Monday, December 17, 2012

ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​ពេល​រដ្ឋាភិបាល​មិន​ជួប​ស៊ូប៊ែរឌី

លោក ស៊ូ​ប៊ែរ​ឌី នៅ​ក្នុង​សន្និសីទ​កា​សែត​មួយ កាល​ពី​ថ្ងៃ​​សុក្រ​។ រូបថត ជី​វ័ន
Monday, 17 December 2012
Bridget Di Certo
The Phnom Penh Post

ភ្នំពេញៈ ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​ពួក​គេ​ មាន​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​​ការ​បដិសេធ​របស់​មន្រ្តី​រដ្ឋាភិបាល មិន​ជួប​ជា​មួយ​បេសកជន​ពិសេស របស់​អង្គការ​សហប្រជា​ជាតិ​លោក សូរិយា ស៊ូប៊ែរឌី ដែល​បាន​បញ្ចប់​បេសកកម្ម​រយៈ​ពេល​មួយ​សប្តាហ៍ កាល​ពី​ថ្ងៃ​សុក្រ ដោយ​មិន​មាន​សមាជិក​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ណា​ម្នាក់ ព្រម​ជួប​ជាមួយ​​នឹង​បេសកជន​រូប​នេះ។

ក្នុង​សន្និសីទ​កាសែត​កាល ពី​ថ្ងៃ​សុក្រ​ដែល​ធ្វើ​ឡើង​នៅ​ពេល​បញ្ចប់​បេសកកម្ម​លើក​ទី៨ ​របស់​លោក​មក​ប្រទេស​កម្ពុជា លោក សូប៊ែរឌី បាន​ថ្លែង​ថា លោក​នៅ​តែ​មាន​«​ក្តី​បារម្ភ​យ៉ាង​ខ្លាំង» អំពី​វប្បធម៌​និទ្ទណ្ឌភាព និង​ស្ថានភាព នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា។

លោក សូប៊ែរឌី ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​និង​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ដែល​លោក មិន​អាច​បាន​ជួប​ជាមួយ​តំណាង​ជាន់​ខ្ពស់​ណា​មួយ​របស់​រដ្ឋាភិបាល ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ដើម្បី​កត់​ត្រា​ អំពី​ដំណើរ​ការ​ថា​ តើ​មាន​ភាព​ល្អ​ប្រសើរ​យ៉ាង​ដូចម្តេច បន្ទាប់​ពី​មាន​អនុសាសន៍​របស់​លោក​ស្តីពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ នឹង​សិទ្ធិ​មនុស្ស​។ លោក បាន​ថ្លែង​ថា៖ «វា​មិន​ទាន់​ច្បាស់​ទេ​ សម្រាប់​ខ្ញុំ អំពី​មូលហេតុ និង​ថា​តើ​ស្ថានភាព​ដែល​កើត​ឡើង​នេះ មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច»

លោក សូប៊ែរឌី ដែល​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Leeds University បាន​ថ្លែង​ថា ​លោក​សង្ស័យ​ថា វា​មាន​គម្លាត ទំនាក់​ទំនង ដោយ​សារ​ការ​រាយការណ៍​មិន​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ អំឡុង​បេសកកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​របស់​លោក។ លោក​បន្ត​ថា​«​ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​ហេតុ​អ្វី​ បាន​ជា​វា​មក​ដល់​ដំណាក់​កាល​នេះ​»។ លោក​បន្ត​ទៀត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ទេ​» លោក សូប៊ែរឌី កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ថ្លែង​ថា លោក​នឹង «​​ទទ្ទឹង​រង់ចាំ​ទទួល​ដំណឹង​ ពី​រដ្ឋាភិបាល​តាម​បណ្តាញ​ណា​មួយ​អំពី​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល មិន​ជួប​ជាមួយ​លោក​។ «ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ត្រឡប់​ទៅ​រក​បរិយាកាស​ល្អ​វិញ សម្រាប់​ប្រតិបត្តិការ​នា​ពេល​អនាគត»

ប៉ុន្តែ​ខណៈ​ដែល​លោក សូប៊ែរឌី ថ្លែង​ថា លោក​នៅ​តែ​មាន​សង្ឃឹម ក្រុម​តាម​ដាន​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា រដ្ឋាភិបាល ​ទំនង​ជា​មិន​មាន​ឆន្ទៈ ស្តាប់​មតិ​យោបល់​រិះគន់​ណា​មួយ​ទេ។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា​៖ «​ពួក​គេ ត្រូវ​មាន​ការ​សហការ​គ្នា​ដើម្បី​ជជែក និង​ពិភាក្សា​អំពី​របៀប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ មនុស្ស​ និង​របៀប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​នីតិរដ្ឋ»លោក ​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល មាន​ចេតនា​ធ្វើ​ឲ្យ​វា​ធ្លាក់​មក​ដល់​ដំណាក់កាល​នេះ​ជាមួយ​នឹង ​លោក​បេសកជន អង្គការ​សហប្រជាជាតិ​និង​មិន​ស្ថិត​ក្រោម​កាតព្វកិច្ច​អញ្ជើញ​បេសកជន​នេះ​ត្រឡប់​មក​វិញ​ទេ​នៅ​ឆ្នាំ​ខាង​មុខលោក​បន្ត​ទៀត​ថា​ ការ​ធ្វើ​បែប​នេះ និង​ការ​មិន​ឲ្យ​តម្លៃ ទៅ​លើ​របាយការណ៍​ ឬ​បិទ​មិន​ឲ្យ​មាន​ការ​ពិភាក្សា​លើ​អនុសាសន៍​គឺ​គ្មាន​ន័យ​ទេ។ លោក​បន្ត​ថា​៖ «​ប្រសិន​បើ​មិន​ជួប ហេតុ​អ្វី​មាន​នីតិវិធី​នេះ

