Wednesday, December 26, 2012

សា​លា​ក្រុង​ច្រាន​ចោល​សំណើរ​ដើរ​ក្បួន​បាតុកម្ម​

 
Wednesday, 26 December 2012
មុំ​ គន្ធា  ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាលារាជ ​ធានី បាន​ច្រាន​ចោល​សំណើ​របស់​កម្មករ​​កាត់​ដេរ ២៥០ នាក់ ដែល​ស្នើ​សុំ​ធ្វើការ​តវ៉ា នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​សារ​កន្លែង​ដែល​ពួក​គេ​ជ្រើស​រើស អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​កាន់​ទុក្ខ​ព្រះ​បរមសព ព្រះ​បាទ នរោត្តម សីហនុ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា មន្រ្តី​សាលា​រាជធានី​បាន​បដិសេធ​សំណើ​របស់​លោក ដែល​សុំ​ដង្ហែ​ក្បួន​បាតុកម្ម ពី​សួន​ច្បារ​មុខ​តុលាការ​កំពូល​ទៅ​រដ្ឋសភា។
លោកថ្លែងថា៖ «ពួកគេ​និយាយ​ថា យើង​មិន​អាច​តវ៉ា​នៅ​កន្លែង​ទាំង​នោះ​បាន​ទេ ពី​ព្រោះ​វា​ប៉ះពាល់​ដល់​ការ​កាន់​ព្រះ​បរម​ទុក្ខ​សម្តេច​ឪ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ឆ្លើយ​តប​មិន​សម​ហេតុ​ផល​មួយ»។ ជាធម្មតា​មន្រ្តី​សាលា​រាជធានី​មិន​ដែល​យល់​ព្រម​តាម​អ្វី​ដែល​សហជីព​ចង់​ បាន​ទេ។
កម្មករ​កាត់ដេរ​នឹង​នាំ​គ្នា​ធ្វើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ ឈ្នួល អប្បបរមា​ពី​៦១​ដុល្លារ​រហូត​ដល់ ១៥០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក រ៉ុង ឈុនបន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ទេ​ថា​តើ​យើង​នឹង​ធ្វើ​បាតុកម្ម​នេះ​នៅ​សួន សេរីភាព ឬ​កន្លែង​ដើម​របស់​យើង​ប៉ុន្តែ​ទោះ​យ៉ាង​ណា​យើង​នឹង​នៅ​តែ​ធ្វើ​នៅ ថ្ងៃ៣០​ធ្នូ»៕​ PS

No comments: