Thursday, December 20, 2012

សង្គម​ស៊ីវិល៖ ជន​សង្ស័យ ឈូក បណ្ឌិត រួច​ពី​បទ​ចោទ​ជា​និទណ្ឌភាព​ធ្ងន់ធ្ងរ

http://www.youtube.com/watch?v=Q6BuHAJ_whU&feature=youtu.be
ការ​សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរ​ការ​ស្វែង​រក​ យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ចាត់​ទុក​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ។


ករណី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​​​បញ្ហា​សង្គម​គិត​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​សម្រាប់​អ្នក​​ប្រព្រឹត្ត​បទ​ល្មើស ញាំញី​សង្គម​កម្ពុជា កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ ដែល​មិន​អាច​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​បាន​​ក្នុង​ដំណាក់កាល​ ចុង​ក្រោយ​នេះ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បន្ត​ឃ្លាំ​មើល​ដំណើរ​ការ​រឿង​ក្ដី​ លោក ឈូក បណ្ឌិត បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​ ស្វាយរៀង ដែល​រក​ឃើញ​ថា អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​បទ​ចោទ​បាញ់​កម្មការិនី ៣​នាក់ ឲ្យ​មាន​របួស​​​កាល​ពី​ខែ​កុម្ភៈ នោះ ថា​គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​ធ្លាក់​ចុះ។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ហៅ​ការ​សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​​របស់​សំណាញ់​ច្បាប់​ដោយ​សាលាដំបូង​ខេត្ត​ ស្វាយរៀង ថា​គឺ​​ជា​ប្រការ​ដែល​មិន​អាច​ទទួល​បាន​នោះ​ទេ។
លោក អំ សំអាត គិត​ថា ព្រោះ​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​ប្រើប្រាស់​កាំភ្លើង​បាញ់​កម្មការិនី ៣​នាក់ កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​បាវិត។
ក្រោយ​មាន​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ភ្លាមៗ​​ដែល​រក​ឃើញ​ថា លោក ឈូក បណ្ឌិត ពុំ​មាន​ទោសពៃ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ការ​ចោទ​ប្រកាន់​ពី​បទ​ថា មាន​ជាប់​ពាក់ព័ន្ធ​បាញ់​កម្មការិនី ៣​នាក់ ដែល​បណ្ដាល​ឲ្យ​​របួស​ធ្ងន់ធ្ងរ​នោះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស ដូចជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ជា​ដើម ចាត់​ទុក​សេចក្ដី​សម្រេច​​នេះ​ថា ជា​ការ​ព្យាយាម​បិទបាំង​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃ​​របស់​សមាជិក​នៃ​អ្នក​នយោបាយ​ដ៏​មាន​អំណាច​នៅ​កម្ពុជា ដែល​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​​ដាច់​ឆ្ងាយ​ពី​ការ​អនុវត្តន៍​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
យ៉ាង​នេះ​ក្ដី​សម្រាប់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គិត​ថា ដើម្បី​ទាមទារ​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នេះ ក្រុម​សហជីព​​នឹង​​មិន​នៅ​ស្ងៀម​នោះ​ទេ។ ក្នុង​ន័យ​នេះ​លោក​ថា នឹង​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​នេះ​ ទៅ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សម្រាប់​ស្វែង​រក​យុត្តិធម៌​មួយ​ដ៏​ ពិតប្រាកដ​​ជូន​រង​គ្រោះ។
បើ​តាម​លោក ជា មុនី កម្មករ​គឺ​ជា​អ្នក​ដែល​រក​ចំណូល​បាន​យ៉ាង​ខ្ពស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ សង្គម​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ហេតុ​នេះ​ពួក​គេ​​គួរ​ត្រូវ​បាន​ទទួល​យុត្តិធម៌​មួយ​ដ៏​ជាក់​លាក់​លើ​ផ្នែក​ នេះ។
ទោះ​ជា​យ៉ាង​ណា លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ដែល​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​ក្ដី​​នេះ ហៅ​ការ​សម្រេច​ឲ្យ​អតីត​អភិបាល​ក្រុង​បាវិត ដែល​រង​ការ​ចោទ​ថា បាន​បាញ់​កម្មការិនី​ឲ្យ​មាន​រង​របួស​ធ្ងន់ធ្ងរ​ស្ថិត​នៅ​ក្រៅ​បទ​ថា គឺ​ជា​ដីកា​ដំណោះស្រាយ។ នោះ​មាន​ន័យ​ថា ជនរងគ្រោះ​អាច​មាន​សិទ្ធិ​ប្ដឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​​នេះ​បន្ត​ទៅ​ ឧទ្ធរណ៍​បាន។
លោក​បន្ត​ថា អ្វី​ដែល​តុលាការ​សម្រេច​ក្នុង​ការ​ចេញ​ដីកា​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ ប្រកាន់​នេះ នោះ​ក៏​ដោយសារ​តែ​​ការ​ស៊ើប​អង្កេត​របស់​តុលាការ​រក​មិន​ឃើញ​ពី​ទោស​កំហុស​ របស់​លោក ឈូក បណ្ឌិត ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
