Friday, December 07, 2012

សភា​ជាតិ​ពិភាក្សា​ពី​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៣

កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន  ពិត​​ជារីកចំរើនច្រើនឡើងៗ រួមមាន ៖
 ១.បំណុលជំពាក់បរទេស គ្មានលទ្ធភាព​សង​តែ​ខ្ចីកាន់តែច្រើនឡើងៗ  ។
 ២.ពលរដ្ឋខែ្មរគ្មានការងារធ្វើ ហើយ​បង្ខំ​ចិត្ត​​ចាក​​ចេញ​ក្រៅប្រទេស   ដើម្បីរក​ការ​ងារ​កាន់​ តែច្រើន​ឡើងៗ
៣.និស្សិតដែលបានបញ្ចប់ការសិក្សា   ហើយ​​គ្មាន​កា​រងារកាន់តែច្រើនឡើងៗ  
៤.ពលរដ្ឋបាត់បង់ដីធ្លី  ផ្ទះសម្បែងកាន់​ហើ​យ​​ថែម​ទាំងជាប់គុក   ព្រោះតែហ៊ាន​តវ៉ា​​​ការ​រំលោភបំពាន​   មានកាន់តែច្រើន​ឡើងៗ ។
៥.អំពើរពុករលួយកាន់តែច្រើនឡើងៗ ។
៦.ក្រុមបងតូច បងធំ ដែលជាក្រុមជន​ពាល​ជួញ​ដូរ និងប្រើគ្រឿងញៀន កាន់តែ​ច្រើន​ឡើងៗ ។
៧.យួនមករស់នៅ   ក្នុងស្រុកខ្មែរកាន់តែ​ច្រើន​ឡើងៗ ។
៨.ការកាប់បំផ្លាញព្រៃឈើ    កាន់តែ​ច្រើន​ឡើងៗ។​
៩.ទឹកដីតាមព្រំដែន បានកាត់ទៅឲ្យយួន​កាន់តែ ច្រើនឡើងៗ ។ល។ និង ។ល។
ទាំងនេះជាសមិទ្ធិផលខ្លះៗដែល ហ៊ុន សែន បាន​ដឹកនាំប្រទេស ។
 
សភា​ជាតិ​កម្ពុជា បាន​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៩ នីតិកាល​ទី៤ នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១២។ របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ គឺ​សមាជិក​រដ្ឋសភា ពិភាក្សា និង​សួរ​ដេញ​ដោល​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ ដែល​មាន​ទឹក​ប្រាក់​ចំណាយ​ប្រមាណ ៣ពាន់​លាន​ដុល្លារ។
សមាជិក​រដ្ឋសភា ៨៣​រូប ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ៩៨​រូប ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​លើក​ដៃ​អនុម័ត​លើ​ជំពូក​ទី១ ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០១៣។

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដែល​មាន ៦​ជំពូក ១៨​មាត្រា បាន​កំណត់​ការ​ចំណាយ​ជាង ១២​លាន​លាន​រៀល ឬ​ប្រហាក់​ប្រហែល ៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រមាណ ៨០% បាន​មក​ពី​ការ​ខ្ចី​បុល​ពី​បរទេស។ សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​រដ្ឋសភា​បើក​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​ធ្នូ បន្ត​ទៀត។
ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា សមាជិក​រដ្ឋសភា​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ និង​លោក យឹម សុវណ្ណ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​នូវ​ការ​ខ្ចី​ បំណុល​បរទេស​ពី ៦០០​លាន​អេស.ដេ.អ៊ែរ (SDR) ឬ​ជាង ៩០០​លាន​ដុល្លារ​អាមេរិក មក​នៅ​ត្រឹម ១៣០​លាន​អេស.ដេ.អ៊ែរ ដោយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ។
សមាជិក​រដ្ឋសភា​ទាំង ២​រូប​នេះ​បង្ហាញ​ថា ប្រភព​ចំណូល​របស់​រដ្ឋាភិបាល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​លើ​ដី​សម្បទាន​ សេដ្ឋកិច្ច ដោយ​ដំឡើង​ពន្ធ​ចំនួន ៧០​ដុល្លារ​ក្នុង​មួយ​ហិកតារ។ ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង ពន្ធ​លើ​កាស៊ីណូ ដោយ​បង្កើត​ច្បាប់​គ្រប់គ្រង​កាស៊ីណូ និង​បន​ល្បែង បង្កើន​ការ​យក​ពន្ធ​គយ និង​ចំណូល​ពី​អ្នក​ទេសចរ​បរទេស​នៅ​អង្គរវត្ត៖ «ខ្ញុំ​ចង់​ផ្ដោត​ទៅ​លើ​ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​បរទេស​ជាង ១០០​ក្រុមហ៊ុន ទៅ ២០០​ក្រុមហ៊ុន កាន់​កាប់​ដី​ជាង ២​លាន ៧​សែន​ហិកតារ ទៅ ៣​លាន​ហិកតារ នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​អាច​យក​បាន ៧០​ដុល្លារ ដោយ​ផ្អែក​ទៅ​លើ​អី ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អ្នក​ដែល​គ្មាន​ដី​ស្រែ​ចម្ការ ដែល​គាត់​ទៅ​ជួយ​ពី​គេ​ក្នុង​មួយ​ឆ្នាំ​ពី ១០០ ទៅ ១៥០​ដុល្លារ រក​តែ​ដី​ជួល​គ្មាន។ ទន្ទឹម​នឹង​នោះ រដ្ឋ​យក​ដី​ទៅ​ជួយ​ឲ្យ​បរទេស​តែ ៥​ទៅ ៧​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ (លោក សុន ឆ័យ) យល់​ថា បើ​ល្បែង​ស៊ី​សង​មិន​អាច​បិទ​បាន ហើយ​យើង​ក៏​ដឹង​ដែរ​ថា​ល្បែង​ស៊ី​សង​ប៉ះពាល់​ដល់​បញ្ហា​សង្គម​ធ្ងន់ធ្ងរ ល្បែង​ស៊ី​សង​ធ្វើ​ឲ្យ​មនុស្ស​បាក់​បែក ដូច្នេះ​ការ​ដាក់​ពន្ធ​ទៅ​លើ​វិស័យ​នេះ គឺ​ជា​ការ​មួយ​ដែល​យើង​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​ជា​អកុសល តួលេខ​នៅ​ឆ្នាំ​២០១៣ យើង​ឃើញ​ថា ការ​ប្រមូល​លើ​វិស័យ​កាស៊ីណូ បាន​ប្រមាណ​តែ ២០​លាន​ដុល្លារ»
ទោះ​ជា​មាន​ការ​ស្នើសុំ​ពី​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​តំណាង​រាជ​រដ្ឋាភិបាល​ដែល​ចូល​មក​ការពារ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ ជាតិ​ឆ្នាំ​២០១៣ ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​គណៈប្រតិភូ​ចំនួន ៤០​រូប មក​អម​ជាមួយ​ផង​នោះ មិន​បាន​កែប្រែ​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​នោះ​ទេ។
លោក គាត ឈន់ បាន​អាន​សេចក្តី​ថ្លែង​ហេតុ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ញើ​ជូន​រដ្ឋសភា ដោយ​សង្កត់​ធ្ងន់​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ នឹង​បន្ត​ផ្តល់​អាទិភាព​ដល់​ការ​បង្កើន និង​លើក​កម្ពស់​គុណភាព​សេវាកម្ម​នៅ​ក្នុង​វិស័យ​សង្គមកិច្ច វិស័យ​អប់រំ សុខាភិបាល ការ​កសាង​ធនធាន​មនុស្ស និង​សំណាញ់​សុវត្ថិភាព​សង្គម រួម​ទាំង​ការ​បន្ត​អនុវត្តន៍​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដល់​គ្រួសារ​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ការ​បន្ត​ជំរុញ​ការ​អនុវត្ត​សកម្មភាព​ថ្មី​លើ​គោល​នយោបាយ​ចាស់​នៃ​កំណែ​ ទម្រង់​ការ​គ្រប់គ្រង​ដីធ្លី។
លោក គាត ឈន់ បន្ត​ថា ច្បាប់​ថវិកា​ឆ្នាំ​ថ្មី​នេះ ក៏​ដើម្បី​ធានា​ដល់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ និង​ការ​បន្ត​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បន្ត​ពង្រឹង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ច្បាប់​នេះ ក៏​មាន​ការ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រព័ន្ធ​យុត្តិធម៌ ការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​អនុវត្ត​បន្ត​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​មូលដ្ឋាន​ជូន​មន្ត្រី​ រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ ២០%។ល។
នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​៧៨ ពី​ចំណុច​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង ទៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ដោយ​សង្ឃឹម​ថា​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ និង​អាច​អនុម័ត​បាន​ដោយ​យោង​តាម​កូរ៉ុម​សមាជិក​គណបក្ស​ប្រជាជន​មាន​ច្រើន តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា​សេចក្តី​ព្រាង​នោះ​ក៏​ត្រូវ​មាន​ការ​ដេញ​ដោល​ពី​គណបក្ស​ប្រឆាំង​ដែរ៖ «ពិបាក​ជាង​គេ គឺ​ថវិកា​ជាតិ​ហ្នឹង​ឯង បើ​អនុម័ត​ច្បាប់​ថវិកា​មិន​បាន គឺ​អត់​លុយ ប៉ុន្តែ​រដ្ឋាភិបាល​មាន​សិទ្ធិ​ចាយ ១​ភាគ​១០»
យ៉ាង​ណា​ក្តី គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម យល់​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​រៀបចំ​ឡើង​ដោយ​គោរព​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ដែល​នៅ​ជា​ធរមាន។
សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០១៣ ត្រៀម​ចាយ​ថវិកា​ចំនួន​ជាង ១២​លាន​លាន​រៀល (១២.០៩៥.០៧៣,៣​លាន​រៀល) ឬ​ប្រហាក់​ប្រហែល ៣​ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង ១២,៣២% ធៀប​នឹង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១២ ដែល​ស្មើ​នឹង ១៩,១២% នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក (ផ.ស.ស)។ កាល​ពី​ឆ្នាំ​២០១២ ថវិកា​ជាតិ​មាន​ចំនួន​ជាង ២​ពាន់​លាន​ដុល្លារ (២.៦៩២​លាន​ដុល្លារ) កើន ១៣% កាល​ពី​ឆ្នាំ​២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: