AFP/Photo /លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
ដោយ វោហារ ជាតិ
2012-11-18, RFA
សេចក្ដីប្រកាសព័ត៌មានចំនួនពីរទំព័រ ក្រោមចំណងជើងថា «អូបាម៉ា
គួរថ្កោលទោសការរំលោភសិទ្ធិ។ រដ្ឋាភិបាល ហ៊ុន សែន
រំលោភបំពានរឹតតែខ្លាំងឡើង ឆ្ពោះទៅកាន់ប្រទេសមួយ
បក្សនយោបាយតែមួយ» របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ចេញនៅថ្ងៃ១៨ វិច្ឆិកា ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាបានប្រព្រឹត្តអំពើរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទរដ្ឋាភិបាលកម្ពុជា ចំនួនបីចំណុចសំខាន់ គឺ
គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើអំពើហិង្សា
គំរាមកំហែងប្រជាពលរដ្ឋឯង អ្នកនយោបាយ
និងប្រើប្រព័ន្ធតុលាការវាយប្រហារសមាជិកមន្ត្រីបក្សប្រឆាំង
និងអ្នករិះគន់រដ្ឋាភិបាល។
សេចក្ដី
ប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ
បានចេញផ្សាយរិះគន់អ្នកដឹកនាំរដ្ឋាភិបាលរយៈពេលមួយថ្ងៃ
មុនពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មកចូលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ប្រេដ អាដាម (Brad Adams) នាយក
ទទួលបន្ទុកសិទ្ធិមនុស្សអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
លោកបានជំរុញលោកប្រធានាធិបតីអាមេរិក
ដាក់គំនាបលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងរំលោភដីធ្លី។
«អូបាម៉ា
គួរប្រាប់ ហ៊ុន សែន ចំៗតែម្ដងថា ប្រទេសផ្ដល់ជំនួយអាចបន្តទៀតបាន
លុះត្រាណាការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យស្អប់ខ្ពើមនៅកម្ពុជា
បានប្រសើរឡើងជាបន្ទាន់។ អូបាម៉ា គួរនិយាយជាសាធារណៈ
និងនិយាយត្រង់ៗទៅកាន់ប្រជាពលរដ្ឋកម្ពុជាថា
សហរដ្ឋអាមេរិកឈរនៅខាងពួកគាត់ប្រឆាំងនឹងការរំលោភខាងនយោបាយ
ប្រឆាំងនឹងការត្រឡប់មកវិញនូវប្រទេសមួយដែលមានបក្សតែមួយ។
គាត់គួរតែបញ្ជាក់ឲ្យច្បាស់ថា បើគ្មានការកែប្រែប្រព័ន្ធនេះទេ
សហរដ្ឋអាមេរិកនឹងចាត់ទុកថា ការបោះឆ្នោតជាតិឆ្នាំក្រោយនេះ
នឹងមិនមានតម្លៃអ្វីទេ»។
ក្រៅ
ពីនេះ សេចក្ដីប្រកាសព័ត៌មានដដែលបានសុំឲ្យលោកប្រធានាធិបតីអាមេរិក
បារ៉ាក់ អូបាម៉ា ជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រៀបចំការបោះឆ្នោតក្នុងបរិយាកាសសេរី និងត្រឹមត្រូវ
ហើយសុំឲ្យដោះលែងអ្នកទោសខ្មែរដែលជាប់បាក់ព័ន្ធរឿងនយោបាយទាំង
អស់ រួមទាំងសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
ចេញពីពន្ធនាគារ និងឲ្យលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន
អាចវិលចូលរួមបោះឆ្នោតជាតិឆ្នាំ២០១៣ បាន។
«អូបាម៉ា
មិនគួរស្ទាក់ស្ទើរថ្កោលទោស ហ៊ុន សែន
ដែលវាយប្រហារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
ដែលគាត់ប្រឹងប្រែងធ្វើខ្លួនកាត់បានក្លាយជានាយករដ្ឋមន្ត្រីអស់
មួយជីវិតនោះទេ។ ភាពស្ងៀមស្ងាត់ក្នុងវេទិកាសាធារណៈ
ឬការជំរុញដោយកាយវិការទន់ភ្លន់ នឹងអាចក្លាយជាសារមួយថា
សហរដ្ឋអាមេរិក មិនបានរៀនមេរៀនបះបោរនៅអារ៉ាប (Arab) ទេ ហើយនឹងបន្តធ្វើពាណិជ្ជកម្ម ជាមួយអ្នកកាន់អំណាច និងរដ្ឋាភិបាលផ្ដាច់ការដូចសព្វមួយដងដដែល»។
