|
លោក ស៊ូប៊ែរឌី នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសុក្រ។ រូបថត ជីវ័ន |
Monday, 17 December 2012
Bridget Di Certo
The Phnom Penh Post
ភ្នំពេញៈ ក្រុមមន្រ្តីសិទ្ធិមនុស្ស បានថ្លែងកាលពីម្សិលមិញថា ពួកគេ មានក្តីបារម្ភពាក់ព័ន្ធនឹងការបដិសេធរបស់មន្រ្តីរដ្ឋាភិបាល មិនជួបជាមួយបេសកជនពិសេស របស់អង្គការសហប្រជាជាតិលោក សូរិយា ស៊ូប៊ែរឌី ដែលបានបញ្ចប់បេសកកម្មរយៈពេលមួយសប្តាហ៍ កាលពីថ្ងៃសុក្រ ដោយមិនមានសមាជិកមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលណាម្នាក់ ព្រមជួបជាមួយនឹងបេសកជនរូបនេះ។
ក្នុងសន្និសីទកាសែតកាល ពីថ្ងៃសុក្រដែលធ្វើឡើងនៅពេលបញ្ចប់បេសកកម្មលើកទី៨ របស់លោកមកប្រទេសកម្ពុជា លោក សូប៊ែរឌី បានថ្លែងថា លោកនៅតែមាន«ក្តីបារម្ភយ៉ាងខ្លាំង» អំពីវប្បធម៌និទ្ទណ្ឌភាព និងស្ថានភាព នៃសេរីភាពក្នុងការបញ្ចេញមតិនៅប្រទេសកម្ពុជា។
លោក សូប៊ែរឌី ក៏បានសម្តែងការសោកស្តាយនិងការភ្ញាក់ផ្អើលផងដែរ ដែលលោក មិនអាចបានជួបជាមួយតំណាងជាន់ខ្ពស់ណាមួយរបស់រដ្ឋាភិបាល ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីកត់ត្រា អំពីដំណើរការថា តើមានភាពល្អប្រសើរយ៉ាងដូចម្តេច បន្ទាប់ពីមានអនុសាសន៍របស់លោកស្តីពីបញ្ហាមួយចំនួនពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស។ លោក បានថ្លែងថា៖ «វាមិនទាន់ច្បាស់ទេ សម្រាប់ខ្ញុំ អំពីមូលហេតុ និងថាតើស្ថានភាពដែលកើតឡើងនេះ មានលក្ខណៈយ៉ាងដូចម្តេច»។
លោក សូប៊ែរឌី ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Leeds University បានថ្លែងថា លោកសង្ស័យថា វាមានគម្លាត ទំនាក់ទំនង ដោយសារការរាយការណ៍មិនត្រឹមត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុង អំឡុងបេសកកម្មរយៈពេលមួយសប្តាហ៍របស់លោក។ លោកបន្តថា៖ «ខ្ញុំមិនដឹងទេថា តើហេតុអ្វី បានជាវាមកដល់ដំណាក់កាលនេះ»។ លោកបន្តទៀតថា៖ «ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តទេ»។ លោក សូប៊ែរឌី កាលពីថ្ងៃម្សិលមិញ បានថ្លែងថា លោកនឹង «ទទ្ទឹងរង់ចាំទទួលដំណឹង ពីរដ្ឋាភិបាលតាមបណ្តាញណាមួយអំពីហេតុអ្វីបានជារដ្ឋាភិបាល មិនជួបជាមួយលោក។ «ខ្ញុំសង្ឃឹមថា យើងអាចត្រឡប់ទៅរកបរិយាកាសល្អវិញ សម្រាប់ប្រតិបត្តិការនាពេលអនាគត»។
ប៉ុន្តែខណៈដែលលោក សូប៊ែរឌី ថ្លែងថា លោកនៅតែមានសង្ឃឹម ក្រុមតាមដានសិទ្ធិមនុស្ស បានលើកឡើងថា រដ្ឋាភិបាល ទំនងជាមិនមានឆន្ទៈ ស្តាប់មតិយោបល់រិះគន់ណាមួយទេ។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា៖ «ពួកគេ ត្រូវមានការសហការគ្នាដើម្បីជជែក និងពិភាក្សាអំពីរបៀបធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិ មនុស្ស និងរបៀបធ្វើឲ្យប្រសើរឡើងនូវនីតិរដ្ឋ»។ លោក ឲ្យដឹងទៀតថា រដ្ឋាភិបាល មានចេតនាធ្វើឲ្យវាធ្លាក់មកដល់ដំណាក់កាលនេះជាមួយនឹង លោកបេសកជន អង្គការសហប្រជាជាតិនិងមិនស្ថិតក្រោមកាតព្វកិច្ចអញ្ជើញបេសកជននេះត្រឡប់មកវិញទេនៅឆ្នាំខាងមុខ។ លោកបន្តទៀតថា ការធ្វើបែបនេះ និងការមិនឲ្យតម្លៃ ទៅលើរបាយការណ៍ ឬបិទមិនឲ្យមានការពិភាក្សាលើអនុសាសន៍គឺគ្មានន័យទេ។ លោកបន្តថា៖ «ប្រសិនបើមិនជួប ហេតុអ្វីមាននីតិវិធីនេះ?»។
លោក គល់ បញ្ញា នាយកប្រតិបត្តិ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ COMFREL ថ្លែងថា៖ «បញ្ហានេះ គឺថា ពួកគេ(រដ្ឋាភិបាល) មិនមានចម្លើយល្អអំពីហេតុអ្វី បានជាពួកគេមិនអនុវត្តតាមអនុសាសន៍ទេ»។ «ពួកគេមិនមានសមត្ថភាព អំពីរបៀបសន្ទនា ជាមួយអ្នកដែលមានមតិយោបល់ផ្សេងទេ។ ពួកគេប្រហែលជាមិនចេះពីរបៀបពន្យល់បែបបច្ចេកទេស ទៅអ្នករាយការណ៍ពិសេសទេ។ នោះហើយជាហេតុផល ដែលពួកគេប្រតិកម្ម តាមរយៈការមិនអើពើជួបសន្ទនា»។
លោក ឯក ថា អ្នកនាំពាក្យម្នាក់ នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលបានចេញផ្សាយមតិមួយចំនួនរិះគន់អំពីលោក សូប៊ែរឌី បានថ្លែងកាលពីថ្ងៃសុក្រថា ហេតុផលដែលមន្រ្តីរដ្ឋាភិបាល មិនជួបជាមួយអ្នករាយការណ៍ពិសេសរូបនេះ គឺអាចមកពីហេតុថា ពួកគេជាប់រវល់ខ្លាំងពេកជាមួយនឹងការងារអាទិភាពផ្សេងៗ។ លោកបន្តថា៖ «មានការងារអាទិភាពជាច្រើនដែលរដ្ឋាភិបាល បានកំពុងធ្វើដូចជាការកាត់បន្ថយភាពក្រីក្រ ការផ្តល់កម្មសិទ្ធិដីធ្លី និងការប្រឆាំងអំពើពុករលួយ»។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ មានសិទ្ធិមនុស្សជាច្រើនដូចជា កាសែត គណបក្សប្រឆាំង និងវិទ្យុ និងកាសែតសម្រាប់ក្រុមប្រឆាំង។ ប្រជាជនអាចធ្វើការតវ៉ា ហើយនេះ ជាសេរីភាពនៃការបញ្ចេញមតិ»។
លោក សូប៊ែរឌី បានថ្លែងថា លោកនឹងចាប់ផ្តើមសរសេររបាយការណ៍របស់លោកនាពេលខាងមុខឆាប់ៗ នេះ អំពីបេសកកម្មរបស់លោកមកកម្ពុជា ដែលជារបាយការណ៍ទីប្រាំរបស់លោក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៕
រាយការណ៍បន្ថែម ដោយ Abby Seiff
5 comments:
បេសកកម្មរយៈពេលមួយសប្តាហ៍ របស់លោក សុប៊ែរឌី
មកកម្ពុជា បានត្រឹមតែ មានក្ដីបារម្ភខ្លាំងប៉ុណ្ណោះ ពុំ
មានអ្វីជាដំណោះស្រាយឡើយដល់ពលរដ្ឋខ្មែរដែល
កំពុងរងគ្រោះថ្នាក់៕
Please go ahead លោក សូរិយា ស៊ូប៊ែរឌី and please show your courage and ability like the respected Gurkha Soldiers. UN need people like you sir.
I agree with un unvoy Surya Subady with his work, and it a shame for Hun Xen regime to evade responsability, Hun xen regime consider to be the thug who hijack this country to ruins just for his personal gains. This regime is need to be take to prosecute soon. Thank you Mr Surya Subadi.
MR SURYA SUBEDY WE LOVE YOU!
UN represents a group of about 200 countries. If it said something to individual country like Cambodia it worths listening and taking its suggestion into consideration. If everyone thinks that Cambodia is a souvereign country and the UN cannot interfere in Cambodia business then Cambodia should stop begging from this institution and dismiss itself from being member of UN.
Post a Comment