Tuesday, December 18, 2012

ផ្សាយបន្តផ្ទាល់ "ថ្ងៃអវសានរបស់ពិភពលោក"

ព័ត៌មាន​ច​ចាម​អារាម​ថា នៅ​ថ្ងៃ​អ​វ​សាន្ត​ពិភពលោក ២១/១២ នោះ​នឹងមាន​ថ្ម​ចក្រវាឡ ប៉ះទង្គិច​នឹង​ផែនដី បណ្តាល​ឲ្យ​មនុស្សលោក​ត្រូវស្លាប់​ផុត​ពូជ !

ថ្ងៃទី 18 ធ្នូ 2012, 04:03:PM CEN
គេហទំព័រ webslooh Space Camera បានប្រកាស​អញ្ជើញ​មនុស្ស​ទាំងអស់​ទស្សនា​រូបភាព​ផ្ទា​ល់ពី​លំហ​អវកាស បំណង​មានការ​យល់ដឹងបាន​ត្រឹមត្រូវ ព្រមទាំង​កាត់បន្ថយ​កង្វល់​ចំពោះ​ព័ត៌មាន​ពីថ្ងៃ "​អ​វ​សានលោក​" ២១/១២/២០១២ ។​
កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ម្សិលមិញ ហើយ​បណ្តា​ផ្កាយរណប​ដាក់​ក្នុង​អវកាស និង​ថត​យាន​ផ្ទា​ល់ពី​ទិដ្ឋភាព​ទាំងស្រុង​អំពី​ព្យុះ​ព្រះអាទិត្យ​បណ្តា​ភព​ តូចៗ​ត្រូវបាន​ចាត់ទុកថា បង្ក​គ្រោះថ្នាក់​ដល់​ផែនដី ព្រមទាំង​កត្តា​គំរាមកំហែង​ផ្សេងៗ​ទៀត​ពី​អវកាស ។ ពោលគឺ​រាល់​អ្វីៗ​ទាំងអស់​ដែល​ជាទ​ឡ្ហីករ​ណ៍​សម្រាប់​ពាក្យ​ច​ចាម​អារាម​ ពីថ្ងៃ​"​អ​វ​សានលោក​"​ផ្តើមចេញ​ដំបូង​ពី​ប្រតិទិន​របស់​ជនជាតិ Maya ។​
កម្មវិធី​ផ្សាយ​ផ្ទាល់​នេះ និង​ជួយ​ឲ្យ​មនុស្ស​ទាំងអស់​មាន​ចក្ខុវិស័យ​ត្រឹមត្រូវ​ពី​ពាក្យ​ច​ចាម​ អារាម "​ថ្ងៃ​អ​វ​សាន​" Space បាន​ដកស្រង់​សំណេរ​របស់​ទស្សនា​វ​ដ្តី Astronomy Magazine លោក Bob Berman អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ ។​
ថ្មីៗ​នេះ NASA បានប្រកាស​តាមរយៈ​ខ្សែ​វីដេអូ បដិសេធចោល​ថ្ងៃ​អ​វ​សាន្ត​លោក ២១/១២ ។​M

2 comments:

maya paltalk said...

វិទ្យាសាស្រ្តកណ្តួយអី ទោះទាយកុហក់ សូម្បីតែបន្តិចមិនជឿផង

maya paltalk said...

វិទ្យាសាស្រ្តកណ្តួយអី ទោះទាយកុហក់ សូម្បីតែបន្តិចមិនជឿផង