លោក ប្រេដ អាដាម បានរំលឹកប្រវត្តិរំលោភសិទ្ធិមនុស្សក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា
រដ្ឋាភិបាលកម្ពុជា បានប្រើកងកម្លាំងប្រដាប់អាវុធវាយធ្វើបាប
ធ្វើឲ្យបួស និងស្លាប់
ឬចាប់ដាក់គុកអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លី
សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើ
រួមទាំងអ្នកកាសែតផង។
ដូច
សព្វមួយដងដែរ
មន្ត្រីរដ្ឋាភិបាលបានបដិសេធសេចក្ដីប្រកាសព័ត៌មានរបស់លោក ប្រេដ
អាដាម ដែលនៅក្នុងអំឡុងពេលមួយខែនេះ
បានចេញសេចក្ដីប្រកាសព័ត៌មានប្រហាក់ប្រហែលគ្នានេះពីរដងហើយនោះថា បម្រើប្រយោជន៍ឲ្យបក្សប្រឆាំង និងចង់បំបាក់មុខមាត់មេដឹកនាំខ្មែរ។
លោក
ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។
លោកឆ្លើយថា របាយការណ៍នេះ មិនបច្ចុប្បន្នភាព ហើយលោកបញ្ជាក់ទៅលោក
ប្រេដ អាដាម វិញថា
កំពុងឆ្លៀតឱកាសបង្កើនប្រជាប្រិយភាពខ្លួនឯងផ្ទាល់ផង
និងកេរ្តិ៍ឈ្មោះអង្គការសិទ្ធិមនុស្សផង
ក្នុងពេលមានវត្តមានមេដឹកនាំពិភពលោកល្បីចូលរួមប្រជុំនៅ
កម្ពុជា។
ទោះ
យ៉ាងណា សេចក្ដីប្រកាសព័ត៌មាននោះ បានប៉ានប្រមាណថា
មានប្រជាពលរដ្ឋខ្មែរប្រហែល ៤សែននាក់ ត្រូវបានផ្លាស់ទីលំនៅ
ដោយសារផលប៉ះពាល់ក្នុងរឿងជម្លោះរិបអូសយកដីធ្លី តាំងពីឆ្នាំ២០០៣
មក៕
11 comments:
សេង ធារី ជាឆ្កែបំរើយួនយៀកកុង
កាន់តែស៊ីជោរ កំពុងធ្វើចលាចល នយោបាយ-នយោបោក បន្ថោកបន្ទាបខ្មែរ....
-អានគរបាល,ទាហាន,PM... ធ្វើជារារាំង!ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ!
________________________________
មីសេង ធារីស្រីយួនយៀកកុង,
មីរមិលគុណ USA នេះ,
កំពុងវ៉ែក្បាល OBAMA ហើយតើ!!!!!
មីសេង ធារីស្រីយួនយៀកកុង,
កលល្បិចរយពាន់,
ភាសានិយាយត្រដឹតពុតមាយាដកទង,
និយាយស្មែរ ដូចរកកលរមួលអាចម៍។
If the US supports dictatorial regime, then the administration should propose for an amendment to the Constitution to abolish presidential term limit. Otherwise, by the virtues of moral obligation, there should be some display of political courage to call a spate, a spate. Or, we all just have to accept the hypocrisy and lies, and learn to live with them. The president said we would have to wait for a very long time for a perfect democracy; does it mean that nothing should be said or done now to address oppression and dictatorship? I hope against hope that the most powerful man on earth could afford a sliver of justice in his heart to see beyond short term economic and geopolitical interests, and hear and feel the cries of the small, helpless people who have no other way to fend for themselves and their communities. These helpless people are hoping that the most powerful person on earth would show empathy and sympathy toward their suffering and struggle by not staying silent on the subjects of human rights and injustice. They are not asking to have a mountain removed...
