ជាក់នៅក្រៅសវនាការថា
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាប្រការមួយគួរឲ្យសោកស្ដាយ
និងរន្ធត់ចិត្តបំផុត។ លោកបន្តថា គណបក្ស សម រង្ស៉ី
អាចនឹងប្ដឹងទៅកាន់តុលាការវិញម្តង
ចំពោះការផ្តល់សញ្ជាតិឲ្យជនជាតិវៀតណាម ទាំង ៩១នាក់៖ «ជនជាតិយួន
ទាំងអស់នេះមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការផ្តល់សញ្ជាតិឲ្យទេ
ព្រោះបើយើងធ្វើការត្រួតពិនិត្យកន្លងទៅ
មិនមានព្រះរាជក្រឹត្យដែលចេញដោយព្រះករុណាទេ
ហើយក៏មិនមានការដាក់ពាក្យសុំត្រឹមត្រូវតាមផ្លូវច្បាប់ដែរ»។
លោក តុល ប្រាសាទ បញ្ជាក់ថា គណបក្ស សម រង្ស៉ី គិតថាអ្នកទាំង ៩១នាក់
មិនអាចផ្លាស់ប្ដូរលទ្ធផលបោះឆ្នោតបានទេ
ប៉ុន្តែជាទិដ្ឋភាពនយោបាយមួយដែលបង្ហាញថា
ពលរដ្ឋខ្មែរមិនសុខចិត្តឲ្យជនបរទេសសម្រេចជោគវាសនាមេដឹកនាំរបស់
ខ្លួនឡើយ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ
តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ម៉ៅ សុធារិទ្ធិ
ពន្យល់ថា ការនិយាយ ការស្លៀកសំលៀកបំពាក់ ការមើលទូរទស្សន៍
ជារបៀបវៀតណាម មិនមែនបានន័យថាពលរដ្ឋទាំងនោះជាជនជាតិវៀតណាម
នោះទេ។ លោកបន្តថា គ.ជ.ប សម្រេចឲ្យរក្សាទុកឈ្មោះពលរដ្ឋទាំង ៩១នាក់
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត
មកពីពលរដ្ឋទាំងនោះមិនមានឈ្មោះក្នុងបញ្ជីអន្តោប្រវេសន៍
ពួកគេមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់
និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាយូរមកហើយ។
លោកបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញរក្សាការសម្រេចរបស់ គ.ជ.ប បានន័យថា គ.ជ.ប ធ្វើការងារដោយត្រឹមត្រូវ និងឯករាជ្យ៖ «ក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប បានន័យថា គ.ជ.ប ធ្វើការតាមគតិយុត្តិត្រឹមត្រូវតាមច្បាប់»។
ទោះជាយ៉ាងណាក្តី
អ្នកតាមដានសវនាការក្នុងករណីបណ្ដឹងរបស់គណបក្ស សម រង្ស៉ី
នៅក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា
គណបក្សប្រឆាំងបរាជ័យក្នុងការព្យាយាមលុបឈ្មោះអ្នកបោះឆ្នោតនៅ
ខេត្តកណ្ដាល មកពីពួកគេមិនមានភស្តុតាងរឹងមាំក្នុងទិដ្ឋភាពច្បាប់
ដើម្បីបង្ហាញអង្គជំនុំជម្រះ។
ប៉ុន្តែសាក្សីទាំង ៤នាក់ ក្រៅសវនាការបញ្ជាក់ថា ជនជាតិវៀតណាម
ទាំង ៩១នាក់ មានឯកសារបញ្ជាក់អត្តសញ្ញាណនៅថ្នាក់មូលដ្ឋាន
ដោយសារតែពួកគេសូកប៉ាន់មន្ត្រីមូលដ្ឋាន
និងការអនុវត្តច្បាប់អន្តោប្រវេសន៍មិនបានពេញលេញ។ ប៉ុន្តែ
ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា
អង្គជំនុំជម្រះក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប
មិនមានតួនាទីពិនិត្យមើលការអនុវត្តច្បាប់អន្តោប្រវេសន៍នោះឡើយ។
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើបណ្ដឹងរបស់មេធាវី លោក សម
រង្ស៉ី ជាបន្តទៀត ក្នុងសំណុំរឿងដែល គ.ជ.ប លុបឈ្មោះលោក សម រង្ស៉ី
ចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ វិច្ឆកា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
8 comments:
Vietnam own Angkor Watt temples, Koh Tral, sea, natural resources and all Cambodia.
What all Khmer men with dickless can do so far?
Pi Anh,
Oh don't forget Pi Anh, we also own Khmer future and khmer dignity too!
Khmers are so proud of thing that do not exist any more such as Angkor watt. Vietnamese own Angkor watt nowaday. What can smart and brave khmer men do so far?
We just eat dogs we can own Cambodia and khmer men can't do anythings!
Hey Vietnamese dog eater called Pi Anh @9:10 PM - We know you enjoy giving a hard time to the Khmer bloggers or readers here.
Vietnamese dog eater as Pi Anh, you think you are a winner to post the comments to tease Khmer/Cambodian bloggers or opposition party members.
Don't think you can win a little kid with fiver years old who cried for his/her mom that Pi Anh beat them up with teasing her or him too much.
So, don't be such a smart ass, dumb Yuon/Vietnamese dog eater. Your face looks like Hun Sen's Yuon wife or Sok An. We can laugh at you so easily, saying how goofy you silly ass called Pi Anh
មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី ឈ្មោះបោះឆ្នោតជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
លុះត្រាតែដើរមកចូលគុក១២ឆ្នាំសិន ទើបឈរ
ឈ្មោះបោះឆ្នោតម្ដងទៀតបាន។
អ្នកណាក៏ដឹងមុនស្រេចរួចទៅហើយថា ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា ជាអាយ៉ង ហ៊ុនសែន
ដូច្នេះ វាតែងតែកាត់ក្ដី ឱ្យសមរាង្ស៊ី ចាញ់ចឹងហើយ
បើមិនដូច្នោះទេ ហ៊ុនសែន កំចាត់ ក្រុមប្រឹក្សាធម្មនុញ្ញ
នៃប្រទេសកម្ពុជានោះចេញ២៤ម៉ោង៕
ScamSR and his supporters are having nothing to offer, all of them are dumb, no formal education, no basic skill, and most of them have stone aged mentality...ahahahah
Pi Anh.
Why do we let Sam Raingy come to Cambodia for ? this guy come to Cambodia will pull all of the Border Marks again, let him out of the country first when we finish the Border survey which Viet can have more land then he can come. No worry HUN SE is scare of us, we ask him stand he stand we ask him seat he seat, CHOY EOY, CHET ROY, we control the whole Cambodia, Justice, Army, Police, and everything why we Vietname let you go ?
Post a Comment