តើក្រុម ជា ស៊ីម រស់បានដល់ពេលណា ? ក្រុម ជា ស៊ីម កុំថាឡើយដល់ប្រព្រិត្តបទឧក្រិដ្ឋ សូម្បីតែដកដង្ហើមរាងឭបន្តិច ក៏ ហ៊ុន សែន ចាប់ដាក់គុករាប់សិបជាតិដែរ តែ បើក្រុម ហ៊ុន សែន វិញ សម្លាប់មនុស្សអស់រាប់សិបនាក់ក៏គ្មានទោសអីដែរ ជាក់ស្តែង ឈូក បណ្ឌិត ។
តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២
បានបើកសវនាការ លើសំណុំរឿងក្តីអតីតមេអង្គរក្សសម្តេច ជា ស៊ីម
ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ឈឿន ចាន់ថន ហៅ
ម៉ៅ
(ថ្ងៃទី 25 ធ្នូ 2012, ម៉ោង 11:05:AM) | ដោយ: រតនា CEN
ភ្នំពេញ:
តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ
ឆ្នាំ២០១២ បានបើកសវនាការ លើសំណុំរឿងក្តីអតីតមេអង្គរក្សសម្តេច ជា
ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ឈឿន ចាន់ថន
ហៅ ម៉ៅ។ សវនាការនៅព្រឹកនេះ គឺតុលាការសាលាឧទ្ធរណ៍
លើកយកករណីបណ្តឹងនៅតុលាការយោធា និងតុលាការស៊ីវិល
មកជំនុំជម្រះបន្តបន្ទាប់ពីគ្នា។ ក្នុងសំណុំរឿងក្តី នៅតុលាការយោធា
ចោទប្រកាន់ ៥ បទល្មើស ដែលតុលាការយោធា
បានផ្តន្ទាទោសដាក់ពន្ធនាគារលើលោក ឈឿន ចាន់ថន ចំនួន ២៦ ឆ្នាំ
និងពិន័យជាប្រាក់សរុបជាង ៣ លានដុល្លារ កាលពីថ្ងៃទី២៤ ខែកុម្ភៈ
ឆ្នាំ២០១២។
រីឯសំណុំរឿងក្តី នៅតុលាការស៊ីវិល នៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ មានបទល្មើសចំនួន ៤ បទល្មើស ហើយតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល បង់ចូលថវិការដ្ឋ។
បន្ទាប់ពីសួរដេញដោលសាក្សី មេធាវី និងជនជាប់ចោទ លោក ឈឿន ចាន់ថន រួចមក ក្នុងសវនាការនៅតុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ លោកចៅក្រម សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសថា សាលដីកាលើសំណុំរឿងក្តីទាំងពីរនេះ នឹងត្រូវប្រកាស នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣។
ក្នុងសវនាការ នៅតុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ធ្នូ លោក ពុធ ធាវី មេធាវីការពារក្តីលោកឈឿន ចាន់ថន បានលើកអំណះអំណាងការពារអតីតមេអង្គរក្សសម្តេច ជា ស៊ីម ហើយស្នើសុំឲ្យតុលាការអញ្ជើញសម្តេច ជា ស៊ីម មកធ្វើជាសាក្សី ក្នុងសំណុំរឿងក្តីនោះ។ លោកមេធាវី ក៏បានស្នើសុំឲ្យចៅក្រមតុលាការសាលាឧទ្ធរណ៍ ចេញសាលដីកាថ្មី ដោយច្រានចោលនូវសេចក្តីសម្រេចរបស់តុលាការយោធា មកលើលោក ឈឿន ចាន់ថន។
រីឯលោក ឈឿន ចាន់ថន ក្នុងសវនាការ ក៏បានច្រានចោលរាល់ការចោទប្រកាន់ និងស្នើសុំដល់ក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការសាលាឧទ្ធរណ៍ ឲ្យលើកលែងការចោទប្រកាន់លើរូបលោក។
ក៏ប៉ុន្តែមេធាវី ដើមបណ្តឹង ដែលជាក្រសួងការពារជាតិ លោក ណាច ទ្រី បានទាមទារឲ្យចៅក្រមរក្សាការចោទប្រកាន់ និងផ្តន្ទាទោសអតីតមេបញ្ជាការអង្គរក្សសម្តេច ជា ស៊ីម ដូចអ្វីដែលតុលាការយោធាបានសម្រេចកន្លងមក។
សូមរម្លឹកថា កាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១២ លោក ឈឿន ចាន់ថន ត្រូវបានតុលាការយោធា បើកសវនាការលើសំណុំរឿងចោទប្រកាន់ ៥ ករណី។ ក្នុងសវនាការកាលនោះ លោកមេធាវី ណាច ទ្រី មេធាវីរបស់ក្រសួងការពារជាតិ និងជាមេធាវីរបស់លោក យឹម លាង មេអង្គរក្សសម្តេច ជា ស៊ីម ជាដើមបណ្តឹង បានស្នើដល់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា ដោយទាមទារឲ្យជនជាប់ចោទ ឈឿន ចាន់ថន សងប្រាក់ចំនួន ២.៥៦០.០០០ ដុល្លារ ជូនទៅសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងស្នើទាមទារឲ្យជនជាប់ចោទបង់សំណងជំងឺចិត្ត ចំនួន ៥០ ម៉ឺនដុល្លារផងដែរ។
តុលាការយោធា បានចោទប្រកាន់លើលោក ឈឿន ចាន់ថន ចំពោះ ៥ បទល្មើស រួមមាន៖ ទី១-បទរំលោភលើទុកចិត្ត។ ទី២-បំផ្លិចបំផ្លាញសម្ភារៈបម្រើការប្រយុទ្ធ ដោយចេតនា។ ទី៣-កេងបំបាត់ដោយទុច្ចរិត។ ទី៤-លក់ដូរ ចែកចាយអាវុធ សម្ភារៈយោធា សម្រាប់បម្រើការប្រយុទ្ធ និងទី៥-ខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០០៧។ បទល្មើសទាំងនោះ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០១ មាត្រា៤៤៧ មាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០ មាត្រា ២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវឆ្នាំ២០០៥ និងមាត្រា៩ នៃក្រឹត្យច្បាប់លេខ០៤ ឆ្នាំ១៩៨១។
រហូតដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ លោក ប៉ោក ប៉ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការយោធា បានប្រកាសសាលក្រមចំពោះមុខលោក ឈឿន ចាន់ថន ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ២៦ ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ និងពិន័យជាប្រាក់សរុប ជាង ៣ លានដុល្លារអាមេរិក ព្រមទាំងរឹបអូសទ្រព្យសម្បត្តិជាច្រើនទៀតរបស់លោក ឈឿន ថាន់ថន។
សូមរម្លឹកថា អតីតឧត្តមសេនីយ៍ផ្កាយបី លោក ឈឿន ចាន់ថន ក៏ត្រូវបានចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល បង់ចូលថវិការដ្ឋ។ កាលណោះ តុលាការ ក៏សម្រេចរឹបអូសវត្ថុតាង រួមមាន៖ កាំភ្លើង និងសម្ភារៈមួយចំនួនទៀត ជូនកងអង្គរក្សសម្តេច ជា ស៊ីម វិញផងដែរ។
នៅតុលាការស៊ីវិល សាលាដំបូងរាជធានីភ្នំពេញ លោក ឈឿន ចាន់ថន ហៅ ម៉ៅ អតីតឧត្តមសេនីយ៍ឯក អាយុ ៤១ឆ្នាំ គឺជាអតីតប្រធានកងអង្គរក្សសម្តេច ជា ស៊ីម និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានចោទប្រកាន់ពី ៤ បទល្មើស គឺទី១-បទកាន់កាប់អាវុធ និងគ្រាប់ ដោយគ្មានការអនុញ្ញាត។ ទី២-ចេញអាជ្ញាប័ណ្ណឲ្យប្រើប្រាស់អាវុធ និងគ្រាប់ដល់បុគ្គលដែលមិនមែនជាសមត្ថកិច្ច។ ទី៣-បទក្លែងលិខិតសាធារណៈ និងទី៤-ប្រើប្រាស់លិខិតក្លែងសាធារណៈ។
លោក ឈឿន ចាន់ថន ហៅ ម៉ៅ ត្រូវបានប៉េអឹមចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ រួមជាមួយនឹងអង្គរក្ស ៣នាក់ នៅនឹងលំនៅដ្ឋានលោក ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានរឹបអូសយកអាវុធ និងគ្រាប់ជាច្រើន រួមជាមួយសម្លៀកបំពាក់ និងសម្ភារៈយោធាជាច្រើននៅក្នុងផ្ទះរបស់លោក។
សូមរម្លឹកថា ក្នុងសវនាការ នៅតុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ក៏លេចមានពាក្យបណ្តឹងពីធនាគារ UCB បានប្តឹងទាមទារលុយចំនួន ២ លានដុល្លារអាមេរិក ដែលលោក ឈឿន ចាន់ថន បានខ្ចី កាលពីនៅមានអំណាច និងបុណ្យស័ក្តិ៕ S
1 comment:
Nothing is new! Peal c Peal!
One day in the future, good and Nationalist members in CPP will stand against DICK-Tator a Kwack Hoon Xen/Xok An
Khmeng Watt Botum
Post a Comment