Thursday, December 13, 2012

ហ៊ុន សែន៖ កម្ពុជា​កំពុង​ខ្វះ​កំលាំង​ពលកម្ម

​ថ្ងៃ ពុធ 12 ធ្នូ 2012

Radio France Internationale

បើក្នុងស្រុកមានការងារធ្វើត្រឹមត្រូវ មានប្រាក់ខែ ត្រឹមត្រូវ អ្នកណា ចង់រត់ទៅស្រុកគេ?

នៅ​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ  កំពុង​តែ​ជួប​វិបត្តិ​ខ្វះ​កំលាំង​ពលកម្ម​លើ​គ្រប់​វិស័យ រាប់​ទាំង​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​វិស័យ​កាត់ដេរ នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​ ​បែរ​ជា​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ហើយ​ភាគច្រើន បាន​លប​លួច​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ជា​ដើម។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ថា ពលករ​កម្ពុជា​ដែល​បាន​ធ្វើ​ចំណាកស្រុក​ខុស​ច្បាប់ ទៅ​រក​ការងារ​ធ្វើ​ក្រៅប្រទេស ពិសេស​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​នោះ គឺ​មិនមែន​មកពី​រដ្ឋាភិបាល​យក​តម្លៃ​ធ្វើ​លិខិតឆ្លងដែន​ថ្លៃ​ពេក​នោះ​ទេ​។ សព្វថ្ងៃ រដ្ឋាភិបាល​មិន​បាន​យក​លុយ​លើ​ការ​ធ្វើ​លិខិតឆ្លងដែន​សម្រាប់​ពលករ និង​សិស្ស​និស្សិត​ដែល​ចេញ​ទៅ​ធ្វើការ និង​រៀន​នៅ​ក្រៅ​ប្រទេស​ឡើយ​។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា ក្នុងប្រទេស​កម្ពុជា សព្វថ្ងៃនេះ កំពុង​តែ​ខ្វះ​កំលាំង​ពលកម្ម​លើ​គ្រប់​វិស័យ នៅពេលដែល​ប្រជាជន​កម្ពុជា​មួយចំនួន បាន​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ដោយ​ប្រថុយប្រថាន ហើយ​ភាគច្រើន លួច​ឆ្លងដែន ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ ក្នុង​ពិធី​សម្ពោធ​អគារ និង​បើក​សន្និបាត​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា កំលាំង​ពលកម្ម ក្នុង​ការងារ​នៅ​កម្ពុជា ឥឡូវនេះ កំពុង​ខ្វះ​ពិតប្រាកដ លើ​ផ្នែក​កសិកម្ម ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម និង​វិស័យ​សំណង់ ដែល​សុទ្ធតែ​ត្រូវការ​កម្មករ ធ្វើការ​។


ក្នុងពេល​ខ្វះ​កម្លាំង​ពលកម្ម​ក្នុងស្រុក លោកនាយក​រដ្ឋមន្ត្រី អះអាងថា បែរជា​ប្រជាជន​កម្ពុជា​មួយចំនួន បាន​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ពិសេស​លួច​ឆ្លងដែន តាម​ច្រករបៀង តាមរយៈ​មេខ្យល់​ជាដើម ទៅកាន់​ប្រទេស​ថៃ ដោយ​ពេល​ខ្លះ ពលរដ្ឋ​កម្ពុជា ក៏​ត្រូវ​ជាប់ពន្ធនាគារ​ថែម​ទៀត​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ក្នុងស្រុក នាពេលនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល ជាពិសេស​ថៅកែ​រោងចក្រ​សហគ្រាស ឲ្យ​ត្រូវ​តែ​គិតគូ​ជា​ចម្បង​លើ​ការ​តម្លើង​ប្រាក់​កម្រៃ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ និង​គិត​ពី​សុខមាលភាព​របស់​កម្ម​ក​រ ព្រមទាំង​គិតគូ​ពី​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់​ទៅកាន់​មន្ត្រី​ជំនាញ​ការងារ ត្រូវ​ធ្វើការ​ឲ្យ​សកម្ម​ជាមួយ​នឹង​ម្ចាស់​រោងចក្រ ដើម្បី​ការពារ​សិទ្ធិ និង​សុវត្ថិភាព​កម្មករ​។ ក្នុង​វិស័យ​កាត់ដេរ ដែល​មាន​កម្មករ​ប្រមាណ ៤៥ ម៉ឺន​នាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្ទាល់មាត់ ដោយ​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​កាត់ដេរ ត្រូវ​ចរចា​សម្របសម្រួល​តាម​ក្រុមកម្មករ ដោយ​លុបចោល​នូវ​កិច្ចសន្យា​រយៈពេល​ខ្លី​។ របាយការណ៍​នៃ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ នៅ​ឆ្នាំ​២០១០ បង្ហាញថា ប្រជាជន​កម្ពុជា គ្រប់​អាយុ​ធ្វើការ មាន​ជាង ៨,៨ លាន​នាក់​។ ក្នុង​នោះ មាន​ប្រជាជន​ជាង ៧,៦ លាន​នាក់ ដែល​មាន​ការងារ​ធ្វើ​។

នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម បដិសេធ​នឹង​ការ​លើក​ឡើង​ថា ពលករ​កម្ពុជា​ដែល​បាន​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ទៅ​ធ្វើការ​ក្រៅប្រទេស ពិសេស​ការ​លួច​ឆ្លងដែន ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​នោះ មក​ពី​រដ្ឋាភិបាល យក​តម្លៃ​ធ្វើ​លិខិតឆ្លងដែន​ថ្លៃ​ពេក​។ តែ​តាម​លោក​នាយក​រដ្ឋមន្ត្រី គឺ​មិន​ដូច្នេះ​ទេ ព្រោះ​សព្វថ្ងៃ រដ្ឋាភិបាល​មិន​បាន​យក​លុយ​លើ​ការ​ធ្វើ​លិខិតឆ្លងដែន សម្រាប់​ពលករ និង​សិស្ស​និស្សិត ដែល​ចេញ​ទៅ​ធ្វើការ និង​រៀន​នៅ​ក្រៅ​ប្រទេស​ឡើយ​។ តាម​របាយការណ៍​របស់​ក្រសួង​ការងារ ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៥០.៨៥១ នាក់ (ស្ត្រី​៣៣.៧៨៧​នាក់) ទៅ​បម្រើការ​នៅ​ក្រៅប្រទេស តាមរយៈ​ទីភ្នាក់ងារ​ឯកជន​ចំនួន ៣៩ ក្រុមហ៊ុន និង​ពលករ​ចំនួន ៦.៥៦៤ នាក់ (​ស្ត្រី​១.០៩៨​នាក់​) ទៅ​បម្រើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង តាមរយៈ​ប្រព័ន្ធ​មុខរបរ​(EPS)​

របាយការណ៍​ដដែល​បង្ហាញថា ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ខុសច្បាប់ និង​កំពុង​បម្រើការ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​បាន​សម្របសម្រួល ឲ្យ​ក្លាយ​ទៅ​ជា​ពលករ​ស្របច្បាប់ មាន​ចំនួន ៩៩.១៩៦ នាក់ នៃ​ចំនួន​ពលករ​សរុប ២២០.០២២ នាក់​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា តាម​ការ​ប៉ាន់​សម្រាប់​ពលករ​ម្នាក់ៗ បើ​ផ្ញើ​ប្រាក់​ត្រឹមតែ ៥០% នៃ​ប្រាក់​ឈ្នួល​ប្រចាំខែ មក​ក្រុម​គ្រួសារ នោះ​ប្រាក់​ដែល​បាន​ផ្ញើ​ចូល​ក្នុងប្រទេស​កម្ពុជា សរុប​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ៕

8 comments:

Anonymous said...

លោកនាយក​រដ្ឋមន្ត្រី អះអាងថា *បែរជា​ប្រជាជន​កម្ពុជា​មួយចំនួន បាន​ធ្វើ​ចំណាកស្រុក​ដោយប្រថុយប្រថាន ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ពិសេស
​លួច​ឆ្លងដែន តាម​ច្រករបៀង តាមរយៈ​មេខ្យល់​ជាដើម ទៅកាន់​ប្រទេស​ថៃ
ដោយ​ពេលខ្លះ ពលរដ្ឋ​កម្ពុជា ក៏​ត្រូវ​ជាប់ពន្ធនាគារ​ថែម​ទៀត*

តើ នេះជាសម្ដី ក្មេងវត្ត ពិតមែនឬទេ? សម្លាប់ពលរដ្ឋខ្មែររបស់យើងខ្ញុំព្រម
ទាំងដាក់កំហុសដល់គាត់ទៀត!វាមិនខុសពីអ្វីដែល មេដឹកនាំយួន បញ្ជាឱ្យ
បណ្ឌិតស្ទើរភ្លើងឡៅម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ លើកឡើងក្នុង
ពេលថ្មីៗ ស្ដីពី កោះត្រល់ និង កម្ពុជាក្រោម។ ស្រុកគេជឿនលឿនយ៉ាង
នេះសូម្បីតែក្មេងវត្ត ចេញទ្រិស្ដីមកសុទ្ធតែ ហូជីមិញ!

Anonymous said...

Ah Chhke Chhkuot.

Anonymous said...

8:45 Ah Chhke Chhkuot(Hun Sen). I just don't want to use this evil name on earth. Hun Sen is worst than Hilter because Hilter killed other nations but Hun Sen have been killing their own people. He is former Khmer Rough Soldier.

small voice said...

ធ្វើនាយករដ្ឋមន្ត្រីជិតស្លាប់ទាំងខ្លួនទៅហើយ ទើបតែដឹងថាស្រុករបស់ខ្លួនខ្វះកម្លាំងពលិកម្ម ប្រហែលគឹតគូតែរឿងលុយនិងបក្សពួកពេកទេដឹង បានជាមិនយកចិត្តទុកដាក់រឿងការងារក្នុងស្រុក។ម្យ៉ាងប្រហែលមកពីអាងខ្ចីលុយគេស្រួលៗបានជាមិនខ្វល់ ឬមួយដល់WBពន្យាពេលរឿងខ្ចីលុយទើប ធ្វើជាផ្អើលរកការងារនិងថាខ្វះកម្លាំងពលករ រៀងរាល់តែឆ្នាំទាំងបុរសទាំងស្ត្រីចេញក្រៅស្រុក មានខ្លះស្លាប់,របួស,បាត់ខ្លួននឹងត្រូវគេរំលោភ ។តើរាជរដ្ឋាភិបាលខ្មែរមានបានខំយកចិត្តទុកដាក់ឲ្យបានពេញទំហឹងទេ?ឬមួយចាំតែឮថាបរទេសស្រែកទើបបន្ទតាម បើល្ងង់ទេបញ្ជូនមនុស្សឲ្យទៅរៀនពីរបៀបការងារ ហើយទាក់ទងបរទេសមកវិនិយោគទុន ក្នុងស្រុកឲ្យបានច្រើនបៀវត្សរ៍ល្អច្បាប់ការងារត្រឹមត្រូវ កុំថាឡើយមនុស្សសូម្បីតែសត្វក៏វាមិនរត់ទៅរកស្លាប់ដែរ ហើយបើគ្មានអ្នកវិនិយោគវិញ ក៏មិនត្រូវជួលដីឲ្យបរទេសដែរ គួរទុកដីឲ្យរាស្ត្រខ្លួនវិញជាជាងជួលដីឲ្យបរទេស ។ខ្មែរជាប្រទេសកសិកម្មរដ្ឋាភិបាលចង់នាំអង្ករចេញឲ្យបានច្រើន គួរតែរដ្ឋជួយរកដីឲ្យរាស្ត្របង្ករបង្កើតផលមិនគួរជួលដីឲ្យគេទេ។ហ៊ុន សែន ល្ងង់ណាស់២០១៣រើសមនុស្សថ្មីគំនិតថ្មី ជីវភាពថ្មីដូចខោអាវ តែចាស់គឺផ្លាស់យកថ្មីហើយ បើប្រើអាខោអាវចាស់គេថាខ្មែរគ្មានគំនិតដូរចេញទៅ!។

Anonymous said...

ម្តេចក៏លោកហ៊ុនសែនហ៊ានអះអាងថាធ្វើប៉ាស្ព៍រដោយ
មិនយកលុយ? លោកស្គាល់ពួកមន្ត្រីក្រោមឪវាទ
លោកស្ទើរពេកហើយ! គ្មានការផ្តល់ប៉ាស្ព៍រឬវីសាឲ្យ
ប្រជាជនណាម្នាក់ដោយមិនយកលុយនោះទេ!
សូម្បីតែក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែល
គេថាផ្តល់វីសាឲ្យជនជាតិខ្មែរដែលរស់ក្រៅស្រុក
ដោយមិនយកលុយនោះ ក៏គ្មានដែរ! ពួកប៉ូលីសមុខលុយទាំងអស់នោះ នៅតែបន្តរ
ជំរិតយកលុយពីប្រជារាស្រ្តដដែលហ្នឹង!

Anonymous said...

ហ៊ុន សែន នឹងយកលេះនេះ ដើម្បីបញ្ចូលយួនមកធ្វើការបន្ថែម
ទៀតតែប៉ុណ្ណោះ មិនមែនវានិយាយនេះភ្លើនោះទេ
គឺយួនបានសរសេរនូវអ្វីដែលវាត្រូវ
និយាយម្តងៗ ។

Anonymous said...

ហេតុអ្វីក៏ហ៊ុនសែន មិនចរចាជាមួយពួកវិនិយោគ ទាំងនោះចំពោះតម្លៃពលកម្មដ៏សមស្របមួយ ដើម្បី
លើកទឹកចិត្តប្រជារាស្រ្តខ្មែរឲ្យបែរមកចាប់អារម្មណ៍
និងការងារក្នុងស្រុក ជំនួសឲ្យការផ្សងគ្រោះថ្នាក់
ចេញទៅធ្វើការនៅថៃឬម៉ាឡេស៊ី? ។ កុំចេះតែថា
ដើម្បីឲ្យគេយល់ថាខ្លួនគិតគូរពីប្រជារាស្រ្តឲ្យសោះ!
ត្រូវតែធ្វើអ្វីមួយដើម្បីជួយប្រជារាស្រ្ត និងបង្ហាញ មតិសកលលោកឲ្យឃើញច្បាស់ពីសមានចិត្តរបស់
ខ្លួន បើខ្លួនពិតជាមានចិត្តចង់ជួយខ្មែរមែននោះ!
កុំទ្រពងពួកវិនិយោគទាំងនោះពេក ព្រោះពួកគេ
កេងប្រវ៍ញ្ចកម្លាំងពលកម្មរបស់ខ្មែរខ្លំាងណាស់។

Anonymous said...

លោក​ 11:16 PM មានចក្ខុវិស័យ ត្រឹមត្រូវណាស់។
រឿងអ្វីៗ យួន បានគ្រោងទុកមុនជាស្រេច ទើបបញ្ជូន
ទៅហ៊ុនសែន ប្រកាសជាផ្លូវការ។