ប្រជាសហគមន៍ដីធ្លីប្រមាណ៣០០នាក់មកពី២៤ខេត្ត-ក្រុង ក្នុងប្រទេសនិងសកម្មជនមកពីបណ្ដាប្រទេស៤ផ្សេងទៀត តវ៉ាដោយរាំបទ Gangnam Style កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន |
Tuesday, 18 December 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ ប្រជាសហគមន៍ដីធ្លីប្រមាណ៣០០នាក់មកពី២៤ ខេត្ត-ក្រុង រាជធានី ក្នុងប្រទេសកម្ពុជានិងសកម្មជនមកពីបណ្តាប្រទេសចំនួន៤ បានជួបជុំគ្នា នៅខាងមុខរដ្ឋសភា ដោយរាំបទពេញនិយម របស់តារាចម្រៀងកូរ៉េខាងត្បូង Gangnam Style ដើម្បីដាក់ញត្តិ ជាង៥ម៉ឺនញត្តិទៅប្រធានរដ្ឋសភាឲ្យជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលឲ្យបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីឲ្យមានសេរីភាពឡើងវិញ។
អ្នកតវ៉ាទាំងនោះ ពាក់អាវយឺតពណ៌ស ដោយនៅលើអាវយឺត មានស្នាមមេដៃចំនួន២៥៨ហើយ នៅលើក្បាលពាក់មួកដែលមានរូបផ្ទះ និងបានសរសេរអក្សរថា បញ្ឈប់ការបណ្តេញចេញ អមទៅដោយដើមគ្រិស្តស្មាស់ ចំនួន៤ ដើម ដែលមានទង់ជាតិប្រទេសកូរ៉េខាងត្យូង អាល្លឺម៉ង់ បារាំង និងនូវែលសេឡង់ ហើយស្លឹកចងភ្ជាប់ជារូបភាពនៃការបង្ខំបណេ្តញចេញដោយដុតផ្ទះសម្បែង និងដុតបំផ្លាញព្រៃឈើ ដែលមើលទៅធ្វើឲ្យមានការទាក់ទាញអារម្មណ៍យ៉ាងខ្លាំង។
ពាក់ វែនតាខ្មៅ អាវយឺតស ដែលមានស្នាមផ្តិតមេដៃ បែកញើសជោកខ្លួន ដោយសារតែទើបបញ្ចប់រាំបទ Gangnam Style នោះ ផល វណ្ណៈ តំណាងប្រជាពលរដ្ឋ មកពីខេត្តកំពង់ស្ពឺ ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គឺរ របស់លោកឧកញ៉ាលី យ៉ុងផាត់ បានថ្លែងឲ្យដឹងថា មូលហេតុដែលលោកមករាំនៅមុខរដ្ឋសភា គឺដើម្បីស្នើសុំឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាជួយធ្វើអន្តរាគមន៍ ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស បញ្ឈប់នូវការ បណ្តេញប្រជាពលរដ្ឋ ចេញពីសហគមន៍ដីធ្លី អនុវត្ត លទ្ធិ ប្រជាធិបតេយ្យ និងត្រូវធ្វើការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ លោកបាននិយាយថា៖ «គេមើលមកថា ពួកយើងឆ្កួត គេយកដីផ្ទះសម្បែងរបស់យើងអស់ហើយ តែបែរជាមករាំយ៉ាងសប្បាយទៅវិញ តែបើយល់ឲ្យច្បាស់ទើបដឹងអំពីអត្ថ ន័យ ដែលយើងយកបទកំពុងតែល្បីពេញនិយមនៅលើពិភពលោក នោះ គឺយើងចង់បង្ហាញថា យើងឈឺចាប់ យំស្រែកឆ្អែតឆ្អន់អស់ហើយ ដូច្នេះ ពលរដ្ឋទូទៅ ដែលពុំបានដឹងរឿងរ៉ាវទុក្ខសោករបស់ពួកយើង គេនឹងដឹង តាមរយៈបទភ្លេងនេះ»។
នៅមិនឆ្ងាយពីគ្នាប៉ុន្មាន ដោយដៃកំពុងតែកាន់រូបភាពផ្ទះ ក្បាលពាក់មួករូបសញ្ញាផ្ទះ អ្នកស្រីសំ អឿន អាយុ ៦៦ ឆ្នាំ ពលរដ្ឋមកពីសហគមន៍បុរីកីឡា ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រីស៊ុយ សុផានបានថ្លែងថា បើទោះ បីជាអ្នកស្រីចាស់ហើយក៏ដោយ ក៏អ្នកស្រី ខំរៀនរាំបទនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ពលរដ្ឋទូទៅ ឲ្យគេដឹងថា នៅពេលដែលគេឮបទ Gangnam Style នេះ គេនឹងនឹកឃើញពលរដ្ឋដែលមានជម្លោះដីធ្លី បានកំពុងអំពាវនាវ ឲ្យដោះលែងសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ដែលកំពុងជាប់ពន្ធនាគារ ឲ្យមានសេរីភាពវិញ។ អ្នកស្រីនិយាយថា៖«បទល្បីនេះ គឺជាបទដែលប្រជាជនកម្ពុជា យកមកតស៊ូមតិ ហើយខ្ញុំសង្ឃឹមថា លើកនេះ រដ្ឋសភា នឹងយកញត្ដិរបស់យើងមើល ពីព្រោះអីយើងបានដាក់រាប់សិបដង ស្ទើរតែរាប់មិនអស់ទៅហើយ តែពុំដែលឃើញមានការឆ្លើយតបអ្វីនោះទេ។ ខ្ញុំសូមទទូចឲ្យក្រុមហ៊ុនសង់ផ្ទះឲ្យពួកយើង ហើយអាជ្ញាធរ មេត្តាដោះលែងតំណាងរបស់ពួកយើង ដែលកំពុងឃុំខ្លួន ក្នុងពន្ធនាគារ»។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា លោកស្នើសុំឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សសកម្មជនដីធ្លី ដោះលែងលោកម៉ម សូណង់ដូ និងស្វែងរកឃាតករ ដែលបានបាញ់សម្លាប់លោកឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ និងស្នើឲ្យតុលាការ ចាត់វិធានការ ទៅលើលោកឈូក បណ្ឌិត ដែលបានបាញ់ទៅលើហ្វូងកម្មករ ឲ្យរងរបួស។ លោកបានថ្លែងថា៖«ខ្ញុំសូមមេត្តាអស់លោក ដែលជាអ្នកតំណាងរាស្ត្រ មេត្តាផ្តល់យុត្តិធម៌ ដល់ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ សំឡេងឆ្នោតរបស់អស់លោកផង ហើយសុំមេត្តាបញ្ឈប់ការបង្ខំបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង របស់ពួកគាត់»។ លោកបន្តថា ករណីរឿងបឹងកក់ រឿងបុរីកីឡា គឺសុទ្ធតែជារឿងតូចតាចសោះ ហេតុអ្វីក៏អាជ្ញាធរ ពុំព្រមដោះស្រាយ ទុករហូតដល់មានប្រទេសមួយចំនួន ដែលគេឈឺចាប់និងការដាក់ទោសសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ដោយអយុត្តិធម៌ ទើបគេមកចូលរួមពាក់ព័ន្ធក្នុងរឿងនេះ។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
រីឯលោក សុន ឆៃ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលបានមកបង្ហាញខ្លួន នៅក្នុងហ្វូងប្រជាពលរដ្ឋ បានសម្តែងការគាំទ្រ ចំពោះសកម្មភាពរបស់ពលរដ្ឋ ដោយថ្លែងថា៖ «ទុក្ខរបស់រាស្ត្រ គឺជាទុក្ខរបស់យើងទាំងអស់គ្នា ប្រសិនបើតំណាងរាស្ត្រ មិនឈឺឆ្អាលរឿងរបស់រាស្ត្រ តើធ្វើតំណាងរាស្ត្រធ្វើអ្វី?»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ញត្តិទាំងអស់ចំនួន ១១២០២ ដែលប្រមូលមកពី ២៤ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១០ ធ្នូ ហើយនៅក្នុងនោះដែរ ក៏មានញតិ្តមកពីប្រទេសចំនួន ៤ គឺមកពីប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ បារាំង និងនូវែលសេឡង់ចំនួន៤ម៉ឺនញតិ្ត តាមរយៈអង្គការលើកលែងទោសអន្តរជាតិ។ នេះគឺសរបញ្ជាក់ឲ្យឃើញថា ពុំមែនមានតែប្រជាជនកម្ពុជានោះទេ ដែលព្រួយបារម្ភ អំពីការបណ្តេញចេញ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការចាប់សកម្មជនសិទ្ធិមនុស្ស និងដីធ្លី ដាក់ពន្ធនាគារ គឺប្រទេសដទៃៗទៀត ក៏គេមានការព្រួយបារម្ភផងដែរ។
លោក បាននិយាយថា៖«យើងសង្ឃឹមថា រដ្ឋសភា និងតំណាងរាស្ត្រ នឹងចាត់វិធានការ ចំពោះការលើកឡើងរបស់ពលរដ្ឋនេះ ប្រសិនបើរដ្ឋសភា ពុំចាត់ការតាមការសំណូមពររបស់ពលរដ្ឋទេនោះ គឺបង្ហាញថា អាជ្ញាធរ ដែលពលរដ្ឋបោះឆ្នោតឲ្យនោះ គឺពុំបានយកចិត្តទុកដាក់ ចំពោះរាស្ត្រខ្លួនឯងទេ»។
នៅក្នុងញតិ្ត ដែលពលរដ្ឋខ្មែរ និងពលរដ្ឋពីប្រទេសចំនួនបួន ដាក់ទៅប្រធានរដ្ឋសភាកម្ពុជា ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលនោះ បានជំរាបអំពីការព្រួយបារម្ភ ខណៈដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនបានរងទុក្ខយ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងពីការបណ្តេញចេញដោយបង្ខំ ការរឹបអូសយកដីធ្លី ធ្វើឲ្យពលរដ្ឋទទួលរងនូវការលំបាកទាំងទីជម្រក សុខភាព អាហារ ការសិក្សារបស់កុមារតូចៗ។
នៅក្នុងនោះដែរ ក៏បានជំរាបអំពីការរិតត្បិត ការបញ្ចេញមតិ ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់មកលើអ្នកទន់ខ្សោយ កម្មការិនីនៅតាមរោងចក្រមួយចំនួនធំ ក៏ត្រូវបានថៅកែរំលោភបំពាន បំបិទសិទ្ធិសេរីភាព និងផ្តល់ប្រាក់បៀវត្សរ៍ដែលស្ទើរតែមិនអាចរស់បាន៕
3 comments:
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!
«ហ៊ានស្លាប់ដើម្បីរស់»
Great! This could be Khmer Capoeira.
Happy Holiday Season!
សីហនុទៅរកចិន-យួន
ប៉ុលពតទៅរកចិន-យួន
ហ៊ុនសែនក៏ទៅរកចិន-យួនដដែលទៀត
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទៅជាយ៉ាងណា?បើបីជំនាន់ទៅហើយ!!!!!!
រាស្ត្រខ្មែរល្មមដឹងខ្លួនហើយ!!!!
*********************************
បោះឆ្នោតបង្រ្គប់កិច្ច:
-អាណត្តិទី១.... ចាញ់យួន
-អាណត្តិទី២.... ចាញ់យួន
-អាណត្តិទី៣.... ចាញ់យួន
-អាណត្តិទី១00 ..ក៏នៅតែបន្តចាញ់យួនដដែលទៀត..!!!
______________________________
សូមពលរដ្ឋខ្មែរកុំភ្លេចខ្លួន!....
យួន៨លានក្នុងស្រុកខ្មែរ
មានសិទ្ធិ បោះឆ្នោតខ្មែរ
ជាមួយខ្មែរយ៉ាងស្របច្បាប់!
______________________________
បើបីអាណត្តិទៅហើយនៅតែចាញ់យួន៨លាន!
!!
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទឹកដីខ្មែរទៅជាយ៉ាងណា?
___________________________________
ឧក្រិដ្ឋជនប្រយោល:
-សម រង្ស៊ី,កឹម សុខា,មួ សុខហួ.....
ប្រជាភិថុតសង្គ្រោះជាតិខ្មែរក្លែងក្លាយទេ! (ឆ្កែយួនកន្ទុយខ្វៀនវានៅតែខ្វៀន)
(បោកប្រាសនៅតែបោកប្រាស)
គឺពួក(អាបង្រ្គប់កិច្ចប្រឆាំងខ្មែរ) នេះ
វាកំពុងតែសង្រ្គោះឱ្យយួនយកប្រទេសខ្មែរ។
________________________________
រាស្ត្រខ្មែរល្មមដឹងខ្លួនហើយ!!!!
________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
Post a Comment