ថ្ងៃ ពុធ 12 ធ្នូ 2012
Radio France Internationale
បើក្នុងស្រុកមានការងារធ្វើត្រឹមត្រូវ មានប្រាក់ខែ ត្រឹមត្រូវ អ្នកណា ចង់រត់ទៅស្រុកគេ?
នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែជួបវិបត្តិខ្វះកំលាំងពលកម្មលើគ្រប់វិស័យ រាប់ទាំងវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកាត់ដេរ នៅពេលដែលប្រជាជនកម្ពុជា បែរជានាំគ្នាធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ហើយភាគច្រើន បានលបលួចឆ្លងដែនខុសច្បាប់ ទៅរកការងារនៅប្រទេសថៃ តាមរយៈមេខ្យល់ជាដើម។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ពលករកម្ពុជាដែលបានធ្វើចំណាកស្រុកខុសច្បាប់ ទៅរកការងារធ្វើក្រៅប្រទេស ពិសេសនៅប្រទេសថៃ តាមច្រករបៀងនោះ គឺមិនមែនមកពីរដ្ឋាភិបាលយកតម្លៃធ្វើលិខិតឆ្លងដែនថ្លៃពេកនោះទេ។ សព្វថ្ងៃ រដ្ឋាភិបាលមិនបានយកលុយលើការធ្វើលិខិតឆ្លងដែនសម្រាប់ពលករ និងសិស្សនិស្សិតដែលចេញទៅធ្វើការ និងរៀននៅក្រៅប្រទេសឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កំពុងតែខ្វះកំលាំងពលកម្មលើគ្រប់វិស័យ នៅពេលដែលប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ដោយប្រថុយប្រថាន ហើយភាគច្រើន លួចឆ្លងដែន ខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ។ ក្នុងពិធីសម្ពោធអគារ និងបើកសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កំលាំងពលកម្ម ក្នុងការងារនៅកម្ពុជា ឥឡូវនេះ កំពុងខ្វះពិតប្រាកដ លើផ្នែកកសិកម្ម ផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្ម និងវិស័យសំណង់ ដែលសុទ្ធតែត្រូវការកម្មករ ធ្វើការ។
ក្នុងពេលខ្វះកម្លាំងពលកម្មក្នុងស្រុក លោកនាយករដ្ឋមន្ត្រី អះអាងថា បែរជាប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសលួចឆ្លងដែន តាមច្រករបៀង តាមរយៈមេខ្យល់ជាដើម ទៅកាន់ប្រទេសថៃ ដោយពេលខ្លះ ពលរដ្ឋកម្ពុជា ក៏ត្រូវជាប់ពន្ធនាគារថែមទៀត។ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វះកម្លាំងពលកម្មក្នុងស្រុក នាពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅកាន់មន្ត្រីរដ្ឋាភិបាល ជាពិសេសថៅកែរោងចក្រសហគ្រាស ឲ្យត្រូវតែគិតគូជាចម្បងលើការតម្លើងប្រាក់កម្រៃ ត្រូវរៀបចំកន្លែងស្នាក់នៅ និងគិតពីសុខមាលភាពរបស់កម្មករ ព្រមទាំងគិតគូពីលក្ខខណ្ឌការងារល្អប្រសើរ ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់មន្ត្រីជំនាញការងារ ត្រូវធ្វើការឲ្យសកម្មជាមួយនឹងម្ចាស់រោងចក្រ ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពកម្មករ។ ក្នុងវិស័យកាត់ដេរ ដែលមានកម្មករប្រមាណ ៤៥ ម៉ឺននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផ្ទាល់មាត់ ដោយជំរុញឲ្យក្រសួងការងារ និងថៅកែរោងចក្រកាត់ដេរ ត្រូវចរចាសម្របសម្រួលតាមក្រុមកម្មករ ដោយលុបចោលនូវកិច្ចសន្យារយៈពេលខ្លី។ របាយការណ៍នៃការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅឆ្នាំ២០១០ បង្ហាញថា ប្រជាជនកម្ពុជា គ្រប់អាយុធ្វើការ មានជាង ៨,៨ លាននាក់។ ក្នុងនោះ មានប្រជាជនជាង ៧,៦ លាននាក់ ដែលមានការងារធ្វើ។
នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ចេញប្រតិកម្ម បដិសេធនឹងការលើកឡើងថា ពលករកម្ពុជាដែលបានធ្វើចំណាកស្រុកខុសច្បាប់ ទៅធ្វើការក្រៅប្រទេស ពិសេសការលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រករបៀងនោះ មកពីរដ្ឋាភិបាល យកតម្លៃធ្វើលិខិតឆ្លងដែនថ្លៃពេក។ តែតាមលោកនាយករដ្ឋមន្ត្រី គឺមិនដូច្នេះទេ ព្រោះសព្វថ្ងៃ រដ្ឋាភិបាលមិនបានយកលុយលើការធ្វើលិខិតឆ្លងដែន សម្រាប់ពលករ និងសិស្សនិស្សិត ដែលចេញទៅធ្វើការ និងរៀននៅក្រៅប្រទេសឡើយ។ តាមរបាយការណ៍របស់ក្រសួងការងារ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៥០.៨៥១ នាក់ (ស្ត្រី៣៣.៧៨៧នាក់) ទៅបម្រើការនៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារឯកជនចំនួន ៣៩ ក្រុមហ៊ុន និងពលករចំនួន ៦.៥៦៤ នាក់ (ស្ត្រី១.០៩៨នាក់) ទៅបម្រើការនៅប្រទេសកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធមុខរបរ(EPS)។
របាយការណ៍ដដែលបង្ហាញថា ពលករកម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ និងកំពុងបម្រើការនៅក្នុងប្រទេសថៃ ត្រូវបានសម្របសម្រួល ឲ្យក្លាយទៅជាពលករស្របច្បាប់ មានចំនួន ៩៩.១៩៦ នាក់ នៃចំនួនពលករសរុប ២២០.០២២ នាក់។ របាយការណ៍ក៏បានបង្ហាញថា តាមការប៉ាន់សម្រាប់ពលករម្នាក់ៗ បើផ្ញើប្រាក់ត្រឹមតែ ៥០% នៃប្រាក់ឈ្នួលប្រចាំខែ មកក្រុមគ្រួសារ នោះប្រាក់ដែលបានផ្ញើចូលក្នុងប្រទេសកម្ពុជា សរុបប្រមាណ ២០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕
8 comments:
លោកនាយករដ្ឋមន្ត្រី អះអាងថា *បែរជាប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេស
លួចឆ្លងដែន តាមច្រករបៀង តាមរយៈមេខ្យល់ជាដើម ទៅកាន់ប្រទេសថៃ
ដោយពេលខ្លះ ពលរដ្ឋកម្ពុជា ក៏ត្រូវជាប់ពន្ធនាគារថែមទៀត*
តើ នេះជាសម្ដី ក្មេងវត្ត ពិតមែនឬទេ? សម្លាប់ពលរដ្ឋខ្មែររបស់យើងខ្ញុំព្រម
ទាំងដាក់កំហុសដល់គាត់ទៀត!វាមិនខុសពីអ្វីដែល មេដឹកនាំយួន បញ្ជាឱ្យ
បណ្ឌិតស្ទើរភ្លើងឡៅម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ លើកឡើងក្នុង
ពេលថ្មីៗ ស្ដីពី កោះត្រល់ និង កម្ពុជាក្រោម។ ស្រុកគេជឿនលឿនយ៉ាង
នេះសូម្បីតែក្មេងវត្ត ចេញទ្រិស្ដីមកសុទ្ធតែ ហូជីមិញ!
Ah Chhke Chhkuot.
8:45 Ah Chhke Chhkuot(Hun Sen). I just don't want to use this evil name on earth. Hun Sen is worst than Hilter because Hilter killed other nations but Hun Sen have been killing their own people. He is former Khmer Rough Soldier.
ធ្វើនាយករដ្ឋមន្ត្រីជិតស្លាប់ទាំងខ្លួនទៅហើយ ទើបតែដឹងថាស្រុករបស់ខ្លួនខ្វះកម្លាំងពលិកម្ម ប្រហែលគឹតគូតែរឿងលុយនិងបក្សពួកពេកទេដឹង បានជាមិនយកចិត្តទុកដាក់រឿងការងារក្នុងស្រុក។ម្យ៉ាងប្រហែលមកពីអាងខ្ចីលុយគេស្រួលៗបានជាមិនខ្វល់ ឬមួយដល់WBពន្យាពេលរឿងខ្ចីលុយទើប ធ្វើជាផ្អើលរកការងារនិងថាខ្វះកម្លាំងពលករ រៀងរាល់តែឆ្នាំទាំងបុរសទាំងស្ត្រីចេញក្រៅស្រុក មានខ្លះស្លាប់,របួស,បាត់ខ្លួននឹងត្រូវគេរំលោភ ។តើរាជរដ្ឋាភិបាលខ្មែរមានបានខំយកចិត្តទុកដាក់ឲ្យបានពេញទំហឹងទេ?ឬមួយចាំតែឮថាបរទេសស្រែកទើបបន្ទតាម បើល្ងង់ទេបញ្ជូនមនុស្សឲ្យទៅរៀនពីរបៀបការងារ ហើយទាក់ទងបរទេសមកវិនិយោគទុន ក្នុងស្រុកឲ្យបានច្រើនបៀវត្សរ៍ល្អច្បាប់ការងារត្រឹមត្រូវ កុំថាឡើយមនុស្សសូម្បីតែសត្វក៏វាមិនរត់ទៅរកស្លាប់ដែរ ហើយបើគ្មានអ្នកវិនិយោគវិញ ក៏មិនត្រូវជួលដីឲ្យបរទេសដែរ គួរទុកដីឲ្យរាស្ត្រខ្លួនវិញជាជាងជួលដីឲ្យបរទេស ។ខ្មែរជាប្រទេសកសិកម្មរដ្ឋាភិបាលចង់នាំអង្ករចេញឲ្យបានច្រើន គួរតែរដ្ឋជួយរកដីឲ្យរាស្ត្របង្ករបង្កើតផលមិនគួរជួលដីឲ្យគេទេ។ហ៊ុន សែន ល្ងង់ណាស់២០១៣រើសមនុស្សថ្មីគំនិតថ្មី ជីវភាពថ្មីដូចខោអាវ តែចាស់គឺផ្លាស់យកថ្មីហើយ បើប្រើអាខោអាវចាស់គេថាខ្មែរគ្មានគំនិតដូរចេញទៅ!។
ម្តេចក៏លោកហ៊ុនសែនហ៊ានអះអាងថាធ្វើប៉ាស្ព៍រដោយ
មិនយកលុយ? លោកស្គាល់ពួកមន្ត្រីក្រោមឪវាទ
លោកស្ទើរពេកហើយ! គ្មានការផ្តល់ប៉ាស្ព៍រឬវីសាឲ្យ
ប្រជាជនណាម្នាក់ដោយមិនយកលុយនោះទេ!
សូម្បីតែក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែល
គេថាផ្តល់វីសាឲ្យជនជាតិខ្មែរដែលរស់ក្រៅស្រុក
ដោយមិនយកលុយនោះ ក៏គ្មានដែរ! ពួកប៉ូលីសមុខលុយទាំងអស់នោះ នៅតែបន្តរ
ជំរិតយកលុយពីប្រជារាស្រ្តដដែលហ្នឹង!
ហ៊ុន សែន នឹងយកលេះនេះ ដើម្បីបញ្ចូលយួនមកធ្វើការបន្ថែម
ទៀតតែប៉ុណ្ណោះ មិនមែនវានិយាយនេះភ្លើនោះទេ
គឺយួនបានសរសេរនូវអ្វីដែលវាត្រូវ
និយាយម្តងៗ ។
ហេតុអ្វីក៏ហ៊ុនសែន មិនចរចាជាមួយពួកវិនិយោគ ទាំងនោះចំពោះតម្លៃពលកម្មដ៏សមស្របមួយ ដើម្បី
លើកទឹកចិត្តប្រជារាស្រ្តខ្មែរឲ្យបែរមកចាប់អារម្មណ៍
និងការងារក្នុងស្រុក ជំនួសឲ្យការផ្សងគ្រោះថ្នាក់
ចេញទៅធ្វើការនៅថៃឬម៉ាឡេស៊ី? ។ កុំចេះតែថា
ដើម្បីឲ្យគេយល់ថាខ្លួនគិតគូរពីប្រជារាស្រ្តឲ្យសោះ!
ត្រូវតែធ្វើអ្វីមួយដើម្បីជួយប្រជារាស្រ្ត និងបង្ហាញ មតិសកលលោកឲ្យឃើញច្បាស់ពីសមានចិត្តរបស់
ខ្លួន បើខ្លួនពិតជាមានចិត្តចង់ជួយខ្មែរមែននោះ!
កុំទ្រពងពួកវិនិយោគទាំងនោះពេក ព្រោះពួកគេ
កេងប្រវ៍ញ្ចកម្លាំងពលកម្មរបស់ខ្មែរខ្លំាងណាស់។
លោក 11:16 PM មានចក្ខុវិស័យ ត្រឹមត្រូវណាស់។
រឿងអ្វីៗ យួន បានគ្រោងទុកមុនជាស្រេច ទើបបញ្ជូន
ទៅហ៊ុនសែន ប្រកាសជាផ្លូវការ។
Post a Comment