Tuesday, November 27, 2012

ទស្សនកិច្ចរបស់លោកប្រធានាធិបតី និងពិធីអាហារពេលល្ងាច​ សំរាប់អបអរបុណ្យអំណរគុណព្រះ (Thanksgiving)

ថ្ងៃទី 25 វិច្ឆិកា 2012
ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
ជាពិសេស លោក​ទាំងពីរ បាន​ពិភាក្សា​ពី​ភាពចាំបាច់ ដើម្បី​ត្រូវ​ពង្រឹង​ការការពារ​សិទ្ធិមនុស្ស ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការបំបាត់​ការរំលោភ​សិទ្ធិ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​។ បញ្ហា​ទាំងនេះ​អាច​ក្លាយជា​ឧបសគ្គ​មួយ​ដ៏សំខាន់ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង បើ​គ្មាន​ការដោះស្រាយ​អោយបាន​គ្រប់គ្រាន់​នោះទេ​
ភ្នំពេញ: ​សប្តាហ៍​មុន គឺជា​ឱកាស​ប្រវត្តិសាស្ត្រ​និង​គួរអោយ​រំភើប នៅក្នុង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ខ្ញុំ​មាន​កិ​តិ្ត​យស​យ៉ាង​ខ្លាំ​ដោយបាន​ស្វាគមន៍​លោក​ប្រធានាធិបតី Barack Obama ដែល​កំពុងកាន់​មុខតំណែង ក្នុងពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ការចូលរួម​របស់លោក​ប្រធានាធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤ នៃ​មេដឹកនាំ​អាស៊ាន​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧ បាន​ពង្រឹង​បន្ថែម​នូវ​ការ​បង្វែរ​តុល្យភាព​ឡើងវិញ​របស់​សហរដ្ឋអាមេរិក មកកាន់​ទ្វីបអាស៊ី ពិសេស​ការប្រឹងប្រែង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​របស់​យើង ដើម្បី​ជំរុញ​សន្តិភាព វិបុលភាព ស្ថេរភាព និង​សន្តិសុខ នៅក្នុង​តំបន់​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ប្រធានាធិបតី Barack Obama មានឱកាស​បាន​ជួប​ជាមួយ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មេដឹកនាំ​ទាំងពីរ មានការ​ពិភាក្សា​ដោយ​ត្រង់​ស្តីពី​បញ្ហា​ដែលមាន​សារៈសំខាន់ សំរាប់​ធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​ថែមទៀត​។ ជាពិសេស លោក​ទាំងពីរ បាន​ពិភាក្សា​ពី​ភាពចាំបាច់ ដើម្បី​ត្រូវ​ពង្រឹង​ការការពារ​សិទ្ធិមនុស្ស ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការបំបាត់​ការរំលោភ​សិទ្ធិ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​។ បញ្ហា​ទាំងនេះ​អាច​ក្លាយជា​ឧបសគ្គ​មួយ​ដ៏សំខាន់ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង បើ​គ្មាន​ការដោះស្រាយ​អោយបាន​គ្រប់គ្រាន់​នោះទេ​។ ផ្ទុយទៅវិញ​បើ បញ្ហា​ដែល​កើតមាន​ជា​យូរ​មកហើយ​នេះ ត្រូវបាន​ដោះស្រាយ​នោះ ខ្ញុំ​មើលឃើញថា​នឹងមាន​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​កាន់តែច្រើន​ថែមទៀត រវាង​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​ទាំងពីរ ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​អាមេរិក​ផងដែរ​។​


​លោក​ប្រធានាធិបតី​បាន​វិល​ត្រលប់​ដល់ទី​ក្រុង Washington វិញ​ទាន់ពេលវេលា​ដើម្បី​អបអរ​បុណ្យ​ថ្លែងអំណរគុណ​ព្រះ​(Thanksgiving) របស់​ប្រជាជន​អាមេរិក​ជាមួយ​គ្រួសារ​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ។ ក្នុង​សប្តាហ៍​កន្លងទៅ មុនពេល​លោក​ប្រធានាធិបតី​មកដល់ មិត្ត​អ្នកអាន​ម្នាក់​បាន​សួរថា “​តើ​បុណ្យ​អំណរគុណ​ព្រះ​មានន័យ​យ៉ាងដូចម្តេច​សំរាប់​ជនជាតិ​អាមេរិក​?”​។ ជាទូទៅ យើង​គិតថា​បុណ្យ អំណរគុណ​ព្រះ គឺជា​បុណ្យ​មាន​លក្ខណៈពិសេស​ដោយឡែក​មួយ​របស់​ជនជាតិ​អាមេរិក តែ​តាមពិតទៅ វា​មាន​ប្រពៃណី​យូរលង់​ណាស់​មកហើយ ក្នុង​ការអបអរ​ក្រោយពេល​ប្រមូល​ផល​ច្រូតកាត់​ហើយ និង​ការអបអរ​បុណ្យ​អំណរគុណ​ព្រះ នៅ​ជុំវិញ​ពិភពលោក​។​

​ថ្វីត្បិតតែ​ពលរដ្ឋ​អាមេរិក​មាន​ទស្សនៈ​ខុសគ្នា​ស្តីពី​ប្រភពដើម​ពិតប្រាកដ នៃ​បុណ្យ​នេះ​នៅ​សហរដ្ឋអាមេរិក​ក្តី តែ​តាម​រឿង​ដែល​គេ​និយាយ​មក​គឺថា បុណ្យ​អំណរគុណ​ព្រះ​លើកដំបូង គឺ​ការ​ពិសា​អាហារ​ពេល​ល្ងាច​រួមគ្នា​មួយ​រវាង​ក្រុម​ជនជាតិដើម​អាមេរិក និង​អ្នក​មក​តាំងទី​លំនៅ​ជា​ជនជាតិ​អឺរ៉ុប ដែល​ត្រូវបាន​រៀបចំ​កាលពី​ជិត ៤០០ ឆ្នាំមុន ដើម្បី​អបអរ​ការប្រមូល​ផលដំណាំ​ដ៏​ល្អប្រសើរ​របស់​ពួកគេ​។ អ្នក​មក​តាំងទី​លំ នៅ​ជា​ជនជាតិ​អឺរ៉ុប​ដែល​ទើប​មកដល់​ថ្មី ហើយ​ដែល​ត្រូវបាន​គេ​ហៅថា “​អ្នក​ធម្ម​យាត្រា​” បានមក​ប្រទេស អាមេរិក​ដើម្បី​គេច​ពី​ការ​ធ្វើបាប​ទាក់ទង​នឹង​សាសនា​។ ដោយ​មិន​ស្គាល់​ទឹកដី ហើយ​មិន​ស៊ាំ​នឹង​អាកាសធាតុ អ្នក​ធម្ម​យាត្រា​ទាំងនោះ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​កន្លែង​ថ្មី​។ តែ​ដោយ​ចិត្តសប្បុរស​ធម៌​របស់​ក្រុម​កុលសម្ព័ន្ធ​ជនជាតិដើម​អាមេរិក​ដែល​នៅក្បែរ​ខាង អ្នក​ធម្ម​យាត្រា​ទាំងនោះ បាន​រៀន​ពី​វិធី​ដាំពោត និង ននោង ហើយ​នៅ​ទីបំផុត ក៏មាន​ការ​សំបូរ​សប្បាយ​ឡើង​។ បុណ្យ​អំណរគុណ​ព្រះ​រំលឹក​ដល់ពេល​នោះ ដែលជា​ពេល​ច្រើន​ឆ្នាំ​មកហើយ ពេលដែល​ភាគី​ទាំងសងខាង​អង្គុយ​នៅ​តុ​ជាមួយគ្នា ហើយ​ថ្លែងអំណរគុណ​ចំពោះ​ចំណង​សហប្រតិបត្តិការ មិត្តភាព និង​ចិត្តសប្បុរស​នៃ​ទឹកដី​នៅ​ទីនោះ ។​

​ក្នុង​ស្មារតី​នេះ ជនជាតិ​អាមេរិក​អបអរ​បុណ្យ​អំណរគុណ​ព្រះ ដោយ​រៀបចំ​អាហារ​ពេល​ល្ងាច​ដ៏​ធំ ជាមួយ​គ្រួសារ និង​មិត្តភក្តិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៏​ចុងក្រោយ​នៃ​ខែវិច្ឆិកា​។ ពិធីជប់លៀង​នេះ​មាន​មាន់ បារាំង ដែល​គេ​ចំអិន​ជាមួយ​គ្រឿង​ញាត់ និង​ទឹក​ត្រង់​ពីសា​ច់​អាំង​ឬ​ដុត​បន្លែ ដំឡូង​កិន និង​បង្អែម​នំល្ពៅ ជាដើម​។ សមាជិកគ្រួសារ​មកជួប​ជុំគ្នា​ពី​ទូទាំង​ក្រុង ឬ​ប្រទេស ដើម្បី​អបអរ​ឱកាស​ពិសេស​នេះ​។ ក្រៅពីនេះ ជនជាតិ​អាមេរិក​ជាច្រើន​ជួយ​អ្នក​ដែល​ខ្សត់ខ្សោយ ដោយ​អោយមាន់​បារាំង​ទៅ​គ្រួសារ​ក្នុង​មូលដ្ឋាន ឬ​ស្ម័គ្រចិត្ត​រៀបចំ​អាហារ​ពេល​ល្ងាច​អបអរ​បុណ្យ​អំណរគុណ​ព្រះ នៅតាម​ទី​ជំរក​របស់​អ្នក​គ្មាន​ផ្ទះ ឬ​នៅផ្ទះ សំរាប់​អ្នក​ចូលនិវត្តន៍​។ បុណ្យ​អំណរគុណ​ព្រះ​ថែមទាំង​តំណាងអោយ​ការចាប់ផ្តើម​ជា​ផ្លូវការ នូវពេល​ឈប់សំរាក​នៅ​រដូវរងា ហើយ​ថ្ងៃ​បន្ទាប់ គឺជា​ថ្ងៃ​ដើរ​ទិញ​ឥ​វ៉ាន់​ដ៏​មមាញឹក​បំផុត​នៃ​ឆ្នាំ​។ អ្នកស្វែងរក​ទិញ​ឥ​វ៉ាន់ អោយបាន​ថោក កំណត់​ម៉ោង​នាឡិការោទិ៍​មុនពេល​ថ្ងៃ​រះ ហើយ​ជនជាតិ​អាមេរិក​ជាច្រើន នាំគ្នា​ទៅ​ហាង​លក់​របស់ ដើម្បី​រក​ទិញ​អំណោយ​នា​រដូវ​ឈប់សំរាក សំរាប់​មិត្ត​ភ​កិ្ត និង​សមាជិកគ្រួសារ​របស់គេ​។​