ឱ!ម្នាលកញ្ជះអើយ គេបានស្គាល់ពោះវៀនបត់
សណ្ឌាស(ចន្ទាស)របស់ពួកម្នាលឯងអស់ទៅ
ហើយ ខំនៅប្រកែកដល់ណាទៀត ទឹកកំពុង
ចូលច្រមុះពួកម្នាលឯងហើយ ដឹងថាខ្លួនកំពុងត្រដរ
ខ្យល់ឬទេហ្ន៎ ?
to 4:16 AM,
Your argument is 100% correct. This country is still only one party system like before 1993 and rules like the Khmer rouge regime. This country's leader make Khmer people fear to speak and the justic system is the tools to put poor people in jail.
The President of the United States of America is NOT the most Powerful man on the earth. The chairman of the Federal Reserve IS.
Money is king. He who control money is the mover and shaker of that nation's policy. Federal Reserve is NOT part of the United States Government, and it has doubtful reserves.
Boom and Bust is determined by the chairman of the Federal Reserve, he controls the money supply. With this ability he can create crises to advance the NWO agenda. Nevertheless, the world will see the President of the United States of America as the most powerful man in this world.
We have no lands to farm any more President Obama! Please help us!
We have no house to live any more President Obama! Please help us!
Our love one was murdered by Hun Sen! Please help us Mr President!
Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!
Please help Khmers! we think you are the living God!
Khmer people are love President Obama and hate Samdach Decho autocratic Hun Sen! Please help!
From the Voices of khmer Victims to President Obama!
4:56 AM. US President is not the most POWERFUL man on earth, but if he or his families kills a man. There will be consequences. If he avoid tax, there will be consequences.
What about AH Kwak? is he the most powerful man in the Banana Kingdom?
We are khmers praying that President Obama will talk seriously with Hun Sen regime about Human Right violation and dictatorship that make Cambodia so suffer for over 30 years of his regime.
Khmer people are praying that President Obam will investigat all Hun Sen families, relatives, friends wealth and ask where do they get the money from? and If so why do Cambodia still poor and bag for more aid and borrow too much?
General Lon Nol was cheating America such as fake number of ghost soldiers eg. on the list to America General Lon Nol put 100 000 soldiers and need salary for them from American tax payers and American gave in excess to general Lon Nol but in real number of soldiers have only 10 000 real soldiers. 90 000 soldiers salaries were go in to General Lon Nol pockets with his top few officers.
Lon Nol betrayal America and also betray his own soldiers and put their lives in danger that is why 85% of the soldiers were killed because of General Lon Nol management cheating skills.
American military aid, 50% of the American miliatry aid were sold to Khmer Rough that is why the real soldiers were lack of foods and weapons to fight, they end up died injusticely by General Lon Nol.
General Lon Nol's children and all his grandchildren are living on the suffer and khmers blood money.
His soldiers as well as millions of khmer death demand justice now!
យើងរង់ចាំមើលព្រឹត្តិការណ៍ដ៏សំខាន់ នៅកម្ពុជា
រវាងលោក អូបាម៉ា និង ហ៊ុនសែន ប្រសិនបើ
គ្មានលោកអូបាម៉ាពុំមានដំណោះស្រាយអ្វីស្តីពីការ
រំលោភសិទ្ធិមនុស្សដ៏សាហាវយងឃ្នងដែលររប
ផ្ដាច់ការភ្នំពេញបាននិងកំពុងព្យាយាមបន្តធ្វើនោះ
បានន័យថា វាមិនខុសអំពីការប្រមើទុកមុនរបស់
ខ្ញុំបាទទេ ប្រទេសមហាអំណាចនៅតែបន្តមហិច្ឆិតា
លោភលន់មិនដែលចេះស្កប់ស្កល់ម្ដងណាឡើយទៅ
លើប្រទេសតូចតាចនិងអន់ខ្សោយ និយាយឱ្យស្រួល
ស្ដាប់ ពួកអ្នកទ្រព្វសម្បត្តិមហាស្ដុកស្ដំ គឺនៅតែចង់
បានរហូត។បានហើយចង់បានទៀត គ្មានគិតក្រែង
ដល់គ្នីគ្នា!
ទាក់ទងនិងព្រឹត្តិការកម្រមានកើតឡើងប្រហែលជាប្រវត្តិ
សាស្រ្តក៏មិនដឹង ទស្សនកិច្ចរបស់មេដឹកនាំអាមេរិកមក
កាន់កម្ពុជា!យើងត្រូវនិយាយដោយចំៗថា អាមេរិករបស់
អូបាម៉ា ត្រូវការជាចាំបាច់ ហ៊ុនសែន អ្នកទាំងពីរមិនអាច
អត់គ្នាបានឡើយ....។
សរុបមក តើអ្នកណាដែលអង្គុយចាំយកផលប្រយោជន៍
ក្នុងឱកាសទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៃមេដឹកនាំ
អាមេរិក ក៏ដូចជាអាស៊ាន?តាមការសន្និដ្ឋានផ្ទាល់របស់
ខ្ញុំបាទ គឺ អាមេដឹកនាំយួនយៀកកុងឯណោះវិញទេ ដែល
វាកំពុងតែសើចញញឹមសប្បាយនឹងបានទទួលពីហ៊ុនសែន
ដែលមានថ្វីដៃដ៏ឆ្នើម សម្រាប់បោកប្រាស ប្រទេសផ្ដល់
ជំនួយ ទាំងអង្គការសប្រជាជាតិ សហគមន៍ពិភពលោក
ឱ្យពួកអស់ហ្នឹងផ្ដល់ជំនួយដល់កម្ពុជា រួចជំនួយនឹងហោះ
ហែរបន្តទៅដល់ក្រុងហាណូយដោយខ្លួនឯង ដូច្នេះហើយ
ចង់ប្រទេសមហាផ្ដល់ជំនួយដល់កម្ពុជា វាគ្មានថ្ងៃ ខែ ឆ្នាំ
ណាគ្រប់គ្រាន់ទេ។នេះជាកលប្លិចយួនបោកប្រាសប្រទេស
ជំនួយ ដោយទុកកម្ពុជា នៅតែជាប្រទេសក្រីក្ររហូត!
និយាយដោយចំៗម្ដងទៀត ទស្សនកិច្ច របស់មេដឹកនាំ
លោកអូបាម៉ា មកកម្ពុជា ពិតជាគ្មានបានការអ្វីទាំងអស់
កម្ពុជា បានត្រឹមតែអាជ្ញាធរខ្មែរដែលស៊ឈ្នួលដាច់ថ្លៃ
ហ៊ុនសែន វាយចាប់ធ្វើបាបយ៉ាងចាស់ដៃ ពលរដ្ឋខ្មែរ
ដែល គូរូប អូបាម៉ា នៅលើដំបូលផ្ទះ និង គំរាមដល់
ក្រុមអ្នកបាតុករតែប៉ណ្ណោះ។នៅទីបំផុត ទីសដៅរបស់
ខ្មោចហូជីមិញ នឹងបានសម្រេចដោយស្របច្បាប់ទៀត
ផង ពេលនោះហើយអាមេរិកនឹងទទួលកម្រៃពីមេដឹកនាំ
យួនដ៏ឆ្នើមក្នុងអនាគតកាល។ភ្លេចបញ្ជាក់ អាយ៉ងទាំង
ប៉ុន្មាន ត្រូវមេដឹកនាំយួនសម្លាប់ចោល ព្រោះខ្មែរក្រហម
យៀកមិញក៏វាដឹងខ្លួនវាដែរថា ទុកក៏មិនចំណេញ ដក
ចេញក៏មិនខាត ទ្រិស្ដីយួនសម្រាប់ឱ្យខ្មែរក្រហមយៀក
មិញ ពួកអាយ៉ងទាំងនោះហើយ នឹងក្លាយជាចង្រ្កាន
សម្រាប់ដាំតែអុង ឱ្យអុងលឺងផឹក.......៕
វាចារណកថាកូនខ្មែរក្រៅនិងក្នុងស្រុក!
Post a Comment