ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ជាពិសេស លោកទាំងពីរ បានពិភាក្សាពីភាពចាំបាច់ ដើម្បីត្រូវពង្រឹងការការពារសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការបំបាត់ការរំលោភសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា។ បញ្ហាទាំងនេះអាចក្លាយជាឧបសគ្គមួយដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគីរបស់យើង បើគ្មានការដោះស្រាយអោយបានគ្រប់គ្រាន់នោះទេ។
ភ្នំពេញ: សប្តាហ៍មុន គឺជាឱកាសប្រវត្តិសាស្ត្រនិងគួរអោយរំភើប នៅក្នុងប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ខ្ញុំមានកិតិ្តយសយ៉ាងខ្លាំដោយបានស្វាគមន៍លោកប្រធានាធិបតី Barack Obama ដែលកំពុងកាន់មុខតំណែង ក្នុងពេលលោកមកធ្វើទស្សនកិច្ចនៅកម្ពុជា។ ការចូលរួមរបស់លោកប្រធានាធិបតីក្នុងកិច្ចប្រជុំលើកទី ៤ នៃមេដឹកនាំអាស៊ានអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ បានពង្រឹងបន្ថែមនូវការបង្វែរតុល្យភាពឡើងវិញរបស់សហរដ្ឋអាមេរិក មកកាន់ទ្វីបអាស៊ី ពិសេសការប្រឹងប្រែងក្នុងការប្រាស្រ័យទាក់ទងរបស់យើង ដើម្បីជំរុញសន្តិភាព វិបុលភាព ស្ថេរភាព និងសន្តិសុខ នៅក្នុងតំបន់សំរាប់មនុស្សជំនាន់ក្រោយ។លោកប្រធានាធិបតី Barack Obama មានឱកាសបានជួបជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមេដឹកនាំទាំងពីរ មានការពិភាក្សាដោយត្រង់ស្តីពីបញ្ហាដែលមានសារៈសំខាន់ សំរាប់ធ្វើអោយទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា កាន់តែមានភាពជ្រាលជ្រៅថែមទៀត។ ជាពិសេស លោកទាំងពីរ បានពិភាក្សាពីភាពចាំបាច់ ដើម្បីត្រូវពង្រឹងការការពារសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការបំបាត់ការរំលោភសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា។ បញ្ហាទាំងនេះអាចក្លាយជាឧបសគ្គមួយដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគីរបស់យើង បើគ្មានការដោះស្រាយអោយបានគ្រប់គ្រាន់នោះទេ។ ផ្ទុយទៅវិញបើ បញ្ហាដែលកើតមានជាយូរមកហើយនេះ ត្រូវបានដោះស្រាយនោះ ខ្ញុំមើលឃើញថានឹងមានកិច្ចសហប្រតិ បត្តិការកាន់តែច្រើនថែមទៀត រវាងប្រទេសដ៏អស្ចារ្យរបស់យើងទាំងពីរ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនអាមេរិកផងដែរ។
លោកប្រធានាធិបតីបានវិលត្រលប់ដល់ទីក្រុង Washington វិញទាន់ពេលវេលាដើម្បីអបអរបុណ្យថ្លែងអំណរគុណព្រះ(Thanksgiving) របស់ប្រជាជនអាមេរិកជាមួយគ្រួសាររបស់លោកនៅថ្ងៃព្រហស្បតិ៍ ។ ក្នុងសប្តាហ៍កន្លងទៅ មុនពេលលោកប្រធានាធិបតីមកដល់ មិត្តអ្នកអានម្នាក់បានសួរថា “តើបុណ្យអំណរគុណព្រះមានន័យយ៉ាងដូចម្តេចសំរាប់ជនជាតិអាមេរិក?”។ ជាទូទៅ យើងគិតថាបុណ្យ អំណរគុណព្រះ គឺជាបុណ្យមានលក្ខណៈពិសេសដោយឡែកមួយរបស់ជនជាតិអាមេរិក តែតាមពិតទៅ វាមានប្រពៃណីយូរលង់ណាស់មកហើយ ក្នុងការអបអរក្រោយពេលប្រមូលផលច្រូតកាត់ហើយ និងការអបអរបុណ្យអំណរគុណព្រះ នៅជុំវិញពិភពលោក។
ថ្វីត្បិតតែពលរដ្ឋអាមេរិកមានទស្សនៈខុសគ្នាស្តីពីប្រភពដើមពិតប្រាកដ នៃបុណ្យនេះនៅសហរដ្ឋអាមេរិកក្តី តែតាមរឿងដែលគេនិយាយមកគឺថា បុណ្យអំណរគុណព្រះលើកដំបូង គឺការពិសាអាហារពេលល្ងាចរួមគ្នាមួយរវាងក្រុមជនជាតិដើមអាមេរិក និងអ្នកមកតាំងទីលំនៅជាជនជាតិអឺរ៉ុប ដែលត្រូវបានរៀបចំកាលពីជិត ៤០០ ឆ្នាំមុន ដើម្បីអបអរការប្រមូលផលដំណាំដ៏ល្អប្រសើររបស់ពួកគេ។ អ្នកមកតាំងទីលំ នៅជាជនជាតិអឺរ៉ុបដែលទើបមកដល់ថ្មី ហើយដែលត្រូវបានគេហៅថា “អ្នកធម្មយាត្រា” បានមកប្រទេស អាមេរិកដើម្បីគេចពីការធ្វើបាបទាក់ទងនឹងសាសនា។ ដោយមិនស្គាល់ទឹកដី ហើយមិនស៊ាំនឹងអាកាសធាតុ អ្នកធម្មយាត្រាទាំងនោះប្រឈមនឹងបញ្ហាជាច្រើននៅកន្លែងថ្មី។ តែដោយចិត្តសប្បុរសធម៌របស់ក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិកដែលនៅក្បែរខាង អ្នកធម្មយាត្រាទាំងនោះ បានរៀនពីវិធីដាំពោត និង ននោង ហើយនៅទីបំផុត ក៏មានការសំបូរសប្បាយឡើង។ បុណ្យអំណរគុណព្រះរំលឹកដល់ពេលនោះ ដែលជាពេលច្រើនឆ្នាំមកហើយ ពេលដែលភាគីទាំងសងខាងអង្គុយនៅតុជាមួយគ្នា ហើយថ្លែងអំណរគុណចំពោះចំណងសហប្រតិបត្តិការ មិត្តភាព និងចិត្តសប្បុរសនៃទឹកដីនៅទីនោះ ។
ក្នុងស្មារតីនេះ ជនជាតិអាមេរិកអបអរបុណ្យអំណរគុណព្រះ ដោយរៀបចំអាហារពេលល្ងាចដ៏ធំ ជាមួយគ្រួសារ និងមិត្តភក្តិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៏ចុងក្រោយនៃខែវិច្ឆិកា។ ពិធីជប់លៀងនេះមានមាន់ បារាំង ដែលគេចំអិនជាមួយគ្រឿងញាត់ និងទឹកត្រង់ពីសាច់អាំងឬដុតបន្លែ ដំឡូងកិន និងបង្អែមនំល្ពៅ ជាដើម។ សមាជិកគ្រួសារមកជួបជុំគ្នាពីទូទាំងក្រុង ឬប្រទេស ដើម្បីអបអរឱកាសពិសេសនេះ។ ក្រៅពីនេះ ជនជាតិអាមេរិកជាច្រើនជួយអ្នកដែលខ្សត់ខ្សោយ ដោយអោយមាន់បារាំងទៅគ្រួសារក្នុងមូលដ្ឋាន ឬស្ម័គ្រចិត្តរៀបចំអាហារពេលល្ងាចអបអរបុណ្យអំណរគុណព្រះ នៅតាមទីជំរករបស់អ្នកគ្មានផ្ទះ ឬនៅផ្ទះ សំរាប់អ្នកចូលនិវត្តន៍។ បុណ្យអំណរគុណព្រះថែមទាំងតំណាងអោយការចាប់ផ្តើមជាផ្លូវការ នូវពេលឈប់សំរាកនៅរដូវរងា ហើយថ្ងៃបន្ទាប់ គឺជាថ្ងៃដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតនៃឆ្នាំ។ អ្នកស្វែងរកទិញឥវ៉ាន់ អោយបានថោក កំណត់ម៉ោងនាឡិការោទិ៍មុនពេលថ្ងៃរះ ហើយជនជាតិអាមេរិកជាច្រើន នាំគ្នាទៅហាងលក់របស់ ដើម្បីរកទិញអំណោយនារដូវឈប់សំរាក សំរាប់មិត្តភកិ្ត និងសមាជិកគ្រួសាររបស់គេ។
បុណ្យអំណរគុណព្រះមានន័យខុសគ្នា សំរាប់មនុស្សផ្សេងគ្នា តែអត្ថន័យសំខាន់គឺការអត់ឱនផ្នែកសាសនា កិច្ចសហប្រតិបត្តិការ និងការរៀនសូត្រពីអ្នកដទៃ ជាពិសេសអំណរគុណចំពោះអ្វីក្នុងជីវិតដែលមានសារៈសំខាន់បំផុត ដូចជាមិត្តភក្តិ និងគ្រួសារ។ ក្នុងពេលខ្ញុំអបអរបុណ្យអំណរគុណព្រះជាមួយគ្រួសារ និងមិត្តិភក្តិរបស់ខ្ញុំ ខ្ញុំក៏មានអំណររគុណផងដែរចំពោះឱកាសមានពេលនៅជាមួយសាច់ញ្ញាតរបស់ខ្ញុំ និងឱកាសបានធ្វើការក្នុងនាមលោកប្រធានាធិបតី Obama ដើម្បីធ្វើអោយទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពថែមទៀត រវាងកម្ពុជានិងសហរដ្ឋអាមេរិក។ សំរាប់លោកអ្នកទាំងអស់ ខ្ញុំសូមបញ្ចប់នូវខ្ទង់សារព័ត៌ មានរបស់ខ្ញុំ ជាមួយនិងសំណួរដ៏សាមញ្ញមួយ “តើអ្វីដែលលោកអ្នកមានការដឹងគុណបំផុត? ហេតុអ្វី?”។ ខ្ញុំរង់ចាំអាននូវចំលើយតបរបស់លោកអ្នកដោយរីករាយ។ អបអរពិធីបុណ្យថ្លែងអំណរគុណព្រះ ដល់លោកអ្នកទាំងអស់គ្នា!!៕
7 comments:
http://kfunpic.blogspot.com/http://kfunpic.blogspot.com/
អត្ថបទខ្លះនិយាយផ្ទុយពីនេះ ហ៊ុនសែន ពុំបានផ្ដល់
វេទិការដល់ អូបាម៉ាទេ ។
គ្មានបានការអីសោះ!
please don't use the word as well as (ko doch chea)which is the communist (hun sen and his gang)word.
the Khmer word anh jeung te or beu
anhjeung te is gramatical incorrect. these two words were invented by under-educated Hun sen.
Ea Channa -ia junna- from europe,
is a Khmer nationalist but he does not know he is using wronly invented word anh jeung te.
you shoud say anh jeung, anh jeung heuy, beu min anh jeung te etc.
គឺអ្វីដែលគេជួយដោយសោ្មះមិនចង់បានផលប្រយោជន៍ពីយើងវិញដូចព្រះជួយយើងេលាកឥតចង់បានអី្វពី
យើងវិញទេលោកគា្រន់តែចង់ឲយើងធើ្វល្អប៉ុណ្ណោះ។
មិនមែនជួយយើងហើយចង់បានដីយើងនោះមិនអាច
ដឹងគុណបានទេ។
ចំណុចហ្នឹងហើយ ដែលពលរដ្ឋខ្មែរមិនបានវិភាគ
ឱ្យបានល្អិតល្អន់ យួន ចូលប្លន់ឈ្លានពានលេប
ទឹកដីនិងសម្លាប់ខ្មែរបង្ហើយ បែរ ជាលោកយល់
ថាពួកវាមកជួសង្រ្គោះខ្មែររបបប៉ុលពត! របបខ្មែរ
ក្រហមយៀកមិញទើបសាហាវជាង របបប៉ុលពត
សម្លាប់គ្មានរើសមុខ។លុះដល់មកឥឡូវ ប្រហែល
ជាលោកយល់ដឹងនិងកែប្រែគំនិតខ្លះហើយព្រោះ
លោកបានឃើញច្បាស់ពីទង្វើដ៏ព្រៃផ្សៃរបស់ចោរ
យួនដ៏សែនចង្រៃ៕
Post a Comment