Tuesday, December 18, 2012

គ្លី​ន​តុ​ន​លាឈប់ លោក​ច​ន​ឃឺ​រីជា​រដ្ឋមន្ត្រីការបរទេ​ស​ថ្មី​

ឃឺ​រី ជា​បេក្ខជន​តែ​មួយ​ដែល​នឹង​ចូល​ជំនួ​សគ្លីន​តុន​បន្ទាប់​ពី​លោកស្រី​ស៊ូ​ហ្សាន រ៉ា​យ​ដកខ្លួន​ ​

ថ្ងៃទី 16 ធ្នូ 2012, 11:36:AM CEN
ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បានសំរេច​តែងតាំង​ព្រឹទ្ធ​សមាជិក​រដ្ឋ​ម៉ាសា​ជូ​សេត​លោក​ ​ច​ន​ ​ ឃឺ​រី​ ​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​CNN និង ABC News​កាលពី​ថ្ងៃ​សៅរិ៍​។​ ABC បាន​និយាយថា​ការតែងតាំង​លោក​ឃឺ​រី​នឹងមិន​ត្រូវ​ប្រកាស​ភ្លាមៗ​ដោយសារ​ ហេតុផល​មួយចំនួន រួម​មាន​ការ​តំរូវអោយ​បញ្ចប់​ដំណើរ​​ការតែងតាំង​និង​ផុត​ការគោរព​និង​ កាន់ទុក្ខ​អ្នក​ដែល​ស្លាប់​ក្នុង​ការសម្លាប់​រង្គាល​នៅ​សាលារៀន​មួយ​ក្នុង​ រដ្ឋ​ខុន​ណិតធិ​កិត​។​ ចំណែក​CNN​ដែល​យោង​ប្រភព​ព័ត៌មាន​សមាជិក​គណ​ បក្ស​ប្រជាធិបតេយ្យ​ដែ​លសុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ បាន​និយាយថា​ការ​តែង​​តាំង​នេះ​អាច​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​យ៉ាង​ ឆាប់​នៅ​សប្តាហ៍​ក្រោយ​។​
លោក​ឃឺ​រី បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០០៤​និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធ​​សភា​ទទួលបន្ទុក​កិច្ចការបរទេស នឹង​ជំនួស​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្រសិន​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​ព្រឹទ្ធសភា​។​ លោក​ស្រីគ្លីន​តុន​បានសំរេច​លាឈប់​ពី​តំណែង​របសោ់​ក​ស្រីក្នុង​អាណត្តិ​អូបា​ម៉ា
ទី​២៕

2 comments:

Anonymous said...

The future is here and now :

John Kerry will be the new Secretary of States.
Hillary Clinton will be the first US woman President.

Khmer Girl

Anonymous said...

He was perceived to be too close to Hun Sen. So don't expect human rights issue will be his priority. The more thing changes the more thing will stay the same or worse.