Thursday, November 29, 2012

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដក​ខ្លួន​ពី​ការ​បោះ​ឆ្នោត​នោះ បើ​សិន​ណា​មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​នោះ៖ «តស៊ូ​ដើម្បី​កែ​ទម្រង់ គ.ជ.ប បន្ត​ទៅ​ទៀត តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​និង​តស៊ូ​ធ្វើ​ម៉េច​បើក​ផ្លូវ​ឲ្យ​លោក​ប្រធាន​ចូល​រួម​ក្នុង​ការ​បោះ​ ឆ្នោត។ យើង​កំពុង​តែ​តស៊ូ យើង​មិន​អាច​និយាយ​អ្វី​លើស​ពី​នេះ​បាន​ទេ»។
គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី គ្រោង​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ រាស្ត្រ​អាណត្តិ​ទី៥ នៅ​ឆ្នាំ​២០១៣ នោះ​ទេ បើ​សិន​ជា​លក្ខខណ្ឌ​នានា​របស់​ខ្លួន​ដែល​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) កន្លង​មក មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។
ការ​ប្រកាស​បែប​នេះ ស្រប​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ គ.ជ.ប គ្រោង​ប្រកាស​ជា​ផ្លូវការ​ឲ្យ​គណបក្ស​នយោបាយ​នានា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
គ.ជ.ប គ្រោង​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​នោះ នៅ​ក្នុង​រយៈពេល ៩០​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់ គឺ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​រវាង​ខែ​មីនា ឬ​ខែ​មេសា ឆ្នាំ​២០១៣។
គ.ជ.ប បាន​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​ជាង​១០ ហើយ បាន​មក​ចូល​រួម​ក្នុង​ការ​ប្រជុំ​នានា​នៅ គ.ជ.ប តាម​ការ​អញ្ជើញ​របស់ គ.ជ.ប កន្លង​មក ប៉ុន្តែ​គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​មាន​ចំនួន ៦​គណបក្ស​ហើយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប ប្រឹង​ប្រែង​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ក៏ដោយ ក៏​លោក ទេព នីថា រំពឹង​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ដូច​ការ​គ្រោង​ទុក៖ «បើ​ទោះ​បី​ជា​ គណបក្ស​ពីរ​បូក​ចូល​គ្នា​ទៅ​ជា​មួយ បើ​សិន​ជា​គាត់​មិន​ចូល​រួម​ទេ នេះ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ដំណើរ​ការ​បោះ​ឆ្នោត យើង​រៀបចំ​ទូទៅ ហើយ​ការ​រៀបចំ​របស់ គ.ជ.ប យើង​ទូលាយ និង​ស្មើភាព​គ្នា​ចំពោះ​មុខ​គណបក្ស​ទាំងអស់»
ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដក​ខ្លួន​ពី​ការ​បោះ​ឆ្នោត​នោះ បើ​សិន​ណា​មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​នោះ៖ «តស៊ូ​ដើម្បី​កែ​ទម្រង់ គ.ជ.ប បន្ត​ទៅ​ទៀត តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​និង​តស៊ូ​ធ្វើ​ម៉េច​បើក​ផ្លូវ​ឲ្យ​លោក​ប្រធាន​ចូល​រួម​ក្នុង​ការ​បោះ​ ឆ្នោត។ យើង​កំពុង​តែ​តស៊ូ យើង​មិន​អាច​និយាយ​អ្វី​លើស​ពី​នេះ​បាន​ទេ»
លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វែល (Comfrel) ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា បាន​បញ្ជាក់​ថា វត្តមាន​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​ចាំបាច់​ណាស់​ក្នុង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ៖ «ធ្វើ​ឲ្យ​ ការ​បោះ​ឆ្នោត​នោះ​កាន់​តែ​មាន​អត្ថន័យ ហើយ​និង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​មើល​ទៅ​ការ​ប្រកួត​ប្រជែង​ហ្នឹង ខិត​ទៅ​រក​ភាព​យុត្តិធម៌​បាន​ប្រសើរ​ជាង​អវត្តមាន»
លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​គ្រោង​ដាក់​អ្នក​សង្កេតការណ៦​រយៈពេល​ខ្លី​សរុប​ចំនួន​ជាង ៦​ពាន់​នាក់ ផ្ដោត​លើ​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។
ជាមួយ​គ្នា​នេះ លោក​គ្រោង​ដាក់​អ្នក​សង្កេតការណ៍​រយៈពេល​វែង​ចំនួន ២៥០​នាក់​ទៀត ផ្ដោត​លើ​ការ​រាប់​សន្លឹក​ឆ្នោត និង​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។ គម្រោង​ទាំង​នោះ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក។
ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្រោង​ចំណាយ​ថវិកា​សរុប ២១​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ក្នុង​នោះ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ ចំនួន​១២ ហើយ​ត្រៀម​ចូល​រួម​សង្កេតការណ៍​ក្នុង​ការ​បោះ​ឆ្នោត​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

9 comments:

Anonymous said...

21 million Dollar ?

for what ?

what a shame !

Cambodia is just a begging country,

I mean begging leader,

Anonymous said...

ថ្ងៃ៥-៦កក្កដា១៩៩៧ (បទកាកគតិ)
ធ្វើរដ្ឋប្រហារ រៀបចំផែនការ កំចាត់ពួកស្តេច
កំចាយអ្នកខ្លាំង ទើបបានសំរេច រៀបចំឲ្យស្រេច
មុនពេលបោះឆ្នោត។
ដាក់សុទ្ធគ្នាអញ ធ្លាប់បានស៊ីឆ្ងាញ់ បំផ្លាញអ្នកឆោត
ឆ្នៃតាមតែចិត្ត មិនឲ្យរបូត អ្នកកាន់ចង្កូត
ស្រុកខ្មែរគឺអញ ។
ហ៊ុនសែនជាស៊ីម នៅតែញញឹម កៅអីលឿងខ្លាញ់
លក់តទៅទៀត ដីឈើត្រីអញ រួចឆ្នៃប្រវញ្ញ
រកក្បាលខ្លឹមៗ ។
ចាប់ពង្រាត់មនុស្ស ឆក់ប្លន់ស្រស់ៗ កុំអស់សង្ឃឹម
មានហុកឡងឌី រៀបចំតំរឹម ច្រឹបឲ្យស្មើត្រឹម
កុំឲ្យលូតបាន ។
ពួកក្រោមបង្គាប់ រកតាមលំដាប់ ដើរតាមលំអាន
ជិះជាន់អ្នកក្រ អារកអ្នកមាន ប្រមូលលុយឡាន
ជាស្ពានពួកយើង ។
បក្សប្រជាជន មុខក្រាស់លោភលន់តោងបុណ្យដូចឈ្លើង
ជញ្ជក់ឈាមរាស្ត្រ វិនាសចូលភ្លើង ប្រឹងច្បាមខ្លាំងឡើង
តំកើងសាច់ញាតិ ។
ពួកប្រជាជន ពូកែឆក់ប្លន់ លួចលក់ទ្រព្យជាតិ
តាំងពីកំពូល រហូតដល់បាត លាងគូដមិនស្អាត
ដើរប៉ាតគូដគេ ។
ថ្ងៃ ២៤ កញ្ញា ១៩៩៧
ស.យ.មករា

Anonymous said...

យ៉ាងណានៅតែគ្មានការអីទាំងអស់!

Anonymous said...

ហេតុអ្វី ខុមហ្វ្រែល បណ្ដោយឱ្យ អ៊ឹមសួស្តី និង
ទេពនីថា ធ្វើអ្វីស្រេចចិត្តដូច្នោះ?

Anonymous said...

Suggestion to the CNRP:

Before boycotting the election, the CNRP should try its best to get help from the international communities first, especially the UN to overhaul the NEC and Sam Rainsy's return.

- The persons who exhort the international communities for help must possess excellent communication skills and talent to persuade them to support our cause.

- Set a time table to get help. For example, the CNRP can wait for help until such date...

- If there is still no help when such date arrives, then considering the boycott.

- While boycotting, the CNRP should invoke Mahatma Gandhi's doctrine. Idling while boycotting will produce at best “Zero” result. It (idling) is likely to produce negative result.
- What did Gandhi do to claim independence from England?
- Up to this moment, did anybody in the world consider Gandhi’s acts as terrorist’s acts? If not, then invoking Gandhi’s doctrine to help Cambodia is the right thing to do.
- The timing is right too. In effect, our people have suffered greatly, the natural resource has been mostly destroyed, the land and maritime borders have been encroaching, the mass influx of the illegal Vietnamese immigrants have caused extreme concerns amongst Khmer people, etc…

We must help ourselves first before the international communities can help us.

Bun Thoeun

Anonymous said...

ពលរដ្ឋខ្មែររង់ចាំមើល សំដីអ្នកនយោបាយមួយក្រុមនេះ។

Anonymous said...

1:09 AM is Ly Deuk.

Anonymous said...

នៅពេលនោះ ខ្ញុំជាអ្នកបោះឆ្នោតមិនដឹងជាដើរច្រកណាទេ ?  បើទៅបោះ ត្រូវជ្រើសរើសអ្នកមិនត្រូវចិត្ត ។ បើមិនទៅបោះ លោកកាន់អំណាចនឹងស្រង់ឈ្មោះ អ្នកប្រឆាំង ខ្ញុំច្បាស់ជាត្រូវរងការកៀបសង្កត់ណាមួយមិនខាន ។  សារុបសេចក្តីទៅ ជៀសមិនផុត ទៅច្រកណា ក៏វេទនាដដែល ។ ជួយគឹតមើល ?

ព្នងភ្នំ

Anonymous said...

Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha