Monday, December 24, 2012

អង្គភាព ប្រឆាំង អំពើពុករលួយថៃ ប្រកាស ទ្រព្យសម្បត្តិ គណៈរដ្ឋមន្រ្តី យីងឡាក់

អង្គភាព ប្រឆាំង អំពើពុករលួយថៃ ប្រកាស ទ្រព្យសម្បត្តិ គណៈរដ្ឋមន្រ្តី យីងឡាក់ ជាសាធារណៈ ចំណែកអង្គភាព ប្រឆាំងអំពើពុករលួយខ្មែរ នាំគ្នាលាក់ទ្រព្យសម្បត្តិគណៈ​រដ្ឋមន្រ្តី   ហ៊ុន   សែន  ជាសាធារណៈ  ព្រោះទ្រព្យសម្បត្តិ  ច្រើនពេករាប់មិនអស់...
បាងកក៖ អង្គភាពប្រឆាំងអំពើពុករលួយថៃ បានចេញសេចក្តីប្រកាស ជាសាធារណៈនូវទ្រព្យ សម្បត្តិគណៈរដ្ឋមន្រ្តីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលមាន២៣រូបស្មើនឹង ២៤ តំណែង នៅក្នុងក្រសួងនិមួយៗ នេះបើយោងតាម សារព័ត៌មាន INN របស់ថៃនៅថ្ងៃ ចន្ទ ទី ២៤ ខែ ធ្នូ   នេះ។
អង្គភាពប្រឆាំងអំពើពុយរលួយ បានបង្ហាញពីតួលេខ ទ្រព្យសម្បតិ្តគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាល ក្រុងបាងកក ឃើញថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីមានទ្រព្យសម្បត្តិជាង ៥៣៦ លានបាតតែប៉ុណ្ណោះ។ ចំណែករដ្ឋមន្រ្តី មានទ្រព្យសម្បត្តិច្រើជាងគេ គឺ លោក ផុងថេប ថេបកញ្ចនា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ មានទ្រព្យច្រើនជាង គេរហូតដល់ទៅជាង ២៩២១លានបាត និង គ្មានបំណុល។ បន្ទាប់មកទៀត គឺលោក ឧត្តមសេនីយ៍ប៉ូលិស សច្ច កុលឌិលុក អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានទ្រព្យសម្បត្តិជាង ១១៤០ លានបាត លោក ផុងសក្តិ រ៉ាក់តាផុងផៃសាន រដ្ឋមន្រ្តីក្រសួង ថាមពល មានទ្រព្យសម្បតិ្តជាង ៨៦៨ លានបាត លោក វរ៉ាថេប រតនាកន រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី មានទ្រព្យសម្បត្តិជាង ២៨ លានបាត និង លោក ណាថាវុធ សៃគ្លឿ អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានទ្រព្យសម្បតិ្ត ជាង ២៤ លានបាត។ ចំណែកឯរដ្ឋមន្រ្តី ដែលមានទ្រព្យសម្បតិ្តតិចបំផុត គឺ វេជ្ជបណ្ឌិត ជុលណាន ស៊ីកែវ អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល មានទ្រព្យ សម្បត្តិ ជាង ៣ លានបាត និង លោក យុត្ថាផុង   ចារ៉ាត់ស្ថៀន អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និង សហករណ៍ មានទ្រព្យសម្បត្តិ ជាង ៥លានបាតតែប៉ុណ្ណោះ៕

No comments: