Tuesday, December 18, 2012

តុលាការខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ របួសធ្ងន់ ៣ នាក់​

កុំថាឡើយ ហ៊ីង ប៊ុន​ជា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ស្វាយរៀង​ ដ៏កំប៉ិចកំប៉ុក សូម្បីតែ ហ៊ុន សែន ក៏មិនហ៊ានធ្វើអី ឈូក បណ្ឌិត ដែរ ព្រោះបុគ្គល ឈូក បណ្ឌិត នេះ ជាប្រុសសំណព្វរបស់នាង អនៗ ( ម៉ែន សំអន) នោះអី ​ ​។ តែបើមនុស្ស​ក្នុង​ក្រុម ជា ស៊ីម វិញ កុំថាឡើយបាញ់មនុស្ស ហ៊ាន តែដកដង្ហើមឭបន្តិច ក៏ ហ៊ុន សែន ចាប់​ដាក់​គុកយ៉ាងតិចបីជាតិដែរទើបរួចខ្លួន ។
 ជនគ្មានទោសក្នុងរបបដឹកនាំដោយ ហ៊ុន សែន  (ឈូក បណ្ឌិត)
ថ្ងៃទី 18 ធ្នូ 2012, ម៉ោង 05:43:PM)ដោយ: លី សិលា CEN
ភ្នំពេញ: ​ទី​បំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ក្នុង​រឿង​ប្រើ​កាំភ្លើង​ខ្លី បាញ់​លើ​ស្ត្រី​កម្មករ ៣ នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​។ លោក ឈូក បណ្ឌិត ភ្លាមនោះ ត្រូវបាន​ចោទប្រកាន់​ពីបទ បង្ក​របួសស្នាម​ដោយ​អ​ចេតនា​។​ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ស្វាយរៀង​ ​លោក ហ៊ីង ប៊ុន​ជា​ ​បាន​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១២ ថា​ ​តាមរយៈ​ការ​ស៊ើប​អង្គេត​របស់​តុលាការ និង​វត្ថុតាង ពុំ​មាន​គ្រប់គ្រាន់ ដើម្បី​ដាក់​សំអាង​ចោទ​លើ​លោក ឈូក​ ​បណ្ខិត ទេ​។ ដូច្នេះ​លោក​បាន​សំរេច​លើកលែង​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត កាល​ពី​សបា្តហ៍​មុន​។​


​ក្រោយ​ពី​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ខេត្ត​ស្វាយរៀង តុលាការ​ក៏​បាន​ចោទប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួសស្នាម ដោយ​អ​ចេតនា​។

​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ជាប់ចោទ​ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​របួសធ្ងន់ ស្ទើរតែ​ស្លាប់ នៅពេល​ក្រុម​កម្មករ ផ្ទុះ​ការតវ៉ា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន នៅ​ទីក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេច​របស់​តុលាការខេត្ត​ស្វាយរៀង ក្នុង​ការលើក​លែង​​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត ដូច្នេះ ត្រូវបាន​លោក មឿន តុលា ប្រធាន​ផ្នែក​សិទ្ធិ​ការងារ របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់ សម្រាប់​សហគមន៍ បាន​សម្តែង​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​។​

​លោក មឿន តុលា បាន​មានប្រសាសន៍ថា "​មែនទែនទៅ អារម្មណ៍​ខ្លួនឯង ដូចជា មិន​ជឿ​។ មិន​ជឿ​ថា តុលាការ​លើកលែង​ការចោទប្រកាន់​ទៅលើ​លោក ឈូក បណ្ឌិត​។ ប៉ុន្តែ​បើ​ក្នុង​ករណី​លើកលែង​ការចោទប្រកាន់​ពិតប្រាកដ​មែន វា​ជា​រឿង​មួយ​ចម្លែក​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​គិតថា វា​មាន​រឿង​មិន​ប្រក្រតី​ច្រើន​កើតឡើង ក្នុង​រឿង​នឹង​..."​។​

​ សកម្មជន​សិទ្ធិមនុស្ស ដែល​តែងតែ​ឃ្លាំមើល​លើ​ករណី​កម្មករ លោក មឿន តុលា ក៏​បាន​បន្ថែមថា "​តុលាការ​គួរតែ​ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​រឿងនេះ​។ រឿងនេះ ( ករណី​​លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ ) មាន​ការឃ្លាំ​មើល ទាំង​សហគមន៍​ជាតិ និង​ទាំង​អន្តរជាតិ ជាពិសេស​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ ពី​ស្រុក​ខ្មែរ គេ​តាមដាន​រឿងនេះ ដិត​ដល់​ណាស់ ហើយ​សមាគម​អ្នក​ប្រើ​ប្រាស់​​ទំនិញ​ស្បែកជើង ខោអាវ ដែល​នាំ​ចេញ​ពី​ស្រុក​ខ្មែរ​យើង​នឹង គេ​កំពុង​តាមដាន​រឿង​នឹង សំបើម​ណាស់​។ អីចឹង បើ​កាលណា​យើង ធ្វើ​អី​ដែល​មិនល្អ បង្ក​ឲ្យ​អ្នក​ដែល​បង្ក​របួសស្នាម ឬក៏​បង្កហេតុ​នឹង រួចខ្លួន ដោយ​សេរី​អីចឹង វា​ធ្វើ​ឲ្យ​និរ​ទណ្ឌ​ភាព ( ការ​រួច​ទោស ) វា​មាន​នៅ​ស្រុក​ខ្មែរ​។ អីចឹង វា​ធ្វើឲ្យ​ខូច​កេរិ៍ឈ្មោះដ​ល់​ទំនិញ​របស់​គេ និង​ខូច​គេ​ឈ្មោះ​ដល់​ក្រុមហ៊ុន​គេ​។ អីចឹង​គឺ​ខ្ញុំ​គិតថា កម្ពុជា​យើង​ពិបាក នឹង​ស្តារ​មុខមាត់​"​។​

​ជាមួយគ្នា​នោះ លោក មឿន តុលា ក៏​បាន​អំពាវនាវ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែល​បាន​ប្រកាស​មុខមាំ​ក្នុង​ការប្រឆាំង​អំពើពុករលួយ គួរតែ​ពិចារណា បើក​ការស៊ើបអង្កេត​លើ​ករណី​នេះ ព្រោះ​មាន​រឿង​មិន​ប្រក្រតី ក្នុង​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​រឿង​ក្តី​នៅ​តុលាការខេត្ត​ស្វាយ​រៀង​នោះ ហើយ​បើសិនជា​មាន​មែន អ្នកប្រព្រឹត្ត​នឹង គួរតែ​ត្រូវបាន​ទទួល​ទោស​៕​

1 comment:

Anonymous said...

he , he is the morder, why the jusrice Kanguru allow he free. That is the real communist CPP jurist system in Xmer land at the present. Not fare away from pol pot regime at all.