​បុណ្យ​អំណរគុណ​ព្រះ​មានន័យ​ខុសគ្នា សំរាប់​មនុស្ស​ផ្សេងគ្នា តែ​អត្ថន័យ​សំខាន់​គឺ​ការអត់ឱន​ផ្នែក​សាសនា កិច្ចសហប្រតិបត្តិការ និង​ការរៀនសូត្រ​ពី​អ្នកដទៃ ជាពិសេស​អំណរគុណ​ចំពោះ​អ្វី​ក្នុង​ជីវិត​ដែលមាន​សារៈសំខាន់​បំផុត ដូចជា​មិត្តភក្តិ និង​គ្រួសារ​។ ក្នុងពេល​ខ្ញុំ​អបអរ​បុណ្យ​អំណរគុណ​ព្រះ​ជាមួយ​គ្រួសារ និង​មិ​ត្តិ​ភក្តិ​របស់ខ្ញុំ ខ្ញុំ​ក៏មាន​អំណរ​រ​គុណ​ផងដែរ​ចំពោះ​ឱកាស​មាន​ពេល​នៅ​ជាមួយ​សាច់​ញ្ញាត​របស់ខ្ញុំ និង​ឱកាស​បានធ្វើការ​ក្នុងនាម​លោក​ប្រធានាធិបតី Obama ដើម្បី​ធ្វើអោយ​ទំនាក់ទំនង​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ សំរាប់​លោកអ្នក​ទាំងអស់ ខ្ញុំ​សូម​បញ្ចប់​នូវ​ខ្ទង់​សារព័ត៌ មាន​របស់ខ្ញុំ ជាមួយនិង​សំណួរ​ដ៏​សាមញ្ញ​មួយ “​តើ​អ្វីដែល​លោកអ្នក​មានការ​ដឹងគុណ​បំផុត​? ហេតុអ្វី​?”​។ ខ្ញុំ​រង់ចាំ​អាន​នូវ​ចំលើយ​តប​របស់លោក​អ្នក​ដោយ​រីករាយ​។ អបអរ​ពិធីបុណ្យ​ថ្លែងអំណរគុណ​ព្រះ ដល់​លោកអ្នក​ទាំងអស់គ្នា​!!៕

7 comments:

Anonymous said...

http://kfunpic.blogspot.com/http://kfunpic.blogspot.com/

Anonymous said...

អត្ថបទខ្លះនិយាយផ្ទុយពីនេះ ហ៊ុនសែន ពុំបានផ្ដល់
វេទិការដល់ អូបាម៉ាទេ ។

Anonymous said...

គ្មានបានការអីសោះ!

Anonymous said...

please don't use the word as well as (ko doch chea)which is the communist (hun sen and his gang)word.

Anonymous said...

the Khmer word anh jeung te or beu
anhjeung te is gramatical incorrect. these two words were invented by under-educated Hun sen.

Ea Channa -ia junna- from europe,
is a Khmer nationalist but he does not know he is using wronly invented word anh jeung te.

you shoud say anh jeung, anh jeung heuy, beu min anh jeung te etc.

Anonymous said...


គឺអ្វីដែលគេជួយដោយសោ្មះមិនចង់បានផលប្រយោជន៍ពីយើងវិញដូចព្រះជួយយើងេលាកឥតចង់បានអី្វពី
យើងវិញទេលោកគា្រន់តែចង់ឲយើងធើ្វល្អប៉ុណ្ណោះ។
មិនមែនជួយយើងហើយចង់បានដីយើងនោះមិនអាច
ដឹងគុណបានទេ។

Anonymous said...

ចំណុចហ្នឹងហើយ ដែលពលរដ្ឋខ្មែរមិនបានវិភាគ
ឱ្យបានល្អិតល្អន់ យួន ចូលប្លន់ឈ្លានពានលេប
ទឹកដីនិងសម្លាប់ខ្មែរបង្ហើយ បែរ ជាលោកយល់
ថាពួកវាមកជួសង្រ្គោះខ្មែររបបប៉ុលពត! របបខ្មែរ
ក្រហមយៀកមិញទើបសាហាវជាង របបប៉ុលពត
សម្លាប់គ្មានរើសមុខ។លុះដល់មកឥឡូវ ប្រហែល
ជាលោកយល់ដឹងនិងកែប្រែគំនិតខ្លះហើយព្រោះ
លោកបានឃើញច្បាស់ពីទង្វើដ៏ព្រៃផ្សៃរបស់ចោរ
យួនដ៏សែនចង្រៃ៕