Monday, December 24, 2012

លោក​ចាន់ សុវ៉េត​ចូល​តុលាការ​ថ្ងៃ​នេះ​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ

លោក ចាន់ សុវ៉េត​​​ (ឆ្វេង) នាពេលកន្លង​មក។ លោក នឹង​ចូល​តុលាការ​នៅ​ថ្ងៃ​នេះ។ រូបថត ម៉ៃ​ ទិត្យ​ថារ៉ា 

Monday, 24 December 2012
Abby Seiff​ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មិន​ដល់​២៤​ម៉ោង​មុន​ការ​ចូល​បង្ហាញ​ខ្លួន​ តាម​កាល​កំណត់​នៅ​សាលា ដំបូង​រាជធានី​នៅ​ថ្ងៃ​នេះ​សម្រាប់​ការ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ការ​ ចោទ​ប្រកាន់​បទ​ផ្តល់​ជំនួយ​ ដល់​មេ​ក្រុម​តំបន់​អបគមន៍​ខេត្ត ក្រចេះ​ លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក  បាន​ថ្លែង​ថា លោក​មាន​ជំនឿ​ថា លោក​នឹង​អាច​ដើរ​ចេញ​មក​វិញ​នៅ​រសៀ​ល​នេះ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​។
លោក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​គ្មាន​កំហុស​។ ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​អ្វី​ខុស​ទេ»។ «​ខ្ញុំ​គិត​ថា តុលាការ​នឹង​មិន​យក​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ​ទេ​ ពីព្រោះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់»។
បើ​យោង​តាម​មេធាវី​លោក សុវ៉េត លោក សម សុខអឿន បាន​ឲ្យ​ដឹង​ថា លោក ចាន់ សុវ៉េត ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​លោក ម៉ា ឆាង​ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៥​នាក់ ដែល​រដ្ឋាភិបាល​និយាយ​ថា ជា​មេ​គំនិត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រមា។ កម្លាំង​ប្រដាប់​អាវុធ​បាន​ចុះ​ទៅ​បង្ក្រាប​ចលនា​នេះ ដោយ​ក្នុង​នោះ​បាន​បាញ់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់ និង​បាន​បណ្តេញ​ប្រជាជន​ជាច្រើន​នាក់​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​ ជាមួយ​នឹង​ក្រុមហ៊ុន​កៅស៊ូ​ឈ្មោះ Casotim ​ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ មន្រ្តី​អាជ្ញាធរ​បាន​ហៅ លោក ឆាង និង​បុរស​បួន​នាក់​ទៀត​ថា ជា​មេ​ក្រុម​ចលនា​តំបន់​អបគមន៍។

លោក សុខអឿន បាន​ហៅ ការ​ចោទ​ប្រកាន់​បទ​«​ផ្តល់​ជំនួយ​»​នេះ​ថា មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង ​ហើយ​លោក​បាន​​បញ្ជា​ក់​ពី​ភាព​មាន​​វិជ្ជាជីវៈ​របស់​មន្រ្តី​ស៊ើប អង្កេត​រូប​នេះ​ និង​បទ​ពិសោធ​ការងារ​ជាច្រើន​ឆ្នាំ​របស់​លោក​នៅ​ក្នុង​វិស័យ​សិទ្ធិ មនុស្ស​។ លោក​បាន​បន្ថែម​ថា​៖ «ប្រសិន​បើ​តុលាការ​ឯករាជ្យ ប្រសិន​បើ​តុលាការ​គោរព​តាម​វិធាន​ច្បាប់ លោក ចាន់ សុវ៉េត នឹង​ត្រូវ​បាន​ដោះ​លែង​ពីបទ​ចោទ​ប្រកាន់​នោះ»។
ករណី​ចោទ​ ប្រកាន់​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ ចំនួន។ ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ដើម​ខែ​សីហា​លោក ចាន់ សុវ៉េត និង​មេធាវី​ការពារ​របស់​លោក​បាន​ទទួល​ព័ត៌មាន​អំពី​សំណុំ​ រឿង​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ត្រូវ​ចូល​បំភ្លឺ ហើយ​ទន្ទឹម​នោះ​ផង​ដែរ ក្រុម​សិទ្ធិ​មនុស្ស​នានា​បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ពាក់ព័ន្ធ នឹង​បញ្ហា​នយោបាយ​ចំពោះ​ករណី​នេះ។ ​បទ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​គ្រាន់​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក នាយក​រដ្ឋ​មន្រ្តី ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ចោទ​ប្រកាន់​មន្រ្តី​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​បាន​ជួយ​ឲ្យ​មាន​ការ​រត់​គេច ​ខ្លួន​ដល់​មេ​ដឹក​នាំ ដែល​រដ្ឋាភិបាល​ថា បាន​បង្កើត​តំបន់​អបគមន៍​នោះ។
កាល ​ពី​ដើម​ឆ្នាំ​លោក ឆាង និង​បុរស​បួន​នាក់​ត្រូវ​បាន​សន្យា​ថា​នឹង​លើក​លែង​ទោស​ជា​ថ្នូរ​នឹង ការ​ផ្តល់​កសិណ​សាក្សី​អំពី​បទ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ពាក់​ព័ន្ធ​នឹង​ករណី​តំបន់​អបគមន៍​នេះ។
កាល ពី​ចុង​ខែ​កញ្ញា លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​​ពាក់ព័ន្ធ នឹង​ចលនា​តំបន់​អបគមន៍​ខេត្ត​ក្រចេះ​នេះ។
លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ការពារ​រាល់​សកម្មភាព​របស់​លោក។
លោក បន្ដ​ថា​៖ «ខ្ញុំ​ជា​មន្រ្តី​ការងារ​សិទ្ធិ​មនុស្ស​។ ខ្ញុំ​មិន​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ទេ​។ ពួក​គេ​គួរ​តែ​គោរព​សកម្ម​ភាព​មនុស្ស​ធម៌»៕ PS


2 comments:

អន្លងវិល(បាត់ដំបង) said...

បើតុលាការយល់ថាគ្មានភស្តុតាងគ្រប់គ្រាន់ ប្រហែលជាតុលាការ លុបចោលដូចបណ្តឹង​ សួង សុភ័ណ្ឌ បាត់ទៅហើយ ម៉្លេះគេមិននៅតែតាមហៅឡើយ។​សព្វថ្ងៃនេះបើអាចសម្លាប់​ចោលបាន​ដូចជំនាន់ ប៉ុល ពត មិនដឹងជាប៉ុន្មានលានទៀតហើយទេ ប្រហែលសូម្បីតែលោក ប្រេត អាដាម ក៏មិនរួចខ្លួនផងមើលទៅ។សម័យនេះគឺជាសម័យដែកជោរសែន នយោបាយឈ្នះឈ្នះ​ បើប្រឆាំង កាន់តែខ្លាំងឌឺក៏កាន់តែខ្លាំង ធ្វើម៉េចលៃឲ្យតែឈ្នះ ឲ្យសមទៅនិងគោលនយោបាយឈ្នះឈ្នះ បើទោះជារលាយស្រុកខ្មែរមួយទាំងមូល ក៏មិនមែនតែសែនម្នាក់ដែរ ព្រោះអ្នកជំទាស់មានតែ​ បក្សប្រឆាំង២០ទៅ៣០នាក់សល់មួយនគរOKទាំងអស់។ទោះតុលាការណាកាតទោសក៏សែនរួចខ្លួនដែរ បើមិនជឿទៅសួរអាម្សៀរ ផៃ ស៊ីផោមទៅវាថាខ្មុំ ហ៊ុន សែន ធ្វើត្រូវតែទាំងអស់ សុទ្ធតែ​ឩត្តុង​ឩត្តម​ វានៅបន្តិចទៀតទេនិងដល់ព្រះរាជ​តម្រិះហើយ ព្រោះខ្មុំ សែន មានងារជា​សម្អាចម៍ស្រាច់​ផងនោះ។

Anonymous said...

ចាន់ សុវ៉េត​​​ គ្រាន់បើមិនរត់ចោលស្រុកខុសពីក្រុមអ្នកស្រែពួកអាយូនបង្កប់។