អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ អាចនឹងដកខ្លួនពីការបោះឆ្នោតនោះ បើសិនណាមិនមានវត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោតនោះ៖ «តស៊ូដើម្បីកែទម្រង់ គ.ជ.ប បន្តទៅទៀត តាំងពីថ្នាក់ជាតិដល់ថ្នាក់រហូតដល់ថ្នាក់មូលដ្ឋាន ហើយនិងតស៊ូធ្វើម៉េចបើកផ្លូវឲ្យលោកប្រធានចូលរួមក្នុងការបោះ ឆ្នោត។ យើងកំពុងតែតស៊ូ យើងមិនអាចនិយាយអ្វីលើសពីនេះបានទេ»។
RFA/Sok Serey ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
ដោយ សុខ សេរី 2012-11-29 RFA
គណបក្សសង្គ្រោះជាតិ ជាគណបក្សដែលទើបនឹងបង្កើតថ្មី
គ្រោងនឹងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាង
រាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣ នោះទេ
បើសិនជាលក្ខខណ្ឌនានារបស់ខ្លួនដែលស្នើទៅគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត (គ.ជ.ប) កន្លងមក មិនត្រូវបានដោះស្រាយនោះទេ។
ការប្រកាសបែបនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប
គ្រោងប្រកាសជាផ្លូវការឲ្យគណបក្សនយោបាយនានាចុះឈ្មោះបោះឆ្នោតសកល
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
គ.ជ.ប គ្រោងប្រកាសឲ្យគណបក្សនយោបាយចុះឈ្មោះនោះ នៅក្នុងរយៈពេល
៩០ថ្ងៃមុនថ្ងៃបោះឆ្នោតឈានមកដល់
គឺអនុញ្ញាតឲ្យចុះឈ្មោះរវាងខែមីនា ឬខែមេសា ឆ្នាំ២០១៣។
គ.ជ.ប បានកត់សម្គាល់ថា
រហូតមកដល់ពេលនេះមានគណបក្សនយោបាយចំនួនជាង១០ ហើយ
បានមកចូលរួមក្នុងការប្រជុំនានានៅ គ.ជ.ប តាមការអញ្ជើញរបស់ គ.ជ.ប
កន្លងមក
ប៉ុន្តែគណបក្សដែលបានចុះឈ្មោះចូលរួមក្នុងដំណើរការពិនិត្យបញ្ជី
អ្នកចុះឈ្មោះបោះឆ្នោត គឺមានចំនួន ៦គណបក្សហើយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប
ប្រឹងប្រែងរៀបចំការបោះឆ្នោតនោះប្រកបដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌។ លោកបញ្ជាក់ទៀតថា បើទោះបីជាគណបក្សសង្គ្រោះជាតិ
ដឹកនាំដោយលោក សម រង្ស៊ី មិនចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣
ក៏ដោយ ក៏លោក ទេព នីថា រំពឹងថា
ដំណើរការបោះឆ្នោតនៅតែបន្តដូចការគ្រោងទុក៖ «បើទោះបីជា
គណបក្សពីរបូកចូលគ្នាទៅជាមួយ បើសិនជាគាត់មិនចូលរួមទេ
នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែដំណើរការបោះឆ្នោត យើងរៀបចំទូទៅ
ហើយការរៀបចំរបស់ គ.ជ.ប យើងទូលាយ
និងស្មើភាពគ្នាចំពោះមុខគណបក្សទាំងអស់»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ
អាចនឹងដកខ្លួនពីការបោះឆ្នោតនោះ បើសិនណាមិនមានវត្តមានរបស់លោក
សម រង្ស៊ី ក្នុងការបោះឆ្នោតនោះ៖ «តស៊ូដើម្បីកែទម្រង់ គ.ជ.ប
បន្តទៅទៀត តាំងពីថ្នាក់ជាតិដល់ថ្នាក់រហូតដល់ថ្នាក់មូលដ្ឋាន
ហើយនិងតស៊ូធ្វើម៉េចបើកផ្លូវឲ្យលោកប្រធានចូលរួមក្នុងការបោះ
ឆ្នោត។ យើងកំពុងតែតស៊ូ យើងមិនអាចនិយាយអ្វីលើសពីនេះបានទេ»។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃអង្គការខុមហ្វែល (Comfrel)
ឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា
បានបញ្ជាក់ថា វត្តមានរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី
គឺចាំបាច់ណាស់ក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៖ «ធ្វើឲ្យ
ការបោះឆ្នោតនោះកាន់តែមានអត្ថន័យ
ហើយនិងធ្វើឲ្យការបោះឆ្នោតនោះមើលទៅការប្រកួតប្រជែងហ្នឹង
ខិតទៅរកភាពយុត្តិធម៌បានប្រសើរជាងអវត្តមាន»។
លោក គល់ បញ្ញា បានមានប្រសាសន៍ទៀតថា
លោកគ្រោងដាក់អ្នកសង្កេតការណ៦រយៈពេលខ្លីសរុបចំនួនជាង ៦ពាន់នាក់
ផ្ដោតលើការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត
យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជាដើម។
ជាមួយគ្នានេះ លោកគ្រោងដាក់អ្នកសង្កេតការណ៍រយៈពេលវែងចំនួន
២៥០នាក់ទៀត ផ្ដោតលើការរាប់សន្លឹកឆ្នោត
និងថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត។
គម្រោងទាំងនោះត្រូវចំណាយថវិកាចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក។
ប្រភពពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប
គ្រោងចំណាយថវិកាសរុប ២១លានដុល្លារអាមេរិក
ដើម្បីរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះ ក្នុងនោះមានអង្គការជាតិ និងអន្តរជាតិ ចំនួន១២
ហើយត្រៀមចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
9 comments:
21 million Dollar ?
for what ?
what a shame !
Cambodia is just a begging country,
I mean begging leader,
ថ្ងៃ៥-៦កក្កដា១៩៩៧ (បទកាកគតិ)
ធ្វើរដ្ឋប្រហារ រៀបចំផែនការ កំចាត់ពួកស្តេច
កំចាយអ្នកខ្លាំង ទើបបានសំរេច រៀបចំឲ្យស្រេច
មុនពេលបោះឆ្នោត។
ដាក់សុទ្ធគ្នាអញ ធ្លាប់បានស៊ីឆ្ងាញ់ បំផ្លាញអ្នកឆោត
ឆ្នៃតាមតែចិត្ត មិនឲ្យរបូត អ្នកកាន់ចង្កូត
ស្រុកខ្មែរគឺអញ ។
ហ៊ុនសែនជាស៊ីម នៅតែញញឹម កៅអីលឿងខ្លាញ់
លក់តទៅទៀត ដីឈើត្រីអញ រួចឆ្នៃប្រវញ្ញ
រកក្បាលខ្លឹមៗ ។
ចាប់ពង្រាត់មនុស្ស ឆក់ប្លន់ស្រស់ៗ កុំអស់សង្ឃឹម
មានហុកឡងឌី រៀបចំតំរឹម ច្រឹបឲ្យស្មើត្រឹម
កុំឲ្យលូតបាន ។
ពួកក្រោមបង្គាប់ រកតាមលំដាប់ ដើរតាមលំអាន
ជិះជាន់អ្នកក្រ អារកអ្នកមាន ប្រមូលលុយឡាន
ជាស្ពានពួកយើង ។
បក្សប្រជាជន មុខក្រាស់លោភលន់តោងបុណ្យដូចឈ្លើង
ជញ្ជក់ឈាមរាស្ត្រ វិនាសចូលភ្លើង ប្រឹងច្បាមខ្លាំងឡើង
តំកើងសាច់ញាតិ ។
ពួកប្រជាជន ពូកែឆក់ប្លន់ លួចលក់ទ្រព្យជាតិ
តាំងពីកំពូល រហូតដល់បាត លាងគូដមិនស្អាត
ដើរប៉ាតគូដគេ ។
ថ្ងៃ ២៤ កញ្ញា ១៩៩៧
ស.យ.មករា
យ៉ាងណានៅតែគ្មានការអីទាំងអស់!
ហេតុអ្វី ខុមហ្វ្រែល បណ្ដោយឱ្យ អ៊ឹមសួស្តី និង
ទេពនីថា ធ្វើអ្វីស្រេចចិត្តដូច្នោះ?
Suggestion to the CNRP:
Before boycotting the election, the CNRP should try its best to get help from the international communities first, especially the UN to overhaul the NEC and Sam Rainsy's return.
- The persons who exhort the international communities for help must possess excellent communication skills and talent to persuade them to support our cause.
- Set a time table to get help. For example, the CNRP can wait for help until such date...
- If there is still no help when such date arrives, then considering the boycott.
- While boycotting, the CNRP should invoke Mahatma Gandhi's doctrine. Idling while boycotting will produce at best “Zero” result. It (idling) is likely to produce negative result.
- What did Gandhi do to claim independence from England?
- Up to this moment, did anybody in the world consider Gandhi’s acts as terrorist’s acts? If not, then invoking Gandhi’s doctrine to help Cambodia is the right thing to do.
- The timing is right too. In effect, our people have suffered greatly, the natural resource has been mostly destroyed, the land and maritime borders have been encroaching, the mass influx of the illegal Vietnamese immigrants have caused extreme concerns amongst Khmer people, etc…
We must help ourselves first before the international communities can help us.
Bun Thoeun
ពលរដ្ឋខ្មែររង់ចាំមើល សំដីអ្នកនយោបាយមួយក្រុមនេះ។
1:09 AM is Ly Deuk.
នៅពេលនោះ ខ្ញុំជាអ្នកបោះឆ្នោតមិនដឹងជាដើរច្រកណាទេ ? បើទៅបោះ ត្រូវជ្រើសរើសអ្នកមិនត្រូវចិត្ត ។ បើមិនទៅបោះ លោកកាន់អំណាចនឹងស្រង់ឈ្មោះ អ្នកប្រឆាំង ខ្ញុំច្បាស់ជាត្រូវរងការកៀបសង្កត់ណាមួយមិនខាន ។ សារុបសេចក្តីទៅ ជៀសមិនផុត ទៅច្រកណា ក៏វេទនាដដែល ។ ជួយគឹតមើល ?
ព្នងភ្នំ
Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha
Post a Comment