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ COMFREL ថ្លែង​ថា​៖ «​បញ្ហា​នេះ គឺថា ពួក​គេ​(រដ្ឋាភិបាល) មិន​មាន​ចម្លើយ​ល្អ​អំពី​ហេតុ​អ្វី បានជាពួក​គេ​មិន​អនុវត្ត​តាម​អនុសាសន៍​ទេ»«ពួក​គេ​មិន​មាន​សមត្ថភាព អំពី​របៀប​សន្ទនា ជាមួយ​អ្នក​ដែល​មាន​មតិ​យោបល់​ផ្សេង​ទេ​។ ពួក​គេ​ប្រហែល​ជា​មិន​ចេះ​ពី​របៀប​ពន្យល់​បែប​បច្ចេកទេស ទៅ​អ្នក​រាយការណ៍​ពិសេស​ទេ។ នោះ​ហើយ​ជា​ហេតុ​ផល ដែល​ពួក​គេ​ប្រតិកម្ម តាម​រយៈ​ការ​មិន​អើ​ពើ​ជួប​សន្ទនា»

លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់ នៃ​អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែល​បាន​ចេញ​ផ្សាយ​មតិ​មួយ​ចំនួន​រិះ​គន់​អំពី​លោក សូប៊ែរឌី បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថាហេតុផល​ដែល​មន្រ្តី​រដ្ឋាភិបាល​ មិន​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ​គឺ​អាច​មក​ពី​ហេតុ​ថា​ ពួក​គេ​ជាប់​រវល់​ខ្លាំង​ពេក​ជា​មួយ​នឹង​ការ​ងារ​អាទិភាព​ផ្សេងៗ។ លោក​បន្ត​ថា​៖ «មាន​ការ​ងារ​អាទិភាព​ជា​ច្រើន​ដែល​រដ្ឋាភិបាល បាន​កំពុង​ធ្វើ​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​ការ​ប្រឆាំង​អំពើ​ពុករលួយ»

លោក​បន្ថែម​ថា​៖ «បច្ចុប្បន្ន​នេះ ​មាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ដូចជា កាសែត គណបក្ស​ប្រឆាំង និង​វិទ្យុ និង​កាសែត​សម្រាប់​ក្រុម​ប្រឆាំង​។ ​ប្រជាជន​អាច​ធ្វើ​ការ​តវ៉ា ហើយ​នេះ​ ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​»
លោក សូប៊ែរឌី បាន​ថ្លែង​ថា លោក​នឹង​ចាប់​ផ្តើម​សរសេរ​របាយការណ៍​របស់​លោក​នា​ពេល​ខាង​មុខ​ឆាប់ៗ នេះ អំពី​បេសកកម្ម​របស់​លោក​មក​កម្ពុជា​ ដែល​ជា​របាយការណ៍​ទីប្រាំ​របស់​លោក​ ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​៕ 
រាយការណ៍​បន្ថែម ដោយ Abby Seiff

5 comments:

Anonymous said...

បេសកកម្ម​រយៈ​ពេល​មួយ​សប្តាហ៍ របស់លោក សុប៊ែរឌី
មកកម្ពុជា បានត្រឹមតែ មានក្ដីបារម្ភខ្លាំងប៉ុណ្ណោះ ពុំ
មានអ្វីជាដំណោះស្រាយឡើយដល់ពលរដ្ឋខ្មែរដែល
កំពុងរងគ្រោះថ្នាក់៕

Anonymous said...

Please go ahead លោក សូរិយា ស៊ូប៊ែរឌី and please show your courage and ability like the respected Gurkha Soldiers. UN need people like you sir.

Anonymous said...

I agree with un unvoy Surya Subady with his work, and it a shame for Hun Xen regime to evade responsability, Hun xen regime consider to be the thug who hijack this country to ruins just for his personal gains. This regime is need to be take to prosecute soon. Thank you Mr Surya Subadi.

Anonymous said...

MR SURYA SUBEDY WE LOVE YOU!

Anonymous said...

UN represents a group of about 200 countries. If it said something to individual country like Cambodia it worths listening and taking its suggestion into consideration. If everyone thinks that Cambodia is a souvereign country and the UN cannot interfere in Cambodia business then Cambodia should stop begging from this institution and dismiss itself from being member of UN.