ដោយ មណ្ឌល កែវ 2012-12-21 RFA
ស្ត្រីម្នាក់បានស្លាប់ភ្លាម បន្ទាប់ពីគាត់ត្រូវបានទាហានការពារព្រំដែនបាញ់នៅឯឃុំថ្មដា ស្រុកវាល វែង ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២និង១៥នាទីអធ្រាត្រ ថ្ងៃទី១៩ ធ្នូ កន្លងទៅ។
អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បានឲ្យដឹងនៅល្ងាចថ្ងៃទី២១
ធ្នូ ថា ស្ត្រីរងគ្រោះក្នុងអំពើបាញ់ប្រហារនេះ ឈ្មោះ ធា នី
អាយុប្រមាណជាង ៤០ឆ្នាំ មានទីលំនៅនៅជិតផ្ទះជនល្មើស
ស្ថិតក្នុងឃុំថ្មដា។ ឯជនល្មើសឈ្មោះ សំ គន
ជាទាហានក្នុងវរៈសេនាតូចការពារព្រំដែនលេខ៥០៨។ មេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែង គឺលោក ពុធ ប៊ុនឈឿន
បានឲ្យដឹងបន្ថែមថា
ករណីនេះកើតឡើងដោយសារស្រវឹងលាយឡំនឹងក្ដីប្រច័ណ្ឌ។ លោកថា
ជនល្មើសឈ្មោះ សំ គន ត្រូវបានចាប់ខ្លួន
និងបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ធ្នូ រួចហើយ៕
No comments:
Post a Comment