ទេព នីថា (Photo: The Phnom Penh Post) |
មន្ត្រីកិច្ចសន្យារបស់គ.ជ.ប មិនទាន់បានបើកប្រាក់ខែខណៈ ជិតផុតកិច្ចសន្យា
ដោយ អ៊ុក សាវបូរី
2012-12-12
Radio Free Asia
មន្ត្រីជាប់កិច្ចសន្យាធ្វើ ការងារបោះឆ្នោតនៅទូទាំងប្ រទេស មិនទាន់ទទួលបានប្រាក់ខែចា ប់ពីខែតុលា មកដល់បច្ចុប្បន្ននៅឡើយទេ។ បញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិកា រជាតិរៀបចំការបោះឆ្នោតបំ ភ្លឺថា ជារៀងរាល់ចុងឆ្នាំ មន្ត្រីធ្វើការងារបោះឆ្នោត តែងតែយឺតយ៉ាវក្នុងការបើកបា នប្រាក់ខែទាំងអស់គ្នា។
អគ្គលេខាធិការគណៈកម្មាធិការជា តិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
មន្ត្រីជាប់កិច្ចសន្យាជាង ២០០នាក់ កំពុងធ្វើការនៅក្នុងគណៈកម្ មាធិការជាតិរៀបចំការបោះឆ្ នោត (គ.ជ.ប) បានត្អូញថា ពួកគាត់ជិតផុតកំណត់កុងត្រា ៣ខែហើយ មិនទាន់បើកប្រាកខែទេ។
មន្ត្រីមួយរូបសុំមិនបញ្ចេ ញឈ្មោះអះអាងថា គាត់ជាមន្ត្រីរាជការដែលធ្ លាប់ជួយធ្វើការជាមួយ គ.ជ.ប ច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១២ គាត់ជាមន្ត្រីកិច្ចសន្យារយៈ ពេលខ្លី ៣ខែ។ គាត់ចូលធ្វើការពីថ្ងៃ១៨ ខែតុលា ដល់ថ្ងៃ១៧ ខែធ្នូ នឹងត្រូវផុតកុងត្រា។ តាំងពីចូលធ្វើការរហូតជិត ផុតកុងត្រា គាត់មិនទាន់បានទទួលប្រាក់ ខែ ៨២ម៉ឺនរៀលដែល គ.ជ.ប សន្យាផ្ដល់ឲ្យក្នុង ១ខែនោះទេ។
ប្រភពមិនបញ្ចេញឈ្មោះ៖ «ពិបាកដែរ ព្រោះអត់ប្រាក់ខែអ៊ីចឹង។ ប៉ុន្តែមិនដឹងថា នៅខាងលើគេចេះតែថា នៅមិនទាន់បើក។ ខ្ញុំមិនដឹងថា ថ្នាក់ណាកំណត់ថា បើក ឬមិនបើកទេ។ និយាយរួមការបើកពីរតនាគារ គេបើក... អ៊ីចឹងខ្ញុំមិនដឹងទេរឿង ថវិកានោះ ប៉ុន្តែវាមានការយឺតយ៉ាវជា ទូទៅ អ៊ីចឹងរដ្ឋក៏អ៊ីចឹងដែរ ជួនណា ២ខែឯណោះ»។
មន្ត្រីមួយរូបទៀតបន្ថែមថា អ្នកចូលធ្វើការនៅ គ.ជ.ប ក្នុងកុងត្រាខ្លីនេះ ព្រោះសង្ឃឹមថានឹងបានទទួល ប្រាក់ជាង ៨២ម៉ឺន ក្នុង ១ខែ ដែលច្រើនជាងប្រាក់គាត់ធ្វើ ការនៅការងាររដ្ឋដទៃទៀត។ ប៉ុន្តែការយឺតបើកឲ្យនេះ ជាបញ្ហាចោទចំពោះជីវភាពប្ រចាំថ្ងៃរបស់គាត់ដែរ។
លោកសង្ឃឹមថា នៅពេលផុតកុងត្រា នៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១២ ខាងមុខ គ.ជ.ប នឹងហៅគាត់ទៅបើកប្រាក់បំរើ ការងាររយៈពេលខ្លីនេះ៖ «ខ្ញុំមិនគិតថា គេបោកប្រាស់ទេ ប៉ុន្តែវាធ្វើឲ្យយឺត យឺតយូរទៅវាពិបាកក្នុងជី វភាព ព្រោះអ្នកធ្វើនោះសុទ្ធតែ លំបាកក្នុងជីវភាព»។
ឆ្លើយតបនឹងក្ដីបារម្ភមិន ទាន់បានបើកប្រាក់ខែរបស់មន្ ត្រីជាប់កិច្ចសន្យារយៈពេល ខ្លី អគ្គលេខាធិការនៃ គ.ជ.ប លោក ទេព នីថា ថ្លែងថា មិនថាតែមន្ត្រីជាប់កិច្ចសន្យា ២១៦នាក់ ដែលធ្វើការងារផ្នែកកុំព្យូ ទ័រនៅ គ.ជ.ប នោះទេ ដែលមិនទាន់បានបើកប្រាក់ខែ គឺមន្ត្រីធ្វើការផ្នែកបោះ ឆ្នោតទាំងអស់ មិនទាន់បើកប្រាក់ខែចាប់ពី តែតុលា មក។
លោក ទេព នីថា៖ «ហើយដូចជាខែនេះយើងអត់ទា ន់បានទទួលប្រាក់កម្រៃពីខែ មុនផង ហើយយើងកំពុងតែទំនាក់ទំនងក្ រសួង ព្រោះថាថវិកាយឺតយ៉ាវនៅចុង ឆ្នាំ អាចថា វាមានស្ទើររាល់ឆ្នាំ មានការយឺតយ៉ាវបន្តិច ក៏ប៉ុន្តែនៅពេលយើងបើកបាន យើងនឹងបើកផ្ដល់ជូនទាំងអស់ ហើយ»។
មន្ត្រីរដ្ឋបាលនៃ គ.ជ.ប បានឲ្យដឹងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១២ ថា មន្ត្រីកំពុងបម្រើការងារបោះ ឆ្នោតនៅ គ.ជ.ប ក្នុងខែធ្នូ ទាំងអ្នកជាប់កិច្ចសន្យាដែល មានក្រុមនិស្សិត និងមន្ត្រីផងនោះ សរុបមានចំនួន ៦៩៨នាក់៕
3 comments:
POUK AH CHOY Marai Kon Chao Arch Kdor Ah Chkae Hun Sen ,Soth Ter Chhleung Chun Chuk Chheam reas.
មកពីពួកវាស៊ុំគ្រលំបង្កើតគណៈកម្មការនេះដោយ
គ្នាវា ម៉្លោះហើយគេឈប់ជួយលុយទៅ ម៉េចត្រូវ
ត្រដរខ្យល់ហើយឬ? ម៉េចមិនពូកែទៀតទៅ ។
អាហ្នឹងហើយដែលពលរដ្ឋខ្មែរ ទាំងក្នុងនិងទាំងក្រៅ
រំពឹងចង់បាន ព្រោះអាពួកអស់នេះ គឺអាក្រុមអាចោរ
ហារយ រស់បានតែដោយសារការបន្តក់ទឹកសន្សើម
ពីបរទេស។ យើងខ្ញុំ យល់ថា ការបញ្ឈប់ជំនួយ
ដល់អារបបផ្ដាច់ការ តើអាចត្រដររស់បានដោយ
របៀបណា? អាខុមហ្រ្វែល ល្អតែឈ្មោះ តែបែ
ជាលក់ខួក្បាលឱ្យយួននិងបរិវារទាំងស្រុង៕
Post a Comment