នេះគឺជាទឹកទេវតា គឺបក្សប្រជាជនកម្ពុជា
ដោយ មណ្ឌល កែវ
2012-12-21 RFA
ស្រែស្រូវប្រាំងជាច្រើនហិ
|
អ្នកភូមិដែលជាសមាជិកគណបក្ សផ្សេងពីគណបក្សប្រជាជនកម្ ពុជា បានត្រឹមឈរសម្លឹងមើលទឹក តែមិនអាចបូមដាក់ស្រែបាន នៅឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។
អ្នកភូមិបានចោទប្រកាន់ថា មន្ត្រីមូលដ្ឋានរបស់គណបក្ស កាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា មានការរើសអើងមិនឲ្យគាត់បូ មទឹកពីប្រឡាយមកដាក់ក្នុង ស្រែ ទើបបណ្ដាលឲ្យស្រូវគាត់ងាប់ ព្រោះពួកគាត់មិនមែនជាសមា ជិកគណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋ ២៥គ្រួសារ នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះមន្ត្រីមូលដ្ឋានគណបក្ស ប្រជាជនកម្ពុជា ដែលបានហាមឃាត់មិនឲ្យគាត់ បូមទឹកពីប្រឡាយមកដាក់ស្រែ ធ្វើឲ្យស្រូវគាត់ខ្វះទឹក ក្រៀមស្លោក និងងាប់ស្រូវជាបណ្ដើរៗ។
ស្ត្រីអ្នកភូមិឈ្មោះ ឈាង នី អាយុ ៤១ឆ្នាំ នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ ថា ស្រូវគាត់ជិតមួយហិកតារកំពុ ងក្រៀមស្វិត ព្រោះខ្វះទឹកស្រោចស្រពជិត មួយខែហើយ។ គាត់ថា ទឹកក្នុងប្រឡាយមិនខ្វះនោះ ទេ តែមន្ត្រីមូលដ្ឋានគណបក្សប្ រជាជនកម្ពុជា ស្រុកកណ្ដៀង គឺលោក សំរិទ្ធ ជា មិនឲ្យគាត់បូមដាក់ស្រែ ព្រោះតែគាត់មិនមែនជាសមាជិ កគណបក្សប្រជាជនកម្ពុជា។ ស្ត្រីរូបនេះសំណូមពរឲ្យអា ជ្ញាធរគ្រប់លំដាប់ថ្នាក់ជួ យអន្តរាគមន៍ធ្វើយ៉ាងណាឲ្យ ពួកគាត់បានបូមទឹកពីប្រឡា យមកសង្គ្រោះស្រូវផង៖ «គេអត់ឲ្យបូមទេ ព្រោះគណបក្សខុសគ្នា ឲ្យគណបក្សឯងរកម៉ាស៊ីនមកបូ មទៅ។ ទាល់តែយើងចុះចូលនឹងគេ បានគេឲ្យបូម។ ឥឡូវស្រូវខ្ញុំខូចអស់ហើយ»។
បុរសអ្នកភូមិឈ្មោះ ស្រី រី អាយុ ៦៣ឆ្នាំ ជាប្រជាពលរដ្ឋនៅក្នុងភូមិ ពោធិ៍អណ្ដែត បន្ថែមថា ស្រូវគាត់ជាង ១ហិកតារ ក៏កំពុងក្រៀមខ្លោចព្រោះខ្ វះទឹក។ គាត់ថា គាត់ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ក៏គេមិនឲ្យបូមដែរ៖ «គេប្រកាន់គណបក្សណា៎បង។ គេថាអ្នកណាជាគណបក្សប្រជា ជន ទើបគេឲ្យបូម។ ចំណែកខ្ញុំជាប់និន្នាការ គណបក្សហ៊្វុនស៊ិនប៉ិច ក៏គេអត់ឲ្យបូមដែរ»។
លោក សំរិទ្ធ ជា អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកកណ្ដៀង បានបំភ្លឺចំពោះបញ្ហានេះថា ពិតជាមានបញ្ហាដូច្នេះមែន ព្រោះទឹកដែលកំពុងមានក្នុង ប្រឡាយនោះ គឺក្រុមការងារគណបក្សប្រជា ជនកម្ពុជា ចុះជួយស្រុកកណ្ដៀង បានប្រើម៉ាស៊ីនផ្ទាល់ខ្លួន និងទិញប្រេងដោយចំណាយលុយ របស់គណបក្សបូមដាក់ក្នុងប្ រឡាយ ដើម្បីជួយសង្គ្រោះស្រូវរបស់ សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំនេះ។
យ៉ាងនេះក្ដី លោកថា ប្រសិនបើប្រជាពលរដ្ឋណាដែល ចង់បានទឹកបញ្ចូលស្រែ សូមជួយបង់ប្រាក់ថ្លៃប្រេង ហើយកុំនិយាយអះអាងថាខ្លួន ជាសមាជិកគណបក្សណានោះ គឺអាចបូមទឹកនោះបាន៖ «អាទឹកប្រឡាយដែលបានពីទឹក ភ្លៀង ឬទឹកទន្លេនោះ អ្នកណាបូមក៏បានដែរ។ ប៉ុន្តែនេះគឺជាទឹកទេវតា គឺបក្សប្រជាជនកម្ពុជា ជាអ្នកចេញម៉ាស៊ីនចេញប្រេង បូមដោយខ្លួនឯង។ តែម្សិលមិញនេះ តាមប្រជាជនគេប្រាប់ខ្ញុំថា ជំទាវ មូរ សុខហួរ និយាយថាទឹកក្នុងប្រឡាយនេះ គឺជាទឹកសាធារណៈ នរណាបូមក៏បានដែរ។ ខ្ញុំគិតថាប្រហែលជាលោកជំ ទាវទទួលព័ត៌មានខុសពីសមាជិ កគណបក្សគាត់ហើយ ទើបគាត់មានប្រសាសន៍ដូច្នេះ» ។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវប្រញា ប់រកមធ្យោបាយជួយសង្គ្រោះស្ រូវប្រជាពលរដ្ឋជាបន្ទាន់ ដោយមិនត្រូវគិតពីនិន្នាកា រនយោបាយនោះទេ។ លោកថា សមាជិកគណបក្សណាក៏ជាប្រជា ពលរដ្ឋខ្មែរដែលរស់ក្រោមកា រគ្រប់គ្រងរបស់រាជរដ្ឋាភិបា លដែរ។ លោកថា ទង្វើរបស់ក្រុមការងារគណបក្ សប្រជាជនកម្ពុជា ចុះជួយស្រុកកណ្ដៀង អាចនាំឲ្យបាត់បង់ការគាំទ្ រពីប្រជាពលរដ្ឋក្នុងការបោះ ឆ្នោតសកល នាឆ្នាំ២០១៣ ខាងមុខ ដោយសារការជួយសង្គ្រោះពលរដ្ ឋដែលកំពុងមានទុក្ខលំបាកនោះមិនស្មើភាពគ្នា៕
1 comment:
YEAH I LIKE THIS PICTURE OF VIET BITCH UPSIDE DOWN. PLEASE KEEP USING THIS UPSIDE DOWN IMAGE. THANK YOU.
Post a Comment