Thursday, December 13, 2012

មន្ត្រី​​​ចុះ​ពិនិត្យ​ព្រៃ​ដែល​ពលរដ្ឋ​​ចោទ​ក្រុម​ហ៊ុន​វៀតណាម​ឈូស​ឆាយ



Wednesday, 12 December 2012
ផាក់ ស៊ាងលី
The Phnom Penh Post

មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​សហគមន៍​ បាន​អះ​អាង​ថា​ ក្រុមហ៊ុន​វៀតណាម​ បាន​ឈូស​ឆាយ​ដី​ព្រៃ​ចំការ​វិល​ជុំ​និង​កាប់​ឈើ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

លោក វង្ស សុខសេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​រតនគិរី​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​គាត់​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ែ​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​ឈូស​ឆាយ​និង​កាប់​ឈើ​ព្រៃ​របស់​សហគមន៍​នោះ។

លោក​វង្ស សុខសេរី បាន​បញ្ជាក់​ថា «តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា​មាន​ការ​ឈូស​ឆាយ​ព្រៃ​មិន​ដល់​១​ហិកតា​ផងនឹង។ យើង​កំពុង​រៀប​ចំ​កសាង​ផែនទី ដើម្បី​ឲ្យ​ដឹង​ថា​កន្លែង​ឈូស​នោះ​វា​ជា​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​វៀតណាម​ឬ​មួយ​ជា​ដី​សហគមន៍​នោះ​ទេ»។

No comments: