Tuesday, December 18, 2012

ផ្លែ​ផ្កា​នៃ​ការ​គាប​សង្កត់​សេរីភាព​មតិ

ការ​ដាក់​កម្លាំង​ទប់​អ្នក​តវ៉ា​ជា​ការ​​ទប់​​សិទ្ធិ​​បញ្ចេញ​មតិ​។ រូបថត ម៉េង​ស្រ៊ុន​
Tuesday, 18 December 2012
ជូលាងហាក់
The Phnom Penh Post

មក​ដល់​សម័យ​ដ៏​ទំនើប នេះ​ហើយ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ដើរ​ចូល​ដល់​ទីលាន នៃ​កិត្តិយស​នៅ​ឡើយ​ទេ ទោះ​ជា​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ដុះដាល​ព្រោង​ព្រាត​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​រួម ​និង​សេដ្ឋកិច្ច ដែល​កំពុង​តែ​លូត​លាស់​ជា​បណ្តើរៗ​ហើយ​ក៏​ដោយ។
រាស្ត្រ បើក​ភ្នែក​មើល​ឃើញ​រូបភាព​នេះ តែ​សង្គម​ខ្មែរ​ទាំង​មូល នៅ​គ្រប់​ជន​បទ គ្រប់​ទីកន្លែង​ភូមិ​ស្រុក​ខេត្ត​ខណ្ឌ រាស្ត្រ​ខ្មែរ​ភាគ​ច្រើន​ជា​ទូទៅ មាន​ការ​ញញើត​ញញើម រអើល​ខ្នង ក្នុង​ការ​និយាយ​បូរ​បាច់​ពី​អារម្មណ៍​មួហ្មង​របស់​ពួក​គេ ដែល​ទាក់​ទង​ដល់​ការ​រិះគន់​រាជរដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្នការ​ខ្លាច​រអា​យ៉ាង​នេះ ជា​ការ​បាត់​បង់​ភាព​អង់អាចនិង​កិត្តិយស រស់​ក្នុង​ភាព​ជា​«មនុស្ស» នា​សម័យ​ទំនើប នៃ​ជន​ជាតិ​ខ្មែរ ហើយ​ក៏​ជា​ការ​បាត់​បង់​កិត្តិយស ចំពោះ​«ពូជ​សាសន៍​ខ្មែរ​»ដែល​ធ្លាប់​មាន អរិយធម៌​ខ្ពស់​កេរ្តិ៍​ឈ្មោះ​ល្អ​រុង​រឿង​កាល​ពី​ព្រេង​នាយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ កលិយុគ ក្នុង​ស្រុក​ទេស ក៏​បាន​កន្លង​ហួស​ទៅ តែ​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍ មហា​គ្រោតគ្រាត ជូរ​ចត់ ក្នុង​អារម្មណ៍​យើង​រាល់​គ្នា​ដែល​ជា​ខ្មែរ​ជំនាន់​មុន​។ យើង​យំ​អត់​ចេញ​ទេ តែ​យើង​អួល​ដើមក ហើយ​ទឹក​ភ្នែក​រក​កល់​នឹង​ហូរ​ស្រក់​ចុះ​ម្តងៗ ពេល​យើង​អង្គុយ​តែ​ឯង ក្នុង​ទី​ស្ងប់​ស្ងាត់​មួយ ហើយ​ចាប់​ផ្តើម​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​កន្លង​ទៅ។

យើង​នឹក​រឿង​ដើម... យើង​នឹក​ដល់​អ្នក​ជា​ទីស្រឡាញ់​របស់​យើង ដែល​ទទួល​រង​គ្រោះ​ហើយ​ស្លាប់​ទៅ​យ៉ាង​វេទនា​និង​កណ្តោច​កណ្តែង​ជា ទីបំផុត​។ ការ​នឹក​រឭក​មិន​ចប់​មិន​ហើយ ដែល​ជួន​កាល ទឹក​ភ្នែក​ក៏​ហូរ​ស្រក់​ចុះ ទាំង​មិន​ដឹង​ខ្លួន​។ យើង​សួរ​ខ្លួន​ឯង​ថា ឯណា​ទៅ​សេចក្តី​សុខ​របស់​ខ្មែរ​? ឯណា​ទៅ​កិត្តិយស​នៃ​ជន​ជាតិ​ខ្មែរ​ដែល​រស់​ក្នុង​«ភាព​ជា​មនុស្ស​»នឹង​គេ? យើង​មិន​យល់​សោះ​ទេ សេចក្តី​វេទនា​អាប់ឱន​ទាំង​នេះ ដែល​នៅ​តែ​គ្រប​ដណ្តប់​លើ​ជីវិត​យើង​។ យើង​ឆ្ងល់​ហើយ​យើង​ចង់​ដឹងថា​តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​យើង​របូត​ធ្លាក់​ឆ្ងាយ ពី​ភាព​ថ្កុំថ្កើង​រុង​រឿង​នា​សម័យ​ដើម​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ? យើង​ស្តាយ... មហា​ស្តាយ ចំពោះ​ឧត្តម​ភាព​នៃ​ខេមរជាតិ ដែល​ត្រូវ​បាត់​បង់​អស់​ទៅ​។

ឥឡូវ យើង​បាន​ចូល​មក​ដល់​យុគ​នៃ​សម័យ​ទំនើប នា​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ឆ្នាំ​២០១២។ តែ​ខ្មែរ​នៅ​តែ​រង​ទុក្ខ​វេទនា​ដោយ​អន្លើ តាម​ភូមិ​ស្រុក​ខេត្ត​ខណ្ឌ​មួយ​ចំនួន​។ បាន​សេចក្តី​ថា មានរាស្ត្រ​ខ្មែរ​មួយ​ចំនួន​បាន​សុខ​សាន្ត​សប្បាយ​រីករាយ សើច​ក្អាក​ក្អាយ ជា​មួយ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​រហូតមានប្រាក់ចាយមិនអស់ ខណៈ​ដែល​ខ្មែរ​មួយ​ចំនួន​ធំទៀត ទួញ​យំ​សោក​សង្រេង​ដោយ​ប្រការ​ផ្សេងៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ គេ​កំពុង​ជួប​ប្រទះ ភាព​វេទនា​ក្នុង​ជីវិត ដោយ​សារ​ហេតុ​ផល​ប្លែកៗ​គ្នា។ ការ​មាន​ជីវិត ហើយ​ទទួល​រង​ទុក្ខ​ តាម​ដំណើរ​ធម្មជាតិ គឺជា​រឿង​ធម្មតា​របស់​សត្វ​​លោក​ជា​ទូទៅ នៅ​លើ​ផែន​ដី។ តែ​ការ​ដែល​រាស្ត្រ​ទទួល​ទារុណកម្ម ទាំង​ចិត្ត​ទាំង​កាយ យ៉ាង​អយុត្តិ​ធម៌ ពី​សំណាក់​អ្នក​ដឹក​នាំ​រដ្ឋ ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​ច្រើន ហើយ​មាន​កាតព្វ​កិច្ច​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​ដ៏​គ្រោត​គ្រាត​ របស់​រាស្ត្រ គឺជា​រឿង​បញ្ច្រាស​ទិស ហើយ​​ជា​ហេតុ​ផល​មិន​អាច​ទទួល​យក​បាន​នៅ​ចំពោះ​មតិ​ជាតិ និង​អន្តរ​ជាតិ គឺជា​អំពើ​ដែល​គួរ​ឲ្យ​ថ្កោល​ទោស ស្អប់​ខ្ពើម និង​ប្រមាថ​មើល​ងាយ​យ៉ាង​ស្ងៀម​ស្ងាត់​ផង​ដែរ​។ នេះ​ជា​ទិដ្ឋភាព​ពិត​ប្រាកដ​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ហើយ​នេះ​ ក៏​ជា​លទ្ធ​ផល​មួយ ដែល​ផ្តល់​ឲ្យ​ដោយ​ការ​គាប​សង្កត់​ការ​បញ្ចេញ​យោបល់​ផ្សេង​ៗ ទាក់ទង​ដល់​ការ​ដុស​ខាត់ សង្គម​ខ្មែរ​ឲ្យ​បាន​ភ្លឺថ្លា​ឡើង​។ ​ការ​គាប​សង្កត់​នេះ វា​បាន​និង​កំពុង​តែ​ពន្លិច ការ​យល់​ដឹង​ទាំង​ឡាយ ដែល​ចែក​ចាយ​ដោយ​ការ​មើល​ឃើញ​ជ្រុង​ជ្រោយ​នៃ​បញ្ហា​ជា​ច្រើន​ពី​សំណាក់​ ទស្សនៈ​នានា ដែល​រាស្ត្រ​ខ្មែរ​«ភាគ​តិច​» បាន​ខិតខំ​ព្យាយាម​លើក​ឡើង​តាម​ការ​និយាយ​ផ្ទាល់​មាត់ តទល់​គ្នា ឬ​តាម​ការ​សរ​សេរ​ផ្សាយ​តាម​វិធី​ណា​មួយ​។ បើយើង​ពិនិត្យ​ពិច័យ​ឲ្យ​បាន​យូរ ឲ្យ​បាន​យល់​ច្បាស់ ពី​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ​ខ្មែរ បូក​រួម​នឹង​ព្រឹត្តិការណ៍​បច្ចុប្បន្ន ដែល​កំពុង​តែ​កើត​មាន​ឡើង ក្នុង​ស្រុក​ខ្មែរ​។ នោះ​យើង​នឹង​មើល​ឃើញ​គ្រោះថ្នាក់​ជាយ​ថា​ហេតុ​។ គឺជា​មហា​គ្រោះ​ថ្នាក់ ដែល​នឹង​សង្គ្រុប ហើយ​សម្លាប់​ខ្មែរ... ជាតិ​សាសន៍​ខ្មែរ... ជា​អវសាន បើ​ខ្មែរ​ងងឹត​ភ្នែក​មើល​មិន​យល់​អ្វី ហើយ​មេ​ដឹក​នាំ​ខ្មែរ​មាន​ចរិត​កោងកាច​ព្រហើន មិន​បន្ទន់​ឥរិយាបទ ឲ្យ​បាន​សម​ស្រប ទាន់​ពេលវេលា ព្រោះ​ខ្លួន​ មិន​យល់​ទាល់​សោះ ពីត​ម្លៃ​ និង​ផ្លែផ្កា​នៃ​សេរីភាព​មតិ​។ សេរី​ភាព​មតិ គឺជា​អ្នក​ឈរ​ចាំ​យាម​យ៉ាង​ប្រយ័ត្ន​ប្រយែង ជា​ទីបំផុត ឃ្លាំ​មើល​អស់​ទាំង​ដំណើរ​ខ្យល់​ព្យុះ​សង្ឃរា ដែល​អាច​បក់​បោក​មក​លើ​សង្គម​ខ្មែរ ហើយ​ប្រកាស​ស្រែក​ប្រាប់​ខ្មែរ ឲ្យ​ប្រុង​ប្រៀប​«ឲ្យ​បាន​ទាន់​ពេល​វេលា​» ព្រោះ​ការ​ស្លាប់​បាត់​បង់ គឺ​ពិត​ជា​មិន​វិល​ល្ងាច​វិញ​ទេ​។ សូម​មេ​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន មេត្តា​ប្រុង​ស្មារតី​ចំពោះ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ហើយ​ក៏​សូម​ឲ្យ ​យល់ ពី​ជីវិត​មនុស្ស​រាប់​លាន​នាក់ ដែល​ដាក់​វាសនា​ខ្លួន​ក្នុង​សតិ​បញ្ញា​នៃ​ឥស្សរជន​ខ្មែរ​តែ​ប៉ុន្មាន​នាក់ នោះ​។

យើង​មិន​អាច​ទៅ​គាស់​ខ្មោច មេ​ដឹក​នាំ​ខ្មែរ ដែល​បណ្តាល​ឲ្យ​ប្រទេស​ធ្លាក់​ចុះ ក្នុង​ភាព​អន្តរ​ធាន យក​មក​នោម​ដាក់ ទាត់​ធាក់ ឬ​កាត់​សេចក្តី​បាន​ទេ​។ ព្រោះ​ពួក​គេ​ចូល​ដេក ក្នុង​ទី​ឃុំ​ឃាំង​ព្រលឹង​មនុស្ស​អស់​ហើយ​។ តែ​សេចក្តី​តូច​ទាប និង​ភាព​រង​ទុក្ខ​ទោស គឺ​គេ​បាន​បន្សល់​ទុក​ឲ្យ​ខ្មែរ៕
ជូលាងហាក់ នៅ​រដ្ឋ​អ៊ីលីណយ នៃស.រ.អា. អ៊ីមែល hakchou@hotmail.com

8 comments:

Anonymous said...

I am happy for you living freely in Illinois and send an article by email to be published in Phnom Penh Post. We, living in Cambodia cannot, because we do not want to be jailed like Sonando or others who are obliged to flee out of the country.
You are quite right that living under dictatorship is kind of losing human dignity. They are afraid that you steal from them their happiness. They just want to tell you that only them and their family who are entitle to enjoy everything that Cambodia can offer even in playing with people's tear and suffering.
If together we are not constantly fighting to gain this freedom of expression we will be condemned to live in this hell for long long time to come.
Someone who used to live abroad told me this: I left my friends, I left the beautiful country to come to my country of origin. For the love of Cambodia, I am certainly mistaken to change from free society to dictatorship!! Poor man.

Anonymous said...

Hun Sen regime transfers from communist to dictator, that is no doubt.

Anonymous said...

this is the result from choosing gang to lead the country. there is no one to blame. blame the stupidity voters.

Anonymous said...

I like to see the most competent people to govern over Cambodia and to be paid just like any CEO of a big corporation! This is such not a bad. Cambodia can attract the brightest, the smartest, and the most experience people from around the world to lead and to govern over Cambodia like a big corporation! This way Cambodia will be operated just like in the real world! Why need King and Queen and a dictator to bend Cambodian law of his or her privilege and beside they only answer to God not to Cambodian people!

The time has come to run Cambodia like a big corporation.

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

សីហនុទៅរកចិន-យួន
ប៉ុល​ពតទៅរកចិន-យួន
ហ៊ុនសែនក៏ទៅរកចិន-យួនដដែលទៀត

តើវាសនាប្រជាពលរដ្ឋខ្មែរនិងទៅជាយ៉ាងណា?បើបីជំនាន់ទៅហើយ!!!!!!
រាស្ត្រខ្មែរ​ល្មមដឹងខ្លួនហើយ!!!!
*********************************

បោះឆ្នោតបង្រ្គប់កិច្ច:
-អាណត្តិទី១.... ចាញ់យួន
-អាណត្តិទី២.... ចាញ់យួន
-អាណត្តិទី៣.... ចាញ់យួន
-អាណត្តិទី១00 ..ក៏នៅតែបន្តចាញ់យួនដដែលទៀត..!!!
______________________________

សូមពលរដ្ឋខ្មែរកុំភ្លេចខ្លួន!....
យួន៨លានក្នុងស្រុកខ្មែរ
មានសិទ្ធិ បោះឆ្នោតខ្មែរ
ជាមួយខ្មែរយ៉ាងស្របច្បាប់!
______________________________

បើបីអាណត្តិទៅហើយនៅតែចាញ់យួន៨លាន!
!!
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទឹកដីខ្មែរទៅជាយ៉ាងណា?
___________________________________
ឧក្រិដ្ឋជនប្រយោល:
-សម រង្ស៊ី,កឹម សុខា,មួ សុខហួ.....
ប្រជាភិថុតសង្គ្រោះជាតិខ្មែរក្លែងក្លាយទេ! (ឆ្កែយួនកន្ទុយខ្វៀនវានៅតែខ្វៀន)
(បោកប្រាសនៅតែបោកប្រាស)
គឺពួក(អាបង្រ្គប់កិច្ចប្រឆាំងខ្មែរ) នេះ
វាកំពុងតែសង្រ្គោះឱ្យយួនយកប្រទេសខ្មែរ។
________________________________
រាស្ត្រខ្មែរ​ល្មមដឹងខ្លួនហើយ!!!!
________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!

Anonymous said...

muk nih Keu yuon soth,
teu ah kwak doeung tha yuon bampian mork leu Khmer te ?

This police face is the face of real, pure Yuon. Do ah Kwak Hun sen know that the Yuon abuse Khmer ?

Anonymous said...

10:18PM,
you do it or you are 1000 time more coward than those who believing in voting.

Use your brain:

those who use ax, knife, machetti,
bow, arrowk, etc, need leader or
leaders, Mekyal, and today , this era, you cannot do that unless those uprisers has leaders who are spirit.

use your brain and logical reasoning. What can you do to oust Yuon. Other than CNRP people there are no other ways. period.