បញ្ហា​នេះ​ត្រូវ​បាន​​ក្រុម​អ្នក​​ឃ្លាំមើល​ការវិវត្តន៍​ស្ថានការណ៍​ សង្គម​ចាត់​ទុក​ថា អំពើ​និទ្ទណ្ឌភាព​​​​បាន​ក្លាយ​ជា​ឧបសគ្គ​​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​​ ពិត​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​កម្ពុជា សព្វថ្ងៃ​នេះ។ ពួក​គេ​បន្ត​ថា ទិដ្ឋភាព​ច្បាប់​បាន​ជួយ​អនុគ្រោះ​យ៉ាង​ច្រើន​ដល់​មន្ត្រី​មាន​អំណាច​ក្នុង​ ជួរ​រដ្ឋាភិបាល​​មួយ​ចំនួន តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​នេះ បើ​ទោះ​ជា​មាន​កំហុស​យ៉ាង​ណា​ក៏​ដោយ។ ដូច​ជា​អ្នក​ដែល​​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ដ៏​ល្បី​ឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ កញ្ញា ទូច ស៊ុននិច ដែល​ជា​តារា​ចម្រៀង និង​អ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម នៅ​តែ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​នៅ​ឡើយ បើ​ទោះ​ជា​ពេល​នេះ​បាន​អូស​បន្លាយ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។
លើស​ពី​នេះ សម្រាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដូចជា​ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវ​រង​ការ​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍​បំបែក​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ។ ចំណែក​ក្រុម​ស្ត្រី​បឹង​កក់ និង​អ្នក​ភូមិ​បុរីកីឡា ដែល​តវ៉ា​ក្នុង​រឿង​ដីធ្លី​សុំ​សិទ្ធិ​ជ្រកកោន ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស ព្រោះ​ប្រឆាំង​នឹង​​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន តាមរយៈ​ការ​ផ្ដល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល​ដោយ​ពុំ​បាន​ផ្ដល់​សំណង​​ សមរម្យ​ណា​មួយ​ដល់​ពួកគេ និង​មិន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដ៏​ស៊ីជម្រៅ​​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ ស្រប​ទៅ​នឹង​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ដែល​បញ្ជាក់​ថា លោក ឈូក បណ្ឌិត គឺ​ជា​ជន​ដៃដល់​ក្នុង​ការ​បាញ់​កម្មការិនី​ឲ្យ​រង​របួស​ក្នុង​ហេតុការណ៍​ តវ៉ា​មួយ​នៅ​ខាង​មុខ​​រោងចក្រ​កៅវ៉េ (Kaoway) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្ត​​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ភ្លាមៗ​នោះ​​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​​ថា លោក ឈូក បណ្ឌិត គឺ​ជា​មនុស្ស​តែ​ម្នាក់​ដែល​មាន​ជាប់​ព័ន្ធ​ក្នុង​សំណុំ​រឿង​មួយ​នេះ។
លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គិត​ថា អ្វី​ដែល​តុលាការ​ខេត្ត​ស្វាយរៀង រក​មិន​ឃើញ​ពី​ទោស​កំហុស​​របស់​អតីត​អភិបាល​ក្រុង​បាវិត នេះ គឺ​ផ្អែក​ទៅ​លើ​ឆន្ទៈ​របស់​តុលាការ និង​ការ​ស៊ើបអង្កេត​នៅ​មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ។
ក៏​ប៉ុន្តែ​លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញា​​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា បើ​ទោះ​ជា​លោក ឈូក បណ្ឌិត ត្រូវ​គេ​រក​ឃើញ​ថា ពុំ​មាន​ទោស​ក៏​ពិត​មែន តែ​​ជន​រង​គ្រោះ​នៅ​មាន​សិទ្ធិ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​ សម្រេច​នេះ​បាន។ ចំណែក​តុលាការ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​​រក​អ្នក​​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ ក្នុង​សំណុំ​រឿង​នៅ​ឡើយ។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក សរ ចន្ថា ជា​នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត គឺ​ជា​​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ និង​ដាក់​ឲ្យ​ស្ថិត​​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ។
នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ កម្មការិនី ៣​នាក់ ដែល​រងគ្រោះ​ដោយ​ការ​បាញ់​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ កញ្ញា ប៊ុន ចិន្តា នុត សុខន និង​កញ្ញា កែវ នា បាន​ឲ្យ​ដឹង​ថា បន្ត​ប្តឹង​​​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​ ដោយ​មាន​អង្គការ​លីកាដូ ប្រចាំ​ស្វាយរៀង ជួយ។ ការ​បន្ត​ដាក់​បណ្ដឹង​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ចេញ​ដីកា​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពី​តុលាការ​នេះ​ចំណាយ​ពេល​បើក​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជិត ១០​ខែ​មក​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

បងប្អូនជនរួមជាតីជាទីគោរព បងប្អូនដឹងហើយថា ពួកអាដូល្លាក្បត់ការអស់ទំាងនោះគ្រាន់តែនាមរបស់រដ្ធាភិបាលប៉ុណ្ណោះ វាគ្មានអ្វីចំឡែកទេនៅប្រទេសខ្មែរនោះ ពួកបណ្ឌិតក្បត់ បាននំាគ្នាបង្កើតច្បាបសម្រាប់គំារាមអ្នក់ក្រីក្រដូច
កំណាប្យរបស់លោកម៉ម សូណងដូ(នាក់មានគឺជា
នាក់ឆ្នះ នាក់ក្រៀមក្រពះគឺជានាក់ចាញ់)។គួរអោយអាសូរខ្មែរណាស់ អ្នក់ជួយមានតិច តែនាក់បំផាញមានច្រើន។

Anonymous said...

Chbab Srok Ah Runteas banh Hun Sen is like that.

No surprise.

This Asshole Hun Sen must go to Hell in 2013.

Anonymous said...

all cambodia people please are stand up​ ដើម្បីទុំលាក់រដ្ធាភិបាលចោរ។ អស់រយ៣០ឆ្នំាមកហើយតើអាគណបស្រីលើកជើងនោះជួយ
យើងបានអ្វីខ្លះ?ពួកយើងមិនខ្វលថានណាឆ្នះនោះ
ទេអោយតែបំបាតគណបស្រីលើកជើងនេះបាន
នោះយើងនិងប្រកត់ជាធូរស្រាលជាកជាមិនខាន។

Anonymous said...

នេះបើចំពូជអាខ្វាក់ ឈូក បណ្ឌិត បែបក្លាយជាឈូករីកចាយហើយមើលទៅ តែប្រហែសមើលមុខមិនស្គាល់ផងក៏មិនដឹង។

Anonymous said...

បើ($$$$$$$$$ការ)កាត់ក្តី ,មិនខ្មេះ!
មានតែពលរដ្ឋខ្មែរ នាំគ្នាទៅ(កាត់ក្ត)
អាឈូក បណ្ឌិត វិញម្តង!