(Photo: AFP) |
Monday, 17 December 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ពោធិ៍សាត់ៈ ពលរដ្ឋជាង៦០គ្រួសាររស់នៅក្នុង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងដាក់ញតិ្តដើម្បីស្វែងរកការអន្តរាគមន៍ពីសំណាក់អាជ្ញាធរ ខេត្ត និងអង្គការក្រៅរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ចំពោះ ករណីអាជ្ញាធរឃុំនិងស្រុកបានដកហូតសាលាកបត្រដែលក្រុមយុវជន ស្ម័គ្រចិត្តបានប្រគល់ឲ្យពួកគាត់បន្ទាប់ពីធ្វើការវាស់វែងដី រួចរាល់។
លោកច្រឹង ភូមិ តំណាងពលរដ្ឋនៅក្នុងឃុំក្បាលត្រាច ដែលអាជ្ញាធរបានយកសលាកបត្ររបស់គាត់បានឲ្យដឹងថា សុរិយោដី និងក្រុមយុវជនស្ម័គ្រចិត្តបានវាស់វែងដីប្រគល់ឲ្យប្រជាពលរដ្ឋរបស់ គាត់រួចហើយ ស្រាប់តែថ្ងៃទី១៤ ពលរដ្ឋឡើងទៅយកប័ណ្ណប្លង់កម្មសិទ្ធិ ត្រូវបានអាជ្ញាធរឃុំក្បាលត្រាច ដកហូតយកដោយគេបញ្ជាក់មូលហេតុថា ការវាស់វែងនេះបានជាន់ទៅលើដីតំបន់ព្រៃសហគមន៍។ លោក បន្ដថា៖ «ពួកខ្ញុំរស់នៅតាំងពីឆ្នាំ៩២ ហើយអាស្រ័យផលរហូតមក យុវជនស្ម័គ្រចិត្តក៏បានវាស់ឲ្យដែរស្រាប់តែអាជ្ញាធរឃុំគេមិន ឲ្យពួកយើង»។
លោកបានឲ្យដឹងទៀតថា ប្រជា ពលរដ្ឋប្រមាណ៦០គ្រួសារនឹងឡើងទៅដាក់ញតិ្ដស្នើសុំការអន្តរាគមន៍ពីលោកអភិបាលខេត្តនៅថ្ងៃទី១៧ ខែធ្នូនេះ។ លោកបានឲ្យដឹងទៀតថា៖ «បើអាជ្ញាធរខេត្តមិនអាចដោះស្រាយបាននោះទេគឺមានតែសម្តេចនាយក រដ្ឋមន្ត្រីប៉ុណ្ណោះ ពីព្រោះនិស្សិតសម្តេចបានវាស់វែងដីហើយប្រគល់សាលាកបត្រឲ្យយើង ហើយតែអាជ្ញាធរឃុំគេមិនឲ្យ»។
លោកម៉ាត់ ហ៊ីម ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរយកដីបានឲ្យដឹងថា ក្រុមយុវជនរបស់សម្តេចបានវាស់វែង និងផ្ដល់សាលាកបត្រឲ្យពួកគាត់នេះ ពីព្រោះជាដីដែលប្រជាពលរដ្ឋកាប់ ទើបក្រុមយុវជនគេវាស់វែងឲ្យ តែអាជ្ញាធរបែរជាមិនព្រមប្រគល់ដីនេះឲ្យពួកគាត់ទៅវិញ។ លោកបានឲ្យដឹងទៀតថា៖ «អាជ្ញាធរក្នុងខេត្តនេះមិនគោរពតាមប្រសាសន៍របស់សម្តេចនាយក រដ្ឋមន្ត្រីទេ»។
លោក បានឲ្យដឹងទៀតថា៖«ខ្ញុំសំណូមពរឲ្យសម្ដេចនាយកនិងឯកឧត្តម ស៊ុយ សែម ជួយប្រជាពលរដ្ឋភូមិខ្ញុំផង»។
លោក ដួង សារិន មេឃុំក្បាលត្រាចបានថ្លែងថា មូលហេតុដែលអាជ្ញាធររបស់លោកដកហូតយកសាលាកបត្រនោះដោយសារតែវា ប៉ះជាមួយនឹងដីរបស់សហគមន៍ព្រៃឈើ។ លោក បានឲ្យដឹងថា ៖«ក្រុមនិស្សិតស្ម័គ្រចិត្តវាស់ដីឲ្យនោះ គឺដោយសារតែជាកំហុសបច្ចេកទេស ពួកគេពុំបានដឹងថាដីនោះគឺជាដីព្រៃសហគមន៍ទេ»។
លោកបានឲ្យ ដឹងទៀតថា ដីព្រៃសហគមន៍មានចំនួន៥០០ ហិកតា ហើយពលរដ្ឋទាំងអស់នោះធ្វើឲ្យប៉ះពាល់ដីសហគមន៍ប្រមាណជា១០០ ហិកតា។ លោកបានឲ្យដឹងទៀតថា៖«យើងមានឯកសារគ្រប់គ្រាន់ដើម្បីបង្ហាញ ពួកគាត់ យើងមិនចេះតែធ្វើការហាមឃាត់ដោយគ្មានអ្វីនៅនឹងដៃនោះទេ»។
លោកចេង ឡៃ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា បើតាមការស្រាវជ្រាវរបស់លោកគឺដីទីនោះជាដីដែលគ្រប់គ្រង់ដោយ ប្រជាពលរដ្ឋតាំងពីយូរណាស់មកហើយ។ លោកបានឲ្យដឹងទៀតថា ៖ «ខ្ញុំគិតថាអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាដើម្បីយកដីនោះពីប្រជាពលរដ្ឋដើម្បីចែកគ្នាគេតែប៉ុណ្ណោះ»។
កាលពីថ្ងៃទី៤ ខែធ្នូ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បានមានប្រសាសន៍ថា ដីដែលក្រុមយុវជនបានវាស់វែង និងផ្ដល់សលាកបត្រឲ្យប្រជាពលរដ្ឋរួចហើយនោះ គឺត្រូវតែផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដោយមិនត្រូវដកហូតពី ពួកគាត់វិញឡើយ៕
5 comments:
ហេតុអ្វី ហ៊ុនសែន យកបញ្ហាដីធ្លី មកធ្វើជាលេស
បោកបញ្ឆោតមតិជាតិ និងអន្តរជាតិ?
ដូចយើងនិយាយមិនខុសមែន គឺគេចែកឲ្យតែល្អមើល ដល់ពេលគេត្រូវការគេយកវិញ។បើបងប្អូនចង់រស់ស្គាល់ភាពថ្លៃថ្នូរ ឆ្នាំ២០១៣នេះពលរដ្ឋទាំងអស់ ត្រូវរំដោះខ្លួនពីរបបជិះជាន់សព្វថ្ងៃនេះ ដោយការបោះឆ្នោតរើសអ្នកដឹកនាំល្អ។បើនៅមនុស្សដ៏ដែលនេះគេធ្វើដាក់បងប្អូនទៀតមិនខាន។
សួរ ហ៊ុន សែន ថាតើអាជ្ញាធរឃុំ,ស្រុកធំជាងនាយករដ្ឋមន្ត្រីឬ? នាយករដ្ឋមន្ត្រីជាអ្នកចែក បែជាមន្ត្រីឃុំនឹងស្រុកជាអ្នកដក ។បើខុសគួរដោះស្រាយភ្លាមៗ មិនគួរបណ្តោយឲ្យមានប័ណ្ណកម្មសិទ្ធទើបដកនោះទេ។
សីហនុទៅរកចិន
ប៉ុលពតទៅរកចិន
ហ៊ុនសែនក៏ទៅរកចិនទៀត
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទៅជាយ៉ាងណា?បើបីជំនាន់ទៅអើយ!!!!!!រាស្ត្រខ្មែរល្មមដឹងខ្លួនហើយ!!!!
សីហនុទៅរកចិន-យួន
ប៉ុលពតទៅរកចិន-យួន
ហ៊ុនសែនក៏ទៅរកចិន-យួនដដែលទៀត
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទៅជាយ៉ាងណា?បើបីជំនាន់ទៅហើយ!!!!!!
រាស្ត្រខ្មែរល្មមដឹងខ្លួនហើយ!!!!
*********************************
បោះឆ្នោតបង្រ្គប់កិច្ច:
-អាណត្តិទី១.... ចាញ់យួន
-អាណត្តិទី២.... ចាញ់យួន
-អាណត្តិទី៣.... ចាញ់យួន
-អាណត្តិទី១00 ..ក៏នៅតែបន្តចាញ់យួនដដែលទៀត..!!!
______________________________
សូមពលរដ្ឋខ្មែរកុំភ្លេចខ្លួន!....
យួនជាង៧លានក្នុងស្រុកខ្មែរ
មានសិទ្ធិ បោះឆ្នោតខ្មែរ
ជាមួយខ្មែរយ៉ាងស្របច្បាប់!
______________________________
បើបីអាណត្តិទៅហើយនៅតែចាញ់យួន៨លាន!
!!
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទឹកដីខ្មែរទៅជាយ៉ាងណា?
___________________________________
ឧក្រិដ្ឋជនប្រយោល:
-សម រង្ស៊ី,កឹម សុខា,មួ សុខហួ.....
ប្រជាភិថុតសង្គ្រោះជាតិខ្មែរក្លែងក្លាយទេ! (ឆ្កែយួនកន្ទុយខ្វៀនវានៅតែខ្វៀន)
(បោកប្រាសនៅតែបោកប្រាស)
គឺពួក(អាបង្រ្គប់កិច្ចប្រឆាំងខ្មែរ)កំពុងតែសង្រ្គោះឱ្យយួនយកប្រទេសខ្មែរ។
________________________________
រាស្ត្រខ្មែរល្មមដឹងខ្លួនហើយ!!!!
________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
Post a Comment