ដោយ កែវ និមល 2012-12-25 RFA
ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានឡកឡឺយដាក់លោក កឹម សុខា
ប្រធានគណបក្ស សិទ្ធិមនុស្ស ថា បានដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ។
ក្នុងសារនយោបាយដែលលោក ហ៊ុន សែន មិនបាននិយាយចំឈ្មោះ
តែគេដឹងថាសំដៅលើលោក កឹម សុខា នោះ លោក ហ៊ុន សែន បានរិះគន់ថា បក្ស
សិទ្ធិមនុស្ស បានសន្យាថានឹងជូនប្រាក់ខែដល់មនុស្សចាស់ជរា
ប្រសិនបក្សនេះឈ្នះឆ្នោត។ ការសន្យាបែបនេះហើយ
ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ជារឿងមិនអាចធ្វើទៅបាន។ ក៏ប៉ុន្តែ
លោក កឹម សុខា ឆ្លើយថា លោកអាចធ្វើបានដោយងាយ
គឺគ្រាន់តែបំបាត់អំពើពុករលួយតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២៥ ធ្នូ
ក្នុងពិធីសម្ពោធរោងចក្រធ្វើជីកសិកម្មនៅខេត្តកណ្ដាល ថា
មានអ្នកនយោបាយខ្លះបានសន្យាជាមួយប្រជាពលរដ្ឋថា
បើសិនជាខ្លួនឈ្នះឆ្នោត
នឹងបើកប្រាក់ខែឲ្យមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
ក្នុង១ខែ ៤ម៉ឺនរៀលលុយខ្មែរ ឬប្រហែល ១០ដុល្លារអាមេរិក។ លោក ហ៊ុន សែន
បាននិយាយថា ពាក្យសន្យានោះជាពាក្យសន្យាដែលមិនអាចធ្វើបាន។
លោក ហ៊ុន សែន បាននិយាយទៀតថា ក្នុងនាមលោកជានាយករដ្ឋមន្ត្រីនោះ
លោកក៏ចង់បើកប្រាក់ខែឲ្យមនុស្សចាស់នៅកម្ពុជា ដែរ
ប៉ុន្តែរដ្ឋវាគ្មានលុយ
ដូច្នេះមិនដឹងបានប្រាក់ពីណាមកចែកឲ្យមនុស្សចាស់នៅកម្ពុជា នោះ។
ការលើកឡើងរបស់លោក ហ៊ុន សែន គឺឆ្លើយតបចំពោះមតិលោក កឹម សុខា
ប្រធានគណបក្ស សិទ្ធិមនុស្ស ដែលបានជួបជាមួយប្រជាពលរដ្ឋនៅតាមខេត្ត
ខណ្ឌនានា លោកតែងតែលើកឡើងថា
សុំឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្ស សិទ្ធិមនុស្ស
ហើយបើសិនជាគណបក្ស សិទ្ធិមនុស្ស ឈ្នះឆ្នោត
នឹងរៀបចំឲ្យមានថវិកាជាតិជួយទ្រទ្រង់មនុស្សចាស់ចាប់ពីអាយុ
៦៥ឆ្នាំឡើងទៅ ក្នុង១ខែ ៤ម៉ឺនរៀលលុយខ្មែរ ឬប្រហែល
១០ដុល្លារអាមេរិក។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន នេះ លោក កឹម សុខា
សមាជិកសភា និងជាប្រធានគណបក្ស សិទ្ធិមនុស្ស
មានប្រសាសន៍ពីប្រទេសបារាំង ឲ្យដឹងថា ការជួយផ្គត់ផ្គង់មនុស្សចាស់
ជាគោលនយោបាយគណបក្សលោក ហើយលុយជួយទាំងនោះបានមកពីថវិកាជាតិ។
លោក កឹម សុខា បន្ថែមថា ការលើកឡើងរបស់លោក ហ៊ុន សែន
ទាក់ទងការជួយមនុស្សចាស់នេះ ដោយសារលោក ហ៊ុន សែន
មានការព្រួយបារម្ភថា ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សដែលលោក កឹម
សុខា ដឹកនាំ ហើយម៉្យាងទៀត ដោយសារលោក ហ៊ុន សែន
កាន់អំណាចជាយូរមកហើយ តែមិនដែលបានគិតគូរជួយមនុស្សចាស់សោះ។
ការមានមតិរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើលោក កឹម
សុខា អំពីកម្មវិធីនយោបាយនានាក្នុងពេលនេះ
ដោយសារការបោះឆ្នោតរើសសមាជិករដ្ឋសភាអាណត្តិទី៥ នៅថ្ងៃទី២៨ កក្កដា
កាន់តែឈានជិតមកដល់ហើយ។ បច្ចុប្បន្ននេះ លោក សម រង្ស៊ី ប្រធានគណបក្ស
សម រង្ស៊ី មិនទាន់អាចចូលមកក្នុងប្រទេសបាន
និងត្រូវអាជ្ញាធរលុបឈ្មោះចេញមិនឲ្យមានសិទ្ធិបោះឆ្នោតឡើយ
ដូច្នេះនៅសល់តែលោក កឹម សុខា
ជាបេក្ខជនម្នាក់គត់ដែលមានសក្ដានុពលអាចប្រជែងតំណែងនាយក
រដ្ឋមន្ត្រីជាមួយលោក ហ៊ុន សែន បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
nis heuy chear CHAREITH dorr AH KROKK CHORLL MASHIET ROBORSS NEAK DEIK NORMM KHMER, AH,KDORR NA KOR DAUCH AH KDHOR NA DAI,
មិនបាច់ឆ្លើយតបនឹងអាខ្វាក់នេះទេ គ្រាន់តែ
សួរវាវិញថា ហេតុអិបានជាឲ្យយួនចូលស្រុក
ច្រើនម្ល៉េះ ? គេគិតខ្មែរ គេនិយាយពីខ្មែរ អា
ឆ្កែនេះនិយាយថាមិនបាន វាមានគំនិតស្រឡាញ់
ជាតិខ្លួនឯងឬទេ?
Post a Comment