Thursday, December 20, 2012

តុលាការ​មិន​ចាត់​ការ​រឿង​ក្ដី​សកម្មជន​បក្ស​សមរង្ស៊ី​ជាមួយ​នាយករដ្ឋមន្ត្រី

លោក សួង សុភ័ណ្ឌ
2012-12-19
ដោយ ខែ សុណង
Radio Free Asia

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​តម្កល់​រឿង​ព្រហ្មទណ្ឌ​របស់​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ដោយ​ឥត​ចាត់ការ។

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា ព្រះរាជ​អាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន​ផ្ញើ​លិខិត​មក​លោក ដែល​មាន​កម្មវត្ថុ​ថា ដីកា​តម្កល់​ទុក​ឥត​ចាត់ការ​ក្នុង​នាម​លោក​ជា​ដើម​បណ្ដឹង​លោក​នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។


យុវជន​រូប​នេះ​ថ្លែង​ថា ដីកា​នេះ​បាន​បញ្ជាក់​ថា​តុលាការ​មិន​ឯករាជ្យ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​នឹង​បន្ត​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត៖ «ការ​ទុក​សំណុំ​រឿង​នេះ​ចោល​វា​អត់​ជា​រឿង​ត្រឹមត្រូវ​ទេ ពីព្រោះ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ពលរដ្ឋ​ស្លាប់ ៣៥៣​នាក់ និង​រង​របួស ៤០០​នាក់ គឺ​មាន​ពិតប្រាកដ​មែន ហើយ​ភស្តុតាង​ដែល​ខ្ញុំ​បាន​ដាក់​យ៉ាង​ច្រើន​អនេក​ដែល​ត្រូវ​តែ​ដោះស្រាយ​តែ​យើង​មិន​ធ្វើ។ អា​នេះ​វា​ជា​រឿង​មួយ​ដែល​គេ​តម្កល់​ទុក​ឥត​ចាត់ការ​ពាក់ព័ន្ធ​យ៉ាង​ច្រើន​អនេក​ទៅ​មន្ត្រី​ជាន់​ខ្ពស់​ទៀត ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក។ ខ្ញុំ​មាន​ការ​សោកស្ដាយ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ត្រូវ​តែ​ប្ដឹង​ឡើង​ឧទ្ធរណ៍​ទៀត»។

យុវជន​ដដែល​បាន​អះអាង​ថា រយៈពេល ២​សប្ដាហ៍​ទៀត លោក​នឹង​ប្ដឹង​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍ ហើយ​បន្ទាប់​មក​នឹង​ដាក់​ប្ដឹង​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ​ស៊ី​ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ដ៍ (Holland) ទៀត៕

3 comments:

Anonymous said...

ហេតុអីចូលចិត្តប្តឹងតុលាការឡប់យ៉ាងហ្នឹង គួរប្តឹងទៅតុលាការICCជាជាងប្តឹងតុលាការបល់បាយនេះ។ប្រហែល ហ៊ុន សែន ខ្ជិលវ៉ៃបកព្រោះខ្លាចគេថាចាស់ធ្វើបាបក្មេង តែក្នុងចិត្តចង់កាច់កស៊ីមិនឲ្យស្រក់ឈាមមួយដំណក់ដល់ដីផងមើលទៅ។

Anonymous said...

បើចង់កាច់ឈ្នះអាឈ្លើយ ហ៊ុន សែន,
ទាល់តែរកគូប្រជែងណា ដែលក្មេង
ជាងអាមេយូកូងបាតផ្សារនេះ!.........

khmer_sroksrea said...

យកអាចែជុលនិងអាគោក
អាចែជុលចាញ់អាគោក
អាចែប្តឹងអាគោក
ឡើងដល់( ឋានព្រះឥន្ធ=តុលាការយួន )
ព្រះឥន្ធឆ្លើយថាអាចែរាងតូចសាច់ណែនស្ងូរជ្រលក់អំបិលម្ទេស....ឆ្ងាញ់ណាស់..ហាហាហា
អាចែក៍ភ័យខ្លួនប្រញាប់ហើរចុះមកក្រោមវិញ
អាគោកសួរថាយ់ាងម៉េចហើយអាចែ..អាចែឆ្លើយថាដូចតែដូចទេអាគោកអើយ
.......ចប់........