(Photo: The Phnom Penh Post) |
ដោយ កែវ និមល
2012-12-11 RFA
របាយការណ៍ និងអនុសាសន៍នានារបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្ គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា មានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមន្ត្រី ការទូតបរទេសនានានៅកម្ពុជា។
អ្នករាយការណ៍ពិសេសរបស់អង្ គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើសន្និសីទកាសែតនៅការិយា ល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១។
នៅក្នុងឱកាសខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ តំណាងសហភាពអឺរ៉ុប នៅកម្ពុជា បានលើកឡើងអំពីភាពចាំបាច់ នៃរបាយការណ៍នោះ និងសុំឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ និងធ្វើតាមរបាយការណ៍នោះផង។
មន្ត្រីអ្នកនាំពាក្យទីស្ដី ការគណៈរដ្ឋមន្ត្រីបានទទួលស្ គាល់ថា រដ្ឋាភិបាលកម្ពុជា មិនដែលទាត់ចោលអនុសាសន៍នានា របស់លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្ គការសហប្រជាជាតិអំពីស្ថានភា ពសិទ្ធិមនុស្សនៅប្រទេសកម្ ពុជា ទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនទទួលយកចំណុចណាក្នុងរបា យការណ៍ដែលហួសសម័យ មិនឆ្លុះបញ្ចាំងការពិតកំពុ ងកើតមាននៅកម្ពុជា ឡើយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីកា រគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃទី១១ ធ្នូ ថា លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្ គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា គឺជាដៃគូពិភាក្សារបស់រដ្ឋា ភិបាល ប៉ុន្តែមិនមែនជាសត្រូវនោះ ទេ។
ប្រសាសន៍របស់លោក ផៃ ស៊ីផាន លើកឡើងបញ្ជាក់មួយថ្ងៃក្រោយ ពេលលោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា មានប្រសាសន៍ជំរុញឲ្យរដ្ឋាភិ បាលកម្ពុជា ស្តាប់ដោយយកចិត្តទុកដាក់ ចំពោះរបាយការណ៍របស់អ្នករា យការណ៍ពិសេសរបស់អង្គការសហប្ រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង មានប្រសាសន៍នៅក្នុងឱកាសទិ វាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៤ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដែលមានមនុស្សចូលរួមប្រមាណ ៣ពាន់នាក់។
កន្លងមក មន្ត្រីរដ្ឋាភិបាលបានចោទប្ រកាន់ថា របាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី នោះមានលក្ខណៈលំអៀង គាំទ្រគណបក្សប្រឆាំងនៅកម្ពុ ជា។ លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សរដ្ឋាភិបាល មានប្រសាសន៍កាលពីថ្ងៃទី១០ ធ្នូ ថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើ ការងារលើកកម្ពស់សិទ្ធិមនុ ស្សជានិច្ច។
របាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី ដែលបានផ្សព្វផ្សាយកាលពីខែ សីហា បានលើកឡើងអំពីការរំលោភបំ ពានរបស់រដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិសេរីភាពនៃកា របញ្ចេញមតិ និងសិទ្ធិលំនៅឋាន ករណីជម្លោះដីនៅបឹងកក់ និងបុរីកីឡា ការផ្តល់ដីសម្បទានសេដ្ឋកិច្ ចរបស់រដ្ឋាភិបាលកម្ពុជា នាំឲ្យកើតមានជម្លោះដីធ្លី ស្ទើរទូទាំងប្រទេស និងអំពីបញ្ហាប្រព័ន្ធបោះឆ្ នោតនៅកម្ពុជា ដែលនាំឲ្យមានការតវ៉ាពី អង្គការសង្គមស៊ីវិលមួយចំនួន និងការតវ៉ាពីគណបក្សប្រឆាំ ងជាដើម។
លោក សុរិយា ស៊ូប៊ែឌី ក៏បានគូសបញ្ជាក់ក្នុងរបា យការណ៍ថា កម្ពុជា ទទួលបានអនុសាសន៍ជាច្រើន ទាំងទ្វេភាគី និងពហុភាគី ដោយអង្គការផ្សេងៗ ប៉ុន្តែវាគួរឲ្យសោកស្ដាយដែ លអនុសាសន៍ភាគច្រើនបំផុតដែ លកម្ពុជា ទទួលបានដើម្បីកែលំអស្ថានភា ពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅតែមិនមានការអនុវត្ត៕
1 comment:
THE WHOLE WORLD IS SPOKEMAN FOR OPPOSITION PARTY, THAT MAKE HUN XEN FRUSTRATED AND ANGRY. WHAT A LOOSER!
Post a Comment