លោក សួង សុភ័ណ្ឌ |
ដោយ ខែ សុណង
Radio Free Asia
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយតម្កល់រឿងព្រហ្មទណ្ឌរបស់សកម្មជនគណបក្ស សម រង្ស៊ី ដែលប្ដឹងចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុនដោយឥតចាត់ការ។
ប្រធានក្រុមយុវជននៃគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានថ្លែងនៅថ្ងៃទី១៩ ធ្នូ ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានផ្ញើលិខិតមកលោក ដែលមានកម្មវត្ថុថា ដីកាតម្កល់ទុកឥតចាត់ការក្នុងនាមលោកជាដើមបណ្ដឹងលោកនាយករដ្ឋមន្ត្រី ពាក់ព័ន្ធករណីជាន់គ្នាស្លាប់ និងរបួសនៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
យុវជនរូបនេះថ្លែងថា ដីកានេះបានបញ្ជាក់ថាតុលាការមិនឯករាជ្យ។ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងបន្តប្ដឹងករណីនេះទៅសាលាឧទ្ធរណ៍ទៀត៖ «ការទុកសំណុំរឿងនេះចោលវាអត់ជារឿងត្រឹមត្រូវទេ ពីព្រោះយើងដឹងទាំងអស់គ្នាហើយថា ពលរដ្ឋស្លាប់ ៣៥៣នាក់ និងរងរបួស ៤០០នាក់ គឺមានពិតប្រាកដមែន ហើយភស្តុតាងដែលខ្ញុំបានដាក់យ៉ាងច្រើនអនេកដែលត្រូវតែដោះស្រាយតែយើងមិនធ្វើ។ អានេះវាជារឿងមួយដែលគេតម្កល់ទុកឥតចាត់ការពាក់ព័ន្ធយ៉ាងច្រើនអនេកទៅមន្ត្រីជាន់ខ្ពស់ទៀត ដែលប្រឈមមុខនឹងការជាប់គុក។ ខ្ញុំមានការសោកស្ដាយ តែទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែប្ដឹងឡើងឧទ្ធរណ៍ទៀត»។
យុវជនដដែលបានអះអាងថា រយៈពេល ២សប្ដាហ៍ទៀត លោកនឹងប្ដឹងករណីនេះទៅសាលាឧទ្ធរណ៍ ហើយបន្ទាប់មកនឹងដាក់ប្ដឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយស៊ីស៊ី (ICC) ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ដ៍ (Holland) ទៀត៕
3 comments:
ហេតុអីចូលចិត្តប្តឹងតុលាការឡប់យ៉ាងហ្នឹង គួរប្តឹងទៅតុលាការICCជាជាងប្តឹងតុលាការបល់បាយនេះ។ប្រហែល ហ៊ុន សែន ខ្ជិលវ៉ៃបកព្រោះខ្លាចគេថាចាស់ធ្វើបាបក្មេង តែក្នុងចិត្តចង់កាច់កស៊ីមិនឲ្យស្រក់ឈាមមួយដំណក់ដល់ដីផងមើលទៅ។
បើចង់កាច់ឈ្នះអាឈ្លើយ ហ៊ុន សែន,
ទាល់តែរកគូប្រជែងណា ដែលក្មេង
ជាងអាមេយូកូងបាតផ្សារនេះ!.........
យកអាចែជុលនិងអាគោក
អាចែជុលចាញ់អាគោក
អាចែប្តឹងអាគោក
ឡើងដល់( ឋានព្រះឥន្ធ=តុលាការយួន )
ព្រះឥន្ធឆ្លើយថាអាចែរាងតូចសាច់ណែនស្ងូរជ្រលក់អំបិលម្ទេស....ឆ្ងាញ់ណាស់..ហាហាហា
អាចែក៍ភ័យខ្លួនប្រញាប់ហើរចុះមកក្រោមវិញ
អាគោកសួរថាយ់ាងម៉េចហើយអាចែ..អាចែឆ្លើយថាដូចតែដូចទេអាគោកអើយ
.......ចប់........
Post a Comment